-
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីសម្រេចបានពេញលេញ នូវអាទិភាព ទាំង៥ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និងកំណត់ទិសដៅអនាគតសម្រាប់សហគមន៍អាស៊ាន ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯ,ឧ ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ដែលជាកិច្ចប្រជុំពេញអង្គ តាមរយៈប្រព័ន្ធវីដេអូ ក្រោម ប្រធានបទ “ភាពស្អិតរមួត និង ការឆ្លើយតប » នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមាន សន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត ថ្លែងអំណរគុណដោយស្មោះចំពោះ ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc), នាយករដ្ឋមន្ត្រី នៃសាធារណ…
-
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយរដ្ឋបាលខេត្ត រៀបចំយុទ្ធនាការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តស្ទឹងត្រែង៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ ។ កម្មវិធីនេះ រៀបចំឡើង ក្រោមអធិបភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ នៅមុខរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥មិថុនានេះ ។ មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ មឹន មាណវី បានលើកឡើងថា៖ គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីដាស់តឿនស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឲ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកនៅកម្រិតទាប ។ លោកជំទាវបន្តថា៖ សព្វថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារ ការមិនគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរលើដងផ្លូវ ករណីខ្លះបណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់អាយុជីវិត ផងដែរ ។ លោកជំទាវ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនោះ សូមឲ្យបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍នេះ ដល់សមាជិកក្នុងក្រុមគ្រួសារ…
-
ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី កាត់បន្ថយការងារ២០ភាគរយ ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិ COVID-19
អូស្ដ្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់អូស្រ្តាលី បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មជាង២០ភាគរយ ឬស្មើនឹងជាង៦ពាន់កន្លែង ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិCOVID-19 នេះបើតាមសារព័ត៌មានCNA។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas លោក អាលេន ចយស៍ បានបញ្ជាក់ថា យើងត្រូវកំណត់ស្ថានភាពរបស់យើងសម្រាប់រយៈពេលពីរបីឆ្នាំ ដែលចំណូលអាចនឹងទាប លោកថា នេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្រួមមាឌតូចជាងមុខក្នុងរយៈពេលខ្លី ។ បើតាមក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូស្ត្រាលីនេះ ខ្លួននឹងបញ្ឈរជើងយន្ដហោះប្រហែល១០០គ្រឿងសម្រាប់ពេល១២ខែ និងលែងដាក់ដំណើរការយន្ដហោះប្រភេទ Boeing 747 ៕
-
លោក មូន ចេអ៊ីន អំពាវនាវឱ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ អំឡុងពេលប្រារព្ធខួបទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានធ្វើការអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមចលនាដ៏ក្លាហាន ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការនៅថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ ដែលជាថ្ងៃខួបលើកទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ អំឡុងពេលថ្លែងសុន្ទរកថានៅឯពិធីរំលឹកខួបនៃសង្គ្រាម ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងក្រុងសេអ៊ូល លោក មូន ចេអ៊ីន បានទទូចដល់កូរ៉េខាងជើងឱ្យមានការតាំងចិត្តយ៉ាងមុតមាំ ដើម្បីខិតខំបញ្ចប់សង្គ្រាមដ៏សោកសៅបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក ។ សូមរំលឹកថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៥០ កងទ័ពកុម្មុយនីស្តកូរ៉េខាងជើងដឹកនាំដោយលោក គីម អ៊ីលស៊ុង បានបើកការវាយចូលកូរ៉េខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក សំដៅបង្រួបបង្រួមកូរ៉េទាំងពីរ។ សង្គ្រាមដ៏បង្ហូរឈាមនេះ បានធ្វើឱ្យស្លាប់មនុស្សរាប់លាននាក់។ សង្គ្រាមនេះបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយការចុះយុទ្ធសន្តិភាព មិនមែនសន្ធិសញ្ញាបញ្ចប់សង្គ្រាមឡើយ។ ជាលក្ខណៈបច្ចេកទេស កូរ៉េទាំងពីរស្ថិតក្រោមលក្ខខណ្ឌ ធ្វើសង្គ្រាមនៅឡើយមកទល់សព្វថ្ងៃនេះ៕
-
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាម៉េរិកនឹងបើកជើងហោះហើរជាមួយចិនឡើងវិញចាប់ពីខែកក្កដាខាងមុខ
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines របស់សហរដ្ឋអាម៉េរិក គ្រោងបើកជើងហោះហើររវាងទីក្រុងស៊ីអាថល និង ទីក្រុងសៀងហៃរបស់ចិនឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះ បានបញ្ជាក់ថា ជើងហោះហើរទីទីក្រុងស៊ីអាថល និងទីក្រុងសៀងហៃ នឹងធ្វើប្រតិបត្តិការពីរលើកក្នុងមួយសប្តាហ៍នៅក្នុងខែមិថុនានេះ ហើយចាប់ពីខែកក្កដាទៅ នឹងធ្វើប្រតិបត្តិការមួយលើកក្នុងមួយសប្តាហ៍ ដោយចេញពីទីក្រុងស៊ីអាថល ព្រមទាំងពីទីក្រុង ឌីត្រយ ។ ហើយក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នោះ អាកាសចរណ៍អាម៉េរិកធំមួយទៀត គឺ United Airlines ក៏កំពុងពិចារណាបន្តជើងហោះហើរឡើងវិញ ជាមួយប្រទេសចិនផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕
-
ថៃនឹងអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួនអាចចូលមកកាន់ប្រទេសខ្លួនវិញចាប់ពីខែកក្កដាខាងមុខ
ថៃ៖ ថៃអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួន អាចចូលមកកាន់ប្រទេសខ្លួនវិញ បានចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះតទៅ នេះបើតាមទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ CCSA និងចុះផ្សាយដោយសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភេទអ្នកដំណើរទាំងនោះមានដូចជា ពាណិជ្ជករ និងវិនិយោគិនមានឈ្មោះក្នុងបញ្ជីរង់ចាំ ដែលបានយល់ព្រមធ្វើចត្តាឡីស័កក្រោមកម្មវិធីហៅថា Alternative State Quarantine របស់រដ្ឋាភិបាលថៃ ពោលគឺពួកអាចស្នាក់នៅតាមសណ្ឋាគារ ដែលត្រូវមានការសហការជាមួយរដ្ឋាភិបាល និងចេញថ្លៃចំណាយផ្ទាល់ខ្លួន សម្រាប់រយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ក្រៅពីនេះ នៅមានពលករជំនាញ អ្នកជំនាញ ជនបរទេសដែលរៀបការជាមួយពលរដ្ឋថៃ ក៏ដូចជាអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសថៃ បុគ្គលិកផ្នែកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត ក៏នឹងត្រូវអនុញ្ញាតឲ្យចូលមកនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។ ដោយឡែកសម្រាប់ក្រុមអ្នកទេសចរ ដែលមានគោលដៅមកពិនិត្យតាមដានសុខភាព ក៏នឹងត្រូវអនុញ្ញាតឲ្យចូលនៅថ្ងៃទី១ ខែកក្កដាដែរ បរាបណាគ្រឹះស្ថានសុខភាព និងមន្ទីរពេទ្យដែលពួកគេមកពិនិត្យមានអាជ្ញាបណ្ណពិសេសហៅថា Amazing Thailand Safety & Health Administration ៕ …
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.២លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៧០ម៉ឺន៩ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៩ម៉ឺន១ពាន់៧៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន២៥ម៉ឺន៥ពាន់១៨៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥០ម៉ឺន៤ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៦ពាន់៧៨០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥ម៉ឺន២ពាន់២៩៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៣ពាន់១៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៥ពាន់៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៩ពាន់៩០៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦១ម៉ឺន៣ពាន់៩៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៦០៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៧ម៉ឺន៥ពាន់១៦៤នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៩ម៉ឺន១ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៣០៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៥ពាន់៦៧១នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៧ពាន់៩៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់២៣០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
-
ប្រធាន WHO អះអាងថា ពិភពលោកត្រូវការពេលរាប់ខែ ឬអាចរាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល
ស្វីស៖ វាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ឲ្យចេញជាលទ្ធផល នេះបើតាមការបញ្ជាក់របស់អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ្រិនចេញពីគណៈកម្មាធិការសុខភាព នៃសភាសហភាពអឺរ៉ុប លោក ថេដ្រូស អាដាណម បាននិយាយថា វាជារឿងដ៏លំបាកមួយក្នុងការធានាថា យើងនឹងមានវ៉ាក់សាំង… យើងមិនទាន់មានវ៉ាក់សាំងណាមួយសម្រាប់ប្រឆាំងវីរុសកូរ៉ូណានោះទេ ។ ដូច្នេះប្រសិនបើវាត្រូវបានរកឃើញ នោះ វានឹងក្លាយជាវ៉ាក់សាំងដំបូង ហើយលោកសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវរកឃើញ ។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់អំពីការធ្វើតេស្តវ៉ាក់សាំងសរុបជាង១០០មកពីបណ្តាប្រទេស និងក្រុមហ៊ុននានាលើលោក ក្នុងនោះ ប្រទេសចំនួន០៣ដែលកំពុងធ្វើតេស្តវ៉ាក់សាំង ឈានដល់ដំណាក់កាលទី៣ ទៅលើមនុស្ស មានដូចជា សហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ៕
-
សុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប»
-
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០