Category: ព័ត៌មាន

  • រដ្ឋសភា បង្ហាញលទ្ធផលប្រជុំ រវាងអាស៊ាន និងអន្តរសភាអាយប៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦

    រដ្ឋសភា បង្ហាញលទ្ធផលប្រជុំ រវាងអាស៊ាន និងអន្តរសភាអាយប៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦

    ភ្នំពេញ៖ រដ្ឋសភា បង្ហាញលទ្ធផលប្រជុំ នៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នា រវាងអាស៊ាន និងអន្តរសភាអាយប៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

  • ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់នៅរបស់ជនជាតិចិន មួយកន្លែងនៅស្រុកវាលវែង

    ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់នៅរបស់ជនជាតិចិន មួយកន្លែងនៅស្រុកវាលវែង

    ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍មួយពីស្រុកវាលវែងបានឲ្យដឹងថា មានជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់របស់ជនជាតិចិននៅស្រុកវាលវែងខេត្តពោធិ៍សាត់ ។   សេចក្តីរាយការណ៍បានឲ្យដឹងថាការស្លាប់ជនចិនម្នាក់បានកើតឡើងនៅម៉ោង៥ និង៤៥នាទីថ្ងៃ២៦,ខែមិថុនាឆ្នាំ២០២០ នៅចំណុចអាគារស្នាក់នៅរបស់ជនជាតិចិន ដែលស្ថិតនៅក្នុងសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងទៀតថា សាកសពរបស់ជបជាតិចិនខាងលើនេះមានឈ្មោះ លី ជីងមូ(Li Jingmou) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ចុងភៅ(ធ្វើនំប៉ាវ)ស្នាក់នៅអាគាររបស់ជនជាតិចិន ។ អធិការនគរបាលស្រុកវាលវែងលោកវីរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ មិថុនា២០២០ ដោយ ផ្អែកតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថាជនជាតិចិនខាងលើ គាត់បានដើរមកអង្គុយលើកៅអីក្នុងអាគារស្នាក់នៅរបស់ជនជាតិចិនសុខៗ​ស្រាប់តែងងិតមុខរួចដួលបន្តិចម្តងៗ​ទៅលើតុធ្លាក់ពីលើកៅអីសន្លប់ រួចបញ្ជូនក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ឃុំថ្មដាដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ ពេកការសង្គ្រោះមិនទាន់ក៏បានដាច់ខ្យល់ស្លាប់ ។ អធិការនគរបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងទៀតថាបន្ទាប់ពីការស្លាប់ជនជាតិចិនរួចមកសាក់សពត្រូវបានដឹកបញ្ជូនទៅមន្ទីរកាន់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆ័យបន្ត ចំណែកទីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងធ្វើការហ៊ុព័ទ្ធទីកន្លែង ដោយមានកម្លាំងយើងដេកចាំដោយផ្ទាល់រងចាំព្រឹកទើបធ្វើការពិនិត្យកន្លែងកើតហេតុ ៕ធ.ដ (ព័ត៌មានបថម) ដោយសុក្ខារិន

  • ព្រោះតែប្រច័ណ្ឌប្ដីពេក ស្រ្តីពោះធំ១ខែម្នាក់ លោតសម្លាប់ខ្លួនលេីអាគារកីឡា ពីជាន់ទី៦ធ្លាក់មកជាន់ទី៣ ក៏ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

    ព្រោះតែប្រច័ណ្ឌប្ដីពេក ស្រ្តីពោះធំ១ខែម្នាក់ លោតសម្លាប់ខ្លួនលេីអាគារកីឡា ពីជាន់ទី៦ធ្លាក់មកជាន់ទី៣ ក៏ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

    ភ្នំពេញ៖ ស្រ្តីពោះធំ១ខែម្នាក់ បានសម្រេចចិត្តលោតពីលើអាគារជាន់ទី៦ធ្លាក់មកដល់ជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ តែអកុលត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋជាខ្លាំងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅសំណងអាគារបុរីកីឡា តាមបណ្ដោយផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។ បេីតាមការរៀបរាប់ពីបុរសម្នាក់ជាប្តីបានឲ្យដឹងថា ប្រពន្ធគាត់មានឈ្មោះ រិន ស៊ីថា អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាន់ទី៦ ជាមួយកូនស្រី២នាក់ ក្នុងអាគារបុរីកីឡា។ ហេីយមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ ហេីតសង្ស័យគាត់កើតមានចិត្តប្រច័ណ្ឌព្រមទាំងមានការប្រកែកគ្នាផង  ទេីបមួយសន្ទុះក្រោយស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោតពីលើអាគារជាន់ទី៦ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានការភ្ញាក់ផ្អើលនាំគ្នាដឹកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់មុនពេលដល់មន្ទីរពេទ្យ។ បុរសជាប្តីបានបន្ថែមទៀតថា គាត់ទើបមកពីធ្វើការនៅប្រទេសកូរ៉េបាន៣ខែផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ចំណែកសពស្រ្តីរងគ្រោះបានយកទៅតំកល់នៅវត្តថ្វាយបង្គំដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណៃ៕ធ.ដ ដោយ៖  ជីម  ភារ៉ា  

  • នារីម្នាក់ស្លាប់ ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង

    នារីម្នាក់ស្លាប់ ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង

    ភ្នំពេញ៖ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបេីកបុកម៉ូតូCPX មួយគ្រឿង ទៀត បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្លាប់ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់ រួចបេីករថយន្តគេចបាត់ ភ្លាមៗ   ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០  ស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សពនារីជនរងគ្រោះ មានឈ្មោះ គ្រី សុដាឡែន អាយុ១៨ឆ្នាំ រៀនថ្នាំ១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តបាតដំបង។ រីឯបុរសដែលរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ  ដោយអ្នកទាំង២បានធ្វេីដំណេីររួមគ្នាម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1 i -7873 ។ យោងតាមសាក្សីពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា  មុនកេីតហេតុគេឃេីញម៉ូតូមួយគ្រឿងម៉ាក  PCX ពណ៌ស  ធ្វេីដំណេីរដោយបុរសម្នាក់  និងនារីម្នាក់  តាមបណ្ដោយផ្លូវ៣១០  ទិសដៅពីកេីតទៅលិច  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក  គ្រាន់តែដឹងថាពណ៌ខ្មៅ  បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៤៣  ទិសដៅពីជេីងទៅត្បូង  ក្នុងល្បឿនយ៉ាងលឿន  ហេីយក៏បុកម៉ូតូចំពីចហៀងពេញទំហឹង  បណ្ដាលឲ្យម៉ូតូអូសជាង៥០ម៉ែត្រ …

  • រថយន្តកូរ៉េបើកលឿនដាច់ហ្វ្រាំងជ្រុលបុករះរថយន្តម៉ូតូជាច្រើនគ្រឿងរងការខូចខាតទ្រព្យសម្បត្តិជាច្រើន បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល់២នាក់

    រថយន្តកូរ៉េបើកលឿនដាច់ហ្វ្រាំងជ្រុលបុករះរថយន្តម៉ូតូជាច្រើនគ្រឿងរងការខូចខាតទ្រព្យសម្បត្តិជាច្រើន បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល់២នាក់

    ភ្នំពេញ៖ រថយន្តកូរ៉េបើកបរក្នុងល្បឿនលឿនដាច់ហ្វ្រាំងបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿងរងការខូចខាតទ្រព្យសម្បត្តិជាច្រើន បណ្តាលឲ្យមានមុស្សរងរបួសធ្ងន់ស្រាល់ចំនួន២នាក់ ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១ និង១០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញា ម៉ុង ឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តកូរ៉េមួយគ្រឿង ក្បាល់ពណ៌ស ខ្លួនពណ៌ខៀវ ពាក់ស្លាក់លេខ កំពង់ចាម 3A-7610 ដឹកការ៉ូយកទៅឲ្យគេធ្វើដំណើរតាមបណ្តោយផ្លូវហាយណូយ ក្នុងទិសដៅពីរត្បូងទៅជើងក្នុងល្បឿនលឿនដាច់ហ្វ្រាំងក៏ជ្រុលចង្កូតទៅបុករះរថយន្តម៉ាក Lexus RX 300 ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2V-0128 មួយគ្រឿងដែលឈប់ចាំភ្លើងស្តុប២៤ម៉ោងនៅផ្លូវឧកញ្ញា ម៉ុង ឬទ្ធ ចំពីរចំហៀងខាងឆ្វេងពេញទំហឹងរួចរថយន្តក៏បន្តទៅបុករះម៉ូតូពីគ្រឿងទៀត មួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CK-8205 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ចាម 1X-6127 ដែលឈប់ចាំភ្លើងស្តុបនៅជិតនោះ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកធ្វារផ្ទះមួយខ្នងទៀតធ្លុះចូលទៅខាងក្នុង បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិជាច្រើន និងបង្កឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ស្រាល់ចំនួន២នាក់…

  • ក្រសួងការបរទេស ប្រកាសពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ

    ក្រសួងការបរទេស ប្រកាសពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ដែលបានធ្វើឡើងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

  • លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

    លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

    នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ “ភាពស្អិតរមួត និងការឆ្លើយតប” ដែលដឹកនាំដោយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម តាមរយៈប្រព័ន្ធវីដេអូ។ ថ្នាក់ដឹកនាំអាស៊ាន បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាកង្វល់ និងជាប្រយោជន៍រួមរបស់អាស៊ាន និង បណ្ដាប្រទេសសមាជិក ដូចជា ការកសាងសហគមន៍អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់អំពីការខាតបង់យ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុននៅក្នុងតំបន់ ដែលបង្កឡើង ដោយ ជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យមានដំណើរការនៃការបង្កើតផែនការស្តារឡើងវិញ ប្រកប ដោយ ភាពរឹងមាំ និងការប្រកួតប្រជែងសម្រាប់រយៈពេលវែង។ ថ្នាក់ដឹកនាំបានកត់សម្គាល់អំពីវឌ្ឍនភាពជាវិជ្ជមាននៃការកសាងសហគមន៍អាស៊ាន តាមរយៈការអនុវត្ត គំនិតផ្តួចផ្តើមរបស់អាស៊ានដែលមានស្រាប់ ដូចជា ផែនការការងារនៃគំនិតផ្ដួចផ្ដើម សម្រាប់សមាហរណកម្មអាស៊ានដំណាក់កាលទី៣ (IAI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ ។ ថ្នាក់ដឹកនាំបាន ទន្ទឹងរង់ចាំ ការបង្កើតផែនការការងារ IAI ថ្មី…

  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប

    ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអះអាងថា នៅឆ្នាំ២០២០នេះ  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ទឹកស្អាត ឲ្យបានជាង ២២៧លានម៉ែត្រគូប ដែលគ្រោងទទួលចំណូល ប្រមាណ៣២៧.៣១១លានរៀល ខណៈគ្រោងចំណេញជាង ១០០.៨៩៧លានរៀល។ ការថ្លែងរបស់ឯកឧត្តម ដូចនេះធ្វើឡើង ក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៨ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិកជាច្រើននាក់។  ឯកឧត្តម រដ្ឋលេខាធិការបន្តថា “ទើបក្នុងឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងបន្ត ប្រតិបត្តិការរបស់ខ្លួន ដើម្បីជោគជ័យជាបន្តទៅទៀត ដោយក្នុងនោះ គ្រោងនឹងលក់ទឹក ឲ្យបានជាង២២៧លានម៉ែត្រគូប ជាមួយនឹងការតបណ្ដាញចែកចាយ ថ្មីបន្ថែមប្រវែង ២០០គីឡូ ម៉ែត្រ និងបណ្ដាញអតិថិជនថ្មីចំនួន ២០.០០០បណ្ដាញ។ យើងគ្រោងថា នឹងមានចំណូលសរុបប្រមាណ ៣២៧.៣១១លានរៀល ដោយគ្រោងចំណេញ ក្រោយបង់ពន្ធប្រមាណជាង ១០០.៨៩៧លានរៀល”។ឯកឧត្តម អ៊ុ សុថា បញ្ជាក់ទៀតថា សមិទ្ធផលថ្មី…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យឯកជនអាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាព ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យឯកជនអាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាព ចូលរួមកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩

    ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកជាទស្សនៈថា វិស័យឯកជននៅតំបន់អាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា ការចូលរួមពីវិស័យឯកជន គឺជាកិច្ចការសំខាន់ដែលមិនអាច ខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទកូវីដ-១៩ នេះ។ ជាការពិត ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យមួយចំនួនធំរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលទាមទារការចូលរួមអន្តរាគមន៍ពីរដ្ឋាភិបាល។ ប៉ុន្តែវិស័យឯកជនផ្ទាល់ក៏មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល និង ត្រូវមានការគិតគូរអំពី លទ្ធភាពរបស់ខ្លួន ក្នុងការរួមចំណែកគ្រប់គ្រង និង កាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺនេះ។ សម្តេចបានបន្តថា ផ្អែកលើស្មារតីនេះ សម្រាប់វិស័យដែលមិនរងផលប៉ះពាល់ជាអវិជ្ជមាន ឬរងផលប៉ះពាល់តិចតួច វិនិយោគិន និងម្ចាស់អាជីវកម្ម ត្រូវមានការគិតគូរឱ្យបានដិតដល់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការទទួលខុសត្រូវសង្គម (Corporate social responsibility) មកលើបុគ្គលិករបស់ខ្លួន។ វិនិយោគិន និងម្ចាស់អាជីវកម្មនានាត្រូវចងចាំថា…

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)  ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)  ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព។ សុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញថ្លែងនៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ច នារសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ៕