Category: ព័ត៌មាន

  • អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ចុះពិនិត្យទីតាំងសាងសង់ដំបូលផ្សារច្បារអំពៅជំហ៊ានទី៣

    អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា ចុះពិនិត្យទីតាំងសាងសង់ដំបូលផ្សារច្បារអំពៅជំហ៊ានទី៣

    ភ្នំពេញ៖ គម្រោងសាងសង់ដំបូលផ្សារច្បារអំពៅជំហ៊ានទី៣ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ  ក្រោយពីក្រុមការងារ បញ្ចប់ការសាងសង់ដំបូលផ្សារ និងរៀបចំតូបអោយមានសណ្តាប់ធ្នាប់ ជំហ៊ានទី២ចប់ជាស្ថាពរ  អាជីករចូលលក់ក្នុងតូបជាធម្មតាឡើងវិញ ។ ដើម្បីជំរុញការសាងសង់អោយបានលឿននៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហ៊ានទី៣  និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារនិងនៅជុំវិញផ្សារ ដើម្បីបង្កើនភាព ស្និទ្ធស្នាលរវាងអាជ្ញាធរនិងអាជីវករ ស្តាប់ពីសំណើរនិងសំណូមពររបស់បងប្អូនអាជីវករ  ។ លោកគួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅបានប្រាប់ថា  គម្រោងសាងសង់ដំបូលផ្សារជំហ៊ានទី៣ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ។ ឥឡូវនេះក្រុមការងារ បានរៀបចំរុះរើតូបចាស់និងកើបកាយយកកម្ទេចកំទីចេញអស់ ដើម្បីពន្លឿនការសាងសង់អោយបានលឿន ។ តូបលក់ដូររបស់អាជីវករ ដែលត្រូវរើចេញជាបណ្តោះអាសន្នដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសាងសង់ដំបូលផ្សារ មានចំនួន៣០០តូប  បន្ទាប់ពីសាងសង់រួចក្រុមការងារនិងរៀបតូបទាំង៣០០អោយមានសណ្តាប់ធ្នាប់ល្អទើបអោយម្ចាស់តូបចូល លក់ដូរជាធម្មតាវិញ  ។ ក្នុងការចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហ៊ានទី៣និងជួបសំណេះសំណាលជាមួយអាជីវករនេះដែរលោកចេង មុនីរ៉ា អភិបាលខណ្ឌបានណែនាំ អោយបងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺ COVID-19 គឺត្រូវពាក់ម៉ាស់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬ ជែល សម្លាប់មេរោគអោយបានជាប្រចាំ  ព្រោះជំងឺនេះមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។…

  • អង្គការទេសចរណ៍ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

    អង្គការទេសចរណ៍ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

    ភ្នំពេញ៖ គណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣២ តាមប្រព័ន្ធ Video Conference នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពី WTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19។ ឯកឧត្ដម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះអង្គការ UNWTO បានលើកឡើងអំពីការចូលរួមរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការចូលរួមរៀបចំគោលការណ៍ណែនាំ និងអនុសាសន៍ផ្សេងៗដល់បណ្តាប្រទេសសមាជិក UNWTO ក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាលនៃវិបត្តិ COVID-19 និងការស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីវិបត្តិ COVID-19។ ថ្លែងទៅកាន់បណ្តាសមាជិកនៃ UNWTO…

  • អ្នកប្រដាល់កូនកាត់ខ្មែរ-អាម៉េរិក Eric Pieroun Pen ជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា

    អ្នកប្រដាល់កូនកាត់ខ្មែរ-អាម៉េរិក Eric Pieroun Pen ជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា

    ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជានាល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានអោយដឹងថា អ្នកប្រដាល់កូនកាត់ខ្មែរ-អាមេរិក Eric Pieroun Pen ដែលជាម្ចាស់ខ្សែក្រវ៉ាត់ WBA Asia Heavyweight Championship បានក្លាយជាសមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាជាផ្លូវការហើយ។ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ដែលមានឪពុកម្ដាយមានដើមកំណើតពីខេត្តកំពតរូបនេះ បានចាប់ផ្ដើមអាជីពប្រដាល់សកលស្ម័គ្រចិត្តដំបូងកាលពីឆ្នាំ២០១៤ មុនវិវត្តន៍ខ្លួនក្លាយជាអ្នកប្រដាល់សកលអាជីព នៅឆ្នាំ២០១៨ ហើយឈានដល់ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBA Asia Heavyweight Championship បានសម្រេចកាលពីឆ្នាំ២០១៩។លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ន Eric Pieroun Pen កំពុងធ្វើការហ្វឹកហាត់នៅប្រទេសវៀតណាម ហើយសហព័ន្ធបានធ្វើការជាមួយរូបគេ រហូតឈានដល់ការបញ្ចូលកីឡាករកូនកាត់ខ្មែរ-អាមេរិករូបនេះ ទៅក្នុងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតលក្ខណៈអន្ដរជាតិនានា។ តែយ៉ាងណា Eric Pen នឹងបន្ដហ្វឹកហាត់នៅវៀតណាម រហូតមានការប្រកួតអន្ដរជាតិ ទើបគេត្រឡប់មកប្រកួតតំណាងកម្ពុជាតែម្ដង។ ទន្ទឹមជាមួយការបានក្លាយជាកីឡាករជម្រើសជាតិកម្ពុជានេះដែរ Eric Pen បានសម្ដែងការសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ក្នុងការមកប្រកួតតំណាងប្រទេសកំណើតរបស់ឪពុកម្ដាយខ្លួន។ គេនិយាយថា…

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិអំពាវនាវឱ្យបញ្ឈប់ជម្លោះ ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិអំពាវនាវឱ្យបញ្ឈប់ជម្លោះ ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19

    បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃថ្ងៃពុធនេះ បានអនុម័តសេចក្តីសម្រេចមួយជាឯកច្ឆន្ទ ដោយទទូចឱ្យបញ្ឈប់ជម្លោះ ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ នេះគឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខសុខ អង្គការសហប្រជាជាតិ ស្តីពីជំងឺរាតត្បាត និងសកម្មភាពជាក់ស្តែងដំបូងរបស់ខ្លួន ចាប់តាំងពីការផ្ទុះវីរុសនេះ ។ សេចក្តីសម្រេចដែលព្រាងឡើងដោយប្រទេសបារាំង និងទុយនេស៊ីខាងលើនេះ បានធ្វើការអំពាវនាវឱ្យបញ្ឈប់អរិភាពជាបន្ទាន់ នៅក្នុងគ្រប់ស្ថានភាពទាំងអស់ តាមរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ សូមបញ្ជាក់ថា ដោយត្រូវបានរាំងខ្ទប់ជាច្រើនលើកពីសំណាក់ចិន និងសហរដ្ឋអាមេរិក ដែលប្រឆាំងឯកសារយោងនៅក្នុងអត្ថបទ ដែលដាក់ទៅអង្គការសុខភាពពិភពលោកនោះ សេចក្តីសម្រេចចិត្តនេះ គឺដើម្បីគាំទ្រការអំពាវនាវកាលពីខែមីនាកន្លងទៅ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរេស សម្រាប់បទឈប់បាញ់ជាសកល ៕ធ.ដ

  • ប្រធាន WHO ក្រើនរំលឹកជាថ្មីថា មានតែវិធីសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុតដើម្បីរាំងខ្ទប់ជម្ងឺ COVID-19

    ប្រធាន WHO ក្រើនរំលឹកជាថ្មីថា មានតែវិធីសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុតដើម្បីរាំងខ្ទប់ជម្ងឺ COVID-19

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានក្រើនរំលឹកជាថ្មីថា មានតែវិធីសាស្ត្រគ្រប់ជ្រុងជ្រោយមួយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុត ដើម្បីរាំងខ្ទប់មេរោគ COVID-19 នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០។ វិធីសាស្ត្រដែលប្រមុខអង្គការសុខភាពពិភព WHO រូបនេះ បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធម្សិលមិញនេះ គឺចង់សំដៅទៅលើការស្វែងរក ការដាក់ឲ្យនៅដាច់ដោយឡែក ការធ្វើតេស្ត និងការដាក់ចេញនូវវិធានការរឹតត្បិតសង្គមនានាជាដើម ។ បើតាមអង្គការសុខភាពពិភពលោក WHO សន្ទុះនៃការរីករាលដាលជំងឺ COVID-19 នារយៈពេលចុងក្រោយនេះ គឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារតួលេខអ្នកឆ្លងប្រចាំថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍កន្លងទៅនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនជាមធ្យមលើសពី១៦ម៉ឺនករណីឯណោះ ៕ធ.ដ

  • ម៉ាឡេស៊ីរកឃើញករណីឆ្លង COVID-19 នាំចូលមួយករណី និងមិនមានករណីឆ្លងក្នុងស្រុកទេ ខណៈគ្រោងបើកសាលារៀនវិញនាពាក់កណ្តាលខែកក្កដានេះ

    ម៉ាឡេស៊ីរកឃើញករណីឆ្លង COVID-19 នាំចូលមួយករណី និងមិនមានករណីឆ្លងក្នុងស្រុកទេ ខណៈគ្រោងបើកសាលារៀនវិញនាពាក់កណ្តាលខែកក្កដានេះ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ដែលនាំចូលពីក្រៅប្រទេសចំនួនមួយករណីថ្មីទៀត និងមិនមានករណីឆ្លងក្នុងស្រុកនោះទេនៅថ្ងៃពុធម្សិលមិញ នេះបើតាមនាយកផ្នែកសុខាភិបាលម៉ាឡេស៊ីលោក នូ ហ៊ីហ្សាម អាប់ឌុលឡា និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី លោក ម៉ូហ៍ រ៉ាដហ្ស៊ី ជីទីន បានបញ្ជាក់ថា សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅប្រទេសម៉ាឡេស៊ី នឹងវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ ។ លោក ម៉ូហ៍ រ៉ាដហ្ស៊ី ជីទីន បានបន្ថែមទៀតថា សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សាចាប់ពីថ្នាក់ទី៥ ដល់ទី៦ ក៏នឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដាដូចគ្នាដែរ ខណៈសិស្សថ្នាក់ទី១ ដល់ទី៤វិញ នឹងត្រូវចូលរៀនវិញនៅថ្ងៃទី២២ ខែកក្កដាខាងមុខ ។ សូមបញ្ជាក់ថា ក្រោយពីស្ថានការណ៍ជម្ងឺ COVID-19 បានល្អប្រសើរឡើងបន្តិចមកវិញ អាជ្ញាធរម៉ាឡេស៊ីក៏បានសម្រេចឲ្យសិស្សដែលត្រូវប្រឡងចេញថ្នាក់មធ្យមសិក្សាចូលរៀនវិញផងដែរ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ ៕ធ.ដ …

  • លោក វ៉្លាឌីមៀ ពូទីន អាចឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីសម្រាប់ពេលពីរអាណត្តិទៀត ក្រោយប្រជាជនភាគច្រើនគាំទ្រការកែរដ្ឋធម្មនុញ្ញ

    លោក វ៉្លាឌីមៀ ពូទីន អាចឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីសម្រាប់ពេលពីរអាណត្តិទៀត ក្រោយប្រជាជនភាគច្រើនគាំទ្រការកែរដ្ឋធម្មនុញ្ញ

    រុស្ស៊ី៖ យោងតាមទិន្នន័យពីគណៈកម្មាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ីបានឱ្យដឹងថា ពលរដ្ឋរុស្ស៊ីបានបោះឆ្នោតក្នុងសំឡេងគាំទ្រដ៏ច្រើនលស់លប់ លើវិសោ ធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចនឹងត្រួសត្រាយផ្លូវឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ គណៈកម្មាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ី ដោយផ្អែកលើការរាប់សន្លឹកឆ្នោតបាន៩៨ភាគរយ បានបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន ដែលបានដឹកនាំប្រទេសរុស្ស៊ីអស់រយៈពេលជាង២០ឆ្នាំមកនេះ ក្នុងនាមជាប្រធានាធិបតី បានទទួលជោគជ័យងាយយ៉ាងស្រួល នៅក្នុងការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាមួយសំឡេងគាំទ្រ៧៨ភាគរយ និងជំទាស់២១ភាគរយ ។ តាមរយៈជោគជ័យដ៏ធំខាងលើ លោក វ៉្លាឌីមៀ ពូទីន នឹងអាចឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសម្រាប់រយៈពេលពីរអាណត្តិបន្ថែមទៀត ដោយមួយអាណត្តិមានរយៈពេល០៦ឆ្នាំ បន្ទាប់ពីអាណត្តិរបស់លោកសព្វថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ខាងមុខ ៕ធ.ដ

  • មនុស្សប្រមាណ៣០០នាក់ ត្រូវប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនគោរពច្បាប់ សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

    មនុស្សប្រមាណ៣០០នាក់ ត្រូវប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនគោរពច្បាប់ សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង

    ហុងកុង៖ មនុស្សប្រមាណ៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នាតវ៉ា ដែលមិនគោរពច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ប៉ូលីសប្រឆាំងកុប្បកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ដែលបាននាំគ្នាស្រែកប្រឆាំងថា «តស៊ូដល់ទីបញ្ចប់» និង «ឯករាជ្យភាពហុងកុង» បន្ទាប់មកបាតុករមួយចំនួនត្រូវបានចាប់ខ្លួន ព្រោះតែទង្វើទាំងអស់នេះត្រូវបានចាត់ទុកថា ជាការបំពានច្បាប់សន្តិសុខជាតិថ្មី ។ សូមជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិថ្មី ហើយក្រោយមកមួយថ្ងៃ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដើម្បីរំលឹកខួបនៃការប្រគល់ទឹកដីរបស់អតីតអាណានិគមអង់គ្លេសទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧ ៕ធ.ដ

  • អគ្គិភ័យឆេះរោងចុងភៅកម្មវិធីខួបកំណើត និងឡើងគេហដា្ឋន មួយកន្លែង នៅសង្កាត់ទួលសង្កែ១

    អគ្គិភ័យឆេះរោងចុងភៅកម្មវិធីខួបកំណើត និងឡើងគេហដា្ឋន មួយកន្លែង នៅសង្កាត់ទួលសង្កែ១

    ភ្នំពេញ ៖ នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០  ចំណុចផ្ទះP១២ផ្លូវ៩០៧ ក្រុមទី៦ភូមិទួលសងែ្កសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មា្ចស់ផ្ទះឈ្មោះយឹម សាម៉ាចភេទប្រុសអាយុ៤៣ឆាំ្នជនជាតិខែ្មរ មុខរបរនៅផ្ទះ  អគិ្គភ័យឆាបឆេះរោងចុងភៅកម្មវិធីខួបកំណើតនិងឡើងគេហដា្ឋនប្រជាពលរដ្ឋ។ មូលហេតុ :ធា្លយទុយោធុងហា្គស ។ សម្ភារខូចខាតឆេះដំបូលរោងចុងភៅនិងសំភារះចានឆាំ្នងម្ហូបអាហារមួយចំនួន ។             ប្រេីប្រាស់រថយន្តពន្លត់អគី្គភ័យចំនួន០៣គ្រឿង រថយន្តសាលាខណ្ឧ ឬស្សីកែវ ០១គ្រឿងរថយន្តស្នងការក្រុងចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់០១គ្រឿង។អគ្គិភ័យខាងលេីបណ្តាលអោយគ្រោះថា្នក់ដល់ប្រជាពលរដ្ឋដែលជាចុងភៅចំនួន០២នាក់៖  ទី១ ឈ្មោះ សុខ ងួន ភេទប្រុសអាយុ៤៥ឆាំ្នជនជាតិខែ្មរសា្នក់នៅសងា្កត់ចោមចៅ ខណ្ឧពោធិសែនជយ័ មុខរបរចុងភៅ( រងរបួសរលាកភើ្លងហា្គសជើងនិងដៃស្រាល)។ ទី២ ឈ្មោះអាំង សុខទ្រី ភេទប្រុសអាយុ៤២ឆាំ្នជនជាតិខែ្មរ សា្នក់នៅសងា្កត់កំបូល ខណ្ឧកំបលមុខរបរចុងភៅ ( រងរបួសរលាកផ្ទៃមុខនិងដៃស្រាល ) ជនរងគ្រោះទាំង០២នាក់សំរាកព្យាបាលនៅគ្លីនិកសូរិយាខាងកើតផ្សារសាំហាន់ អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១១:៤០នាទី ៕ធ.ដ ដោយ ៖ បញ្ញា

  • ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក

    ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី ២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក

    ភ្នំពេញ៖ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ វិសេសវិសាលនេះ ក្នុង នាម ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានសំដែង នូវ ការ អបអរសាទរ និងការជូនពរ ដ៏កក់ ក្តៅ បំផុត ដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាពិសេស ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យ ឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការ ប្រារឰ ខួបលើកទី ៧០ នៃការបង្កើតទំនាក់ ទំនង ការ ទូតរវាងព្រះរាជាណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក ផងដែរ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនង…