Category: ព័ត៌មាន

  • សម្តេច ក្រឡាហោម ស ខេងដឹកនាំកិច្ចប្រជុំឆ្លងសេច្ចក្តីព្រាង ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

    សម្តេច ក្រឡាហោម ស ខេងដឹកនាំកិច្ចប្រជុំឆ្លងសេច្ចក្តីព្រាង ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាង ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនទៀត។ សេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានភាពប្រទាក់ក្រឡាគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តសំដៅចូលរួមគាំទ្រដល់គ្រប់កិច្ចប្រតិបត្តិការ ការគ្រប់គ្រងរដ្ឋបាលដែនដី ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថ បានធ្វើរបាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីថាបន្ទាប់ពីបានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសផ្ទៃក្នុង អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពចំណុះ និងបានប្រជុំឆ្លងថ្នាក់ដឹកនាំរដ្ឋលេខាធិការទទួលបន្ទុករួចមក…

  • អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ការងារសំខាន់ៗ ជាយុទ្ធសាស្រ្តចំនួន៤ ត្រៀមឆ្លងថ្នាក់ដឹកនាំ ដើម្បីស៊ីហ្គេម ២០២៣ នៅកម្ពុជា

    អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ការងារសំខាន់ៗ ជាយុទ្ធសាស្រ្តចំនួន៤ ត្រៀមឆ្លងថ្នាក់ដឹកនាំ ដើម្បីស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ការងារសំខាន់ៗជាយុទ្ធសាស្រ្តចំនួន៤ បានយកមកពិភាក្សាសម្រេច ដើម្បីស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ការបញ្ជាក់នេះធ្វើក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ត្រួតពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមដាក់ឆ្លង សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯ ឧ ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯ ឧ វ៉ាត់ ចំរើន បានថ្លែងប្រាប់ក្រោយកិច្ចប្រជុំថា គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើ ផ្ដោតលើរបាយការណ៍ការងារ ដែលត្រៀមស្នើសុំការអនុម័យពីថ្នាក់ដឹកនាំ និងស្វែងរកនូវធាតុថ្មីៗបន្ថែម នៅក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ CAMSOC នាថ្ងៃទី០២ ខែកក្កដាខាងមុខនេះ ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ។ អគ្គលេខាធិការ…

  • គ្រឿងញៀនមានទម្ងន់ជិត ៤៧គីឡូក្រាម និងជាង ៤ម៉ឺនគ្រាប់ មានតម្លៃច្រើនលានដុល្លារ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា

    គ្រឿងញៀនមានទម្ងន់ជិត ៤៧គីឡូក្រាម និងជាង ៤ម៉ឺនគ្រាប់ មានតម្លៃច្រើនលានដុល្លារ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា

    ខេត្តស្ទឹងត្រែង៖ ពិធីដុតបំផ្លាញគ្រឿងញៀន ទាំងជិត ៤៧គីឡូក្រាម និងជាង ៤ម៉ឺនគ្រាប់ ដែលគេដឹងថា មានតម្លៃច្រើនលានដុល្លារអាម៉េរិកនោះ បានធ្វើឡើងក្រោមការអញ្ជើញជាអធិបតីភាព ពីអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ និងមានការចូលរួមពី ប្រតិភូជាប់ខ្ពស់ក្រសួងមហាផ្ទៃ, ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានសាលាដំបូង ប្រធានព្រះរាជអាជ្ញា មន្ត្រីតុលាការ ខេត្ត៥ នៅភាគឧត្តរ និងភាគឦសានប្រទេស មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង ប្រមាណ ៣១៨នាក់។ គ្រឿងញៀនទំាងជិត ៤៧គីឡូក្រាម និងជាង ៤ម៉ឺនគ្រាប់ ដែលត្រូវធ្វើការដុតកម្ទេចចោលនេះ រួមមាន គ្រឿងញៀនដែលធ្វើការបង្ក្រាបបានមកពីខេត្តចំនួន៥ គឺខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ និងខេត្តក្រចេះ ដែលបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣០មិថុនាឆ្នាំ២០២០នេះ។ អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀន ខេត្តស្ទឹងត្រែង លោក យង់…

  • គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    គ្រួសារងាយរងគ្រោះក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    សៀមរាប៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូនក្រុមគ្រួសារជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ចំនួន ៦០គ្រួសា មកពីបីឃុំក្នុងស្រុកជីក្រែង ខេត្តសៀមរាប គឺឃុំកំពង់ក្តី ឃុំគោកឆ្លកក្រោម និងឃុំពង្រក្រោម នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណវត្តខ្នារធ្លុង ក្នុងឃុំគោកធ្លកក្រោម។ បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់កញ្ញា ទឺ យឺតហាន អនុប្រធានអនុសាខា ស្រុកជីក្រែងរួចមក មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា…

  • ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

    ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

    សៀមរាប៖ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាប គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ និងមន្ត្រីរាជការ របស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ លោក លោកស្រី តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមផងដែរ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទថា ចំពោះការប្រកាសទទួលស្គាល់ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាបនេះ គឺជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងគោលប្រឹងប្រែងរួមគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ ដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍អាស៊ី ជាពិសេស អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងឃុំ ដែលបានខិតខំប្រឹងប្រែងរហូតមក យើងត្រួវខិតខំប្រឹងប្រែងរួមគ្នាបន្តទៀតលើវិស័យទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ជាពិសេសចំពោះដៃគូអភិវឌ្ឍន៍ ដែលរួមមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ ជនបទលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាំងពីឆ្នាំ២០០៦ គឺសំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SGD)។ ឯកឧត្តម បានបន្តថា តាមរយៈយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹក និងអនាម័យ ឆ្នាំ២០១១ ក្រសួងអភិវឌ្ឍន៍ជនបទមានការទទួលខុសត្រូវជារួមចំពោះយុទ្ធសាស្ត្រ និងការអនុវត្តរបស់ខ្លួនក្រោមការដឹកនាំរបស់ក្រុមការងារបច្ចេកទេស…

  • ឯកឧត្តម អ៊ាង សុផល្លែត និងសហការី ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

    ឯកឧត្តម អ៊ាង សុផល្លែត និងសហការី ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

    ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ និងសហការី បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាមួយចំនួនប្រគេន ព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ២វត្ត ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ ដែលវត្តចំនួន២នេះ មានទី១-វត្តដំរិល ស្ថិតក្នុងឃុំដំរិល និងទី២-វត្តស្វាយមីង ឃុំអំពិលតាពក ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំអោយព្រះសង្ឃ ឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណា មួយ ក្នុងរយៈពេល៣ខែ នៃរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់ មកវិញក្នុងរយៈពេល…

  • ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា នឹងត្រៀមបើកវគ្គបណ្តុះបណ្តាលផ្នែកមន្ត្រីអ្នកយកព័ត៌មានកីឡាបន្ថែម

    ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា នឹងត្រៀមបើកវគ្គបណ្តុះបណ្តាលផ្នែកមន្ត្រីអ្នកយកព័ត៌មានកីឡាបន្ថែម

    ឯ ឧ ខៀវ កាញារីទ្ធ ប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ CAMSOC បានបញ្ជាក់ថា នឹងត្រៀមបើកវគ្គបណ្តុះបណ្តាលផ្នែកមន្ត្រីអ្នកយកព័ត៌មានកីឡាអោយបានច្រើន ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារពត៌មាន និងផ្សព្វផ្សាយ ពីដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ។ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯ ឧ ខៀវ កាញារីទ្ធ មានប្រសាសន៍ថា យើងបានត្រៀមខ្លួនក្នុងការផ្សព្វផ្សាយថាអ្វីទៅជាស៊ីហ្គេម អំពីតួនាទីរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរ អំពីបរិស្ថាន និងអនាម័យ ដែលកិច្ចការទាំងនេះយើងត្រូវត្រៀមរៀបចំមុន ដើម្បីទទួលភ្ញៀវអន្តរជាតិ ថាតើកម្ពុជាយើងមានការរីកចម្រើនកម្រិតណា ។ «ខ្ញុំចាំបានថា កាលពីឆ្នាំ២០១២ ពេលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ សន្និសីទកំពូលអាស៊ាន មានបណ្តាប្រទេសជាច្រើន មានការភ្ញាក់ផ្អើលចំពោះរាជធានីភ្នំពេញស្អាត ចឹងយើងចង់បន្តរបៀបនេះទៅទៀត ដោយយើងមិនត្រឹមចង់បានតែស្អាតតែគេមកប៉ុណ្ណោះទេ ប៉ុន្តែយើងចង់ឃើញពួកគាត់ទម្លាប់ស្អាតរហូតតែម្តង ។» ឯ ឧ ខៀវ កាញារីទ្ធ បន្ថែមថា នេះជាការរៀបចំ ដែលយើងអាចធ្វើការផ្សព្វផ្សាយវេទិកាតុមូល…

  • ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណី ឆក់កាបូបជនជាតិជប៉ុន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ឃុំខ្លួន

    ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណី ឆក់កាបូបជនជាតិជប៉ុន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ឃុំខ្លួន

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេងPTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១២ និង៤៦នាទី បង្កឡើងដោយជនសង្ស័យ០៣នាក់ រួមមាន ៖ ជនសង្ស័យទី១-ឈ្មោះ  ថោង សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ទី២-ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ទី៣-ឈ្មោះ …

  • ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាង ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

    ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលគោកឃ្លាង ចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅវេលាម៉ោង០១ និង០០នាទី  ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យ២នាក់ ៖ ទី១-ឈ្មោះ រឿន លីហួរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ទី២-ឈ្មោះ សុវណ្ណ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស  ស្នាក់នៅភូមិតិរច្ឆាន សង្កាត់កាកា១ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាសថ្លា០១កូនថង់តូច , ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿងម៉ាកស្កុពី ពាក់ស្លាកលេខកំពត 1G-7125) ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • សន្តិសុខម្នាក់បានដេកស្លាប់នៅវិហារយីស៊ូរាស្ត្រសន្យា ដោយសារជំងឺគាំងបេះដូង

    សន្តិសុខម្នាក់បានដេកស្លាប់នៅវិហារយីស៊ូរាស្ត្រសន្យា ដោយសារជំងឺគាំងបេះដូង

    ភ្នំពេញ៖ នៅវេលាម៉ោង ១១ និង០៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ កើតឡើង ០១លើក នៅចំណុចក្នុងវិហារយីស៊ូរាស្ត្រសន្យា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សពឈ្មោះ នៅ សុខវិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខវិហារយីស៊ូរាស្ត្រសន្យា ស្នាក់នៅក្នុងវិហារយីស៊ូរាស្ត្រសន្យា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សពកម្កល់ទុកធ្វើបុណ្យ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ។ បេីតាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយជំងឺគាំងបេះដូង ៕ ដោយ៖  ភារ៉ា  និងប៊ុនធី