Category: ព័ត៌មាន

  • សមត្ថកិច្ចខេត្តកំពង់ធំ កំពុងបើកការស្រាវជ្រាវ ដើម្បីចាប់ខ្លួនមិត្តស្រី របស់មន្ត្រីនគរបាលម្នាក់ ដែលបានប្រើកាំបិតប៉័ងតោ កាប់ប្រដាប់ភេទស្ទើរដាច់

    សមត្ថកិច្ចខេត្តកំពង់ធំ កំពុងបើកការស្រាវជ្រាវ ដើម្បីចាប់ខ្លួនមិត្តស្រី របស់មន្ត្រីនគរបាលម្នាក់ ដែលបានប្រើកាំបិតប៉័ងតោ កាប់ប្រដាប់ភេទស្ទើរដាច់

    ខេត្តកំពង់ធំ៖ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំម្នាក់ ត្រូវមិត្តស្រីដែលជាមន្ត្រីនគរបាលដូចគ្នា កាប់ប្រដាប់ភេទបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយករណីនេះ ត្រូវគេសង្ស័យថា អាចកើតឡើងពីភ្លើងប្រចណ្ឌ ។  ហេតុការណ៍នោះ បានកើតឡើងនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ រីឯ ស្រុកតាំងគោក គឺជាស្រុកមួយដែលទើបបង្កើតឡើងថ្មី កាលណីពេលកន្លងទៅនេះ។ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា អំពើហិង្សាដែលបានកើតឡើងនោះ ត្រូវគេសង្ស័យថា អាចកើតឡើងពីការប្រចណ្ឌ ព្រោះអ្នកបង្ក គឺជាស្ត្រី ឈ្មោះ រិទ្ធ ស្រីនាង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មានទីលំនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ។ ចំណែក ជនរងគ្រោះ ឈ្មោះ  ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលចរាចរណ៍ ដូចជនសង្ស័យ មានទីលំនៅ ភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ មន្ត្រីដដែលបានបង្ហើបទៀតថា ជនរងគ្រោះ ត្រូវបានស្ត្រីសង្ស័យប្រើកាំបិតប៉័ងតោ កាប់ប្រដាប់ភេទស្ទើរដាច់ និងកាប់១កាំបិតថែមទៀត ត្រូវចំភ្លៅបណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ។…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកខេត្តព្រះវិហារ គឺជាខេត្តដែលមានសក្តានុពល ផ្នែកកសិកម្ម ដែលបានផលិត និងនាំចេញកសិផលសរីរាង្គជាច្រើនប្រភេទ ទៅកាន់ទីផ្សារប្រទេសជិតខាង និងប្រទេសអ៊ឺរ៉ុប

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកខេត្តព្រះវិហារ គឺជាខេត្តដែលមានសក្តានុពល ផ្នែកកសិកម្ម ដែលបានផលិត និងនាំចេញកសិផលសរីរាង្គជាច្រើនប្រភេទ ទៅកាន់ទីផ្សារប្រទេសជិតខាង និងប្រទេសអ៊ឺរ៉ុប

    ខេត្តព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន មានប្រសាសន៍បែបនេះ នៅក្នុងពេលដែល លោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធប្រឆាំងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត នៅថ្ងៃទី៣០ មិថុនាឆ្នាំ២០២០ ក្រោមប្រធានបទ “ ការផលិត និងការប្រើប្រាស់ស្បៀងអាហារ ចំណីសត្វ និងសសៃអំបោះ ប្រកបដោយនិរន្តរភាព “ ស្ថិតនៅភូមិកំពត ឃុំរហ័ស ស្រុករៀង ខេត្តព្រះវិហារ។ នៅក្នុងការប្រារព្ធទិវានេះទៀត ក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ផងដែរ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រមាណជា ៨៥ភាគរយ…

  • ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១១គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមកសាងហើយតាមការសន្យា របស់ក្រុមការងារថ្នាក់ជាតិជូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន៣ ក្នុងស្រុកកំពង់ត្រឡាច

    ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១១គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមកសាងហើយតាមការសន្យា របស់ក្រុមការងារថ្នាក់ជាតិជូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន៣ ក្នុងស្រុកកំពង់ត្រឡាច

    កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងឃុំ៣នៃស្រុកកំពង់ត្រឡាច ទទួលបានផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១១ គីឡូម៉ែត្រភ្ជាប់ចេញពីចំណុចសាលាបឋមសិក្សាអ្នកតាហាងឆ្លងកាត់ឃុំ ៣មាន ឃុំកំពង់ត្រឡាច  ឃុំច្រេស និងឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងដូចគ្នាថា ផ្លូវមួយខ្សែនេះពីដើមជាផ្លូវរទេះគោដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់បងប្អូនប្រជាពលរដ្ឋក្រោយមកមានការកសាងផ្លូវជាគ្រោះក្រហមរបស់អង្កការក្រៅរដ្ឋាភិបាល តែវាមានទំហ៊ុផ្លូវនេះតូចពិបាកក្នុងការធ្វើដំណើរណាស់ ក្រោយមកបានរងកាតខូចខាតបើរដូវវស្សាវិញកាន់តែពិបាកខ្លាំង ហើយរដូវប្រាំងខ្សាច់ទៀតផង ។ ប្រជាពលរដ្ឋបានសម្តែងពីទឹកចិត្តសប្បាយរីករាយ ដែលការទន្ទឹងរងចាំយូរហើយនោះតាមការសន្យាឥឡូវបានបានមកដល់ផ្លូវមួយខ្សែរ ដែលកំពង់ធ្វើការសាងសងផ្លូវនេះគម្រោងក្រាលកៅស៊ូដែលមិនធ្លាប់មាន ហើយក៏ជាប្រវត្តិសាស្ត្រ ដែលនៅជនបទមានផ្លូវក្រាលកៅស៊ូបែបនេះ និងងាយស្រួលក្នុងការធ្វើដំណើរដឹកកសិផល ទៅកាន់ទីផ្សារនិងដឹកអ្នកជម្ងឺទៅមន្ទីពេទ្យ សាលារៀនបានរហស័ផងដែរ ។ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់ត្រឡាចខណះដែលផ្លូវ មួយខ្សែនេះកាត់តាមភូមិស្រុករបស់គាត់សូមឱ្យសម្ដេច មានសុខភាពបរិបូណ៌ ប្រាជ្ញាឈ្លាសវៃបន្តដឹកនាំ ប្រទេសជាតិជារៀងរហូត ។ អនុប្រធានទី ១ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តម ញាណឡេង បានឲ្យដឹងថាផ្លូវមួយខ្សែនេះមានប្រវែង ១១គីឡូម៉ែត្រខ្នងលើ ៦ ម៉ែត្រតភ្ជាប់ចេញពីផ្លូវកៅស៊ូក្នុងឃុំកំពង់ត្រឡាច ទៅឃុំច្រេស និងបានតភ្ជាប់មកផ្លូវក្រាលកៅស៊ូក្នុងឃុំតាជេស ដែលជាគម្រោងសាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ពាក់ព័ន្ធនឹងករណីខាងលើនេះប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក ជិន…

  • លោក ឌី រត្ន័ខេមរុណ ទទួលទេយ្យទានពីវត្តអង្គពោធិញ្ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    លោក ឌី រត្ន័ខេមរុណ ទទួលទេយ្យទានពីវត្តអង្គពោធិញ្ញាណ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ភ្នំពេញ៖ អនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះសង្ឃវរោ ថាច់ ច័ន្ទសុធីរ៍ ព្រះគ្រូចៅអធិការ វត្តអង្គពោធិញ្ញាណ ។ ក្នុងឱកាសនោះ ព្រះសង្ឃវរោ ថាច់ ច័ន្ទសុធីរ៍ ព្រះគ្រូចៅអធិការ វត្តអង្គពោធិញ្ញាណ បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចែករំលែកលើកកម្ពស់ លើកម្លាំងមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា និងអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខា បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ ចំពោះ ព្រះសង្ឃវរោ ថាច់ ច័ន្ទសុធីរ៍ ព្រះគ្រូចៅអធិការ វត្តអង្គពោធិញ្ញាណ ព្រះសង្ឃ …

  • អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សហរដ្ឋអាម់េរិកគួរតែប្រយ័ត្ន ចំពោះជំងឺផ្តាសាយជ្រូកថ្មីដែលទើបរកឃើញនៅចិន

    អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សហរដ្ឋអាម់េរិកគួរតែប្រយ័ត្ន ចំពោះជំងឺផ្តាសាយជ្រូកថ្មីដែលទើបរកឃើញនៅចិន

    សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលត្រូវបានដាក់ឈ្មោះថា «G4 virus ឬ G4 EA H1N1» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1 នេះបើតាមសារព័ត៌មាន ស្ពូតនីគ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងការផ្ទុះឡើងជំងឺផ្ដាសាយជ្រូកថ្មីនេះ អ្នកជំនាញជាន់ខ្ពស់អាម៉េរិក ប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លងលោក អាន់ថូនី ហ្វូស៊ី បានព្រមានថា វីរុសថ្មីនេះ អាចមានលទ្ធផលបង្កទៅជាជំងឺរាតត្បាតសកល បន្ថែមពីលើជំងឺឆ្លងបច្ចុប្បន្ន COVID-19 ដោយលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកគួរតែប្រយ័ត្នខ្លួនទុកជាមុន ដើ ម្បីកុំឲ្យសេណារីយ៉ូដូចជា COVID-19 កើតមានឡើងជាថ្មី ។ សូមជម្រាបថា ក្រុមជំនាញអាម៉េរិកកំពុងតែតាមដានយ៉ាងសកម្ម ចំពោះការរកឃើញជំងឺផ្តាសាយជ្រូកថ្មីនៅក្នុងប្រទេសចិន ខណៈវីរុសថ្មីនេះ ត្រូវបានគេជឿជាក់ថា បានវិវឌ្ឍន៍ចេញពីជំងឺ A/H1N1 ដែលធ្លាប់បង្កជាជំងឺរាតត្បាលសកលម្តងកាលពីឆ្នាំ២០០៩ ៕

  • ប្រធាន WHO ព្រមានថា COVID-19 កំពុងឆ្លងរាតត្បាតយ៉ាងលឿន ហើយនៅមិនទាន់ឈានដល់ចំនុចអាក្រក់បំផុតនៅឡើយទេ

    ប្រធាន WHO ព្រមានថា COVID-19 កំពុងឆ្លងរាតត្បាតយ៉ាងលឿន ហើយនៅមិនទាន់ឈានដល់ចំនុចអាក្រក់បំផុតនៅឡើយទេ

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានព្រមាននៅថ្ងៃចន្ទម្សិលមិញថា វីរុសរាតត្បាតសកល COVID-19 កំពុងបង្កើនល្បឿនយ៉ាងលឿន ហើយនៅមិនទាន់ឈានដល់ចំនុចអាក្រក់បំផុតនៅឡើយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ លោក ថេដ្រូស បានកត់សម្គាល់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ការខ្វះខាតការឯកភាពជាតិ និងកង្វះសាមគ្គីភាពសាកល បានសរបញ្ជាក់ពីការជួយជម្រុញឱ្យមានការឆ្លងរាតត្បាតខ្លាំងឡើងនៃវីរុសនេះ ។ ប្រមុខអង្គការសុខភាពពិភព លោករូបនេះបានសង្កត់ធ្ងន់ទៀតថា សាមគ្គីភាពជាសកល គឺមានសារៈសំខាន់ណាស់ ចំពោះការឆ្លើយតបនឹងការឆ្លងរាតត្បាត ក៏ដូចជាដើម្បីអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់ការចម្លងវីរុស ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១០លាន៥៩ម៉ឺន១ពាន់៧៩ករណី ក្នុងនោះមានអ្នកជម្ងឺ៥១ម៉ឺន៤ពាន់២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញ៥លាន៧៩ម៉ឺន៨ពាន់៩៧៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃនឹងកើនឡើងទ្វេដង បើសិនសហរដ្ឋអាម៉េរិកបរាជ័យក្នុងការគ្រប់គ្រង COVID-19

    អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃនឹងកើនឡើងទ្វេដង បើសិនសហរដ្ឋអាម៉េរិកបរាជ័យក្នុងការគ្រប់គ្រង COVID-19

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់អាម៉េរិកប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លង លោក អាន់ថូនី ហ្វូស៊ី បានព្រមានថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃ អាចនឹងធ្វើឲ្យចំនួនករណីឆ្លងកើនឡើងទ្វេដង បើសិនសហរដ្ឋអាម៉េរិកបរាជ័យក្នុងការដាក់វីរុស COVID-19 ឲ្យស្ថិតនៅក្នុងការគ្រប់គ្រង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០២០ ។ អ្នកជំនាញជាន់ខ្ពស់អាម៉េរិករូបនេះបានបញ្ជាក់ថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលត្រូវមានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេស ។ វ៉ាក់សាំងជាច្រើនកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងធ្វើតេស្តនៅឡើយ យើងមិនអាចធានាបានទេថា យើងអាចមានវ៉ាក់សាំងប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាពនោះ… ដូច្នេះសូមគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យឆ្លងវីរុសនេះ ។ លោក ហ្វូរស៊ី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នអត្រាឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក គឺស្ថិតនៅខ្ទង់៤ម៉ឺនករណីក្នុងមួយថ្ងៃៗ ប៉ុន្តែបើសិនអាម៉េរិកធ្វេសប្រហែសនោះ នឹងអាចមានអ្នកឆ្លង១០ម៉ឺនករណីក្នុងមួយថ្ងៃជាក់ជាមិនខាន ។ បច្ចុប្បន្នករណីឆ្លង COVID-19 នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ សរុបមានជាង២.៧លានករណី ក្នុងនោះស្លាប់ជាង១៣ម៉ឺននាក់ និងជាសះស្បើយវិញជាង១.១៤លាននាក់ ៕

  • អង់គ្លេសបង្ហាញផែនការបញ្ចេញថវិកា ប្រមាណ៦.២ពាន់លានដុល្លារ ដើម្បីជំរុញស្តារសេដ្ឋកិច្ចឡើងវិញ

    អង់គ្លេសបង្ហាញផែនការបញ្ចេញថវិកា ប្រមាណ៦.២ពាន់លានដុល្លារ ដើម្បីជំរុញស្តារសេដ្ឋកិច្ចឡើងវិញ

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃអង្គារ៍នេះបានប្រកាសពីផែនការបញ្ចេញកញ្ចប់ថវិកា៥ពាន់លានផោន ឬស្មើនឹងប្រមាណ៦.២ពាន់លានដុល្លារ ដើម្បីជំរុញស្តារឡើងវិញនូវសេដ្ឋកិច្ច  ដែលកំពុងធ្លាក់ជ្រៅក្នុងវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក បូរីស ចនសុន បានចាត់ទុកវិបត្តិជំងឺ COVID-19 គឺជាបញ្ហាប្រឈមដ៏ធំបំផុត និងបន្ទាន់បំផុតដែលអង់គ្លេសប្រឈមមុខ ហើយថា យើងត្រូវតែធ្វើការឱ្យបានលឿន ពីព្រោះយើងបានឃើញការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប ហើយយើងដឹងថា ឥឡូវនេះប្រជាជនមានការព្រួយបារម្ភអំពីការងារ និងមុខជំនួញរបស់ពួកគេ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ អង់គ្លេសមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៣១ម៉ឺន២ពាន់៦៥៤ករណី ក្នុងនោះមានអ្នកជម្ងឺ៤ម៉ឺន៣ពាន់៧៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំ រ៉េមដេស៊ីវា ទៅតាមមន្ទីរពេទ្យនានា ដើម្បីព្យាបាលអ្នកជំងឺ COVID-19

    កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំ រ៉េមដេស៊ីវា ទៅតាមមន្ទីរពេទ្យនានា ដើម្បីព្យាបាលអ្នកជំងឺ COVID-19

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានចាប់ផ្តើមបើកស្តុក ដើម្បីចែកចាយថ្នាំរ៉េមដេស៊ីវាទៅតាមមន្ទីរពេទ្យនានា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ ថ្នាំទាំងអស់នេះ ត្រូវបានបរិច្ចាគដោយក្រមហ៊ុនឱសថសហរដ្ឋអាម៉េរិក ជីលីដ  ហើយអាជ្ញាធរកូរ៉េខាងត្បូងក៏គ្រោងនឹងជំរុញឲ្យ មានការនាំចូលថ្នាំប្រភេទនេះបន្ថែមទៀតផងដែរ ។ បើតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង KCDC អ្នកជំងឺដែលមានសិទ្ធិក្នុងការទទួលបានថ្នាំនេះយកទៅព្យាបាល ត្រូវបានកំណត់ថា ជាអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលដោយបំពាក់អុកស៊ីសែន ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន២ពាន់៨៥០ករណី ក្នុងនោះមានអ្នកជម្ងឺ២៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញ១ម៉ឺន១ពាន់៦១៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • គណៈកម្មការចម្រុះខណ្ឌច្បារអំពៅចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន ដែលជះក្លិនស្អុយដល់អ្នកជិតខាង

    គណៈកម្មការចម្រុះខណ្ឌច្បារអំពៅចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន ដែលជះក្លិនស្អុយដល់អ្នកជិតខាង

    ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំចង្អុលបង្ហាញពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំគណៈកម្មការចម្រុះរួមមានមន្ទីរកសិកម្មរាជធានីភ្នំពេញ  មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងការិយាល័យកសិកម្មខណ្ឌ ការិយាល័យបរិស្ថានខណ្ឌ ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ យកពងមួយកន្លែងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ គណៈកម្មការចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់នេះធ្វើឡើងទៅតាមការស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ចំពុះក្អែក ជិតកន្លែងកសិដ្ឋាន ដោយសារជះក្លិនស្អុយចេញពីកសិដ្ឋានពិបាកទ្រាំ ។  ទីតាំងកសិដ្ឋានខាងលើនេះកន្លងមករដ្ឋបាលខណ្ឌ  បានចុះណែនាំ២លើករួចមកហើយ ដើម្បីអោយម្ចាស់កសិដ្ឋានអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់មន្ទីរកសិកម្ម រាជធានីភ្នំពេញ ក៏ដូចជាការិយាល័យកសិកម្មខណ្ឌ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងការិយាល័យបរិស្ថានខណ្ឌ ពាក់ព័ន្ធលក្ខណៈបច្ចេកទេសនៃការចិញ្ចឹម និងអនាម័យបរិស្ថាន។ បន្ទាប់ពីមានការចុះត្រួតពិនិត្យរួចមកម្ចាស់បានអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរខណ្ឌបានល្អប្រសើរ  ស្រាប់តែមួយរយៈចុងក្រោយនេះស្របពេលរដូវវស្សាចូលមកដល់មានភ្លៀង ខ្យល់ ស្ទើរាល់ថ្ងៃក្លិនស្អុយជះចេញពីកសិដ្ឋាន ប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិ ទើបប្រជាពលរដ្ឋសុំការចុះអន្តរាគមន៍ ពីអាជ្ញាធរខណ្ឌ ។ លោក រស់ សុភក្តិ អភិបាលរងខណ្ឌដែលដឹកនាំគណៈកម្មការចម្រុះបានអោយដឹងថា តាមការចុះត្រួតពិនិត្យនៅក្នុងកសិដ្ឋាន មន្ត្រីជំនាញខាងបរស្ថាន ពិនិត្យឃើញថា កសិដ្ឋានចិញ្ចឹមមាន់មានបញ្ហាក្លិនស្អុយ លាមកមាន់មានធំក្លិនស្អុយកំរិតទាប នៅពេលមានខ្យល់បក់ម្តងៗ។ ចំណែកមន្ត្រីកសិកម្មពិនិត្យឃើញថា បានធ្វើអនាម័យទ្រុង…