-
កុំភ្លេចឲ្យសោះគ្រឿងញៀនបំផ្លាញជីវិតអ្នក បុរសម្នាក់ធ្លាប់ចូលមណ្ឌលជាច្រេីនដង ព្រោះតែប្រេីប្រាស់គ្រឿងញៀន ពេលចេញមកវិញនៅតែប្រព្រឹត្តិរហូតគាំងបេះដូងស្លាប់
ភ្នំពេញ៖ បុរសម្នាក់បានប្រត្តិកម្មសារធាតុញៀនរហូតដល់គាំងបេះដូងដួលស្លាប់ ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពលរដ្ឋកាលពីវេលាម៉ោង២១និង០០នាទី យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៨៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បេីតាមសម្ដីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសដែលបានប្រត្តិកម្មគ្រឿងញៀន រហូតដល់ស្លាប់ខាងលើនេះមានឈ្មោះ រស់ ចាន់ផាណរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ បងស្រីជនរងគ្រោះបានបន្តថា កាលពីមុន ជនរងគ្រោះបានធ្លាប់ប្រេីប្រាស់គ្រឿងញៀន រហូតក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែប្រែ៣ទៅ៤ដងមកហេីយៗ ចេញមកវិញនៅតែបន្តប្រេីប្រាស់គ្រឿងញៀនដដែល។ ប្រភពដដែលក៏បានបន្តថា លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ រស់ ចាន់ផាណរ៉ា បានត្រលប់មកពីដើរលេងនៅខាងក្រៅ ហើយក៏មានអាការៈមិនស្រួលក្នុងខ្លួន មួយសន្ទុះក្រោយមកបានដួលក្បែរទ្វារបន្ទប់ខាងលើ ពេលឃើញដូច្នោះក៏មិនមាននរណាហានចូលទៅក្បែរដែល ព្រោះជនរងគ្រោះនេះមានចរិកកាចសាហាវ លុះពេលដួលបាត់មាត់យូរពេកក្រុមគ្រួសារ ក៏បានទៅហៅមន្ទីរសង្គមកិច្ចដើម្បីចាប់យកទៅបន្សាប់គ្រឿងញៀន តែជាអកុសល រស់ ចាន់ផាណរ៉ា បានដាច់ខ្យល់ស្លាប់បាត់បងជីវិតហើយ។ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យជាក់ស្តែងតែម្ដង។ ក្រោយពេលសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យរបស់រាជធានីភ្នំពេញ ពិនិត្យសពជនរងគ្រោះឃេីញថា ពិតជាស្លាប់ដោយសារអាការៈមិនស្រួលខ្លួន ប្រត្តិកម្មគ្រឿងញៀន ដោយខ្លួនឯងពិតប្រាកដមែន ។ ក្រោយពេលពិនិត្យរួមរាល់…
-
សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អញ្ជើញប្រារព្ធពិធីសូត្រមន្ត ឡើង អគារ វិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សមិទ្ធិផលថ្មី គឺអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលប្រសិទ្ធនាមថា វិមាន៧មករា គឺជា អគារដ៏ធំស្កឹមស្កៃនៅចំកណ្តាលរាជធានីភ្នំពេញ ពោពេញដោយប្រណិតភាព ក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងត្រូវបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឱ្យ ដំណើរការជាផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន កិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត ។ សូមបញ្ជាក់ថា អគារថ្មី នៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ វត្តមានថ្មី នៃអគារទីស្នាក់ការ កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជនកម្ពុជា។ យោងតាមរបាយការណ៍សាងសង់បានឱ្យដឹងថា អគារនេះ មានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។…
-
មូលនិធិគណបក្សប្រជាជនមិនត្រឹមតែចិញ្ចឹមចលនាសកម្មភាពរបស់គណបក្សនោះទេ តែគណបក្សដទៃក៏ទទួលបានផលប្រយោជន៍ពីកិច្ចគាំពារសង្គម និងការអភិវឌ្ឍ នៅក្នុងមូលដ្ឋានស្រុកកំរៀងទាំងមូលផងដែរ
ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ជាអនុប្រធាន និងជាប្រធានគណៈប្រចាំការនៃគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងការកោតសរសើរនិងធ្វើការវាយតម្លៃពីសមិទ្ធផលនានារបស់គណបក្សប្រជាជនស្រុកកំរៀង ដែលមានកិច្ចអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗរបស់គណបក្ស ទាំងក្នុងការដឹកនាំនិងកសាងនូវកម្លាំងបក្សដើម្បីត្រៀមខ្លួន និងឈានឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងដណ្តើមនូវប្រៀបឈ្នះ ក្នុងការបោះឆ្នោតជាសកល នៅឆ្នាំ ២០២៣ នៅពេលខាងមុខឆាប់ៗនេះ។ ការថ្លែងកោតសរសើរបែបនេះគឺនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍លទ្ធផលការងារ ចិញ្ចឹមចលនាក្នុងឆមាសទី១ ឆ្នាំ២០២០ របស់ គណបក្សប្រជាជនកម្ពុជា ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាល នៃ គណបក្សប្រជាជនកម្ពុជា ជាអនុប្រធាននិងជាប្រធានគណៈប្រចាំការនៃ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងឯកឧត្តម សុខ គង់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយស្រុកកំរៀង។ ឆ្លងតាមរយៈរបាយការណ៍របស់ប្រធានគណបក្សប្រជាជនស្រុកកំរៀង បានគូសបញ្ជាក់ថា៖ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០២០នេះគណបក្សស្រុកកំរៀង បានកសាងសមាជិកថ្មី ចំនួន ១២៥នាក់(ស្ត្រី៦៥នាក់)។មូលនិធិនិងសកម្មភាពចិញ្ចឹមចលនាទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ តាមរយៈសកម្មភាពសង្គម ដូចជាចុះសួរសុខទុក្ខអ្នកជម្ងឺ ចូលរួមបុណ្យសព និងការបញ្ជ្រាបការកសាងកម្លាំងសមាជិកថ្មីបន្ថែមនិងថែរក្សាសមាជិកចាស់ និងបានផ្សព្វផ្សាយអំពីគោលនយោបាយ និងអំពីការដឹកនាំរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមជាច្រើន…។ ឯកឧត្តម សុខ គង់ ប្រធានក្រុមការងារ…
-
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាំយកបច្ច័យ គ្រឿងទេយ្យទាន និងទានព្រះវស្សា ប្រគេនដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម
កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំគណបក្សខេត្ត ក្រង និងសមាជិក សមាជិកាបក្ស បានអញ្ជើញនាំយកនូវ បច្ច័យ គ្រឿងទេយ្យទាន និងទានវស្សាប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម ដែលពិធីនេះប្រារព្ធទៅនៅវត្តខេមវ័ន្ត (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុង ឱកាសនោះដែរលោកប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានថ្លែងថា នៅក្នុងពិភពលោកបច្ចុប្បន្ន បញ្ហាជំងឺកូវីដ១៩ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ចំណែកវ៉ាក់សាំងចាក់ការពារជំងឺនេះនៅមិនទាន់រកឃើញពិតប្រាកដទេ។ ហេតុដូច្នេះហើយ ត្រូវតែបន្តការពារ មិនអាចធ្វេសប្រហែសបានទេ ដោយត្រូវថែរក្សាសុខភាពអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។ លោកបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះអ្នកដំណើរដែលបានឆ្លងកាត់ ត្រូវបានត្រួតពិនិត្យសុខភាព និងដាក់នៅដោយឡែក ហើយប្រសិនបើរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ១៩…
-
សង្ស័យម្ចាស់ស្រវឹងស្រាបើករថយន្តមិនប្រយ័ត្នបុករះម៉ូតូកង់បីពីរគ្រឿងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿន និងសង្ស័យស្រវឹងផង ក៏ជ្រុលទៅបុកម៉ូតូកង់បី ២គ្រឿងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯម្ចាស់កង់បីរងរបួសធ្ងន់ស្រាលចំនួនពីរនាក់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ កែងនឹងផ្លូវ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានម៉ូតូកង់បីពីរគ្រឿង ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូងដូចគ្នា លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX 5227 មួយគ្រឿងបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៩៨០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីចំហៀងម៉ូតូកង់បីពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ដោយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនឹងផ្លាកបង្គោលប៉ាណូផ្លូវ និងដាច់កង់ខាងមុខកៀបជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច ចំណែកឯម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ស្រាលពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕ ធ.ដ ដោយ ៖ ជីម ភារ៉ា
-
ឯកឧត្តម បណ្ឌិត សុខ ប្រសិទិ្ធ ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៣វត្ត នៅក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងពត៌មាន និងជាសមាជិក ក្រុមសេនាធិការនៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំរមេញ និងជាប្រធានក្រុមប្រឹក្សានៃគណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) និង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះអណ្តែត រួមជាមួយនឹងប្រតិភូអមដំណើរបាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចាំអស់ត្រីមាសចំនួន ០៣វត្ត ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តកោះអណ្តែត ស្ថិតក្នុង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃសៅរ៍ ០៧កើត ខែអាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២០។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ និងលោកជំទាវ និន សាផុន ក៍បានលើកឡើងថាក្រោមការដឹកនាំរបស់រាជរដ្ឋាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនព្រះរាជាណា ចក្រកម្ពុជា បានធ្វើអោយវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារ៉ាមអោយមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ឯកឧត្តមបន្តថាសមិទ្ធផលដ៍មានតម្លៃទាំងអស់នេះគឺបានពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទូលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ…
-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានចុះសួរសុខទុក្ខអតីតកីឡាករ ជម្រើសជាតិបាល់បោះកំពុងសម្រាកព្យាបាលជម្ងឺ
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ានបូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានអញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខលោក សុខ សំណាងអតីតកីឡាករជម្រើសជាតិបាល់បោះ ដែលកំពុងសម្រាកព្យាបាលជម្ងឺមហារីក នៅផ្ទះ ស្ថិតក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នាឱកាសនោះឯកឧត្តម ក៏បានពាំនាំនូវថវិកាផ្ទាល់របស់ឯកឧត្តម ស៊ាន បូរ៉ាត និងលោកជំទាវចំនួន ២លានរៀល និងថវិការបស់លោកខេសុីបាណេត អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ចំនួន ២០០$ មើម្បីជួយរំលែកការលំបាកក្នុងការព្យាបាលផងដែរ៕ធ.ដ
-
វិមាន៧មករា នឹងធ្វើពិធីសូត្រមន្ត ឡើងចំថ្ងៃខួបកំណើត គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញនៅរសៀលថ្ងៃស្អែកទី២៨ ខែមិថុនា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថាវិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាពជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងអរគុណសមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមក្នុងការកសាងប្រទេសជាតិ មានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ ជាមួយនេះក្នុងឱកាសរម្លឹកខួប៦៩ឆ្នាំ នៃការចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលេចសារសំខាន់២យ៉ាងគឺ ភាពលំបាកដែលគណបក្សបានជួបប្រទះ និងសមិទ្ធផលរបស់ប្រទេសជាតិដែលគណបក្ស បានចូលរួមកសាងដោយគិតចាប់តាំងពីក្រោយរបបខ្មែរក្រហមដួលរលំមក។ ក្នុងសារផ្ញើជូនជនរួមរួមជាតិ និងសមាជិក-សមាជិការ គណបក្សខ្លួនសម្តេចនាយករដ្ឋមន្ត្រី សរសេរថារយៈពេល៤១ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ដោយឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ និងសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនចាប់តាំងពីដំណាកាលសង្គ្រោះប្រទេសជាតិពីរបបខ្មែរក្រហម ហើយបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញរហូតដល់ទទួលបានសន្តិភាពជាមួយនឹងការឈានទៅមុខប្រកបដោយការអភិវឌ្ឍ។ លើសពីនេះប្រធានគណបក្សកាន់អំណាច រូបនេះអះអាងថាចាប់តាំងពីការកកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកគណបក្សខ្លួនបានប្រកាន់ភ្ជាប់នូវគោលបំណង គឺប្រមូលផ្តុំកម្លាំងគ្រប់ប្រជាជាតិកម្ពុជាដើម្បីរំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពានការត្រួតត្រា និងការជិះជាន់ហើយកសាងប្រទេសមួយដែលមានឯករាជ្យសន្តិភាពសេរីភាពប្រជាធិបតេយ្យអព្យាក្រឹត…
-
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងធ្នង់ ចាប់ខ្លួនពីបទប្រេីប្រាស់គ្រឿងញៀន
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិកក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ វ៉ាន់ គឹមហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះ២១៥ ផ្លូវបេតុង ផ្លូវបេតុង ភូមិកក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
នគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ។ ជនសង្ស័យមានឈ្មោះ រស់ សារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរសំណង់ ស្នាក់នៅផ្ទះជួល ភូមិសេនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី