-
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១០០ធុង ទៅស្ថាប័នសុខាភិបាល ក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឧបត្ថម្ភធុងសំរាម ១០០ធុង ជូនការិយាល័យសុខាភិបាល ស្រុក ប្រតិបត្តិដង្កោ សម្រាប់ប្រើប្រាស់នៅតាមភ្នាក់ងារផ្តល់សេវាសុខាភិបាល រដ្ឋ១៣ស្ថាប័នរបស់ខណ្ឌដង្កោ ក្រោយទើបបរិច្ចាគធុងសំរាមចំនួន៣១៥ធុង ដល់សាលាខណ្ឌនេះ នាពេលថ្មីៗកន្លងទៅ។ គោលបំណងនៃការឧបត្ថម្ភធុងសំរាម ជាបន្តបន្ទាប់នេះ គឺដើម្បីចូលរួមចំណែកថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍ក្នុងខណ្ឌដង្កោ ឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត។ ទន្ទឹមនឹងការឧបត្ថម្ភធុងសំរាម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ឆ្លៀតបរិច្ចាគទឹកសុទ្ធចំនួន១៥០កេសជូនបុគ្គលិក និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមភ្នាក់ងារផ្តល់សេវាសុខាភិបាលរដ្ឋរបស់ខណ្ឌដង្កោ សម្រាប់ពិសាផងដែរ។ចំណែកធុងសំរាមទាំង១០០ធុង ត្រូវបានដាក់ពង្រាយនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខណ្ឌដង្កោ៕ធ.ដ
-
នគរបាលខណ្ឌច្បារអំពៅ បំភ្លឺថា ជនសង្ស័យញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោកជាំ ហើយមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សា លើមន្ត្រីអនុវត្តន៍ច្បាប់ ទើបសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួន
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញ ជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និង ស្រវឹងស្រាជោកជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តន៍ច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួន ឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធ និងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួនដែលធ្វើឲ្យមហាជន មានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច។ ដើម្បីចៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម ៖ ១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ…
-
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ DECATHLON OPEN SERISE ដំណើរការឡើងវិញក្រោយផ្អាក ជាច្រើនខែ ដោយសារ កូវីដ-១៩
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ DECATHLON OPEN SERISE 2020 រៀបចំ ដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន សំលៀកបំពាក់ DECATHLON ដែលបានផ្អាករយៈពេលជាច្រើនខែ ឥឡូវបានដំណើរការប្រកួតឡើងវិញហើយ កាលពីចុងសប្តាហ៍ ដោយប្រធានគណៈកម្មការអាជ្ញាកណ្តាល អះអាងថា ការប្រកួត គឺមានភាពផុសផុលជាងមុន និងប្រកួតប្រជែងកាន់តែខ្លាំង ។ លោក ឡុង ជំនិត ប្រធានអាជ្ញាកណ្តាលប្រចាំព្រឹត្តិការណ៍ DECATHLON បានលើកឡើងថា ទោះបីកូវីដ-១៩ ធ្វើឲ្យកីឡាករ-ការិនីខកខានប្រកួតជាច្រើនខែក្តី ប៉ុន្តែពេលដំណើរការឡើងវិញ ក្នុងខែ ទី១នេះ យើងសង្កេតឃើញថា កីឡាករ-ការិនី ហាក់ពុំមានការធ្លាក់ចុះសមត្ថភាពឡើយ ពោលគឺការ ប្រកួតប្រកួតកាន់តែខ្លាំងជាងមុនទៅទៀត ។ ប្រធានអាជ្ញាកណ្តាលរូបនេះ អះអាងទៀតថា ក្នុងខែដំបូង នៃព្រឹត្តិការណ៍ប្រកួត បែងចែកជា២កម្រិត គឺកម្រិតA សម្រាប់ កីឡាករ-ការិនី កម្ពុជា និងបរទេស សិត សឹងតែមានសមត្ថភាពខ្ពស់ ដោយធ្វើការប្រកយត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាវាយកូនបាល់ C C C រីឯកម្រិត…
-
ស្លាប់កម្មករម្នាក់ ក្នុងរណ្តៅរ៉ែមាសនៅស្រុកកែវសីមា
មណ្ឌលគិរី៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥នាទីមានមានសេចក្តីរាយការណ៍ថា មានករណី មនុស្សស្លាប់ ដោយធ្លាក់ចូលក្នុងរណ្តៅរ៉ែ នៅតំបន់រ៉ែមាស ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍ ថា ជនរងគ្រោះឈ្មោះ សឿន លីណាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែ ស្រុកកំណើត ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព ខេត្តក្រចេះ ។ បច្ចុប្បន្ន រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ចមូលដ្ឋានដែលទទួលបាន ព័ត៌មាន ពីក្រុមលួចចុះរករ៉ែ ក្នុងរណ្តៅដែលបានបិទចោលយូរហេីយនោះ ជាមួយជនរងគ្រោះ នៅវេលាម៉ោង ១៣និង៤៥នាទី។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសួរទៅក្រុមដែលចុះលួចជីករ៉ែជាមួយជនរងគ្រោះ ទើបដឹងថារណ្តៅរ៉ែដែលមានកណីធ្លាក់មនុស្សស្លាប់ ជារណ្តៅរបស់ឈ្មោះ ឌឹម វណ្ណដា ភេទប្រុស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។ បន្ទាប់ពីការស្រាវជ្រាវពត៌មានជុំវិញកន្លែងកេីតហេតុការណ៍ពិនិត្យសាកសព…
-
វេទិកាស្តីពីការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការទប់ស្តាត់ការឆ្លងរីរាលដាលនៃជំងឺCovid-១៩
កំពង់ឆ្នាំង៖ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបើកវេទិកាផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការទប់ស្តាត់ការឆ្លងរីរាលដាលនៃជំងឺ Covid-១៩ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិ វត្តថ្មី ឃុំតាជេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វេទិកានេះធ្វើឡើងនៅថ្ងៃទី ១កក្កដា ២០២០ គឺប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង និងមានការអញ្ញើញចូលរួមផងដែរពីលោកស្រី មាស សុម៉ាលី ស្នងការ រង នគរបាល ខេត្តកំពង់ឆ្នាំង រួមទាំងលោកស្រី មែ បុប្ផា អភិបាលរងស្រុក កំពង់ត្រឡាច លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត កម្លាំងមានសមត្ថកិច្ច មេឃុំ មេភូមិ អាជ្ញាធរ ក្រុមការងារ របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តអង្កការមូលនិធិសប្បុរសធម៌ ឆឺជី និងប្រជាពលរដ្ឋចំនួន ៥០គ្រួសារផងដែរ។ ក្នុងឱកាសនោះដែរ លោកស្រី…
-
ក្លឹបសេះបង្កង់ Juventus តែងតាំង Andrea Pirlo ជាគ្រូបង្គោលឈុត B
អតីតខ្សែបំរើវ័យ៤១ឆ្នាំ ដែលបានរួមចំណែកជួយជម្រើសជាតិអុីតាលីឈ្នះ FIFA World Cup ឆ្នាំ២០០៦ និងជួយសេះបង្កង់ Juventus ឈ្នះ Serie A ៤សម័យកាល Andrea Pirlo ត្រូវបានចាប់ផ្ដើមការងារជាគ្រូបង្វឹក ដោយទទួលតំណែងបង្វឹកក្រុម U23 របស់ Juventus ។ វីរបុរសបាល់ទាត់អ៊ីតាលីរូបនេះ បានចាប់ផ្ដើមរៀនធ្វើជាបង្វឹកកីឡាករ ចាប់តាំងពីលោកសម្រេចចិត្តចូលនិវត្តន៍ នៅឆ្នាំ២០១៧ រយៈពេល៣ឆ្នាំមក ។ គួរបញ្ជាក់ថា អតីតកីឡាករវ័យ៤១ឆ្នាំខាងលើ មកជំនួសកម្លែងលោក Fabio Pecchia ដែលបានដឹកនាំឈុត Juventus U23 ពុំសូវល្អ ក្នុងលីគក្របខណ្ឌទី៣ អុីតាលី Serie C ដោយឈរលេខរៀងទី១០ ក្នុងចំណោម២០ក្រុម ដោយឈ្នះ៨ ស្មើរ១២ ចាញ់៧ ។ សូមបញ្ជាក់ថា Andrea Pirlo លេងឱ្យក្រុម AC Milan តាំងពីឆ្នាំ ២០០១…
-
អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកចាប់ផ្តើមការហោះហើរ ដើម្បីសាកល្បងសុវត្ថិភាព យន្តហោះត្រកូល 737 MAX របស់ក្រុមហ៊ុន Boeing ឡើងវិញ
សហរដ្ឋអាមេរិក៖ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA នៅថ្ងៃចន្ទម្សិលមិញ បានចាប់ផ្តើមធ្វើការសាកល្បងពីគុណភាព នៃការហោះហើររបស់យន្តហោះត្រកូលប៊ូអីង 737 MAX ដើម្បីសម្រេចថាតើយន្តហោះប្រភេទនេះ អាចត្រូវអនុញ្ញាតឲ្យប្រតិបត្តិការដឹកអ្នកដំណើរបានវិញហើយឬនៅ ក្រោយបញ្ឈរជើងអស់ជាច្រើនខែកន្លងមក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះប៊ូអីង 737 MAX បានធ្វើការហោះសាកល្បងចេញពីទីក្រុងស៊ីតថល រដ្ឋវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សម្រាប់ជុំទី១ ។ ទន្ទឹមនឹងការធ្វើតេស្តខាងលើនេះ អាជ្ញាធរ FAA បានបញ្ជាក់ថា ខ្លួន និងក្រុមហ៊ុនប៊ូអ៊ីង នឹងធ្វើការសាកល្បងហោះហើរជាបន្តបន្ទាប់គ្នានៅក្នុងសប្តាហ៍នេះ ដើម្បីវាយតម្លៃលើការផ្លាស់ប្តូរកែសម្រួល ដែលបានស្នើដោយក្រុមហ៊ុនប៊ូអ៊ីង ចំពោះប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិរបស់យន្តហោះត្រកូល 737 MAX ៕
-
ចិនផ្អាកការនាំសាច់ចូលពីរោងចក្រមកពីប្រទេសចំនួន០៣បន្ថែមទៀត ដោយសារព្រួយបារម្ភពីការឆ្លងរាតត្បាតនៃជម្ងឺ COVID-19
ចិន៖ ក្រុមអាជ្ញាធរគយរបស់ចិនបានសម្រេចផ្អាកការនាំសាច់ចូលពីរោងចក្រនៅប្រទេសមួយចំនួន ដែលរួមមានប្រេស៊ីល កាណាដា និង អាល្លឺម៉ង់ នេះបើតាមសេចក្តីជូនដំណឹងដែលចុះផ្សាយលើគេហទំព័ររបស់នាយកដ្ឋានមួយ ។ ស្របពេលដែលចិនមិនបានផ្តល់ហេតុផលសម្រាប់ការផ្អាកខាងលើនេះ មានសេចក្តីរាយការណ៍ថា ភាគច្រើននៃរោងចក្រទាំងនោះ មានករណីឆ្លងវីរុសកូវីដ១៩ ។ ចំណាត់ការនេះដែរ បានកើតឡើងបន្ទាប់ពីការផ្ទុះជម្ងឺ COVID-19 នៅក្នុងទីក្រុងប៉េកាំង ត្រូវបានគេរកឃើញវីរុសនេះដំបូងបង្អស់នៅជាប់នឹងជ្រុញ ដែលប្រើដោយអ្នកលក់ត្រីសាល់ម៉ុននាំចូលពីអឺរ៉ុប ។ យ៉ាណាមិញ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយថា មិនមានភស្តុតាងបង្ហាញថា ត្រីសាល់ម៉ុន ជាប្រភពដើម ឬជាប់ទាក់ទងនឹងវីរុសនេះទេ ប៉ុន្តែត្រីសាល់ម៉ុននៅតែត្រូវបានដកយកចេញពីផ្សារទំនើបធំៗ ៕
-
Man Utd និង Juventus បាន៣ពិន្ទុដូចគ្នា ខណៈ Barcelona បានត្រឹម១ពិន្ទុ តែ Messi សម្រេចគ្រាប់បាល់ទី៧០០
ខ្សែបម្រើ Bruno Fernandes រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុមបិសាចក្រហម Man United យកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ៣-០ ទទួលបាន៣ពិន្ទុ ។ ឯ Cristiano Ronaldo បានទាត់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យជួយ Juvenus យកឈ្នះ Genoa ៣-១ បន្តកាន់កាប់កំពូលតារាង Serie A ដាច់៤ពិន្ទុពីក្រុមលេខ២ និងជាគ្រាប់ទី៧២៦របស់ Ronaldo ក្នុងអាជីព ។ ក្នុងនោះ Paulo Dybala ធ្វើបាន១គ្រាប់ និង Douglas Costa ជាអ្នករកគ្រាប់ទី៣ មុនពេលកីឡាករ Andrea Pinamonti រកមួយគ្រាប់ឲ្យ Genoa វិញ ។ ចំណែកឯក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមស្មើ AT Madrid ២-២ ប៉ុន្តែខ្សែប្រយុទ្ធ Lionel Messi រកបាន១គ្រាប់…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ០៦វត្ត នៅខេត្តស្វាយរៀង
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង អមដំណើរដោយ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង និងលោកជំទាវ រួមជាមួយប្រតិភូអមដំណើរបាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៦វត្ត រួមមាន៖ វត្តជធាច វត្តត្រពាំងស្លា វត្តដូង វត្តអង្គញ់ វត្តឈើទាល វត្តពោធិ៍សិរី (ហៅព្រៃកំភេន) ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តជធាច នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិត គូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។…