-
ចិនបញ្ជូនគ្រូក្បាច់គុនចម្រុះ២០នាក់ទៅកាន់តំបន់ព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយឥណ្ឌា
ចិន៖ គ្រូក្បាច់គុនចម្រុះ២០នាក់មកពីក្លឹប Enbo Fight Club នឹងត្រូវបញ្ជូនឱ្យទៅឈរជើងក្នុងទីក្រុង Lhasa តំបន់ទីបេ ប៉ុន្តែមិនបានទទួលស្គាល់ថាតើគ្រូក្បាច់គុនចម្រុះទាំងនេះ នឹងជួយបណ្ដុះបណ្ដាលកងទ័ពចិន ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែរឬក៏យ៉ាងនោះទេ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។ ដំណឹងខាងលើនេះបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងមក រវាងកងទ័ពចិន និង ឥណ្ឌា ដោយប្រើប្រាស់ដុំថ្ម និង ដំបងវាយសំពងគ្នាទៅវិញទៅមក ហើយជាលទ្ធផលនោះ កងទ័ពឥណ្ឌា២០នាក់ស្លាប់ ខណៈចិនមិនបានបញ្ជាក់ថាតើកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់ទេ ។ សូមជម្រាបថា ស្ថិតក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៦ កងទ័ពឥណ្ឌា និងកងទ័ពចិន មិនអាចប្រើប្រាស់កាំភ្លើង ឬគ្រឿងផ្ទុះណាមួយនៅក្នុងតំបន់ជម្លោះឡើយ ៕
-
ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង
ចិន៖ អាជ្ញាធរចិនបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១២ករណីថ្មីបន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈតួលេខនេះបានធ្លាក់ចុះពីចំនួន១៧ករណីនៅក្នុងរបាយការណ៍ប្រចាំថ្ងៃ នេះបើតាមគណៈកម្មការសុខាភិបាលជាតិចិន NHC និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២០ ។ គណៈកម្មការសុខាភិបាលជាតិចិន NHC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះមាន០៥ករណីជាការនាំចូលពីក្រៅប្រទេស ខណៈ០៧ករណីផ្សេងទៀតជាការឆ្លងក្នុងស្រុក ហើយសុទ្ធសឹងតែត្រូវបានរកឃើញក្នុងរដ្ឋធានីប៉េកាំង ជាទីដែលកំពុងព្យាយាមទប់ស្កាត់ពីការឆ្លងរលកថ្មី ។ សូមជម្រាបថា ចិនស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយសារតែការឆ្លងរាតត្បាតពីជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៥១២ករណី ក្នុងនោះអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤៦០នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤១៨នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន២៤ម៉ឺន២ពាន់៩៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥០ម៉ឺន៤ពាន់៣៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៥៥ម៉ឺន៣ពាន់១០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៣ម៉ឺន៧ពាន់៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៨ពាន់៤៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩ម៉ឺន៣ពាន់៤៥៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៤ម៉ឺន៥ពាន់២៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៧ពាន់៦៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៣ពាន់៨៤៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៩ពាន់៨៧នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៤ម៉ឺន៩ពាន់១៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៤៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន១ពាន់៧៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន១ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៥៥០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …
-
មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី
-
សមាគមលក់ដូរ និង ទេសចរណ៍ថៃ-កម្ពុជា បានប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យដល់ វត្តចំនួន១០ ក្នុងស្រក កំរៀង ខេត្តបាត់ដំបង
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកំរៀងបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រគេននូវទៀនចំណាំព្រះវស្សាដល់វត្តចំនួន ១០ នៅក្នុងស្រុកកំរៀង របស់ ខេត្តបាត់ដំបង។ ពិធីប្រគេនទៀនចំណាំព្រះវស្សាដល់វត្តចំនួន១០ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនេះ បានផ្តួចផ្តើមឡើងដោយលោកបណ្ឌិត រ៉ាត់ថាវីតតាំងគៀត ផាឆារ៉ា ជានាយកសមាគមលក់ដូរនិងទេសចរណ៍ថៃ-កម្ពុជា និងលោកស្រី ព្រមទាំងក្រុមគ្រួសារនិង ប្រធានផ្តើមទានប្រធានផ្តើមបុណ្យ ព្រមទាំងសហការីបុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើនទៀត។ហើយពិធីក៏បានប្រព្រឹត្តទៅនៅក្នុងក្រុមហ៊ុន កាស៊ីណូ ហ្វ្រាណាស៊ី អាហរ័ណ នីហរ័ណ ស្ថិតក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង(ជាប់ច្រកទ្វារព្រំដែនអន្តរជាតិ ដូង-បានឡែម)កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមអធិបតីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តជាប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងលោកជំទាវ ដោយបានវេរប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុរួមនិងបច្ច័យមួយចំនួនដល់វត្តទាំង១០ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅតាមគន្លងប្រពៃណីនិងទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនាព្រះបរមគ្រូនៃយើង និងដើម្បីជាតម្រូវការនៅក្នុងវិស័យពុទ្ធចក្រ ក្នុងខណៈពេលដែលព្រះសង្ឃ នៅគង់ចាំព្រះវស្សា អស់កាលមួយត្រីមាស…។…
-
ពលរដ្ឋចំនួន ៤នាក់ ចាញ់ក្តីជាប់ចោទបទល្មើសព្រហ្មទណ្ឌ ពីជម្លោះដីធ្លីជាមួយឧកញ៉ាដង្ខៅដីដ៏ច្រើនលើសលប់នៅក្នុងស្រុកគាស់ក្រឡ ស្វែងរកយុត្តិធម៌ តាមរយៈមេធាវីសម្តេចតេជោ (មានវីដេអូ)
ពលរដ្ឋចំនួន ៤នាក់ ដែលត្រូវជាប់ចោទនៅក្នុងបទល្មើសព្រហ្មទណ្ឌដែលពាក់ព័ន្ធទំនាស់ដីធ្លី ក្នុងស្រុកគាស់ក្រឡ របស់ ខេត្តបាត់ដំបង បានសំដែងនូវការអរគុណសម្ដេចតេជោ ដែលផ្ដល់មេធាវីការពារក្ដីដល់ពួកគេ ដែលត្រូវបានឧកញ៉ាដង្ខៅដីដ៏ល្បីម្នាក់ក្នុងខេត្តបាត់ដំបងប្ដឹងតុលាការខេត្តបាត់ដំបង ដែលពាក់ព័ន្ធពីបញ្ហាទំនាស់ដីធ្លី ក្នុងស្រុកគាស់ក្រឡ ហើយត្រូវបានតុលាការខេត្តនេះ កាត់ក្តីដោយកំបាំងមុខ និងឲ្យជាប់ពន្ធនាគារ ដោយភាពអយុត្តិធម៌។ សូមបញ្ជាក់ផងដែរថានៅក្នុងដំណើរចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងទំនាស់ដីធ្លីនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តម ឡុង នរិន្ទ ជាតំណាងក្រសួងយុត្តិធម៌ ឯកឧត្តម ដឿម ប៊ុនរិទ្ធិ អភិបាលរងទទួលបន្ទុកដីធ្លីខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធនៅក្នុងខេត្ត និង រដ្ឋបាលស្រុកគាស់ក្រឡ ផងដែរ ។ តាមការគូសបញ្ជាក់ពីតំណាងក្រុមមេធាវីរបស់សម្តេចតេជោ ដែលត្រូវការពារក្ដីជូនពលរដ្ឋទាំង៤នាក់ ដែលជាប់ចោទពីបទព្រហ្មទ័ណ្ឌនិងចាញក្តីកំបាំងមុខ ក៏បានលើកឡើងថា៖ ក្រុមខ្លួនជា មេធាវីរបស់សម្ដេចតេជោ នៅពេលដែលមានបញ្ហាពាក់ព័ន្ធទៅនឹងស្ត្រី ឬ ពលរដ្ឋក្រីក្រ ដែលរងភាពអយុត្តិធម៌អ្វីមួយនិងនៅគ្រប់ទីកន្លែងគឺក្រុមខ្លួននិងចុះទៅដល់ទីតាំងផ្ទាល់តែម្តងដើម្បីធ្វើការសិក្សាស្រាវជ្រាវ ស៊ើបអង្កេត លម្អិត ដើម្បីដោះស្រាយទៅតាមប្រព័ន្ធតុលាការ ឬក្រៅប្រព័ន្ធតុលាការនិងទៅតាមសាច់រឿងនៃអង្គហេតុនោះ។ ដោយឡែកតាមរយៈការលើកឡើងរបស់ឯកឧត្តម គី តិច ប្រធានគណៈមេធាវីសម្ដេចតេជោនៅក្នុងឱកាសចុះទៅពិនិត្យដល់ទីតាំងដីមានទំនាស់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកបានក៏មានប្រសាសន៍ថា៖ស្របទៅនិងការឆ្លើយតបតាមសំណូមពរ…
-
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំ ប្រគល់ផ្ទះ២ខ្នងជូនគ្រួសារក្រីក្រ នៅភូមិជំទាវសុខ
កំពង់ឆ្នាំង៖ គ្រួសារចាស់ជរាក្រីក្រខ្វះខាត់ចំនួន២គ្រួសារ នៅភូមិជំទាវសុខ ឃុំច្រេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពង់ឆ្នាំ បានប្រគល់ជូនផ្ទះមូលនិធិរួមមិត្ត កាលពីរសៀលថ្ងៃសៅរ៍ ក្រោមការប្រគល់ពី សំណាក់ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា អភិបាលរងខេត្ត កំពង់ឆ្នាំង។ លោក ប៊ុន យី សមាជិកអចិន្រ្តៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត កំពង់ឆ្នាំ បានឪ្យដឹងថា ដោយមើលឃើញពីស្ថានភាពលំបាកខ្វះខាត់ផ្ទះស្ទើរតែរលំ ដោយសាបញ្ហាទីទាល់ក្រពុំមានលទ្ធភាពក្នុងការសាងសងលំនៅដ្ឋានសមរម្យបាននោះ ទើបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត កំពង់ឆ្នាំង សម្រេចផ្តល់ជូនផ្ទះមូលនិធិរួមមិត្ត ដល់ពួកគាត់ ដើម្បីជាជំរកសមរម្យ។ ផ្ទះ២ខ្នងដែលជាអំណោយសប្បុរសធម៍នេះ មានទំហំ៥ម៉ែត្រ គុណ និង៧ម៉ែត្រ ដោយផ្ទះមួយខ្នងៗមានបង្គន់អានាម័យ១ អណ្តូងទឹក ដែលប្រើប្រាស់ថវិកាក្នុងកាសាងសងសរុបចំនួន៣០.១៨០.០០០រៀល។ ឯកឧត្តម ហេង ពិទូ មានប្រសាសន៍ថា ផ្ទះដែលសហភាពសហព័ន្ធយុវជនកម្ពុជា សងសាងជូនចាស់ជរាខ្វះខាត់នេះ គឺជាការចូលរួមបរិភាគដោយស្ម័គ្រចិត្តពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត កំពង់ឆ្នាំង ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៍ជួយដល់សង្គមជាតិក្នុងនាមជាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។…
-
សហគមន៍រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អន្លង់ស្វាយ ស្រុកទឹកផុសសំណូមពរដល់សប្បុរសជន និងស្ថាប័នពាក់ព័ន្ធជួយអភិវឌ្ឍន៍តំបន់ទឹកធ្លាក់ ដើម្បីឲ្យភ្ញៀវមកលេងកម្សាន្តបានច្រើន
ខេត្តកំពង់ឆ្នាំង៖ តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ ស្ថិតនៅក្នុងភូមិដូងស្លា ឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានទីតាំងនៅខាងលិច ក្រុងកំពង់ឆ្នាំង និងមានចម្ងាយប្រមាណជាង ៦០គីឡូម៉ែត្រលាក់ខ្លួនក្នុងព្រៃភ្នំដ៏ត្រជាក់ ខ្យល់បរិសុទ្ធ។ តំបន់ទេសចរណ៍មួយនេះមិនទាន់មានការអភិវឌ្ឍន៍ហេដ្ឋារចនាស័ម្ពន្ធអោយបានជឿនលឿននៅឡើយទេ ពិសេសបើមានសេវាផ្គត់ផ្គង់ចំណីអាហារកញ្ចុះអង្គុយលេងសម្រាប់បំរើដល់ភ្ញៀវទេសចរ ក្នុងខេត្ត ឬក្រៅខេត្តប្រាកដជា និងមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តមានចំនួនច្រើនឡើងជាមិនខានឡើយ។ ប្រជាពលរដ្ឋមួយក្រុមជាភ្ញៀវទេសចរណ៍ ដែលនាំក្រុមគ្រួសារទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះបាននិយាយឱ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ ក្រុមគ្រួសារលោកកាលពីឆ្នាំ២០១៩ ធ្លាប់បានមកលេងម្តងហើយនៅតំបន់ទឹកធ្លាក់អន្លង់ស្វាយនេះ គឺមានកន្លែងទឹកហូរធ្លាក់ច្រើនកន្លែង ដែលអាចមុជលេងយ៉ាងសម្បាយរីរាយនៅក្នុងទ្រូងព្រៃភ្នំធម្មជាតិយ៉ាងស្រស់ត្រកាល។ ប៉ុន្តែរយៈពេលជាងមួយឆ្នាំនេះហាក់ដូចជាមិនទាន់មានការអភិវឌ្ឍអ្វីអោយបានប្លែកច្រើនឡើយ ពិសេសគឺ សេវាកម្មចំណីអាហារសម្រាប់ភ្ញៀវទេសចរ បើសេវាលក់ចំណីអាហារមានកញ្ចុះគ្រប់គ្រាន់ដូចរមណីយដ្ឋាននានានោះ ពិតជាមានការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាមិនខានឡើយ។ ពាក់ពន្ធនឹងការលើកឡើងខាងលើនេះ លោក នុត ហេង ប្រធានសហគមន៍ទេសរណ៍ធម្មជាតិទឹកធ្លាក់អន្លុងស្វាយនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ២០២០ចុងសប្តារ៍កន្លងទៅ បានបញ្ជាក់ឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ សហគមន៍ទេសចរណ៍ បានកើតឡើងតាំងពីឆ្នាំ២០០២ ដែលមានប្រជាពលរដ្ឋ៤ភូមិជាសមាជិក គឺមានភូមិដងស្លា ភូមិតាំងខ្សាច់ ភូមិមោង និងភូមិក្រសាំងដុះឡើង ។ ប្រធានសហគមន៍ទេសចរធម្មជាតិ បានអោយដឹងទៀតថា៖ ក្នុងឆ្នាំកន្លងមកអាជ្ញាធរឃុំបានចំណាយប្រាក់បដិភាគរបស់ឃុំ ជួសជុលកែលម្អផ្លូវលំប្រវែងជាង៤គីឡូម៉ែត…
-
រយៈពេល ៧ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងឃាតកម្មដុតសម្លាប់ស្ត្រីរងគ្រោះ ក្នុងស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖ រយៈពេល ៧ថ្ងៃ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ស្ត្រីរងគ្រោះ នៅក្នុងរោងចាំចំការមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង។ នាយការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកអនុសេនីយ៍ត្រី ប៊ុត ធឿន បានអោយដឹងថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយមានការអនុញ្ញាតិពីមេបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកឧត្តសេនីយ៍ត្រី សាក់ សារ៉ាង និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ដឹកនាំដោយមេបញ្ជាការងកងរាជអាវុធហត្ថខេត្តលោក ហង្ស សុជាតិ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់នាំយកមកធ្វើការសាកសួរ នៅទៅបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រតិបត្តការស្រាជ្រាវរយៈពេល៧ថ្ងៃ រហូតដល់ថ្ងៃទី២៧មិថុនា២០២០ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញ៉េប សុខុន ភេទប្រុសអាយុ៦៧ឆ្នាំ រសបៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ នាយការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកអនុសេនីយ៍ត្រី ប៊ុត ធឿន បានអោយដឹងថានៅមុនពេលកើតហេតុជនដៃដល់ជាមេភូមិឈ្មោះ ញ៉េប សុខុម ត្រូវបានគេពឹងពាក់ធ្វើជាមេបាក្នុងពិធីស៊ីស្លា ពេលនោះក៏មានស្ត្រីជនរងគ្រោះឈ្មោះ ជា ថន នៅក្នុងពិធីនោះដែររហូតដល់ចប់កម្មវិធីស្ត្រីរងគ្រោះបានជិះម៉ូតូទៅមុននៅចំណុច ស្រែណី កន្លែងកើតហេតុម៉ោងប្រមាណជា១២ និង២២នាទីយប់ បានទូរស័ព្ទណាត់ជួបគ្នា និងបានរួមរ័ក្សជាមួយគ្នា។…
-
រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូម៉ាក HONDA Click ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ
ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាល និងថ្នល់ស្លាប់មួយភ្លាមៗ ក្រោយពីជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកជាមួយរថយន្តហុីយ៉ាន់ដាយចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៩ នឹង១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ បុរសរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានវ័យប្រមាណជាង៣០ឆ្នាំ ពាក់អាវពណ៌ក្រហមខោជើងខ្លី បានជិះម៉ូតូម៉ាក HONDA Click ពណ៌សពាក់ស្លាកលេខភ្នំពេញ1IC-9672 ។ ចំណែករថយន្តហុីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3C-8872 ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសខាងលើជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តហុីយ៉ានដាយចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ដោយឡែកម្ចាស់រថយន្តឃើញសភាពបែបនេះបានបន្សល់ទុករថយន្តចុះគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហេីយទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា