Category: ព័ត៌មាន

  • ក្រោយធូរស្រាលកូវីដ១៩ ថៃនឹងចាយជាង៦ពាន់លានដុល្លារលើវិស័យថាមពល ស្រោចស្រង់សេដ្ឋកិច្ចវិញ

    ក្រោយធូរស្រាលកូវីដ១៩ ថៃនឹងចាយជាង៦ពាន់លានដុល្លារលើវិស័យថាមពល ស្រោចស្រង់សេដ្ឋកិច្ចវិញ

    ថៃ៖ គណៈរដ្ឋមន្ត្រីថៃ កាលពីម្សិលមិញ បានឯកភាពលើផែនការរបស់ក្រសួងថាមពល ក្នុងការពន្លឿនវិនិយោគលើវិស័យថាមពល មានតម្លៃច្រើនជាង២០០ពាន់លានបាត ឬជាង៦.៤ពាន់លានដុល្លារអាម៉េរិក ដែលនឹងចាប់ផ្តើម នៅឆ្នាំ២០២០នេះ ជាការឯកភាពដើម្បីចូលរួមជួយលើកស្ទួយសេដ្ឋកិច្ចជាតិឡើងវិញ។ បើតាមលោកស្រី Rachada Dhnadirek អ្នកនាំពាក្យរង នៃរាជរដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងថាមពលបានសន្យាជំរុញដំណើរការគម្រោងថាមពលដ៏ធំមួយនេះ ដើម្បីអភិវឌ្ឍន៍វិស័យថាមពល ជាមួយនឹងគោលដៅបង្កើតការងារឲ្យបានច្រើនជាង១ម៉ឺនកន្លែង នៅឆ្នាំនេះ។ លោកស្រីបញ្ជាក់ថា ជាគម្រោងបង្កើតឡើង ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩ ។ ប្រភពបានឲ្យដឹងដែរថា គម្រោងវិនិយោគនេះក៏មានការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងពេលអនាគតដែរ។ ក្រៅពីនេះ ក៏មានការស្រាវជ្រាវនិងផលិតប្រេង ឧស្ម័ន នៅតាមឈូងសមុទ្រថៃទៀតផង៕

  • មន្ទីរបញ្ចកោណបញ្ជាក់ថា លោក ដូណាល់ ត្រាំ សម្រេចអនុម័តលើផែនការកាត់បន្ថយកងទ័ពអាម៉េរិក៩.៥០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់

    មន្ទីរបញ្ចកោណបញ្ជាក់ថា លោក ដូណាល់ ត្រាំ សម្រេចអនុម័តលើផែនការកាត់បន្ថយកងទ័ពអាម៉េរិក៩.៥០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃអង្គារ៍នេះបានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចអនុម័តលើផែនការកាត់បន្ថយវត្តមានយោធាអាម៉េរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ចំនួន៩ពាន់៥រយនាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាឋាន ហូសមែន បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដែលបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងប៊ែកឡាំង និងអង្គការ NATO ខាងលើនេះ គឺជាការដាក់ពង្រាយកងទ័ពឡើងវិញ ហើយនឹងបង្កើនការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី ក៏ដូចជាការពង្រឹងសមត្ថភាពកងកម្លាំង NATO និង ពង្រឹងកងទ័ពសម្ព័ន្ធមិត្ត ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពបត់បែនជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កន្លងមកធ្លាប់បានបញ្ជាក់ថា កងទ័ពអាម៉េរិកដែលចាប់ផ្តើមដកចេញពីទឹកដីអាល្លឺម៉ង់នោះ ទំនងជានឹងត្រូវបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ហើយថា យើងនឹងកាត់បន្ថយកងកម្លាំងរបស់យើងនៅអាល្លឺម៉ង់ ចាប់ពីចំនួន៥ម៉ឺន២ពាន់នាក់ទៅ២ម៉ឺន៥ពាន់នាក់វិញ ៕

  • ប្រេសិតពិសេសអាម៉េរិកអះអាងថា គោលបំណងចម្បងរបស់សហរដ្ឋអាម៉េរិកនៅតែដដែល នោះគឺការរំសាយអាវុធនុយក្លេអ៊ែរនៅបទ្វីបកូរ៉េ

    ប្រេសិតពិសេសអាម៉េរិកអះអាងថា គោលបំណងចម្បងរបស់សហរដ្ឋអាម៉េរិកនៅតែដដែល នោះគឺការរំសាយអាវុធនុយក្លេអ៊ែរនៅបទ្វីបកូរ៉េ

    សហរដ្ឋអាម៉េរិក៖ កំឡុងចូលរួមវេទិការមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun បាននិយាយថា គោលបំណងចម្បងរបស់សហរដ្ឋអាម៉េរិកនៅតែដដែល នោះគឺការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ នាឱកាសនោះ ប្រេសិតពិសេសអាម៉េរិករូបនេះក៏បានអះអាងដែរថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ប្រហែលជាមិនកើតឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះនោះទេ ។ ការកត់សម្គាល់បែបនេះរបស់លោក Stephen Biegun ត្រូវបានធ្វើឡើងស្របពេលដែលរូបលោកគ្រោងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល នៅដើមខែកក្កដានេះ ខណៈស្ថានការណ៍នៅលើឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ៕

  • សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តការដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់តទៅទៀត

    សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តការដាក់ទណ្ឌកម្មអាវុធលើអ៊ីរ៉ង់តទៅទៀត

    អ៊ីស្រាអែល៖ កំឡុងជំនួបពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល ប្រេសិតពិសេសអាម៉េរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Brian Hook បានជំរុញឲ្យសហគមន៍អន្តរជាតិបន្តសុពលភាពនៃការដាក់ទណ្ឌកម្ម នៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីហាមការលក់អាវុធទៅឲ្យអ៊ីរ៉ង់ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកជឿជាក់ថា វាជាពេលដែលយើងត្រូវដាក់ទណ្ឌកម្មសាជាថ្មីលើអ៊ីរ៉ង់ ហើយយើងមិនអាចរង់ចាំឲ្យអ៊ីរ៉ង់ មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាននោះទេ ព្រោះវានឹងយឺតពេលក្នុងការដាក់ទណ្ឌកម្ម ។ បើតាមលោក Brian Hook ក្នុងរយៈពេលបួនខែខាងមុខទៀតនេះ អ៊ីរ៉ង់អាចនឹងនាំចូលយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ នាវាមុជទឹក ប្រព័ន្ធកាំភ្លើងធុនធំ គ្រាប់មីស៊ីលបានយ៉ាងសេរី ។ លោកបានសង្កត់ធ្ងន់ទៀតថា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងបារ៉ែន និងអ៊ីស្រាអែលក៏បានបង្ហាញពីការព្រួយបារម្ភ ពីការផុតកំណត់នៃទណ្ឌកម្មនេះដែរ ហើយថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលកំពុងធ្វើការរួមគ្នា ដើម្បីធានា ឲ្យប្រាកដថា ទណ្ឌកម្មដែលហាមឃាត់ការលក់អាវុធទៅឲ្យអ៊ីរ៉ង់នឹងមិនអាចផុតកំណត់ជាដាច់ខាត ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៦លាននាក់ ក្នុងនោះស្លាប់ជាង៥១ម៉ឺននាក់ និងជាសះស្បើយជិត៥.៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៦លាននាក់ ក្នុងនោះស្លាប់ជាង៥១ម៉ឺននាក់ និងជាសះស្បើយជិត៥.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៥៨ម៉ឺន៣ពាន់៩៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥១ម៉ឺន៣ពាន់៨៦១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៧៩ម៉ឺន៤ពាន់៥៦៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧២ម៉ឺន៧ពាន់៨៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន១២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៤ម៉ឺន៣ពាន់៣៣៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤០ម៉ឺន៨ពាន់៤៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់៦៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៩ម៉ឺន៤០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៧ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៣២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤១ម៉ឺន២ពាន់៦៥០នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៥ពាន់៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៤១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៧ពាន់៨៣៦នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន២ពាន់៦៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៧៣០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានអ្នកជាសះស្បេីយ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានអ្នកជាសះស្បេីយ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី១ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ  ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល មានជាសះស្បេីយ១នាក់ (ជនជាតិឥណ្ឌូនេស៊ី) ចំនួនសម្រាកនៅពេទ្យនៅ១០នាក់  ចំនួនជាសះស្បេីយសរុប កេីនចំនួន១៣១នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច  សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣៦៨២៤ មេីនឹង  ២២១៨ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

  • សត្វស្វាត្រោស១ក្បាលត្រូវបានលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

    សត្វស្វាត្រោស១ក្បាលត្រូវបានលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

    ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមលែងសត្វស្វាត្រោសចំនួន១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។ សត្វស្វាត្រោស១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកបានពីលោក ជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈលោកជួយសង្រ្គោះបានពីការតាមប្រម៉ាញ់ ហើយបានទំនាក់ទំនងទៅកាន់មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកទទួលដើម្បីការពារ អភិរក្ស ថែទាំសុខភាព និងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។ ក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណ ដល់មន្រ្តីឧទ្យានុរក្ស ដែលបានសហការជាមួយមន្រ្តីល្បាតនៃអង្គការ WWF ដែលបានខិតខំការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសបានអប់រំចំណេះដឹងបរិស្ថាន និងបានចូលរួមថែទាំសុខភាពសត្វព្រៃ ដែលដកហូតបានពីបទល្មើសធម្មជាតិ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនដោយស្ម័គ្រចិត្ត ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។ លោកជំទាវ បានលើកទឹកចិត្តផងដែរឱ្យមានការចូលរួមពីប្រជាពលរដ្ឋឲ្យចូលរួមចំណែកអភិរក្សសត្វព្រៃ ដើម្បីរក្សាការពារនិងបន្តពូជពងកូនសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានឃើញនិងស្គាល់៕    

  • ក្រសួងបរិស្ថាន ចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ

    ក្រសួងបរិស្ថាន ចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ

    មណ្ឌលគិរី ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលខាធិការ តំណាងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល តំណាងគណៈអភិបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត តំណាងអង្គការWWF នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០  នៅស្នាក់ការបរិស្ថានត្រពាំងត្រាច ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី  បានជួបសំណេះសំណាលផ្សព្វផ្សាយ វិធីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងចែកសម្ភារៈ ថ្នាំបង្ការជំងឺគ្តុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស តំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិសាស្រ្តខេត្តមណ្ឌលគិរី។ កម្មវិធីនេះ រៀបចំឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ទាំងស្រុង នូវជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល។ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី…

  • រថយន្ត ម៉ាកសឺដេសមួយគ្រឿង បានបុកបង្គោលភ្លើងថ្ម រងការខូចខាតយ៉ាងដំណំ

    រថយន្ត ម៉ាកសឺដេសមួយគ្រឿង បានបុកបង្គោលភ្លើងថ្ម រងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ ​បុរសម្នាក់ជាជនជាតិចិន​បានបើករថយន្តម៉ាកសឺដេស មួយគ្រឿង ជ្រុលទៅបុកបង្គោលភ្លើងថ្ម​ពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលូ៣ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកសឺដេសS-550មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BC-5188ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្គោលភ្លើងថ្ម ពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំ។​   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ ដោយ៖  ជីម  ភារ៉ា

  • ផ្ទះប្រជាពលរដ្ឋ មួយល្វែង នៅសង្កាត់ បឹងទំពុន ២ខណ្ឌមានជ័យ ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឲ្យខូចខាត់អស់សម្ភារមួយចំនួនធំ

    ផ្ទះប្រជាពលរដ្ឋ មួយល្វែង នៅសង្កាត់ បឹងទំពុន ២ខណ្ឌមានជ័យ ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឲ្យខូចខាត់អស់សម្ភារមួយចំនួនធំ

    ភ្នំពេញ៖ មានករណីឆ្លងចរន្ត អគ្គិសនីមួយបានកេីតឡេីងនៅវេលា ម៉ោង ១៤ និង៣០ នាទី រសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យឆាបឆេះផ្ទះ ប្រជាពលរដ្ឋងការខូចខាតសម្ភារមួយចំនួនធំ ស្ថិតតាមបណ្ដោយផ្លូវលេខ២០៨ ផ្ទះលេខ 3i ក្រុមទី២ ភូមិ ត្នោតជ្រុំ ៤ សង្កាត់ បឹងទំពុន ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ អ៊ឹង ពិសិដ្ឋ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះ។ ផ្ទះធ្វើអំពី ថ្ម បេតុង ទំហំ ៤ ម៉ែត្រ x ១៦ម៉ែត្រ )។ ករណីខាងលើ បណ្តាលឲ្យឆេះ ម៉ាស៊ីនត្រជាក់ និងសម្ភារមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះ អ្នកជិតខាង និងមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ។ ក្នុងហេតុការណ៍នេះគេឃើញ មានរថយន្តរបស់ ការិយាពន្លត់…