Category: ព័ត៌មាន

  • អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ថា កណីរស្លាប់ដោយសារ COVID-19 មានកម្រិតទាបបំផុតក្នុងពេលប៉ុន្មានខែនេះ

    អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ថា កណីរស្លាប់ដោយសារ COVID-19 មានកម្រិតទាបបំផុតក្នុងពេលប៉ុន្មានខែនេះ

    សហរដ្ឋអាម៉េរិក៖ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការសេវាកម្មសុខភាពសាធារណៈក្នុងរដ្ឋអារីហ្សូណា នៅថ្ងៃពុធម្សិលមិញ អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ករណីស្លាប់មានកម្រិតទាបបំផុតចាប់តាំងពីខែមីនាមក ហើយថា យើងបានស្ថិតក្នុងស្ថានភាពប្រសើរឡើងជាងកាលពី៤ខែមុន សូម្បីតែ២ខែមុននេះក៏ដោយ នេះបើតាមគេហទំព័រ azcentral នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ លោក Mike Pence បាននិយាយទៀតថា មានរដ្ឋចំនួន១២ ដែលកំពុងមានករណីឆ្លង និងភាគរយវិជ្ជមានកើនឡើង ហើយរដ្ឋ២៨ផ្សេងទៀតមានស្ថានភាពមួយនៃស្ថានភាពពីរនេះ។ អនុប្រធានាធិបតីអាម៉េរិករូបនេះបានបន្ថែមទៀតថា រដ្ឋទាំង៥០កំពុងបើកសេដ្ឋកិច្ចឡើងវិញ ហើយថា រដ្ឋចំនួន១៨បានកាត់បន្ថយសកម្មភាពខ្លះ ជាចំណាត់ការមួយដែលលោក Pence បញ្ជាក់ថា លោកគាំទ្រទាំងស្រុង ។ សូមបញ្ជាក់ថា ក្រៅពីរដ្ឋអារីហ្សូណា អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence ក៏នឹងបំពេញទស្សនកិច្ចនៅសប្តាហ៍នេះទៅកាន់រដ្ឋតិចសាស ដែលជារដ្ឋមានការឆ្លងខ្លាំងបំផុតមួយទៀតផងដែរ ៕

  • អង់គ្លេស និងអាល្លឺម៉ង់ស្ទើរអស់ថ្នាំពីស្តុក ក្រោយសហរដ្ឋអាម៉េរិកកំពុងប្រមូលទិញដើម្បីយកទៅព្យាបាលអ្នកជម្ងឺ COVID-19

    អង់គ្លេស និងអាល្លឺម៉ង់ស្ទើរអស់ថ្នាំពីស្តុក ក្រោយសហរដ្ឋអាម៉េរិកកំពុងប្រមូលទិញដើម្បីយកទៅព្យាបាលអ្នកជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ អាល្លឺម៉ង់ និងអង់គ្លេសបានប្រកាសថា ខ្លួននៅមានថ្នាំ រ៉េមដឺស៊ីវា ដែលមានប្រសិទ្ធភាពក្នុងការព្យបាលអ្នកជំងឺ COVID-19 ស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែសហរដ្ឋអាម៉េរិកបានប្រមូលទិញថ្នាំនេះ ស្ទើរតែអស់ពីស្តុកទៅហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ថ្នាំខាងលើនេះ ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមកម្ល៉េះ បន្ទាប់ពីការពិសោធន៍ដោយក្រុមអ្នកជំនាញជាតិបានរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺបានលឿន ជាងថ្នាំផ្សេងៗទៀត ។ ថ្នាំ រ៉េមដឺស៊ីវា ត្រូវបានក្រុមជំនាញអន្តរជាតិអះអាងថា មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានស្ថានភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការបំពាក់អុកស៊ីហ្សែន ។ តួយ៉ាងនៅក្នុងសប្តាហ៍នេះ សហរដ្ឋអាម៉េរិកក៏បានប្រកាសដែរថា ខ្លួនមានថ្នាំប្រភេទនេះរហូតដល់ទៅ៩២% ដែលត្រូវបានបញ្ជាទិញពីក្រុមហ៊ុនជីលីដ ហើយការផ្គត់ផ្គង់នឹងត្រូវធានារហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២០ និងមានសមត្ថភាពព្យា បាលអ្នកជំងឺរហូតដល់៥០ម៉ឺននាក់ ៕

  • លោក មូន ចេអ៊ីន សង្ឃឹមថា លោក ត្រាំ និងលោក គីម នឹងជួបពិភាក្សាគ្នាម្តងទៀត មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកាខាងមុខនេះ

    លោក មូន ចេអ៊ីន សង្ឃឹមថា លោក ត្រាំ និងលោក គីម នឹងជួបពិភាក្សាគ្នាម្តងទៀត មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកាខាងមុខនេះ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន សង្ឃឹមថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នាម្ដងទៀត មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកចូលមកដល់នៅខែវិច្ឆិកា ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០២០ ។ ការលើកឡើងរបស់លោក មូន ខាងលើនេះ ត្រូវបានធ្វើឡើងអំឡុងពេលធ្វើកិច្ចពិភាក្សាតាមវីដេអូខុនហ្វើរិនមួយ ជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលរៀបចំឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមវិធានប្រធានាធិបតីកូរ៉េខាងត្បូង ។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់នៅថ្ងៃពុធនេះថា លោក មូន ចេអ៊ីន បានស្នើដូច្នេះទៅកាន់សេតវិមានប្រធានាធិបតីអាម៉េរិក ហើយថា ភាគីសហរដ្ឋអាម៉េរិកក៏បានយល់អំពីគោលជំហររបស់លោក មូន ផងដែរ ។ ប៉ុន្តែជាមួយគ្នានេះ មន្ត្រីសហរដ្ឋអាម៉េរិកមិនបានឆ្លើយតបជាសាធារណៈ ចំពោះយោបល់របស់លោក មូន នៅឡើយទេ ៕ …

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៨លាននាក់ ក្នុងនោះស្លាប់ជិត៥២ម៉ឺននាក់ និងជាសះស្បើយជិត៦០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៨លាននាក់ ក្នុងនោះស្លាប់ជិត៥២ម៉ឺននាក់ និងជាសះស្បើយជិត៦០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៨០ម៉ឺន១ពាន់៨៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥១ម៉ឺន៨ពាន់៨៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៩៣ម៉ឺន៨ពាន់៥៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៧ម៉ឺន៩ពាន់៩៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៧៩៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៦ម៉ឺន៤ពាន់៦៨០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៥ម៉ឺន៣ពាន់៣៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៧១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨២ម៉ឺន៦ពាន់៨៦៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៥ម៉ឺន៤ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៥៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន២ពាន់៩៣១នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦០ម៉ឺន៥ពាន់២២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៨៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៩ពាន់៨៩៦នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៣ពាន់៤៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៩០៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • ទេសចរណ៍ពិភពលោកនឹងខាតបង់៣.៣ទ្រីលានដុល្លារ ដោយសារកូវីដ១៩

    ទេសចរណ៍ពិភពលោកនឹងខាតបង់៣.៣ទ្រីលានដុល្លារ ដោយសារកូវីដ១៩

    ការសិក្សាមួយរបស់អង្គការសហប្រជាជាតិបានចេញផ្សាយ កាលពីម្សិលមិញថា ចំណូលទេសចរណ៍ទូទាំងពិភពលោកត្រូវបានគិតថា នឹងធ្លាក់ចុះដល់ទី៣.៣ទ្រីលានដុល្លារអាម៉េរិក ដោយសារតែរឹតបន្តឹងរបស់បណ្តាប្រទេសនានា ក្នុងការធ្វើដំណើរ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។ របាយការណ៍ស្តីពីកូវីដ១៩ និងទេសចរណ៍ បង្ហាញតាមរយៈសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ គឺផ្អែកលើសេណារ៉ូយ៉ូចំនួន៣ លើឧស្សាហកម្មទេសចរណ៍ ជាមួយនឹងវិធានការបិទប្រទេស រយៈពេល៤ខែ ខ្លះមាន៨ខែ និងខ្លះទៀត ១២ខែ។ ក្នុងចំណោមសេណារ៉ូយ៉ូទាំងនោះ ចំណូលទេសចរណ៍នឹងធ្លាក់ចុះ ១.១៧ទ្រីលាន, ២.២២ទ្រីលាន ហើយនឹងឈានដល់៣.៣ទ្រីលានដុល្លារអាម៉េរិក ឬ ប្រមាណពី១.៥ទៅ២.៤ភាគរយនៃ GDP ឬ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ របាយការណ៍បានគូសបញ្ជាក់ថា «ទេសចរណ៍អន្តរជាតិត្រូវបានផ្អាកស្ទើរទាំងអស់ ហើយទេសចរណ៍ក្នុងស្រុកត្រូវបានកាត់ផ្តាច់ ដោយសារតែលក្ខណបិទប្រទេស ដាក់ចេញដោយប្រទេសជាច្រើន» ៕

  • ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បើកវេទិកាផ្សព្វផ្សាយពិគ្រោះ យោបល់នៅក្នុងសង្កាត់កំពង់ឆ្នាំង

    ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បើកវេទិកាផ្សព្វផ្សាយពិគ្រោះ យោបល់នៅក្នុងសង្កាត់កំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបើកវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ក្នុងសង្កាត់កំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ នៅវត្តអារញ្ញការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង មានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង កំពង់ឆ្នាំង ក្រោមអធិបតីភា លោក ឡុង សាងៀម ប្រធានក្រុម ប្រឹក្សាក្រុងកំពង់ឆ្នាំង និងលោក យិន សាវ៉េន អភិបាលក្រុង កំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និង តំណាងប្រជាពលរដ្ឋសង្កាត់កំពង់ឆ្នាំងសរុប ៨០នាក់។ លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានថ្លែងថា៖ ដើម្បីតាមដានការអនុវត្តអោយមានប្រសិទ្ធភាព ផែនការសកម្មភាព និងភាពរីកចំរើន របស់រដ្ឋបាលក្រុង កំពង់ឆ្នាំង ក៏ដូចជាចង់ដឹងពីបញ្ហាទុក្ខកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងក្រុង ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់ នេះក្នុង១ឆ្នាំម្តងជា រៀងរាល់ឆ្នាំ សម្រាប់ធ្វើពិធីនេះ ។ នៅក្នុងពីធីនេះបានផ្តោតជាសំខាន់ លើបញ្ហា ប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងភូមិ នីមួយៗក្នុងសង្កាត់ កំពង់ឆ្នាំង ដើម្បីដោះស្រាយ និងប្រសិនបើការដោះការ…

  • ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:២០ព្រឹក ថ្ងៃទី២ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ  ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសម្រាកនៅពេទ្យនៅសល់១០នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១៣១នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។  យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣៧៥២៣ ស្មេីនឹង  ២២៦០ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

  • ប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ នៅក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ឆ្ងល់ថាពួកគាត់ជាជនក្រីក្រ ហេតុម្ដេចក៏មេភូមិមិនធ្វើប័ណ្ណក្រីក្រឲ្យ បែរជាអ្នកមានឡានមានផ្ទះធំៗ មួយចំនួនបានប័ណ្ណក្រីក្រទៅវិញ

    ប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ នៅក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ឆ្ងល់ថាពួកគាត់ជាជនក្រីក្រ ហេតុម្ដេចក៏មេភូមិមិនធ្វើប័ណ្ណក្រីក្រឲ្យ បែរជាអ្នកមានឡានមានផ្ទះធំៗ មួយចំនួនបានប័ណ្ណក្រីក្រទៅវិញ

    ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ អះអាងថាពួកគាត់ជាគ្រួសារក្រីក្រនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង និងនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ បាននិយាយអោយក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ កន្លងមកពួកគាត់រស់នៅក្នុងភូមិចុងកោះ និងភូមិទី៤ ក្រុងកំពង់ឆ្នាំង ដែលជាជនក្រីក្រពិតប្រាកដ មានចំនួនជាង៣០គ្រួសារ ខ្លះរស់នៅក្នុងកូនខ្ទម ប្រក់ស្លឹក ខ្លះប្រក់តង់កៅស៊ូ ខ្លះរស់នៅក្នុងដំបូលទូកតាមមាត់ទន្លេ គ្មានផ្ទះសម្បែងទេ ក្នុងឆ្នាំកន្លងមក និងមកដល់បច្ចុប្បន្ន មិនដែលបានទទួលប័ណ្ណក្រីក្រនោះឡើយមិនដឹងមកពីមូលហេតុអី្វ ។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ ពួកគាត់បានទៅសុំធ្វើប័ណ្ណក្រីក្រជាមួយលោកមេភូមិចុងកោះ តែលោកមេភូមិ និយាយថាចាំវគ្គក្រោយទៅ ពេលនេះអស់ទៅហើយ។ ដោយឡែកលោកអុំម្នាក់ជាសង្គ្រាជវិហារអ៊ីស្លាម ភូមិចុងកោះ ឈ្មោះ ម៉ាត់ មាណ អាយុ៧៦ឆ្នាំបាននិយាយប្រាប់ថា៖ ពីមុនមកគាត់រស់នៅលើទូកបណ្ដែតទឹក ក្រោយពីគេអោយបន្លាស់ទីឡើងមករស់នៅលើគោក គាត់មានតែកូនខ្ទមតូច១នៅទីនេះ ហើយក្នុងពេលថ្មីៗនេះ បានគាត់ទៅសុំលោកមេភូមិចុងកោះធ្វើបានក្រីក្រ មេភូមិប្រាប់ថា ចាំវគ្គក្រោយទៅវិញ ។ លោកអុំបានបញ្ជាក់ទៀតថា នៅក្នុងភូមិចុងកោះមានខ្មែរអ៊ីស្លាមក្រីក្រពិតប្រាកដប្រមាណជាង២០គ្រួសារ ដែលមិនបានធ្វើប័ណ្ណក្រីក្រ ហេតុនេះគាត់សំណូមពរដល់អាជ្ញាធរភូមិ សង្កាត់ ក្រុង មេត្តាជួយធ្វើប័ណ្ណក្រីក្រឲ្យអ្នកក្រីក្រពិតប្រាកដដូចគាត់ផង ។ ចំណែកបុរសម្នាក់ទៀតដែលមានប្រពន្ធ និងកូន៧នាក់ក្នុងបន្ទុក រស់នៅក្នុងកូនខ្ទម ប្រក់ស្លឹក …

  • សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង៖ ថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០រៀល បាន ប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០២ គ្រួសារ ក្នុងស្រុករលាប្អៀរ

    សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង៖ ថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០រៀល បាន ប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០២ គ្រួសារ ក្នុងស្រុករលាប្អៀរ

    កំពង់ឆ្នាំង ៖ ថវិកាបេឡាមរណសង្គ្រោះចំនួន៨លានរៀល ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសមាជិកសមាគមខេត្ត អតីតយុទ្ធជនកម្ពុជា២គ្រួសារ ក្នុងស្រុករលាប្អៀ។ ការចុះនាំយកថវិកាបេឡាមរណៈសង្គ្រោះនេះ បានធ្វើឡើងនៅវេលាម៉ោង២ និង៣០នសទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានអោយតំណាងក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយក្រុមការងារថ្នាក់ស្រុក បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លាន រៀល និងខិលិតចូលរួមរំលែកទុក្ខ រួមជាមួយក្រុមគ្រួសារសពរួមមានអង្ករ ១បេ របស់ក្រុមហ៊ុន យ៉ែម ឧត្តម ជូនដល់ ៖ ១. លោកស្រី សួន សំបឿន ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ យឹម យីម ជាគ្រួសារពលី​ID(SA86000983) ទទួលមរណភាពថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទីយប់…

  • អភិបាលខេត្តបាត់ដំបងណែនាំក្រើនរំលឹកឲ្យរដ្ឋបាលក្រុង-ស្រុកនិងឃុំ-សង្កាត់ ត្រូវធានាឲ្យបានតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវា “កម្មវិធីផ្តល់ សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” (មានវីដេអូ)

    អភិបាលខេត្តបាត់ដំបងណែនាំក្រើនរំលឹកឲ្យរដ្ឋបាលក្រុង-ស្រុកនិងឃុំ-សង្កាត់ ត្រូវធានាឲ្យបានតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវា “កម្មវិធីផ្តល់ សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” (មានវីដេអូ)

      ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩ និង ប្រចាំឆមាសទី១ ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព និង ពិធីផ្តល់នូវប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចំណុះអោយរដ្ឋបាលក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតន: អភិបាល នៃ គណ:ឣភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព នៃ រដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផ្តាំផ្ញើរនិងធ្វើការដាស់តឿននិងបានក្រើនរំលឹក ដល់គ្រប់គណៈឣភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ត្រូវតែយកចិត្តទុកដាក់និងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ “កម្មវិធីផ្តល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។         ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត៎ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្តល់នូវប័ណ្ណសរសើរនិងលិខិតសរសើរ ជូនដល់រដ្ឋបាល ឃុំ-សង្កាត់ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ច និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងឆ្លើយតបបាននូវគោលការណ៍ទាំង៩ចំណុចបានល្អប្រសើរនៅក្នុងឆ្នាំកន្លងមក។       តាមរយៈចលនាប្រឡងប្រណាំង ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលឃុំ សង្កាត់និងប៉ុស្តិ៍នគរបាលតដ្ឋបាលឃុំ-សង្កាត់ទាំង១០២ នៅក្នុងខេត្តបាត់ដំបង ដែលទទួលបាននូវ ប័ណ្ណសរសើរនិងលិខិតសរសើរក្នុងនោះ៖ចំណាត់ថ្នាក់លេខ១. ចំនួន៨១ឃុំ-សង្កាត់។ចំណាត់ថ្នាក់លេខ២. ចំនួន១៧ឃុំ-សង្កាត់។ និងចំណាត់ថ្នាក់លេខ៣. ចំនួន៤ឃុំ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង…