-
នគរបាលប៉ុស្ដិ៍ក្បាលកោះ ចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ វ៉េ គុងរាជ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដកហូតក្រាមពណ៌សថ្លា ០១កំណាត់ទុយយ៉ូតូច និងម៉តូ ០១ គ្រឿងម៉ាកស្មាសវី ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
សម្ដេចតេជោព្រមានចាត់វិធានការក្ដៅហើយមិនអាចលើកលែងបានឡើយចំពោះភូមិសង្កាត់ បើសិនជារកឃើញមានការឃុបឃិតដាក់បញ្ចូលសាច់ញាតិ ដើម្បីទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០មិថុនានេះ បានសរសសេរថា កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តន៍ផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នា ដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ នឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង៕ធ.ដ
-
ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាមចំនួនពីរគ្រឿង ដែលជាកាដូរបស់ទីក្រុងណាននីង ត្រូវបានអាជ្ញាធររាជធានីយកមកបូមសម្អាតធូលី ស្លឹកឈើ និងសំរាមនៅតាមសួនច្បារ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២ គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនទាំងពីរ គ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា៖ ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាម និងអនាម័យនៅតាមផ្លូវសាធារណៈ តាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ជាចម្បង ដើម្បីថែរក្សាអនាម័យ និងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផងនិងដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញផង ដោយលោកបានចាត់ចែងដល់អង្គភាពជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់។ ពាក់ព័ន្ធការងារនេះលោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ មានប្រសាសន៍ឲ្យដឹងថា៖ ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិន ដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញស្របពេលដែលទីក្រុងណាននីង ផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីប៉ុន្មានខែកន្លងមកនេះ។ លោកក៏បានបញ្ជាក់ទៀតថា៖ ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ម៉ាស៊ីនបូមទាំងពីរនេះ កាលពីល្ងាចថ្ងៃទី២៩ មិថុនាឆ្នាំ២០២០ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកធ្វើសកម្មភាពបូមសម្អាតនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះពិតជាមានគុណភាព…
-
កងទ័ពកម្ពុជា និងថៃជួបសំណេះសំណាលគ្នានៅច្រកអានសេះ ខេត្តព្រះវិហារ ដើម្បីរក្សាបាននូវទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង
ព្រះវិហារ៖ ពិធីជួបសំណេះសំណាលនោះ បានធ្វើឡើងនៅរសៀលថ្ងៃ២៩មិថុនា នៅច្រកអានសេះ ខាងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ។ ភាគីកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ទោ ថាន់យ៉ាគាទ្ទិសាន មេបញ្ជាការ យោធភូមិភាគទី២ និងថ្នាក់ដឹកនាំយោធានៅតាមព្រំដែលនៃប្រទេសទាំង២មួយចំនួនទៀត។ ជំនួបនោះ ត្រូវគេរាយការណ៍ថា ធ្វើឡើងដើម្បីជួបសំណេះសំណាល សំដែងការគួរសម ពីសំណាក់លោក មេបញ្ជាការ យោធភូមិភាគទី២ថៃ ដែលទើបឡើងកាន់តំណែងថ្មី។ នៅក្នុងជំនួបនោះផងដែរ ភាគីទាំងពីរក៏បានបង្ហាញពីទំនាក់ទំនងកាន់តែល្អរបស់ថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស កម្លាំងកំពុងឈរជើងទល់មុខ នៅទិសទី១ ដោយរក្សាបាននូវទំនាក់ទំនងកាន់តែប្រសើរឡើងផងដែរ ក្នុងរយ:ពេលកន្លងមក តាមរយ:ការណាត់ជួបគ្នាជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ណាត់ជួប ដើម្បីដោះស្រាយបានភ្លាម រាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ។ តំបន់ព្រំដែនខេត្តព្រះវិហារ ត្រូវគេឃើញធ្លាប់មានការប៉ះទង្គិចគ្នាដោយកងទ័ពនាឆ្នាំ២០១១ គ្រាដែលប្រទេសថៃនៅគ្រានោះដឹកនាំដោយនាយករដ្ឋមន្ត្រី អាភិស៊ីត វិចាជីវ៉ា បញ្ជាកងទ័ពចូលលុកលុយតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា៕ធ.ដ
-
ក្រុមជួបជុំផឹកស៊ី បង្កសំឡេងរំខាន ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច បានចូលខ្លួនសុំទោសជាសាធារណៈ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺ និងបកស្រាយជូនសាធារណ:ជនឲ្យបានជ្រាបទាក់ទងទៅនឹងករណីសមត្ថកិច្ចចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។ ជាភារកិច្ចជាប្រចាំរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សដែលតាមដាន ឆ្លើយតប និងមានវិធានការណ៍ចុះដល់ទីកន្លែងដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:១០នាទីយប់ បន្ទាប់ពីទទួលបានទូរស័ព្ទប្តឹងពីប្រជាពលរដ្ឋថាមានករណីជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន នៅផ្លូវ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវចំនួន២នាក់ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ។ ប៉ុន្តែក្រុមជួបជុំផឹកស៊ីមានគ្នាប្រហែលជា ៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខានមិនអាចសម្រាកបាន មិនត្រឹមតែមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំងចាប់ក្របួចកអាវរកវាយសមត្ថកិច្ចទៀតផង៕ធ.ដ
-
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៩ព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញា ជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន /អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងមន្រ្តី ចំនួន ៦០នាក់។ កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖១) របាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាន ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត។២) ការឆ្លើយតបប្រកបដោយចីរភាពឈានទៅបញ្ចប់អេដស៍ជាការគំរាមដល់សុខភាពសាធារណៈត្រឹមឆ្នាំ២០២៥ ដោយឯកឧត្តមអគ្គលេខាធិការ ឈឹម ឃិនដារ៉េត។៣) របាយការណ៍ការងារស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយចីរភាព និងការដាក់បញ្ចូលការងារអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយឯកឧត្តមអនុប្រធាន ទា ផលា។៤) មតិណែនាំ និងសំណេះសំណាលរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី៕ …
-
ជនជាតិចិនម្នាក់សម្រេចចិត្ត យកឡាមកោពុកមាត់អារ ក ធ្វើអត្តឃាត តែមិនបានសម្រេចត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅប្រទេសថៃ
ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីអត្តឃាតអារ.ក ដែលបង្កឡើងដោយជនជាតិចិន រហូតមកដល់ម៉ោងនេះគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយនោះទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។ ហេតុការណ៍ធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិជនរងគ្រោះ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ Yao XiaoDong ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក អនឡាញ បច្ចុប្បន្ន ស្នាក់ភូមិ ឃុំកើតហេតុ ។ ជនរងគ្រោះជនជាតិចិនបានយកផ្លែឡាមកោពុកមាត់អារ.ក រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅខេត្តត្រាត ប្រទេសថៃ ករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើនេះ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ រងចាំជនរងរបួសត្រឡប់មកពីមន្ទីរពេទ្យ ៕
-
អភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យផ្ទៀងផ្ទាត់ និងដកហូតដីចម្ការស្រល់ត្រឡប់មកវិញ
មណ្ឌលគិរី៖ ក្រោយពីសង្កេតឃើញអំពីផ្ទៃដីចម្ការស្រល់ និងដីព្រៃរបស់រដ្ឋ រងនូវការបោះបង្គោលហុំមព័ន្ធ ផ្ទេរឈ្មោះពីម្នាក់ទៅម្នាក់ កាលពីពេលកន្លងមក អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាអោយមន្ត្រីជំនាញសើររើផ្ទៀងផ្ទាត់ឡើងវិញ និងដកហូតដីទាំងនោះមកវិញ។ ការប្រកាសបញ្ជាដោយផ្ទាល់ពីសំណាក់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នេះធ្វើឡើងគ្រាដែលលោកចុះពិនិត្យតំបន់នោះកាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ អមដោយមន្ត្រីជំនាញជាច្រើនរូបថែមទៀតផង។ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានថ្លែងថា ដីចំការស្រល់នេះជាតំបន់ដែលព្រះមហាក្សត្រ ធ្លាប់យាងមកប្រារព្ធពិធីរុក្ខទិវា ក្នុងឆ្នាំ២០០៤ ខណៈដែលអាជ្ញាធរកំពុងជំរុញឲ្យចុះបញ្ជីដីនេះជាសម្បត្តិរដ្ឋ ហើយក្នុង ដំណើរការចុះបញ្ជីក៏ពិនិត្យឃើញមានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋមួយចំនួន ដែលចំណុចនេះអាជ្ញាធរនឹងដោះ ស្រាយតាមបែបបទរដ្ឋបាល ដើម្បីឈានដល់ការដកហូតតំបន់ដីចំការស្រល់ទាំងនេះមកវិញ ។ អភិបាលខេត្តមណ្ឌលគិរី បន្តទៀតថាទោះជាយ៉ាងណានៅមិនទាន់ដឹងអំពីទំហំនៃផលប៉ះពាល់នៅឡើយទេ ដោយមន្ត្រីជំនាញកំពុងធ្វើការងារនេះ។ លោក ស្វាយ សំអ៊ាង ថ្លែងទៀតថា តំបន់ចំការស្រល់ដែលមន្ត្រីជំនាញចុះបញ្ជីជាសម្បត្តិរដ្ឋ នឹងដាំដើមស្រល់ ដែលបាត់បង់ឡើងវិញ ដើម្បីក្លាយទៅជាគោលដៅដ៏ស្រស់ស្អាតទាក់ទាញភ្ញៀទេសចរណ៍ ព្រោះតែទីនេះមានសក្តានុពល ទេសចរណ៍ស្រាប់តែម្ដង។ លោកបញ្ជាក់ថាក្រុមការងារនឹងពិនិត្យលើលិខិតកាន់កាប់របស់ប្រជាពលរដ្ឋ កន្លែងណាមាន លិខិតកាន់កាប់ស្របច្បាប់នឹងដោះស្រាយតាមនីតិវិធី កន្លែងដែលកាន់កាប់ខុសច្បាប់គឺដកហូតតែម្ដង។ សូមបញ្ជាក់ថា បើតាមមន្ត្រីជំនាញបានអះអាង តំបន់ចំការស្រល់ដែលរងផលប៉ះពាល់ក្នុងការកាន់កាប់មិនប្រកតី គឺលាតសន្ធឹងក្នុងសង្កាត់ស្ពានមានជ័យ និងសង្កាត់រមនា ក្រុងសែនមនោរម្យ។…
-
ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន បាននាំយកទៀនចំណាំព្រះវស្សាព្រមទាំងទេយ្យ-ទានទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់វត្តសែនឧត្តសាមគ្គី ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន
ឯ.ឧ អ៊ុយ សុធាវី ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន និងជាអភិបាលរងខេត្តបាត់ដំបង តំណាងឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត់ដំបង បានដឹកនាំប្រតិភូមួយក្រុម និងអមដំណើរដោយអស់លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ត្រីសាលាស្រុក និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ជាពិសេសកងកម្លាំងទាំង៣ប្រភេទ បាននាំយកទៀនចំណាំព្រះវស្សា រួមនិងទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមវត្តសែនឧត្តមសាមគ្គី ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពិធីបុណ្យចូលព្រះវស្សាសម្រាប់ឆ្នាំនេះ គឺនិងនៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។ ពិធីបុណ្យចូលព្រះវស្សា និងកំណត់ចូល តាមកាលវេលានៃពុទ្ធកំណត់តរៀងមក។បើតាមទំនៀមទម្លាប់នៃពិធីបុណ្យចូលព្រះវស្សាគឺ៖មានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាឍ ហើយនិងត្រូវបញ្ចប់ចេញព្រះវស្សានៅថ្ងៃទី១៥រោចខែកក្តិក។ នៅក្នុងអំឡុងចូលព្រះវស្សា តាមពុទ្ធវិន័យបានកំណត់ថា៖ ព្រះសង្ឃត្រូវគង់ចាំត្រីមាស នៅក្នុងទីអារាម មិនអាចគង់ក្រៅវត្តបានឡើយ។ ដោយហេតុនេះហើយ ទើបបងប្អូនដែលជាប្រជាពុទ្ធបរិស័ទ ប្រកាន់ខ្ជាប់នាំយកទៀនចំណាំព្រះវស្សា និង ទេយ្យទាន-ទេយ្យវត្ថុ ដើម្បីយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សានៅក្នុងទីអារាម អស់កាលត្រីមាស ស្របទៅតាមលំអានក្នុងការប្រតិបត្តិនូវពុទ្ធវិន័យ និងតាមទំនៀមទម្លាប់ ពីបរមបុរាណតរៀងរហូតមក៕ ( អត្ថបទ-រូបភាព៖ អ៊ុក…
-
មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំងវាយផ្ទប់ទូកឲ្យជាប់គឿងនឹងថ្ម នៅជិតកោះថាស ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ
ខេត្តព្រះសីហនុ៖ មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំងវាយផ្ទប់ទូកឲ្យជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩ មិថុនា២០២០ ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាក និងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៏ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕ ដោយ៖ យានជៀប