Category: ព័ត៌មាន

  • នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព

    នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា នៅវេលា ម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ។ កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជា ៖ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិ រដ្ឋ ។ទី២. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងទី៣. បញ្ហាផ្សេងៗមួយចំនួនទៀត ៕ធ.ដ

  • អង្គការសហប្រជាជាតិផ្តល់សម្ភារៈកូវីដដល់ពន្ធនាគារកម្ពុជា

    អង្គការសហប្រជាជាតិផ្តល់សម្ភារៈកូវីដដល់ពន្ធនាគារកម្ពុជា

    អង្គការយូនីសេហ្វនិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្ដល់ សម្ភារៈ ការពារជំងឺកូវីដ១៩ នៅថ្ងៃទី២កក្កដានេះ ដល់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។  សម្ភារៈដែលអគ្គ នាយកដ្ឋានពន្ធនាគារទទួលបានដើម្បីចែកចាយដល់ពន្ធនាគារទូទាំងប្រទេសរួមមានសាប៊ូដុំ ៥ពាន់៤០ដុំ , សា ប៊ូម្សៅ២ពាន់៩៤០កញ្ចប់ ,ថ្នាំដុសធ្នេញ៧៦៨ដុំ ,ច្រាស់ដុសធ្មេញ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី១ពាន់៨០ កញ្ចប់។ អគ្គនាយកពន្ធនាគារ នាយឧត្តមសេនីយ៍ ចាន់ គីមសេង បានថ្លែងអំណរគុណចំពោះការ ផ្ដល់សម្ភារៈ ការពារជំងឺកូវីដ-១៩ និងលោកបានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បី បង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។ លោកចាឡា អាប់ដែលវ៉ាហាប់ អនុប្រធានអង្គការ យូនីសេហ្វ បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាល ជំងឺ កូវីដ-១៩ កិច្ចការងារជួយកុមារក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន ការប៉ះពាល់ វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារ។ លោកបានសន្យាថា យូនីសេហ្វ នឹងបន្ដទិញសម្ភារៈបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ…

  • ផ្ទះជួល បន្ទប់ជួល កម្មករ-កម្មការិនី ១០០ បន្ទប់ នៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត -១៩

    ផ្ទះជួល បន្ទប់ជួល កម្មករ-កម្មការិនី ១០០ បន្ទប់ នៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត -១៩

    ភ្នំពេញ ៖ លោកសោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោក វរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់ ៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីត -១៩    នៅតាមផ្ទះជួល បន្ទប់ជួល កម្មករ – កម្មការិនី ១០០ បន្ទប់  នៅរដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម និងនគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០  ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្សព្វផ្សាយ អប់រំ…

  • រដ្ឋបានរាធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការសហការផ្ដល់ព័ត៌មានដល់អគ្គិសនីកម្ពុជាអំពីការជីក-ខួងផ្លូវ និងការសាងសង់ផ្សេងៗនៅលើផ្លូវ ឬចិញ្ចើមផ្លូវ ក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាស្ថិរភាព និងធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី

    រដ្ឋបានរាធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការសហការផ្ដល់ព័ត៌មានដល់អគ្គិសនីកម្ពុជាអំពីការជីក-ខួងផ្លូវ និងការសាងសង់ផ្សេងៗនៅលើផ្លូវ ឬចិញ្ចើមផ្លូវ ក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាស្ថិរភាព និងធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី

    រដ្ឋបានរាធានីភ្នំពេញចេញសេចក្ដីជូនដំណឹង ស្ដីពីការសហការផ្ដល់ព័ត៌មានដល់អគ្គិសនីកម្ពុជាអំពីការជីក-ខួងផ្លូវ និងការសាងសង់ផ្សេងៗនៅលើផ្លូវ ឬចិញ្ចើមផ្លូវ ក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាស្ថិរភាព និងធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី។  

  • គណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកស្អែកនេះ

    គណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកស្អែកនេះ

     យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជា ៖ ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិ រដ្ឋ ។ ទី២. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម  និងទី៣. បញ្ហាផ្សេងៗមួយចំនួនទៀត ៕      

  • អាជ្ញាធរស្រុកសេសាន រៀបចំយន្តការអភិរក្សសត្វស្លាប (ននៀលខ្យង) នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោម២

    អាជ្ញាធរស្រុកសេសាន រៀបចំយន្តការអភិរក្សសត្វស្លាប (ននៀលខ្យង) នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោម២

    អាជ្ញាធរស្រុកសេសាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅឃុំក្បាលរមាស និងឃុំស្រែគរ ជាពិសេសប្រជានេសាទ ឲ្យជួយអភិរក្សសត្វស្លាប(ននៀលខ្យង)នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរ ដើម្បីរក្សាវត្តមានសត្វទាំងនេះ ឲ្យបាននៅយូរអង្វែង ។ក្នុងសកម្មភាពចុះល្បាតនៅតាមភូមិសាស្ត្រតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរ កាលពីពេលកន្លងទៅ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ ពពួកសត្វស្លាបជាច្រើនប្រភេទនៅឆ្នាំ២០២០នេះ មានវត្តមានកាន់តែច្រើនឡើង ដូចជាសត្វក្អែកទឹក.សត្វស្មោញ សត្វននៀលខ្យង និងកុក បានមករស់នៅតំបន់ខាងលើទំនប់វារីអគ្គីសនីសេសានក្រោមពីរ ហើយអាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធបាននឹងកំពុងរៀបយន្តការអភិរក្ស ។       លោកអភិបាលស្រុកបន្តថា៖ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចស្រុក កំពុងសហការជាមួយមន្ត្រីជលផល ក្នុងការអភិរក្សទាំងត្រីមេពូជនិងពពួកសត្វស្លាបផងដែរ ។ ដូចនេះអាជ្ញាធរឃុំស្រែគរ និងឃុំក្បាលរមាស ត្រូវពិនិត្យមើលឲ្យបានដិតដល់ ហាមមិនឲ្យមានអ្នកបាញ់យកមកធ្វើជាចំណីអាហារ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំង  ដែលមានចំណី និងកន្លែងសុវត្ថិភាពរស់នៅមានភាពសុខសាន្ត ។  លោក រឿន សម្បត្តិ មេឃុំក្បាលរមាសបានអះអាងថា៖ ថ្មីៗនេះអាជ្ញាធរបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងច្បាប់ការពារធនធានធម្មជាតិរួចមកហើយ ជាពិសេសបានណែនាំផ្ទាល់ហាមសម្លាប់សត្វព្រៃយកធ្វើជាអាហារ ។ លោកថា:ពពួកសត្វ ននៀលខ្យង.កុក.ក្អែកទឹក.ស្មោញ សត្វទាំងនេះវាមិនឆ្ងាញ់ដូចមាន់យើងចិញ្ចឹមនោះទេ ហើយនៅតំបន់នេះ ក៏សម្បូរត្រីផងដែរ ដូចនេះបើជនណាមួយហាមមិនស្តាប់អាជ្ញាធរ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ហើយ ។    លោក សាលីម…

  • ស្ត្រីរងគ្រោះដោយភ្លើងឆាបឆេះរងរបួសទាំងម្តាយ និងកូន នៅស្រុកជល់គីរីបានទទួលអំណោយ ពីសាខាកាកបាទក្រកម្ពុជាខេត្តកំពង់ឆ្នាំង

    ស្ត្រីរងគ្រោះដោយភ្លើងឆាបឆេះរងរបួសទាំងម្តាយ និងកូន នៅស្រុកជល់គីរីបានទទួលអំណោយ ពីសាខាកាកបាទក្រកម្ពុជាខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ គ្រឿងឧបភោគបរិភោគត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនស្ត្រីដែលរងគ្រោះដោយភ្លើងឆេះសាំងម្ដាយទាំងកូននៅស្រុកជលគិរី។ ការចុះសាកសួរសុខទុក្ខទុកបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងរួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនអ្នករងគ្រោះដោយសាររលាកភ្លើង ពីរនាក់ ម្ដាយកូន កាលពីថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដែលមាន ម្ដាយឈ្មោះ ណែម ឡា អាយុ ៣៧ ឆ្នាំ កូនឈ្មោះ សាំង គឹមស៊ន់ អាយុ ៣ឆ្នាំ បច្ចុប្បន្នម្ដាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំណែកកូន សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នាឱកាសពេលនោះផងដែរប្រធានគណៈកម្មាធិការសាខាកាកបាទកនរហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក អមសុភា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញអាជ្ញាធរមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ បង្ក្រាប និងការពារ ការកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធិ និងត្រូវចាត់វិធានការច្បាប់ ចំពោះជនណាដែលនៅតែរំលោភបំពាន និងប្រព្រឹត្តបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញអាជ្ញាធរមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ បង្ក្រាប និងការពារ ការកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធិ និងត្រូវចាត់វិធានការច្បាប់ ចំពោះជនណាដែលនៅតែរំលោភបំពាន និងប្រព្រឹត្តបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង

    ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំណាល់ បានថ្លែង នៅក្នុងកិច្ចប្រជុំមួយ ស្តីពី ការងារគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី១កក្កដា ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំណាល់ បានអញ្ជើញជាគណៈអធិបតី និងមានការចូលរួម ពីអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿ សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងគណៈកម្មាការសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តស្ទឹងត្រែង ជិត១០០នាក់។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំណាល់ បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃអោយមានការកាប់រាន ការដុតឆ្ការ…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលទេយ្យទានពីព្រះសង្ឃ និងទទួលអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាម ថ្នាក់ដឹកនាំសាសនាគ្រឹស្ទ ព្រមទាំងទទួលថវិកាពីសប្បុរសជន

    សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលទេយ្យទានពីព្រះសង្ឃ និងទទួលអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាម  ថ្នាក់ដឹកនាំសាសនាគ្រឹស្ទ ព្រមទាំងទទួលថវិកាពីសប្បុរសជន

    សៀមរាប៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញទទួលទេយ្យទានពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ ឧត្តមប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងទទួលអំណោយពីថ្នាក់ដឹកនាំឥស្លាមសាសនា ថ្នាក់ដឹកនាំសាសនាគ្រឹស្ទ ព្រមទាំងទទួលថវិកាពីសប្បុរសជនក្នុងខេត្តផងដែរ ដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ។ មានថេរដីកានាឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកាថា ទេយ្យទានទាំងអស់នេះបានមកពីព្រះសង្ឃ និងពុទ្ធបរិស័ទដែលប្រគេនព្រះអង្គ ហើយព្រះអង្គ និងព្រះសង្ឃដែលមានវត្តមាននៅទីនេះ សូមចែករំលែក និងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះ និងងាយរងគ្រោះនានាក្នុងខេត្ត។ ព្រះមហាវិមលធម្មមានសង្ឃដីកាបន្ថែថា គ្រប់សាសនាទាំងអស់ក្នុងលោក បានអប់រំមនុស្សឲ្យចេះស្រលាញ់គ្នា ចេះជួយគ្នាក្នុងគ្រាក្រគ្រាលំបាក ទោះតិចក្ដីច្រើនក្ដី ។ ក្នុងឱកាសនេះដែរតំណាងសាសនាឥស្លាម និងសាសនាគ្រឹស្ទ ក៏បានលើកឡើងផងដែរថា អំណោយដែលនឹងប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះគឺបានមកពីបរិស័ទនៃសាសនាទាំង២នេះដែរ ជាទឹកចិត្តក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ…

  • អភិបាលខេត្តបាត់ដំបង បានធ្វើការហាមប្រាមនិងក្រើនរំលឹកដល់ មេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន លើការចុះហត្ថលេខា ដោយខ្វះការពិចារណា ហើយកុំធ្វើអ្វីឲ្យលើសពីសិទ្ធិ និងអំណាចរបស់ខ្លួន ដែលកំណត់នៅក្នុងច្បាប់

    អភិបាលខេត្តបាត់ដំបង បានធ្វើការហាមប្រាមនិងក្រើនរំលឹកដល់ មេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន លើការចុះហត្ថលេខា ដោយខ្វះការពិចារណា ហើយកុំធ្វើអ្វីឲ្យលើសពីសិទ្ធិ និងអំណាចរបស់ខ្លួន ដែលកំណត់នៅក្នុងច្បាប់

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវតែមានការប្រយ័ត្នប្រយែង នៅលើលិខិតបញ្ជាក់និងចុះហត្ថលេខាដោយមិនបានពិនិត្យមើលពិចារណាឯកសារឲ្យបានច្បាស់លាស់ជាមុនដែលវាអាចបង្កជាបទល្មើសដល់ខ្លួនឯង ខណៈដែលមាន មេឃុំ-ចៅសង្កាត់ខ្លះចុះហត្ថលេខា និងវាយត្រាខ្ជីខ្ជារ ដោយខ្វះការពិនិត្យមើលឯកសារត្រឹមត្រូវ ហើយក៏មិនត្រូវធ្វើអ្វី?បញ្ជាក់លើលិខិតអ្វី?ឲ្យលើសពីសិទ្ធិ និងអំណាចរបស់ខ្លួនដែលត្រូវបានកំណត់ដោយច្បាប់នោះទេ។       ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កន្លងទៅនេះ។       ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បន្ថែមថា៖ មេឃុំ-ចៅសង្កាត់ទាំងអស់ ត្រូវតែអនុវត្តការងារនិងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់ ចៀសវាងការធ្វើអ្វីៗ ដែលខ្លួនយល់ថាបម្រើប្រជាពលរដ្ឋ? តែវាលើសច្បាប់ប្រគល់ឲ្យ ។ ជាពិសេស គឺការសម្រេចចិត្តធ្វើ បង្កឲ្យកើតមានទំនាស់ ប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ ឬភូមិ-ឃុំមានសុវត្ថិភាព ។       ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការដាស់តឿនបន្ថែមថា៖ ការធ្វើសេចក្តីសម្រេច ដោយមនោសញ្ចេតនារបស់ខ្លួន ប៉ុន្តែវាខុសនឹងច្បាប់។ ហើយប្រការដែលខ្លួនធ្វើបែបនេះ វាអាចនឹងកើតមានហេតុផលចំនួន២កើតឡើងផងដែរ។ ទី១. ដោយឯកសារនោះ គឺមិនមានប្រសិទ្ធភាពសម្រាប់ឲ្យបុគ្គលនោះយកទៅប្រើប្រាស់បាន (ខុសឆ្គងនិងច្បាប់)។ ទី២.ខ្លួនឯងដែលបម្រើរាស្ត្រហើយនោះ ក្លាយជាអ្នកមានកំហុសឆ្គងទៀត ហើយកំហុសដែលខុសឆ្គងនេះ អាចមានចែងនៅក្នុងក្រមព្រហ្មទណ្ឌទៀតផង។        …