Category: ព័ត៌មាន

  • នគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍ឃ្មួញ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២៧  ខែមិថុនា  ឆ្នាំ២០២០នេះ ។ ជនសង្ស័យមានឈ្មោះ រស់ សារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរសំណង់ ស្នាក់នៅផ្ទះជួល ភូមិសេនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  (ពិនិត្យទឹកនោម) ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី

  • ឆក់កាបូបលុយបានសម្រេច គេចខ្លួនមួយរយៈ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ

    ឆក់កាបូបលុយបានសម្រេច គេចខ្លួនមួយរយៈ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្ថែម ០១នាក់ ករណីករណីឆក់កាបូបលុយ នៅចំណុតាមផ្លូវ១០១១ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង០៦ និង៤០នាទី ។ ជនសង្ស័យខាងលេីមានឈ្មោះ ថន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ឃាត់នៅចណុចមុខផ្សារហេងលី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់កាបូបលុយរបស់ ឈ្មោះ ឆាត់ សុភាព ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ២៤ ផ្លូវ១០១១ ភូមិឧកញ្ញ៉ាវាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។…

  • សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់តុលាការ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ

    សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់តាមដីការបង្គាប់តុលាការ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យ បានសហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។ ជនសង្ស័យមានឈ្មោះ ហ៊ុន គឹមហេង ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ (គ្មានសារធាតុញៀនក្នុងទឹកនោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ លួច(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦២«ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ចេញដោយចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យខាងលេីត្រូវបានចាប់ខ្លួនថ្ងៃទី២៦…

  • ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្រះទឹកដ៏ធំ ដែលទើបជីករួច ក្នុងស្រុកគាស់ក្រឡ និងជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលស្រះទឹកដ៏ធំ ដែលទើបជីករួច ក្នុងស្រុកគាស់ក្រឡ និងជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង

    ស្រះទឹកថ្មីដ៏ធំមួយបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ជួយដល់ពលរដ្ឋរាប់ពាន់គ្រួសាររសនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានចាប់ផ្តើមសាងសង់ កាលពីអំឡុងដើមខែមេសាឆ្នាំ២០២០កន្លងទៅនេះ បានបញ្ចប់នូវការជីករួចរាល់ជាស្ថាពរហើយ។ តាមរយៈនៃការចុះទៅពិនិត្យមើលស្រះទឹកដ៌ធំនេះគឺធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិបាលអភិបាលខេត្តបាត់ដំបង ងួន រតនៈ បានចុះជួបសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលរស់នៅក្នុងឃុំព្រះផុស និង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ម្សឹលម៉ិញនេះ ហើយស្រះទឹកដែលចុះទៅមើលនោះ គឺជាអំណោយរបស់សម្តេចក្រឡាហោម សខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារចុះជួយខេត្ត។ សូមបញ្ជាក់ថា៖ស្រះទឹកដ៏ធំដែលទើបជីកថ្មីនេះ មានប្រវែងបណ្តោយ៣០០ម៉ែត្រ,ទទឹង១០០ម៉ែត្រនិងជម្រៅ៥ម៉ែត្រ និងតភ្ជាប់ជាមួយនិងស្រះចាស់ ក្នុងភូមិបឹងព្រះ ឃុំព្រះផុស ( នៅជិតវត្តព្រះផុស) ស្រុកគាស់ក្រឡ នៃ ខេត្តបាត់ដំបង ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង កន្លងទៅនៅក្នុងឱកាសចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃការជីកស្រះកន្លងមកនោះ ឯកឧត្តអភិបាលខេត្តបានឲ្យដឹងថា៖ស្រះដ៏ធំនេះ ក្រោយការសាងសង់រួច ស្រះនេះអាចរក្សាផ្ទុកទឹក និង តម្កល់ទឹករាប់ម៉ឺនម៉ែត្រត្រីគុណ(ម៉ែត្រគូប)ហើយនៅក្រោយពីបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរហើយនោះ ” ស្រះទឹក” ដ៏ធំនេះវានិងប្រែក្លាយទៅជា《 បឹងធម្មជាតិ សម្តេចក្រឡាហោម…

  • អភិបាលស្រុកសំរោង បញ្ជារអោយមេឈ្មួយរកស៊ីដីម្នាក់ ដែលកំពុងចាក់ដីធ្វើរបងរោងចក្រ លុបព្រែករបស់ពលរដ្ឋភូមិព្រៃឈ្នួល អោយកាយចេញជាបន្ទាន់​ និងទុករយះពេលអោយ១សប្តាហ៍

    អភិបាលស្រុកសំរោង បញ្ជារអោយមេឈ្មួយរកស៊ីដីម្នាក់ ដែលកំពុងចាក់ដីធ្វើរបងរោងចក្រ លុបព្រែករបស់ពលរដ្ឋភូមិព្រៃឈ្នួល អោយកាយចេញជាបន្ទាន់​ និងទុករយះពេលអោយ១សប្តាហ៍

    តាកែវ៖ វីរវរហើយ លោកឧកញ្ញ៉ាម្នាក់ដែលកំពុងរំលោភបំពានចាក់ដីធ្វើរបងរោងចក្រ រហូតស្ទើរលុបព្រែកជាយូរខែមកហើយនោះ ដែលពលរដ្ឋទុកសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍រួម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជារអោយឈប់សកម្មភាព និងកាយចេញជាបន្ទាន់។ ទីតាំងដែលក្រុមឈ្មួយជាឧកញ្ញ៉ាកំពុងចាក់ដីរំលោភបំពាននោះស្ថិតនៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​ ។ លោក កេត ម៉ៅ អភិបាលស្រុកសំរោងថ្លែងតាមប្រពន្ធ័ Telegram​ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា លោកបានសន្យា និងបញ្ជារអោយក្រុមឈ្មួយជាឧកញ្ញ៉ាកំពុងចាក់ដីធ្វើរបង លុបព្រែកនោះអោយកាយចេញជាបន្ទាន់ និងទុករយះពេលអោយ១សប្តាហ៍ ។ បើមិនគោរពការសន្យាទេលោកនិងមានវិធានការផ្លូវច្បាប់ហើយ ។ ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបប្រាប់អោយដឹងថា មុននិងមានការចាក់ដីបែបនេះដោយមានអ្នករត់ការឈ្មោះ រិន វ៉ាន់នឿន បានអួតក្តែងៗប្រាប់ពលរដ្ឋថា ចង់ចាក់ដីលុបយ៉ាងមេ៉ចក៏បានដែរ ពីព្រោះរូបគេបានរត់ការជាមួយអាជ្ញាធរមូលដ្ឋានរួចរាល់អស់ហើយ កុំទៅខ្វល់អី មានឧកញ្ញ៉ាល្បីឈ្មោះម្នាក់នៅពីក្រោយខ្នងហើយ ។ ពលរដ្ឋក៏បានទទូច និងសំណូមពរដល់លោក កេត ម៉ៅ អភិបាលស្រុកសំរោងមេត្តា ជួយមានចំណាត់ការ និងដំណោះស្រាយអោយពួកគាត់ផង…

  • លោក ស្កត់ ម័ររីសុន ផ្តល់សញ្ញាថា ព្រំដែនអូស្ត្រាលីប្រហែលជាត្រូវបិទរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ដើម្បីទប់ស្កាត់ COVID-19

    លោក ស្កត់ ម័ររីសុន ផ្តល់សញ្ញាថា ព្រំដែនអូស្ត្រាលីប្រហែលជាត្រូវបិទរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ដើម្បីទប់ស្កាត់ COVID-19

    អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន បានផ្តល់សញ្ញាថា ព្រំដែនរបស់អូស្ត្រាលីអាចនឹងនៅតែបិទសម្រាប់ភ្ញៀវអន្តរជាតិភាគច្រើន រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ខណៈជំងឺ COVID-19 នៅតែបង្កការឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន ST នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្នាក់ជាតិមួយនៅថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនៅតែមានសង្ឃឹម ក្នុងការបង្កើតជើងហោះពពុះជាមួយនូវែលសេឡង់ និងបានកត់សម្គាល់ថា ប្រទេសផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបង្កើតជើងហោះហើរដូច្នេះ នៅពេលអូស្ត្រាលីទប់ស្កាត់ការឆ្លងវីរុស COVID-19 បានជោគជ័យ ។ សូមរំលឹកផងដែរថា អូស្ត្រាលីបានបិទព្រំដែនរបស់ខ្លួន សម្រាប់ជនបរទេសកាលពីខែមីនាកន្លងទៅ ដោយរដ្ឋាភិបាលប្រទេសនេះបានបញ្ជាក់កាលពីពេលមុនៗមកថា ព្រំដែនទំនងជាបន្តបិទរហូតដល់ដំណាច់ឆ្នាំ២០២០ខាងមុខនេះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៣លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៩១ម៉ឺន១៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៩ម៉ឺន៦ពាន់៩៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៣៦ម៉ឺន៨១៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥៥ម៉ឺន២ពាន់៩៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៧ពាន់៦៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦ម៉ឺន៨ពាន់៧០៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៨ម៉ឺន៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៦ពាន់១០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៩ម៉ឺន៧ពាន់៥២៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦២ម៉ឺន៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៧៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន៤ពាន់១៥២នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥០ម៉ឺន៩ពាន់៤៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៦៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៥ពាន់៩១៧នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់៣៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៤១៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • រក្សាទុកថ្នាំញៀនជាប់ខ្លួន រួចជិះកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅ ត្រូវជាប់ខ្នោះ២នាក់

    រក្សាទុកថ្នាំញៀនជាប់ខ្លួន រួចជិះកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅ ត្រូវជាប់ខ្នោះ២នាក់

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំរុះដឹកនាំដោយលោកស្នងការរងឧត្តមសេនីយ៍ទោ បេង ដាណារ៉ា និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកត្រង់ចំនុចតាមបណ្តោយផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១ ឈ្មោះ សឹង ម៉ៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទឹកក្រឡុង ស្នាក់នៅភូមិព្រែកជើងព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ វង សេរីករុណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ…

  • ទីបំផុត!! ប្តីដែលចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌនៅសង្កាត់ឪឡោក ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបានហេីយ

    ទីបំផុត!! ប្តីដែលចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌនៅសង្កាត់ឪឡោក ត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបានហេីយ

    ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតធ្ងន់ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងអធិការដ្ឋានដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ជនដៃដល់ដែលជាប្តីចាក់សម្លាប់ប្រពន្ធខ្លួនព្រោះភ្លើងប្រច័ណ្ឌ ខណៈប្រពន្ធកំពុងចងពុំងូតទឹក ទើបនិងចេញពីធ្វើការ ហើយស្លាប់ក្រោយបញ្ចូនទៅសង្គ្រោះនៅឯមន្ទីពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិដូនរត្ន័ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញកន្លងទៅ ។ ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទេីបលោកបានដឹកនាំដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ និង កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់នៅចំណុច ភូមិពោតាអ៊ុនសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក កែវ ធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញផងដែរ​ ។ បច្ចុប្បន្ននេះជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ច…

  • លោកជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ៤៣ គ្រួសារ នៅស្រុករមាសហែក

    លោកជំទាវ ដួង វណ្ណា បានបន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ៤៣ គ្រួសារ នៅស្រុករមាសហែក

    លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរី ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃសៅរ៍ ៧ កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ នេះបានបន្តចុះសួរសុខទុក្ខ និងនាំយក អំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ(ចាស់ជរាគ្មានទីពឹង ២២ គ្រួសារ ជនពិការ ៣ នាក់ អ្នក រស់នៅជាមួយ មេរោគអេដស៍ ២ នាក់ ស្រ្តីមេម៉ាយ ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១២ គ្រួសារ)ក្នុងស្រុកស្វាយជ្រំ មកពី ឃុំដូនស ១៥…