-
ជនសង្ស័យ៦នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ ទី២ខែកក្កដា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា៖ ជនសង្ស័យទាំង ៦នាក់ នេះពាក់ព័ន្ធក២ករណីផ្សេងគ្នាគឺ៖ ករណីទី១រក្សាទុកនូវសារធាតុញៀន, ករណីទី២ឆក់។ បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួររួចហើយ។ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បានទាន់ពេលវេលាផងដែរ ៕ធ.ដ ដោយ៖ ប៊ុនធី
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ០៨វត្ត នៅខេត្តកណ្តាល
ខេត្តកណ្ដាល៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែរ ហុកឈួន និង លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសិកា តាំង បាក់ ហៀង ដោយមានការចូលរួមពីសំណាក់ពី ឯកឧត្តម លោកជំទាវ ឧកញ៉ា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៨វត្ត រួមមាន ៖ វត្តព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅវត្តវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ …
-
យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លេីងពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានរេចង្កូតឡេីងឃឿនទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវចំពេញទឹហឹង បណ្ដាលឲ្យដួលបោកផ្ទប់ និងថ្នល់បែកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បង្ករការភ្ញាក់ផ្អេីលកាលពីរវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពជនជនរងគ្រោះមានឈ្មោះ គង់ ពណ្ណារាយ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ១៧ ផ្លូវលេខ៧ ក្នុងភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។ បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក អ៊ែរប្លែក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 1-0227 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណ:មកដលចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតឡេីងលើឃឿនទ្រូងផ្លូវជ្រុលទៅបុក និងបង្គោលភ្លេីងបំភ្លឺផ្លូវចំពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ និងថ្នល់បែកក្បាល ស្លាប់ភ្លាមៗម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកឲ្យសាច់ញាតិ សពរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ រួចបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ…
-
នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យខាងលេីរួមមាន៖ ទីឈ្មោះ លី ថាលិត ភេទ ប្រុស អាយុ ២៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ សុខ ប៊ុនសុង ភេទ ប្រុស អាយុ ៣០ ឆ្នាំជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…
-
កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះចំនួន ៧៣ គ្រួសារ ក្នុងក្រុងបាវិត
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជរា ៣៤ គ្រួសារ ជនពិការ ៣ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ ស្ត្រីមេម៉ាយមានកូនច្រើន ៩ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ២៦ គ្រួសារ ) សរុបចំនួន ៧៣ គ្រួសារ ក្នុងក្រុងបាវិត មកពីសង្កាត់ព្រៃអង្គុញ ៤០ គ្រួសារ សង្កាត់ច្រកម្ទេស ៣៣ គ្រួសារ…
-
ក្មេងទំនើង ២ ក្រុមដេញវាយគ្នាពេញផ្លូវឡើងផ្អើលសមត្តកិច្ចខណ្ឌ៧មករា ចុះអន្តរាគមន៍ទាំងយប់
ភ្នំពេញ៖ យុវជនមួយក្រុមជិះម៉ូតូចេញពីកម្មវិធីខួបកំណើតគេនៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ពេលដែលត្រឡប់មកផ្ទះវិញត្រូវបានជនសុីវិលមួយក្រុមទៀតធ្វើសកម្មភាពដេញវាយ និងយកមួកគុបទៅលើក្មេងប្រុស និងស្រីដែលទើប និងចេញពីកម្មវិធីខួបកំណើតនោះធ្វើអោយផ្អើលសមត្តកិច្ច ខណ្ឌ៧មករាចុះអន្តរាគមន៍ទាំងយប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ នឹង៣០នាទីយប់ត្រូវនិងថ្ងៃទី១ ខែកក្តដាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ១៦១ ក្នុងសង្កាត់អូរឬស្សីទី ២ ខណ្ឌ ប្រាំ៧ មករា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីជនរងគ្រោះម្នាក់មានឈ្មោះ បុី សុខលាប ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបាក់ទូក ដែលមានទីលំនៅក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌប្រាំ៧មករា នោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនបានធ្វើខួបកំណើត ជាមួយនឹងមិត្តភ័ក្រប្រហែលជា៦ ទៅ៧នាក់នៅម្តុំខាងក្រោយមន្ទីរពេទ្យលោកសង្ឃរួចពេលដែលចប់កម្មវិធីពួកគេបាននាំគ្នាជិះម៉ូតូមាន ប្រុស មានស្រីត្រឡប់មកវិញគោលបំណងទៅផ្ទះនៅឯម្តុំផ្សារអូរឬស្សី និងមានមិត្តភ័ក្ររួមដំណើជាមួយគ្នាផងដែរ ។ នៅតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅ ពីលិច ទៅកើតហើយ ស្រាប់តែភ្លាមនោះលេចមុខជនបង្ករមួយក្រុមទៀត ដែលជនរងគ្រោះបានអះអាងថាពួកគេទាំងនោះគឺ ជាក្រុមសុីវិលរបស់ប៉ូលិសមានម៉ូតូXRមួយគ្រឿងរួមមានម៉ូតូ ៥ ទៅ ៦ គ្រឿងទៀតមកជាមួយផងដែរ ហើយបានធ្វើកម្មភាពដោះមួកយកទៅគប់ហើយ និងដោះខ្សែក្រវ៉ាត់ដេញវាយតាំងពីក្រោមស្ពានមុខផ្សាអូឡាំព្យារ ហូតទៅដល់ច្រកផ្លូវ១៦១ ហើយភ្លាមៗនោះដែរខាងសមត្តកិច្ចមូលដ្ឋាន និងខាងអន្តរាគមន៍ពិសេសចុះមកធ្វើការឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលអូឬស្សីទី២…
-
ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus កាត់បន្ថយការងារចំនួន ១៥.០០០ ចំពេលវិស័យអាកាសចរណ៍ ពិភពលោករងគ្រោះធ្ងន់ធ្ងរដោយសារវិបត្ត COVID-19
អឺរ៉ុប៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានប្រកាសពីផែនការកាត់បន្ថយការងារប្រមាណ១ម៉ឺន ៥ពាន់នៅទូទាំងពិភពលោក និង បានព្រមានអំពីការកាត់បន្ថយការងារបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ នេះបើតាមសារព័ត៌មាន CGTN ។ ប្រភពបានឱ្យដឹងថា មិនយូរលើសពីរដូវក្តៅឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន Airbus ចង់ជម្រុះចោលបុគ្គលិក ៥ពាន់នាក់នៅបារាំង ៥ពាន់១រយនាក់នៅអាល្លឺម៉ង់ ១ពាន់៧រយនាក់នៅអង់គ្លេស ៩រយនាក់នៅអេស្ប៉ាញ និង១ពាន់៣រយនាក់នៅកន្លែងផ្សេងៗទៀត ។ បុគ្គលិកសរុបចំនួន១ម៉ឺន៥ពាន់នាក់ គឺច្រើនជាង១០ភាគរយនៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ក្រុមហ៊ុន ដែលមានចំនួន១៣ម៉ឺន៥ពាន់នាក់ ។ បើតាមក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុបមួយនេះ ខ្លួនចង់ចាប់ផ្តើមកាត់បន្ថយការងារក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយរាប់ចាប់ពីរដូវស្លឹកឈើជ្រុះតទៅ ។ ក្រុមហ៊ុនមានបំណងសុំឱ្យបុគ្គលិកស្ម័គ្រចិត្តចាកចេញ និងឆាប់ចូលនិវត្តន៍មុនពេលកំណត់ ប៉ុន្តែក៏បាននិយាយផងដែរថា ការបាត់បង់ការងារជាកាតព្វកិច្ចមិនអាចទាត់ចោលបានឡើយ ។ តាមដឹង ក្រុមហ៊ុនកំពុងពិគ្រោះយោបល់ជាមួយសហជីពនានារួចទៅហើយ ៕
-
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA បញ្ជាក់ថា យន្តហោះត្រកូល Boeing 737 MAX បានបរាជ័យក្នុងការធ្វើតេស្ត
សហរដ្ឋអាម៉េរិក៖ ទីបំផុតការហោះហើរសាកល្បងរបស់យន្តហោះប៊ូអ៊ីងត្រកូល 737 MAX មិនទទួលជោគជ័យក្នុងការធ្វើតេស្តនោះឡើយ នេះបើតាមការប្រកាសលទ្ធផលរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរ ។ នាដើមសប្តាហ៍នេះ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាម៉េរិកបានចាប់ផ្តើមធ្វើការតេស្តពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ដែលជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចសេចក្តីថា តើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញដែរឬទេ ក្រោយបញ្ឈរជើងអស់ជាច្រើនខែកន្លងមកនេះ ។ បើតាមអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាម៉េរិក FAA ក្រុមហ៊ុនប៊ូអ៊ីងបានបរាជ័យ ក្នុងការបញ្ជូនឯកសារទៅរដ្ឋបាលអាកាសចរណ៍ សហព័ន្ធអាមេរិក ដែលត្រូវរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរចំនុចគន្លឹះ នៃប្រព័ន្ធបញ្ជាការហោះហើរស្វ័យប្រវត្តិរបស់ខ្លួន ។ បន្ថែមលើនេះប្រព័ន្ធត្រួតពិនិត្យ ការហោះហើរស្វ័យប្រវត្តិ MCAS មិនមែនជាចំនុចសំខាន់ ដែលក្រុមហ៊ុនអាកាសចរណ៍ ប៊ូអ៊ីងបានផ្តោតអារម្មណ៍។ ប៉ុន្តែបែរជាមកផ្តោតសំខាន់លើប្រព័ន្ធកាត់បន្ថយល្បឿន ដែលមានស្រាប់របស់យន្តហោះទៅវិញ ដែលនេះមិនមែនជាអ្វីដែលរដ្ឋបាល FAA ចង់បាននោះទេ ៕
-
ចៅភ្លោះប្រុស ៣នាក់ របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ
ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ផ្តល់ជូនដល់គ្រួសារកូនភ្លោះ៣នាក់ ដែលជាចៅធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្ទះលេខ ១៩E ក្រុម៣ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ កូនភ្លោះទាំង៣នាក់នេះ មានឪពុកឈ្មោះ អ៊ុយ តាំងការ អាយុ ៤១ឆ្នាំ និងម្តាយឈ្មោះ ហែម មរកត អាយុ ៣៦ឆ្នាំ ហើយកូនភ្លោះទាំង ៣នាក់៖ទី១ ឈ្មោះ ទឺ ស័ក្កតាំង ភេទ ប្រុសទី២ ឈ្មោះ ទឺ ស័ក្កទុង ភេទ ប្រុសទី៣ ឈ្មោះ ទឺ ស័ក្កទន់ ភេទ…
-
ទីស្តីការគណៈរដ្ឋមន្រ្តីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ
សេចក្តីជូនដំណឹង៖ ទីស្តីការគណៈរដ្ឋមន្រ្តីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ធ.ដ