-
សម្រាក់ពីកាងារបបួលគ្នាទៅដើរលេងជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តមួយគ្រឿងបោកផ្ទប់ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាៗម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូទៅបុករថយន្ត មួយគ្រឿងបោកផ្ទប់ បង្ករភ្ញាក់ផ្អើលកាលពីវេលសម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅមុខក្លឹបវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពឈ្មោះ ប៊ិន ឃីម អាយុ ២៣ឆ្នាំ មុខរបរកម្មករចាក់លូស្នាក់នៅក្នុងសង្កាត់កោករការ ខណ្ឌព្រែកព្នៅ។អ្នករងគ្រោះឈ្មោះ ចក់ រ៉ាស៊ីន អាយុ ១៨ឆ្នាំ មុខរបរកម្មករចាក់លូស្នាក់នៅក្នុងសង្កាត់កោករការ ខណ្ឌព្រែកព្នៅ។ទាំង២នាក់មានស្រុកកំណើតនៅភូមិខ្នងទួល ឃុំចំប៉ក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ អ្នកបើករថយន្តឈ្មោះ សេង ហាក់ ៤១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡុចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល 2A-9358 បើកចេញពីក្នុងក្លឹបវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ…
-
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ នឹងដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាសប្តាហ៍នេះ
ភ្នំពេញ៖ របៀបវារៈចំនួនពីរ ទី១ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងទី២ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គ្រោងនឹងចូលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។
-
ប៉ូលិស ស្រី កាត់ប្រដាប់ភេទប៉ូលិសប្រុស ដោយសារភ្លើងប្រច័ណ្ឌ
ខេត្ត កំពង់ធំ៖ ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង10 នឹង10 នាទីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។ តាមការឲ្យដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា ដោយមានអាវុធ កាំបិតប៉ាំងតោ សម្រាប់ ប្រើប្រាស់ ជាអាវុធ ក្នុង ករណី នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំមុខរបធ្វើប៉ូលិសចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែក ភាគី ម្ខាងទៀត.ជា ប៉ូលិស ចរាចរណ៍ ដូចគ្នា បានយកកំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ33ឆ្នាំ.មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុង ករណី អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះ ខៀន…
-
គ្រួសារងាយរងគ្រោះ ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៦០គ្រួសា មកពី៣ឃុំ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប គឺឃុំកំពង់ក្តី ឃុំគោកឆ្លកក្រោម និងឃុំពង្រក្រោម នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណវត្តខ្នារធ្លុង ក្នុងឃុំគោកធ្លកក្រោម ។បន្ទាប់ពីកិច្ចស្វាគមន៍និងសេចក្តីរាយការណ៍របស់កញ្ញា ទឺ យឺតហាន អនុប្រធានអនុសាខា ស្រុកជីក្រែងរួចមក លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។…
-
លោកបូរីផ្តាំ បើរកស៊ីផង ធ្វើការឱ្យគេផង មិនមានជំនាញលើហ្នឹងទៀត យកល្អកុំអី
ចែកបទពិសោធន៍ដល់ អ្នកចង់ធ្វើអាជីវកម្ម! លោកសាស្ត្រាចារ្យ លន់ បូរី ម្ចាស់ក្រុមហ៊ុន 3GAgent ថាបើគ្មានពេលមកធ្វើខ្លួនឯង មិនទាន់ចេះធ្វើផែនការអាជីវកម្ម យកល្អធ្វើការឱ្យគេសិន អាចខាតខ្ទង់ម៉ឺនដុល្លារ។ ដួលបីដងទើបស្គាល់ពាក្យជោគជ័យនៅថ្ងៃនេះ។
-
ស្រ្តីមេម៉ាយក្រីក្រមានជំងឺរ៉ាំរៃជាង២០ឆ្នាំ ពេលនេះកំពុងខ្វះខាតក្នុង១ថ្ងៃស៊ីឈ្នួល ចាក់កណ្តាប់ចង្អេរ ឲ្យគេបានតែ៣៥០០រៀលប៉ុណ្ណោះ ស្នើសុំសប្បុរសជនមេត្តាជួយសង្គ្រោះផង
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ដោយពិនិត្យឃើញស្ត្រីមេម៉ាយក្នុងភូមិ ម្នាក់ មានជីវភាពក្រីក្រហើយជំងឺរ៉ាំរ៉ៃយូរឆ្នាំ កំពុងមានការខ្វះខាតយ៉ាងខ្លាំងដោយសារពុំអាចធ្វើការងារចិញ្ចឹមខ្លួនបាន ពួកគាត់បានសំណូមពរអោយក្រុមអ្នកយកព័ត៌យើងជួយចុះទៅយកព័ត៌មាន ដើម្បីជួយអំពាវនាវដល់សប្បុរសជន មេត្តាជួយសង្គ្រោះគាត់ដោយក្រីសណ្តោសប្រណីផងចុះ ។ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ជួបជាមួយក្រុមអ្នកយកព័ត៌មានយើង ស្រ្តីមេម៉ាយ ឈ្មោះ ស៊ិន សាន អាយុ៥៦ឆ្នាំ បាននិយាយរៀបរាប់អំពីទុក្ខលំបាកក្នុងជីវិតគាត់ទាំងទឹកមុខស្រងូតថា៖ គាត់បានមាជំងឺរ៉ាំរៃជាង២០ឆ្នាំហើយ និងនៅពេលគាត់មានផ្ទៃពោះបាន៤ខែ ប្តីគាត់ក៏បានចុះទៅចោលគាត់បាត់ទៅ ។ ក្នុងរយៈពេលដែលគាត់មានជំងឺរ៉ាំរៃនេះ គាត់បានលក់ដីលក់ផ្ទះ លក់ស្រែមើលខ្លួនអស់ទៅហើយ តែជំងឺរ៉ាំរៃនេះនៅតែមិនបានធូស្រាលឡើយ រហូតមកដល់ពេលនេះ គាត់គ្មានផ្ទះស្នាក់អាស្រ័យសម្រាប់ជ្រកកោនទេ ។ ក្រោយមកបានបងប្អូននៅក្នុងភូមិអាណិតអាសូរ អោយខ្ទមចាស់មួយស្នាក់នៅ តែខ្ទមចាស់នេះ បានពុកផុយបាក់បែក មិនអាចឡើងទៅរស់នៅលើផ្ទះបានឡើយ គឺគាត់ដេកនៅតែក្រោមខ្ទមនោះតែប៉ុណ្ណោះ ។ ដោយឡែកមួយរយៈចុងក្រោយនេះ ជំងឺរ៉ាំរៃបានធ្វើទុក្ខអោយគាត់ចេះតែស្គមរីងរៃៗ និងគ្មានអ្វីហូបចុកគ្រាប់គ្រាន់ឡើយ ដោយពេលនេះក្នុង១ថ្ងៃគាត់អាចស៊ីឈ្នួលចាក់កណ្តាប់ចង្អេរអោយអ្នកស្រុក បាន៥ ក្នុង១បានថ្លៃឈ្នួល៧០០រៀល ដែលក្នុង១ថ្ងៃរកបានប្រាក់តែ៣៥០០រៀលតែប៉ុណ្ណោះ និងថ្ងៃខ្លះធ្វើមិនកើតក៏បានអ្នកស្រុកហុចបានទឹកជួយចិញ្ចឹមទៅ ។ ចំណែកកូនប្រុសម្នាក់ពេលនេះអាយុ២០ឆ្នាំ ដោយឃើញគាត់មានជំងឺរ៉ាំរៃគ្មានប្រាក់កាសចិញ្ចឹមកូន ទើបពូមីងវានៅក្នុងភូមិ ក៏បានជួយយកវាទៅចិញ្ចឹមផងដែរ តែកូនគាត់ពុំមានកាងារអីធ្វើជួយចិញ្ចឹមគាត់ឡើយក្រោយពីប្រឡងជាប់បាក់ឌុបរួច…
-
ក្រសួងបរិស្ថាន ចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ
មណ្ឌលគិរី៖ លោកជំទាវ ម៉ុម ថានី រដ្ឋលខាធិការ តំណាងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល តំណាងគណៈអភិបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត តំណាងអង្គការ WWF នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការបរិស្ថានត្រពាំងត្រាច ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី បានជួបសំណេះសំណាលផ្សព្វផ្សាយ វិធីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងចែកសម្ភារៈ ថ្នាំបង្ការជំងឺគ្តុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស តំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃសហគមន៍ តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិសាស្រ្តខេត្តមណ្ឌលគិរី។ កម្មវិធីនេះ រៀបចំឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ទាំងស្រុង នូវជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល។ លោក សាយ ម៉េងគីម…
-
អង្គការសុខភាពពិភពលោក WHO បញ្ជូនក្រុមជំនាញទៅប្រទេសចិន ដើម្បីស៊ើបរកការពិតជុំវិញផ្ទុះវីរុស COVID-19
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទម្សិលមិញថា អង្គការរបស់លោកនឹងបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ ដើម្បីបើកការស៊ើបអង្កេតពីដើមកំណើតនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក ថេដ្រូស បានគូសបញ្ជាក់ថា យើងអាចប្រយុទ្ធជាមួយវីរុស ឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលដែលយើងបានស្គាល់ច្បាស់ពីវីរុស ក្នុងនោះរួមមានទាំងការស្វែងយល់ថា តើវាចាប់កំណើតយ៉ាងដូចម្ដេច… ដូច្នេះយើងនឹងបញ្ជូនក្រុមអ្នកជំនាញ ទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតរបស់វា ។ ការសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោកខាងលើនេះ ធ្វើឡើងក្រោយ លោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ និងដកខ្លួនចេញពីអង្គការអន្តរជាតិមួយនេះ ដោយចោទថា អង្គការ WHO គឺជាអាយ៉ងរបស់ចិន ។ យ៉ាងណាមិញ ចិនធ្លាប់បានប្រកាសរួចហើយថា ខ្លួនគាំទ្រជានិច្ច ចំពោះការស៊ើបអង្កេតរកប្រភពដើម នៃវីរុសកូរ៉ូណា ដោយស្ថិតនៅក្រោមយន្តការរបស់ WHO ៕ …
-
ប្រធានអង្គការ WHO និយាយថា មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះ COVID-19 នៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះវីរុស COVID-19 នៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ លោក ថេដ្រូស បានបញ្ជាក់នៅក្នុងប្រជុំខ្លីមួយនាថ្ងៃចន្ទម្សិលមិញថា ជំងឺCOVID-19 មិនទាន់ឈានទៅជិតទីបញ្ចប់នៅឡើយទេ ក្នុងគ្រាដែលចំនួនករណីឆ្លងជាសកលទើបតែឈានដល់តួលេខ១០លាននាក់ ហើយមនុស្សស្លាប់កើនឡើងដល់ជាងកន្លះលាននាក់ ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ទៀតថា បើទោះបីជាប្រទេសមួយចំនួនបានបង្ហាញសញ្ញាវិជ្ជមាន នៃការទប់ស្កាត់ក្តី ប៉ុន្តែអ្វីដែលជាការពិត គឺជំងឺរាតត្បាតសកលនេះ កាន់តែបង្កើនល្បឿននៃការរាតត្បាត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់១០លាន៤២ម៉ឺន១ពាន់៤៩០ករណី ក្នុងនោះមានអ្នកស្លាប់៥០ម៉ឺន៨ពាន់៤១៩នាក់ និងជាសះស្បើយឡើងវិញ៥លាន៦៧ម៉ឺន៩ពាន់១៤៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤លាន២៣ម៉ឺន៣ពាន់៩២៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕
-
ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា បារ៉ាត់ បាយអូធិច ទទួលការអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស
ឥណ្ឌា៖ ក្រោយទិន្នន័យធ្វើតេស្ដបឋមរបស់ខ្លួនដល់អាជ្ញាធរសុខាភិបាលឥណ្ឌានោះ ទីបំផុតក្រុមហ៊ុន បារ៉ាត់ បាយអូធិច ទទួលបានការអនុញ្ញាត ដើម្បីចាប់ផ្ដើមតំណាក់កាលទី១ និងទី២ នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌាមានមូលដ្ឋាននៅទីក្រុង ហាយឌែរ៉ាបាដ ដែលបានដឹកនាំការអភិវឌ្ឍវ៉ាក់សាំង COVID-19 ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋចំនួនពីរ គឺក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា និងវិទ្យាស្ថានជាតិសិក្សាពីវីរុស ខាងលើនេះ បានឱ្យដឹងដែរថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស អាចនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខនេះ ។ សូមបញ្ជាក់ផងដែរថា ក្រៅពីឥណ្ឌា ប្រទេសធំៗមួយចំនួនផ្សេងទៀតក៏បានប្រកាសអំពីការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 លើមនុស្សរួចមកហើយដែរ ក្នុងនោះរួមមាន សហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ៕