-
ហាងគ្រឿងលក់អលង្ការដាណា ទ្រី (NNP) បើកសម្ភាធដាក់លក់គ្រឿងពេជ្រ មាស ផ្លាកទីនគ្រប់ប្រភេទ ដែលទទួលស្គាល់ជាលក្ខណៈជាតិ អន្តរជាតិ នៅទីតំាងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
លោកស្រី ទ្រីដាណា ដែលស្គាល់គេថា ជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នំា២០២០ បានបើកសម្ភោធជាផ្លូវការនូវហាងលក់គ្រឿងអលង្ការ មាស ពេជ្រ ដ៏ធំមួយទៀត ស្ថិតនៅតាមបណ្ដោយវិថីវិមានឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ហាងគ្រឿងលក់អលង្ការដាណា ទ្រី គឺជាសមិទ្ធផលថ្មីមួយទៀតរបស់អ្នកជំនួញរូបស្រស់ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី។ លោកស្រីដាណាបានបញ្ជាក់ថា ហាងលក់គ្រឿងអលង្ការនេះមានលក់មាស ពេជ្រ ផ្លាកទីនគ្រប់ប្រភេទ ដែលមានការធានាយ៉ាងត្រឹមត្រូវ ហើយមានការទទួលស្គាល់ជាលក្ខណៈជាតិ អន្តរជាតិ។គួរបញ្ជាក់ថា លោកស្រីទ្រី ដាណា គឺជាកូនទី ៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះមានឪពុកឈ្មោះ ងួនទ្រី និងម្ដាយឈ្មោះសៀង ជូរ ហើយលោកទាំងពីរគឺជាអ្នកលក់ត្រី និងលក់លាសហាតែប៉ុណ្ណោះ។ តែជា អកុសលលោកទាំងពីរបានទទួលមរណភាពអស់ទៅហើយ ។លោកស្រីទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆ័ត្រមុខរោងចក្រដើម្បីសន្សំប្រាក់យកធ្វើជាទុនរកស៊ីបន្តបន្ទាប់មក មានប្រាក់មួយចំនួនក្នុងដៃលោកស្រីក៏បានយកគ្រឿងអលង្ការពីគេមកលក់នៅតាមផ្សារ។ ដោយភាពរួសរាយរាក់ទាក់សំដីសំដៅប្រកបដោយទឹកដម បានធ្វើឲ្យលោកស្រីមានម៉ូយកាន់តែច្រើន ហើយលោកស្រីក៏ប្រថុយយកគ្រឿងអលង្ការពីប្រទេសថៃមកលក់បន្ត ។…
-
ការិយាល័យប្រឆាំងការជួញដូរ និង ការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវ បម្រើដោយអនីតិជន
(ភ្នំពេញ) ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះ៣នាក់ (អនីតិ ជនម្នាក់) កាលពីវេលាម៉ោង ០២និង៣០ នាទីរសៀលនាថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នង ការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។ នគរបាលបានឲ្យដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo…
-
នគរបាលខណ្ឌដង្កោចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប
(ភ្នំពេញ) ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី ឆក់កាបូបលុយពីស្ដ្រីម្នាក់មិនបានសម្រេចក៏ជិះគេចទៅជួបសមត្ថកិច្ចកំពុងអនុវត្ដច្បាប់ចរាចរណ៍ក្បែរកន្លែងកើតហេតុក៏បានជួយអន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកទៅ សាកសួរ ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង ០០នាទីព្រឹក ត្រង់ចំណុចខាងមុខបុរីប៉េងហូត ផ្លូវ ៥០ ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ លោកវរៈសេនីយ៍ទោ ជាង ហុកសែ អធិការរងព្រហ្ម ទណ្ឌបានឲ្យដឹងថា ជនសង្ស័យទី០១ឈ្មោះ អេង ដារ៉ូ ហៅ តែន ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី០២ឈ្មោះ ស៊ឹម សិរីបុត្រ ភេទប្រុ ស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ…
-
ការទូទាត់លុយបែបថ្មីដែលម្ចាស់អាជីវកម្មនៅកម្ពុជាគួរតែពិចារណា
ពីឆ្នាំ២០២០នេះរហូតដល់ឆ្នាំ២០២៤ ការទូទាត់ប្រចាំថ្ងៃនៅអាមេរិកនឹងផ្លាស់ប្តូរទាំងស្រុង ពីការប្រើក្រេឌីតកាតទូទាត់ផ្ទាល់មកការបញ្ជាទូទាត់លុយដោយប្រើសំឡេងតែម្តង។ ហើយក្រុមហ៊ុនយក្សបស់អាមេរិក ដូចជា Facebook, Apple, Amazone ក្តីកំពុងផ្លាស់ប្តូរទៅតាមនិន្នាការនេះ។ បច្ចុប្បន្ននៅតាមហាង គឺការទូទាត់ដោយប្រើក្រេឌីតកាតដោយផ្ទាល់រវាងអ្នកលក់និងអ្នកទិញនៅហាងទំនិញ អ្នកប្រើប្រាស់របៀបនេះ មានរហូតដល់៨៩%។ បន្ទាប់ពីនេះ គឺនិន្នាការនៃការទូទាត់ទំនិញតាមមពាណិជ្ជកម្មតាមអ៊ិនធឺណែត(E-commerce)ដោយប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទដៃ ដោយដំបូងនិន្នាការប្រើប្រាស់កុំព្យូទ័រកើនប៉ុន្តែនឹងត្រូវធ្លាក់ចុះដោយបែមកការប្រើប្រាស់ទូរស័ព្ទដៃទូទាត់ជំនួសវិញលើការទិញទំនិញតាមអ៊ីនធឺណែត។ ការណ៍នេះនឹងធ្វើឱ្យមនុស្សប្រើប្រាស់កាន់តែស្រួល ហើយសូម្បីទំនិញលក់រាយ និងការចាយវាយប្រចាំថ្ងៃក៏នឹងប្រើទូរស័ព្ទដៃដែរ។ ទន្ទឹមនឹងនោះ ទូរស័ព្ទនឹងបង្កើតមុខងារ១បន្ថែមទៀតដោយបង្ករភាពងាយងាយស្រួលកាន់តែខ្លាំងគឺការបញ្ជាទូទាត់លុយតាមសំឡេងសូម្បីតែកំពុងបើករថយន្តក៏ទូទាត់បានដែរ។ នេះហើយគឺជាអ្វីដែលជានិន្នាការទាំង៣ដែលសង្គមអាមេរិកកំពុងតែឈានទៅដែលនឹងប្រែប្រួលរបៀបចាយវាយទាំងមូលតែម្តង៕
-
Facebookបាត់ចំណូល៦០ពាន់លានក្នុងរយៈពេល២ថ្ងៃដោយក្រុមហ៊ុនធំផ្អាកពាណិជ្ជកម្ម
ក្នុងរយៈពេល២ថ្ងៃតម្លៃភាគហ៊ុនហ្វេសប៊ុកបានធ្លាក់១% ដែលស្មើនឹង៦០ពាន់លានដុល្លារដែលពីការផ្អាកផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនធំៗ។ អ្នកជំនាញថា ការផ្អាកផ្សាយពាណិជ្ជកម្មនេះ មិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ហ្វេសប៊ុកនោះទេ ត្បិតអីហ្វេសប៊ុកមានអ្នកផ្សព្វផ្សាយចំនួន៨លាន។ ហ្វេសប៊ុកបានដាក់គោលការណ៍ថ្មីដើម្បីហាមឃាត់ការបង្ហោះសារដែលអសារស ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សហ្វេសប៊ុកបានធ្លាក់១% កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីម្ចាស់ពាណិជ្ជកម្ម ដូចជាក្រុមហ៊ុន Starbucks, PepsiCo, Coca-Cola,និង Unilever បានផ្អាកការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធសង្គមដ៏មានឥទ្ធិពលមួយនេះ។ បើតាមការបញ្ជាក់ផ្លូវការ ការផ្អាកផ្សាយរបស់ក្រុមហ៊ុនអាមេរិកធំៗនេះ បានធ្វើប៉ះពាល់ចំណូលជាប្រចាំរបស់ហ្វេសប៊ុកចំនួន៦០ពាន់លានដុល្លារអាមេរិកដែលស្មើនឹង១%នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។ និន្នាការនឹងបន្តធ្លាក់ចុះក្នុងរង្វង់ជាង៨%។ អ្នកជំនាញទីផ្សាររបស់អាមេរិក លោក Daniel Salmonបានអះអាងថា ការផ្អាកផ្សាយពាណិជ្ជកម្មនេះ មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលហ្វេសប៊ុកនោះទេ ខណៈក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ មានអ្នកផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់៨លានឯណោះ។ យ៉ាងណាក៏ដោយ ហ្វេសប៊ុកបានចេញគោលការភ្លាមៗដើម្បីប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយហ្វេសប៊ុកនឹងបង្កើនការផ្សាយពាណិជ្ជកម្មឱ្យទៅដល់អតិថិជនជាមួយនឹងព័ត៌មានកាន់តែលំអិត ហើយនឹងលុបចោលពាក្យពេចន៍ដែលដែលអសរស់ ពីអ្នកប្រើ និងអ្នកនយោបាយផងដែរដែលបានបំពានស្តង់ដារបស់ខ្លួន។ មួយវិញទៀត ហ្វេសប៊ុកនឹងធានាឱ្យកាន់តែប្រសើរលើសារដែលបង្ហោះទាំងឡាយឱ្យកាន់តែតែមានតម្លៃនិងខ្លឹមសារល្អៗ៕
-
លោក ជិន ម៉ាលីន៖ បញ្ហាសិទ្ធិមនស្សគ្មានប្រទេសណាមួយធ្វើចប់ និងល្អឥតខ្ចោះនោះទេ តែកម្ពុជាមានយន្តការច្បាប់ជាច្រើនលើចំណុចនេះ
ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បញ្ហាសិទ្ធិមនុស្ស គ្មានប្រទេសណាមួយធ្វើចប់ ហើយធ្វើបានល្អឥតខ្ចោះនោះទេ ខណៈបច្ចុប្បន្នកម្ពុជាមានយន្តការច្បាប់ជាច្រើនពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។ ការលើកឡើងបែបនេះរបស់លោក ជិន ម៉ាលីន បានធ្វើឡើងក្រោយបញ្ចប់កិច្ចពិភាក្សាការងាររវាងលោក កែវ រ៉េមី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានលោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា៖ «ពីព្រោះរឿងសិទ្ធិមនុស្សនេះ គ្មានប្រទេសណាមួយដែលធ្វើចប់ ហើយល្អឥតខ្ចោះនោះទេគឺតែងតែមានចំណុច ខ្វះខាត ហើយសិទ្ធិមនុស្សនេះ គឺធ្វើយ៉ាងម៉េចឱ្យមនុស្សរស់នៅបានល្អប្រសើរឡើងហើយទៅតាមសេចក្តីត្រូវការរបស់មនុស្ស ដែលទាមទារតម្រូវការឥតឈប់ឈរ»។ លោក ជិន ម៉ាលីន បានឱ្យដឹងថា និយាយជារួមកម្ពុជាជាប្រទេសដែលមានប្រជាជនរស់នៅសមរម្យ ទទួលបានសេវាសុខាភិបាលល្អ ការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស ការបញ្ចេញមតិ ខណៈប្រទេសមួយចំនួនទៀត កំពុងតែរុកគួនការរើសអើងពូជសាសន៍ ព្រមខ្វះខាតលើសេវាជាច្រើនដែលប្រជាជនកម្ពុជា កំពុងតែទទួលបានក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះ…
-
ទីតាំងហាងម៉ាស្សាលួចលាក់រកស៊ីផ្លូវភេទ ត្រូវសមត្ថកិច្ចជំនាញចុះបង្ក្រាប
ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ចុះអនុវត្តន៍ចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ ស្តែងលេខ ១១១ អ.យ.ឍ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រត្ដបត្ដិការណ៍ចុះបង្ក្រាបខាងលើនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា និងសង្គ្រោះជនរងគ្រោះបាន៣នាក់ស្រី (អនីតិជនម្នាក់) ករណី បើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (កល្យាណម៉ាស្សា) នៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ។ ក្រោយពីបញ្ចប់ប្រត្ដបត្ដិការខាងលើនេះសមត្ថកិច្ចបានដកហូតរួមមាន ៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕ ដោយ ៖ បញ្ញា …
-
មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្សចុះត្រួតពិនិត្យតាមបណ្តាកងឯកភាពរបស់បញ្ជាការដ្ឋានអង្គរក្ស
ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម មេបញ្ជាការ ឲ្យបន្តការចុះត្រួតពិនិត្យតាមបណ្តាកងឯកភាពចំណុះជាបន្ត បន្ទាប់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះបានដឹកនាំក្រុម ការងារគណៈកម្មការអញ្ជើញចុះត្រួតពិនិត្យ អង្គភាព ចំនួន ០៤រួមមាន៖ ១-កងអន្តរាគមន៍ ទ័ពពិសេស ១៤៦, ២-កងអន្តរាគមន៍ ចល័ត៤៩៩, ៣-កងអន្តរាគមន៍ BMP-1, ៤-ស្នងការ ដ្ឋានស្រាវជ្រាវ- សន្តិសុខ ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការ ណុប រ័ត្ននិមល បានផ្តាំផ្ញើដល់ មេបញ្ជាការ បញ្ជាការរង ត្រូវយកចិត្តទុក ដាក់គ្រប់គ្រងកម្លាំង និងថែរក្សាឲ្យបាននូវសម្ភារបំពាក់ឱ្យបានល្អដើម្បីធានានូវការ បម្រើសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ បានល្អ ៕
-
កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរគ្រឿញៀន
ភ្នំពេញ៖ កាលពីវេលាម៉ោង៣ និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានល្បាត ក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សាន ម៉ារិទ្ធ ភេទប្រុស អាយុ ៣៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩A ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងទី២ ឈ្មោះ សំអែល រិយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា រាល់ការកើតមានឡើងនូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួនតាមមូលដ្ឋាននីមួយៗ គឺអភិបាលស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ច នៅមូលដ្ឋាននោះដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។ ប្រសាសន៍នេះ ឯកឧត្តរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងគ្រាដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងទៀតថា៖ បើសិនបងប្អូនប្រជាពលរដ្ឋមាន បំណងចង់បង្កបង្កើនផលពិតប្រាកដ នៅលើដីដែលចង់ស្នើសុំ ក៏ដូចជាដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងមូលដ្ឋាននោះ ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោង ដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ ក៏នឹងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរឿងនេះ ពីព្រោះទីណាមានមនុស្សរស់នៅកាន់តែច្រើន ទីផ្សារកាន់តែធំ ។ ឯកឧត្តមបានថ្លែងបន្តថា ត្រូវបែងចែកឲ្យបានច្បាស់លាស់ អំពីការកាត់ឆ្វៀលដីភូមិដ្ឋានចាស់ ដែលពលរដ្ឋរស់នៅ និងប្រកបរបរបង្កបង្កើនផលជាយូរមកហើយនោះ គឺទុកឲ្យពួកគាត់ធ្វើអីក៏ធ្វើទៅ ។ ប៉ុន្តែទន្ទឹម និងនោះ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ករណីដែលស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានដីរបស់រដ្ឋ គឺជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមនិងការបញ្ជូនទៅកាន់តុលាការ ។…