-
ឯកឧត្តម វេង សាខុន ៖ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២២ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ មកពីក្រសួង សេដ្ឋកិច្ច និងហិរញញវត្ថុ ក្រសួងអប់រំ ក្រសួងប្រៃសណីយ៍ ក្រសួងមុខងារសាធារណ: ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវ: រួមនឹងស្ថាប័នជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ ។ បន្ទាប់ពីលោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបរួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគណៈកម្មការប្រឹក្សាយោបល់សម្រាប់រៀបចំ”គោលនយោបាយធនធានមនុស្ស” និងការចូលរួមសហការពីបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងសហភាពអឺរ៉ុបជួយរៀប ចំចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដែលជាយន្តការស្នូលក្នុងការគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ ដើម្បីធានាឱ្យបាននូវទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិ ធម៌។ លើសពីនេះ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម…
-
កិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាពិគ្រោះយោបល់ គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ (PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារ គម្រោងដែលបានអនុវត្ត ក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងឆ្នាំ២០២១ និងផែនការអនុវត្ត
-
គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ
ភ្នំពេញ៖ ទោះបីជាប្រទេសយើង បានរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំង ក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលបំណងជាសសរស្តម្ភទាំងបី
-
ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងចាប់ផ្ដើមចែកចាយ នៅថ្ងៃស្អែកនេះ, ១កំប៉ុង តម្លៃ ៥៥ដុល្លារ
ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចែកចាយ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០មីលីក្រាម) ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍
-
ជីថលូបនីយកម្មមានសារៈសំខាន់សម្រាប់ការបន្តសកម្មភាពអាជីវកម្មនៅកម្ពុជា អំឡុងវិបត្ដិកូវីដ-១៩
ភ្នំពេញ៖ សហគ្រាសមីក្រូ ធុនតូច និងធុនមធ្យម (MSME) ជិតពាក់កណ្ដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់មុខងារឌីជីថលសម្រាប់សកម្មភាពអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុនមានសកម្មភាពអាជីវកម្មតាមអនឡាញរបស់កម្ពុជាភាគច្រើន មើលឃើញមុខងារទាំងនេះថាមានគុណតម្លៃដ៏សំខាន់ក្នុងដំណើរការអាជីវកម្មរបស់ពួកគេក្នុងអំឡុងវិបត្ដិកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន Meta។
-
រដ្ឋមន្ត្រីក្រសួងការងារបង្ហាញការគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ
ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង នៅថ្ងៃទី២១ ខែធ្នូនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រ និងជំរុញឱ្យមាន ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា។
-
រយៈពេល ១១ខែ ឆ្នាំ២០២១ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានអោយដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ មានតម្លៃប្រមាណជាង ៥ពាន់លានដុល្លារ ខណៈដែលរយៈពេលពេញមួយខែវិច្ឆិកាកន្លងទៅ គម្រោងសាងសង់អគារនានាបានកើនឡើងជាង ៣០០គម្រោង។
-
កម្ពុជាចាប់ផ្តើមអនុវត្តកូតានាំចេញអង្ករ ៤សែនតោនថ្មីដែលផ្តល់ដោយប្រទេសចិន ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១នេះតទៅ
ភ្នំពេញ៖ កូតានាំចេញអង្ករថ្មីចំនួន៤សែនតោនថ្មី ដែលផ្តល់ដោយមិត្តចិន បានចាប់ផ្តើមអនុវត្តការនាំចេញ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេលចំនួន១៧ខែ។
-
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មាន ចុះពិនិត្យវឌ្ឍនភាពការងារ នៅមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីតាមដានពង្រឹងការងារវិស័យព័ត៌មាន និងផ្សព្វផ្សាយឱ្យកាន់តែល្អថែមទៀត
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាអនុ ប្រធានក្រុមការងារថ្នាក់ជាតិរាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ទន់ សារ៉ាត
-
សមត្ថកិច្ចចាប់បញ្ជូនជនជាតិថៃប្រុសស្រី ២៥នាក់ ទៅប្រទេសកំណើតវិញ ពាក់ពន្ធ័លួចឆ្លងដែនមកធ្វើការខុសច្បាប់នៅកម្ពុជា
បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី ចំនួន ២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ។