-
ឃាតករដែលចាក់សម្លាប់ប្រធានប្រជាការពារភូមិតាឡី ត្រូវកម្លាំងនគរបាលខណ្ឌដង្កោចាប់ខ្លួនបានហើយ
ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថាច់ សួ ភេទប្រុស អាយុ៤៨ឆ្នាំស្នាក់នៅផ្ទះគ្មានលេខ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវកម្លាំងរបស់លោកចាប់ខ្លួនបាននៅចំណុចផ្ទះលេខ នៅភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ នៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ។ ដោយមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់ដី ហើយមុនពេលកើតហេតុជនរងគ្រោះបាន ស្ទុះទៅវៃជនសង្ស័យ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួនទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង។ នេះបើតាមការសារភាពរបស់ជនសង្ស័យ។
-
សិក្ខាសាលា ស្តីពីការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាមរយះពេលយូរ ដើម្បីស្នើសុំឲ្យអង្គសិក្ខាសាលាពិចារណានឹងគិតគូរពីបញ្ហាការអប់រំយល់ដឹងនៃសំណល់ជាតិផ្ទុះពីសង្គ្រាម
សៀមរាប៖ សិក្ខាសាលា ស្តីពីការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាមរយះពេលយូរ ដើម្បីស្នើសុំឲ្យអង្គសិក្ខាសាលាពិចារណានឹងគិតគូរពីបញ្ហាការអប់រំយល់ដឹងនៃសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចជួយសង្គ្រោះដល់ជនរងគ្រោះ ទៅក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលវែងនេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ នៃអាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៏បែបនេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅខេត្តសៀមរាប អាជ្ញាធរមីនបានសហការជាមួយអង្គការ GICHD ដើម្បីរៀបចំសិក្ខាសាលានេះឡើង ក្នុងបំណងស្តីពីការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាមរយះពេលវែង ក្រោមអធិបតីភាពបើកដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន ទី២អាជ្ញាធរមីន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍអង្គភាពផែនការបោសសម្អាតមីនខេត្ត រាជធានី និងប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសំខាន់ៗផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ បានលើកឡើងថា៖ សង្រ្គាមពីអតីតកាល បានបន្សល់ទុកនូវតំបន់ដែលនៅមានការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបានបណ្តាលឲ្យប្រជាជនស្លូតត្រង់ ស្លាប់ របួស ពិការ និងជាឧបសគ្គដល់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ កម្ពុជាបានឆ្លងកាត់សង្រ្គាមជាងបីទសវត្សរ៍ ដែលបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនលានគ្រាប់កប់ក្នុងដី ជាពិសេសនៅភាគខាងលិចតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងចន្លោះពីឆ្នំា…
-
ឯកឧត្តម Miguel de Serpa Soares អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជា ទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ(អ.ស.ប) បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ ដែលបាន និងកំពុងសម្រេចដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១០.៣០នាទីព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានមិត្តភាព នៃទីស្តីការ គណៈរដ្ឋមន្រ្តី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការ អ.វ.ត.ក បានអនុញ្ញាត្តិឱ្យឯកឧត្តម Miguel de Serpa Soares អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់ អ.ស.ប ចូលសំដែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់ អ.វ.ត.ក ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ដែលត្រូវបានឯកឧត្តម Antonio Guterres អគ្គលេខាធិការ អ.ស.ប ចាត់តាំងឱ្យធ្វើជាតំណាងមកចូលរួមពិធីប្រកាសសាលក្រមសំណុំរឿង០០២ ដំណាក់ទី២ ដែល អ.ស.ប តែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
-
អាជ្ញាធរគ្មានចំណាត់ការទាល់តែសោះ ចំពោះហ្វូងគោដេកដើរស៊ីស្មៅនៅលើសួនពុះចែកទ្រូងផ្លូវជាតិលេខ៤យ៉ាងអនាធិបតេយ្យ
ភ្នំពេញ៖ យោងតាមភ្នាក់ងារសារព័ត៌មានក្នុងស្រុកប្រចាំខណ្ឌពោធិ៍ជ័យបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានហ្វូងសត្វគោ ចាប់ពី២ក្បាល ឬច្រើនជាងនេះទៀត តែងតែដើរ ដោយសេរី ទាំងយប់ទាំងថ្ងៃ តាមផ្លូវ ឡើងសួនស្មៅ តាមផ្លូវជាតិលេខ៤ សួនផ្លូវទំនប់កប់ស្រូវ ដើរ ដេក សុី ស្មៅ និងជុះលាមកច៍លើសួន ខណៈដែលសាលារាជធានីភ្នំពេញ ដាំលម្អសួនច្បារ ហើយអាជ្ញាធរមូលដ្ឋានមើលពុំបានដិតដល់ បណ្តោយឲ្យហ្វូងគោ លុកលុយក្នុងសួនច្បារដោយសេរី ។ តាមពលរដ្ឋ បានឲ្យដឹងថា សួនច្បារ ស្មៅ តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ទាំងថ្ងៃយប់ ឃើញតែហ្វូងគោ ដើរ ដេក សុី ស្មៅលើសួនច្បារ ។ ប្រជាពលរដ្ឋបន្តទៀតថា កន្លងមកឃើញ សាលាខណ្ឌ សាលាសង្កាត់ បានចាត់វិធានការ ហ្វូងគោទំនើងទាំងនោះ ដោយចាប់រក្សាទុកដើម្បីហៅម្ចាស់មកអប់រំ តែមួយរយៈពេលនេះ មិនដឹងថាខាងអាជ្ញាធរ ជាប់រវល់ ឬ បើចាប់ទៅអត់មានកន្លែងទុកដាក់យ៉ាងណានោះទេ…
-
មហាក្សត្រត្រាស់បង្គាប់តែងតាំងអភិបាលថ្មីខេត្តឧត្តរមានជ័យ
ព្រះករុណាព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហមុនី បានចេញព្រះរាជត្រាស់បង្គាប់ការផ្លាស់ប្តូរអភិបាល ខេត្តឧត្តរមានជ័យ លោក ស ថាវី។ យោងតាមព្រះរាជក្រិត្យចុះថ្ងៃ១២វិច្ឆិកាឆ្នាំ២០១៨ លោកស ថាវី ឋានន្តរ ស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវផ្ទេរពីអភិបាលខេត្តឧត្តរមានជ័យអោយមកបម្រើការងារនៅទីស្តីការក្រ សួងមហា ផ្ទៃ។ ព្រះរាជក្រិត្យដដែល បានត្រាស់បង្គាប់តែងតាំងលោកប៉ែនកុសល្យឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខមួយ ជាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យជំនួសលោកស ថាវី ។
-
បុគ្គលិកខ្មែរ៤នាក់ជាប់កិច្ចសន្យាបំរើអសប រងរបួសនៅម៉ាលី
បុគ្គលិកខ្មែរ៤នាក់ដែលបំរើកិច្ចការអោយអង្គការសហប្រជាជាតិ បានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក អត្តឃាតនៃក្រុមភេរវកម្មក្នុងប្រទេសម៉ាលី។ ពលរដ្ឋខ្មែរទាំង៤ ដែលបំរើការងារឱយអង្គការសហប្រជាជាតិ នៃ សកម្មភាពមីន ឈ្មោះUNMAS ត្រូវគេបញ្ជាក់ថាមិនមែនជាកងកម្លាំងមួកខៀវនោះទេ។
-
មេដឹកនាំអាស៊ានជួបដៃគូសំខាន់៣ប្រទេស នៅសឹង្ហបុរី
អាស៊ាន បានជួបប្រជុំជាមួយនឹងដៃគូសំខាន់៣នៅថ្ងៃនេះ ដែលបានផ្តោតលើវិស័យកិច្ចសហប្រតិបត្តិការខាង ពាណិជ្ជកម្ម និងចក្ខុវិស័យនយោបាយក្នុងតំបន់និងពិភពលោកផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលទាំង៣រវាងអាស៊ានអូស្ត្រាលី…អាស៊ានចិន និងអាស៊ានកូរេខាង ត្បូង។
-
ក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាសារព័ត៌មានលើកទី៤ ស្តីពីធុរកិច្ចអឺរ៉ុប និងកម្ពុជា ក្រោមប្រធានបទ«ធុរកិច្ច និងសុវត្ថិភាពបុគ្គលិកក្នុងការដ្ឋានសំណង់»
នេះគឺជាលើកទី៤ហើយដែលកម្មវិធីធុរកិច្ចអឺរ៉ុបបានរៀបចំឡើងក្នុងគោលបំណងជួយការពារដល់សុវត្ថិភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងការដ្ឋានសំណង់ ជាការចាប់ផ្តើមដំបូងក្រុមហ៊ុនសំណង់ទាំងអស់ត្រូវតែចងក្រងឲ្យបានត្រឹមត្រូវឲ្យស្របទៅតាមផ្លូវច្បាប់ក្នុងគោលបំណងជួយដល់កម្មករដែលកំពុងតែប្រឈមគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ហើយក្រសួងការងារជាអ្នកមើលការខុសត្រូវលើរាល់កឋរដ្ធានសំណង់ទាំងអស់បើយើងធ្វើការប្រៀបធៀបទៅប្រទេស វៀតណាមវិញនោះគឺឃើញថាយើងដើរនៅឆ្ងាយពីគេខ្លាំងណាស់។
-
រដ្ឋធានីប៉េកាំងប្រកាសអាសន្ន អំពីការបំពុលបរិយាកាសយ៉ាងធ្ងន់
ចិន៖ កាលពីថ្ងៃពុធម្សិលមិញ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទយ៉ាងក្រាស់ ខណៈពេលដែលមានការប្រកាសអាសន្នពីការបំពុលបរិកាសយ៉ាងធ្ងន់នោះ។ ការិយាល័យឆ្លើយតបអាសន្នការបំពុលបរិយាកាសក្រុងប៉េកាំង បានចេញនូវការប្រកាសអាសន្នកម្រិតទាប ជាលើកដំបូងនៅក្នុងរដូវរងានេះថា កម្រិតគុណភាពខ្យល់ (AQI) បន្តកើនឡើងដល់ ២០០ ក្នុងរយៈពេល២ថ្ងៃទៀត។ ប៉ុន្តែគិតត្រឹមថ្ងៃត្រង់ម្សិលមិញ មជ្ឈមណ្ឌលតាមដានការការពារបរិស្ថានក្រុងប៉េកាំង បានរាយការណ៍ពីកម្រិតមធ្យមនៃគុណភាពខ្យល់ បានកើនឡើងដល់ ៣១១ គឺជាកម្រិតមួយប្រកបដោយគ្រោះថ្នាក់ខ្លាំង៕
-
វគ្គបណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្ត្រីឧទ្យានុរក្សជំនាន់ទី៧របស់ក្រសួងបរិស្ថាន បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ បន្ទាប់ពីដំណើរការហ្វឹកហ្វាត់អស់រយៈពេល១ខែកន្លងមក វគ្គបណ្តុះបណ្តាលនាយទាហាន ថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្ត្រីឧទ្យានុរក្សជំនាន់ទី៧របស់ក្រសួងបរិស្ថាន ត្រូវបានធ្ចើពិធីបិទក្រោមវត្តមានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន ស្ថិតក្នុងសាលានាយទាហានសកម្ម (ត្មាតពង) ស្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយករងសាលានាយទាហានសកម្ម និងជាសហប្រធានគ្រប់គ្រងវគ្គ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលានូវគោលនយោបាយកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ និងធនធានមនុស្សផ្នែកឧទ្យានុរក្សក្រសួងបរិស្ថាន ដែលជាតម្រូវការចាំបាច់របស់សង្គមជាតិ ហើយជាការឆ្លើយតបនូវបរិបទថ្មី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកដោយនិរន្តរភាព ចីរភាព អភិវឌ្ឍនភាពសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងបានយកចិត្តទុកដាក់សហការរហូតវគ្គនេះបានបញ្ចប់ដោយជោគជ័យ ទទួលបានផ្លែផ្កាគួរជាទីមោទនៈ ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពដល់ឆ្មាំតំបន់ការពារធម្មជាតិ និងដើម្បីឆ្លើយតបនឹងហេតុការណ៍ដែលកើតឡើងជាយថាហេតុ នៅគ្រប់ទីកន្លែងអោយបានទាន់ពេលវេលា និងធានាឲ្យមានសន្តិសុខ ព្រមទាំងឲយបានជោគជ័យប្រកបដោយសុវត្ថិភាពខ្ពស់។ ឯកឧត្តមបានលើកឡើងថា ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែវាគឺជាគ្រឹះដ៏មានសារៈសំខាន់សម្រាប់ការកសាងសមត្ថភាពជំនាញជាមូលដ្ឋានរបស់នាយទាហាន និងមន្ត្រីឧទ្យានុរក្សទាំងអស់…