-
ចិនប្រកាសប្រឆាំងដាច់ខាត បន្ទាប់ពីព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិន ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង
ចិន៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក ក្នុងថ្ងៃសៅរ៍នេះ បានលើកឡើងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលនឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ ប្រតិកម្មរបស់ចិនខាងលើនេះ បានកើតមានឡើងក្រោយព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បត្តិ៍នេះ អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ។ សេចក្ដីព្រាងច្បាប់ខាងលើនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតអនុម័តបន្ត ។ ហើយនៅពេលសេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ផ្លូវការនោះ វានឹងបើកភ្លើងខៀវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ ។ សេចក្ដីព្រាងច្បាប់នេះទៀតសោត ត្រូវបានអនុម័ត ស្របពេលដែលចិនកំពុងត្រៀមដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដីជាដើម ៕
-
សហរដ្ឋអាមេរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីទៀត ក្នុងពេលតែមួយថ្ងៃ ខណៈតួលេខនេះជាកំណត់ត្រាឆ្លងដ៏អាក្រក់បំផុតថ្មី
សហរដ្ឋអាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីបន្ថែមទៀតនៅក្នុងថ្ងៃសុក្រម្សិលមិញ ដោយវាជាតួលេខឆ្លងក្នុងពេលតែមួយថ្ងៃដ៏ខ្ពស់បំផុត និង អាក្រក់បំផុត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ បើបូកបញ្ចូលករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ នៅទូទាំងសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២.៥៥លានករណី ។ កំណត់ត្រាថ្មីសម្រាប់ការធ្វើតេស្តវិជ្ជមាន COVID-19 នេះ បានកើតមានឡើងចំពេលដែលបណ្តារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក នៅចំកណ្តាលនៃការកើនឡើងករណីឆ្លងថ្មីៗ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការបើកអាជីវកម្ម ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតនៅលំដាប់កំពូល ក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដែលមានមនុស្សឆ្លង និងស្លាប់ដោយសារតែជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប២លាន៥៥ម៉ឺន២ពាន់៩៥៦ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៧ពាន់៦៤០នាក់ និងជាសះស្បើយឡើងវិញ១លាន៦ម៉ឺន៨ពាន់៧០៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៣៥ម៉ឺន៦ពាន់៦១៣នាក់ ៕
-
រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើឱ្យតុលាការកំពូលអាមេរិកលុបចោលកម្មវិធី ObamaCare ខណៈសំណើរនេះរងការរិះគន់ពីប្រធានសភាតំណាងរាស្រ្ត
សហរដ្ឋអាមេរិក៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើទៅកាន់តុលាការកំពូលថា ច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ឬ ObamaCare គួរតែត្រូវលុបចោលសុពលភាពទាំងស្រុង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា ការខិតខំប្រឹងប្រែងរបស់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ ដើម្បីលុបចោលការការពារ និងអត្ថប្រយោជន៍នៃច្បាប់ខាងលើ នៅកណ្តាលវិបត្តិជម្ងឺCOVID-19 បែបនេះ គឺជាទង្វើដ៏សាហាវឃោរឃៅ ។ សូមបញ្ជាក់ផងដែរថា ការបំផ្លាញច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ឬ ObamaCare នឹងធ្វើឲ្យប្រជាជនអាមេរិកប្រហែល២០លាននាក់បាត់បង់ការធានារ៉ាប់រងសុខភាព ហើយហានិភ័យក៏កាន់តែខ្ពស់ថែមទៀត ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ន ៕
-
លោក ដូណាល់ ត្រាំ ចុះហត្ថលេខលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានានៅក្នុងសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បានបញ្ជាក់នៅលើបណ្តាញសង្គមថា រូបលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ មានគោលបំណងការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា រួមទាំងទ្រព្យសម្បត្តិសហព័ន្ធនៅក្នុងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងសារមួយបង្ហោះលើធ្វីតធើ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទើបចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដ៏តឹងរឹងមួយ ដើម្បីការពារវិមានអាមេរិក ក៏ដូចជាការពារការបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា ព្រមទាំងការប្រយុទ្ធប្រឆាំងជាមួយអំពើហិង្សាថ្មីៗនេះ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការជាប់ពន្ធនាគាររយៈពេលយូរ ចំពោះការប្រព្រឹត្តិខុសច្បាប់ទាំងនេះ ដែលប្រឆាំងនឹងប្រទេសដ័អស្ចារ្យរបស់យើង ។ សូមរំលឹកថា កន្លងមកប្រធានាធិបតីអាមេរិករូបនេះបានសន្យាថា អ្នកទាំងឡាយណាដែលហ៊ានបំផ្លាញរូបសំណាក ឬបូជនីយដ្ឋាននានា អាចនឹងប្រឈមមុខជាប់ពន្ធនាគារ១០ឆ្នាំ ។ ហើយការព្រមានបែបនេះ ធ្វើឡើងចំពេលដែលរូបសំណាក ឬបូជនីយដ្ឋានដែលមានជាប់ពាក់ព័ន្ធនឹងទាសភាព និងអាណានិគម កំពុងស្ថិតនៅក្រោមគោលដៅរបស់ក្រុមបាតុករនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប ៕
-
ក្រុមបាល់ទាត់ Mahahang All Stars FC បំបាក់ក្រុមបាល់ទាត់របស់នាយពែកមី Pekmi FC ជាមួយនឹងលទ្ធផល៥ទល់២នៅលើសមភូមិវាលស្មៅរបស់វិទ្យាល័យឥន្ទ្រទេវី
ភ្នំពេញ៖ ក្រុមបាល់ទាត់តារារបស់នាយកពែកមី និង ក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗរបស់ផលិតកម្មមហាហង្ស បានប៉ះគ្នាជាលើកដំបូង ដោយបញ្ចប់ការប្រកួត ក្រុមនាយកពែកមីដែលជាក្រុមបង្កើតមុន និង ល្បីឈ្មោះជាយូរមកហើយនោះ បានទទួលការបរាជ័យនៅឯសមភូមិវាលស្មៅរបស់វិទ្យាល័យឥន្ទ្រទេវី ។ ដ្បិតតែជាតារាក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់នាយពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំលេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន ។ ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទោះជាមានព័ត៌មានថា ក្រុមនាយពែកមីប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី០២ឆ្នាំមុន ។ យោងតាមការបង្ហោះរបស់នាយ ពែកមី បានបង្ហោះថា “ថ្ងៃនេះចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត ។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមនាយពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ ។ ប្រភពពីអ្នកទស្សនាបានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ ។ យ៉ាងណាមិញ លោក អ៊ិន សុភិន មិនទាន់អាចធ្វើការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមនាយពែកមី គឺការបង្កើនមុខមាត់កាន់…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង ដែលបានទទួលមរណភាព កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ នៅសង្កាត់ចតុមុខ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ លោកជំទាវក៏បានចូលរួមរំលែកទុក្ខជាមួយលោកជំទាវ ខៀវ ហុង ចំពោះការបាត់បង់ នូវឧត្តមស្វាមីជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-
រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៩នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងចំណោមអ្នកដំណេីរចំនួន ៤០នាក់តាមជេីងហោះហេីរត្រង់មកពីប្រទេសឥណ្ឌូណេស៊ី
ពីប្រទេសឥណ្ឌូណេស៊ី
-
រដ្ឋសភា បង្ហាញលទ្ធផលប្រជុំ រវាងអាស៊ាន និងអន្តរសភាអាយប៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦
ភ្នំពេញ៖ រដ្ឋសភា បង្ហាញលទ្ធផលប្រជុំ នៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នា រវាងអាស៊ាន និងអន្តរសភាអាយប៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
-
ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់នៅរបស់ជនជាតិចិន មួយកន្លែងនៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍មួយពីស្រុកវាលវែងបានឲ្យដឹងថា មានជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់របស់ជនជាតិចិននៅស្រុកវាលវែងខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថាការស្លាប់ជនចិនម្នាក់បានកើតឡើងនៅម៉ោង៥ និង៤៥នាទីថ្ងៃ២៦,ខែមិថុនាឆ្នាំ២០២០ នៅចំណុចអាគារស្នាក់នៅរបស់ជនជាតិចិន ដែលស្ថិតនៅក្នុងសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងទៀតថា សាកសពរបស់ជបជាតិចិនខាងលើនេះមានឈ្មោះ លី ជីងមូ(Li Jingmou) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ចុងភៅ(ធ្វើនំប៉ាវ)ស្នាក់នៅអាគាររបស់ជនជាតិចិន ។ អធិការនគរបាលស្រុកវាលវែងលោកវីរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ មិថុនា២០២០ ដោយ ផ្អែកតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថាជនជាតិចិនខាងលើ គាត់បានដើរមកអង្គុយលើកៅអីក្នុងអាគារស្នាក់នៅរបស់ជនជាតិចិនសុខៗស្រាប់តែងងិតមុខរួចដួលបន្តិចម្តងៗទៅលើតុធ្លាក់ពីលើកៅអីសន្លប់ រួចបញ្ជូនក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ឃុំថ្មដាដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ ពេកការសង្គ្រោះមិនទាន់ក៏បានដាច់ខ្យល់ស្លាប់ ។ អធិការនគរបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងទៀតថាបន្ទាប់ពីការស្លាប់ជនជាតិចិនរួចមកសាក់សពត្រូវបានដឹកបញ្ជូនទៅមន្ទីរកាន់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆ័យបន្ត ចំណែកទីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងធ្វើការហ៊ុព័ទ្ធទីកន្លែង ដោយមានកម្លាំងយើងដេកចាំដោយផ្ទាល់រងចាំព្រឹកទើបធ្វើការពិនិត្យកន្លែងកើតហេតុ ៕ធ.ដ (ព័ត៌មានបថម) ដោយសុក្ខារិន
-
ព្រោះតែប្រច័ណ្ឌប្ដីពេក ស្រ្តីពោះធំ១ខែម្នាក់ លោតសម្លាប់ខ្លួនលេីអាគារកីឡា ពីជាន់ទី៦ធ្លាក់មកជាន់ទី៣ ក៏ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ
ភ្នំពេញ៖ ស្រ្តីពោះធំ១ខែម្នាក់ បានសម្រេចចិត្តលោតពីលើអាគារជាន់ទី៦ធ្លាក់មកដល់ជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ តែអកុលត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋជាខ្លាំងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសំណងអាគារបុរីកីឡា តាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។ បេីតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអាគារបុរីកីឡា។ ហេីយមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ ហេីតសង្ស័យគាត់កើតមានចិត្តប្រច័ណ្ឌព្រមទាំងមានការប្រកែកគ្នាផង ទេីបមួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោតពីលើអាគារជាន់ទី៦ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានការភ្ញាក់ផ្អើលនាំគ្នាដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ។ បុរសជាប្តីបានបន្ថែមទៀតថា គាត់ទើបមកពីធ្វើការនៅប្រទេសកូរ៉េបាន៣ខែផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណៃ៕ធ.ដ ដោយ៖ ជីម ភារ៉ា