-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆ័ត្រយោងជំនាន់ទី២៥ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធ B40-B41 អាវុធការពារអាកាសជំនាន់ទី២
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញឆត្រយោងជំនាន់ទី២៥ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធB40-B41 អាវុធការពារអាកាសជំនាន់ទី២ នៅព្រឹកថ្ងៃទី១៥វិច្ឆិកានេះ នៅទីបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោងលេខ៩១១ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ក៏បានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសំណង់បច្ចេកទេសហ្វឹកហ្វឺនជំនាញឆ័ត្រយោង ផងដែរ។
-
អង្គកឋិនទានដែលផ្តួចផ្តើមដោយឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ដង្ហែទៅកាន់វត្តឃោសិតារាម ប្រមូលបច្ច័យបានជាង១ម៉ឺនដុល្លារ
ព្រះវិហារ៖ អង្គកឋិនទានសាមគ្គីដែលផ្តួចផ្តើមដោយឯកឧត្តម ស្រី ឌឹក និងលោកជំទាវ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងគេហដ្ឋានឯកឧត្តម ស៊ុម ប៊ុនធឿន និងលោកជំទាវ ក្រោមការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម វ៉ា សឿន នាយរងសេនាធិការចម្រុះ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា វត្តឃោសិតារាម (ហៅវត្តពាក់ស្បែក) ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លោក ត្រាំ គ្រោងជួបលោក គីម នៅឆ្នាំក្រោយ និងព្រមានមិនឲ្យកើតមានកំហុសច្រំដែលទៀតទេ
សិង្ហបុរី៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បាននិយាយនៅថ្ងៃព្រហស្បតិ៍តនេះថា លោក ដូណាល់ ត្រាំ មានគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាលើកទី២ នៅឆ្នាំក្រោយនេះ ហើយថា ប្រទេសលោកនឹងមិនធ្វើឱ្យមានកំហុសច្រំដែល ដោយបណ្ដោយឱ្យទីក្រុងព្យុងយ៉ាងក្បត់ពាក្យសន្យា ក្នុងការរំសាយអាវុធនុយក្លេអ៊ែរទៀតនោះទេ។
-
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦
-
លោក ម៉ាក្រុង ប្រាប់លោក ត្រាំ ថា បារាំងគឺជាសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក មិនមែនជារដ្ឋចំណុះនោះទេ
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងប្រាប់សមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះថា បារំាងគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក មិនមែនជារដ្ឋចំណុះនោះទេ ហើយថា ប្រទេសទាំងពីរគួរតែប្រព្រឹត្តចំពោះគ្នា និងគ្នាដោយការគោរព។
-
ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី បើកសម្ពោធសាខាដំបូងរបស់ខ្លួនជាផ្លូវការ ជាមួយនឹងការផ្តល់ឱកាសឲ្យអ្នកចូលរួមឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់
ភ្នំពេញ៖ ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី (Asian Welfare Lotteries Co.,Ltd ) បើកសម្ពោធសាខាដំបូងរបស់ខ្លួនជាផ្លូវការ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 14A ផ្លូវទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលពិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ គឺនៅថ្ងៃ១៤ ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ព្រមជាមួយការផ្តល់ឱកាសឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះទាំងអស់ ឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
-
ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា សង្ឃឹម និងជឿជាក់ថា ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជាលើវិស័យកសិកម្មនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានទទួលជួបឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីក្នុងគោលបំណងដើម្បីជម្រាបលាបន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម William Heidt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការី ដែលបានផ្តល់កិច្ចសហការគ្រប់បែបយ៉ាងបានល្អប្រសើរលើការងារអនុវត្តគម្រោងនានាដែលទាក់ទង នឹងវិស័យកសិកម្មនាពេលកន្លងមក។
-
តំណាងធនាគារពិភពលោកប្រចាំកម្ពុជា ជួបពិភាក្សាការងារស្តីពីសកម្មភាពអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែវិចិ្ឆកា ២០១៨ បានអនុញ្ញាតឲ្យលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារបេសកកម្មលើកទី៣ របស់ធនាគារពិភពលោកប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)។
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកធ្វើទស្សនកិច្ចមូលដ្ឋានកងទ័ពនៅតំបន់ព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចេញផ្សាយថា រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានធ្វើទស្សនកិច្ចទីតាំងកងទ័ពដែលស្ថិតនៅក្បែរព្រំដែនប្រទេសម៉ិកស៊ិក ក្នុងគោលបំណងការពារកិច្ចការដែលរដ្ឋបាលអាម៉េរិកបានចាត់ចែង ដើម្បីពង្រឹងសន្តិសុខប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។
-
ភ្លើងឆេះព្រៃដ៏កំណាចនៅរដ្ឋសហរដ្ឋអាម៉េរិក បន្តឆក់យកជីវិតមនុស្សកើនដល់៥៦នាក់ និងច្រើនជាង១០០នាក់កំពុងបាត់ខ្លួន
សហរដ្ឋអាម៉េរិក៖ សារព័ត៌មានCGTNរបស់ចិនបានចេញផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃដ៏កំណាចលេបត្របាក់រដ្ឋកាលីហ្វ័រញ៉ា ដែលគ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋមួយនេះ បានបន្តកើនឡើងដល់៥៦ហើយ បន្ទាប់ពីសាកសពមនុស្ស៨នាក់ត្រូវបានគេរកឃើញ និងច្រើនជាង១០០នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ គិតត្រឹមយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ ខេម ហ្វាយអឺ បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ៣៥ភាគរយប៉ុណ្ណោះ។