-
បុរសម្នាក់មានសំណាងឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត
ភ្នំពេញ៖ បុរសម្នាក់ពិតជាមហាសំណាង ដោយបានឈ្នះនូវរង្វាន់ទឹកប្រាក់១០ម៉ឺនដុល្លារ ពីក្រុមហ៊ុនសែលកាត តាមរយៈការផ្ញើសារផ្សងសំណាងក្នុងកម្មវិធី ”ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ” ប៉ុណ្ណោះ ។ បុរសមានសំណាងរូបនេះមានឈ្មោះ ពេញ ភារ៉ូ បច្ចុប្បន្នស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៖ គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនរបស់ខ្លួន។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតអតិថិជនក្រុមហ៊ុនមួយនេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះគេនឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕
-
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការតែងតាំងប្រធានមន្ទីរខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអភិបាលកិច្ចល្អ
កំពង់ធំ៖ ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងគោលអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំថ្មី ជំនួសលោក ស៊ុន ហេង (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឈន់ ឈុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមជាមួយវិស័យឯកជន ជាច្រើននាក់។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា…
-
ធនាគារ ជីប ម៉ុង ចាប់ដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្សជាមួយក្រុមហ៊ុន៦ទៀត
ធនាគារ ជីប ម៉ុង ដែលកំពុងបោះជំហានយ៉ាងលឿនក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា នៅថ្ងៃទី២៩ ខែឧសភានេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន៦បន្ថែមទៀត លើភាពជាដៃគូពាណិជ្ជកម្មសម្រាប់សេវាកម្មប្រាក់បៀវត្ស ធ្វើឲ្យចំនួនគណនីបើកប្រាក់បៀវត្ស តាមរយៈធនាគារមួយនេះឡើងដល់ជាង១០០០០គណនី ។ លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់ធនាគារ ជីប ម៉ុង បានបញ្ជាក់ថា សេវាបើកប្រាក់បៀវត្ស ធនាគារ ជីប ម៉ុង បានផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ទាំងម្ចាស់ពាណិជ្ជកម្ម និងបុគ្គលិករបស់ក្រុមហ៊ុន ។ លោក សុខឡេង បន្ថែមថា អត្ថប្រយោជន៍ទាំងអស់នោះរួមមាន រាល់ព័ត៌មានអំពីប្រាក់បៀវត្សរបស់បុគ្គលិក ដែលបានជ្រើសរើសបើកតាមរយៈធនាគារ ជីប ម៉ុង ត្រូវបានរក្សាជាការសម្ងាត់ ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់២ភាគរយក្នុងមួយឆ្នាំលើគណនីប្រាក់បៀវត្ស និងអាចទទួលបានអាទិភាពក្នុងការស្នើសុំប្រាក់កម្ចីកាន់តែងាយស្រួល និងឆាប់រហ័ស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ វត្តមានក្នុងទីផ្សារហិរញ្ញវត្ថុ និងធនាគាររយៈពេលពីរឆ្នាំកន្លងមកនេះ ធនាគារ ជីប ម៉ុង បានអភិវឌ្ឍនូវសេវាកម្មធនាគារសំខាន់ៗ ដែលរាល់ផលិតផលនីមួយៗត្រូវរចនាសមស្រប និងតម្រូវតាមអតិថិជន រួមមាន កម្ចីផ្ទាល់ខ្លួន សេវាធនាគារតាមប្រព័ន្ធឌីជីថល ឥណទានពាណិជ្ជកម្ម និងភ្នាក់ងារធនាគារ…
-
ក្រសួងការងារ នឹងបើថវិកាជុនដល់បុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃ ដល់សាម៉ីខ្លួន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ អតីតបុគ្គលិកសណ្ឋាគារ The Great Duke ទៅបើកប្រាក់អត្ថប្រយោជន៍ដោយផ្ទាល់ខ្លួន ចាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ទៅទីស្ដីការក្រសួងការងារ។ សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា ក្រុមការងារក្រសួង នឹងបើកថវិកាជូនបុគ្គលិកទាំងអស់ ដោយផ្ទាល់ដៃសាមីខ្លួនតែម្ដង ប៉ុន្ដែសាមីខ្លួនត្រូវភ្ជាប់ឯកសារទៅជាមួយ រួមមាន៖ *ទី១៖ កាតសម្គាល់ខ្លួនជាបុគ្គលិកក្នុងក្រុមហ៊ុន (ច្បាប់ដើម) *ទី២៖ អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែត ឬលិខិតឆ្លងដែន (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ចម្លង) *ទី៣៖ សៀវភៅគ្រួសារ ឬប័ណ្ណសមាជិក ប.ស.ស (ច្បាប់ដើម និងភ្ជាប់ជាមួយច្បាប់ថតចម្លង) *ទី៤៖ ក្នុងករណីបុគ្គលិកណាម្នាក់ទទួលមរណភាព ភាគីដែលជាប្ដី ឬប្រពន្ធ ត្រូវភ្ជាប់ជាមួយឯកសារដែលបានរៀបរាប់ខាងលើ និងភ្ជាប់មកបន្ថែមជាមួយនូវ៖ សំបុត្រមរណភាពរបស់បុគ្គលិក (សេចក្ដីចម្លងសំបុត្រមរណភាព), សំបុត្រអាពាហ៍ពិពាហ៍…
-
អគ្គនាយកផ្សារមូលបត្រកម្ពុជា៖កម្ពុជាចំណេញច្រើនពេលកាត់បន្ថយចាយដុល្លារ
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោក ហុង សុខហួរ បានពន្យល់ថា ការប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជាចំណេញច្រើនណាស់។ បើតាមអគ្គនាយករូបនេះ ចំណេញយ៉ាងហោច៥ចំណុច។ ទី១បើកម្ពុជាយកមាសឬក៏ទំនិញឬក៏សេវានានាទៅលក់នៅបរទេសដើម្បីទទួលបានក្រដាសប្រាក់ដុល្លារដែលមានតម្លៃផលិតត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើកម្ពុជា[យើង]ប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។ ទី២ នៅកម្ពុជា មានសាច់ប្រាក់ដុល្លារចរាចរច្រើនលើសលប់ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ឬប្រាក់ចំណេញដល់កម្ពុជាទេ។ បើកម្ពុជា [យើង] ប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ជាងប្រើជាមធ្យោបាយទូទាត់។ ដោយឡែកទី៣ ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។ លោកបន្តជាឧទាហរណ៍ថា រដ្ឋាភិបាលតែងចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច»។ ចំណុចទី៤ ប្រាក់រៀល មានស្ថិរភាពជាងរូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១ដុល្លារ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើកម្ពុជាប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។…
-
ធនាគារពិភពលោក៖ ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក
ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភានេះ។ បាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» បានឲ្យដឹងថាការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ។ នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ — មាន វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និងឧស្សាហកម្មកាត់ដេរ — ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1 $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា មិនមានការកាត់ទឹកអ្វីនោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើ Facebook ផ្លូវការនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានចេញមកបញ្ជាក់ និងផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ថា ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ហើយមិនមានការកាត់ទឹកអ្វីទាំងអស់។សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការដូច្នេះថាក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយ ដូចពាក្យចចាមអារាមនោះទេ ។ក្នុងករណីប្រសិន បើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ បនិងចៀសផុតពីជំងឺឆ្លងកូវីដ១៩…
-
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ពីការប្រើប្រាស់ក្រដាសប្រាក់ $១, $២ និង $៥ បន្សាបការជ្រួលច្របល់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២៩ ខែឧសភា នេះបានចេញមកបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ សំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។” លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។” សូមជម្រាបជូនថា កាលពីថ្ងៃម្សិលមិញ ធនាគារជាតិកម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីការផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$៕
-
លោក ដូណាល់ ត្រាំ គ្រោងធ្វើសន្និសីទព័ត៌មានស្តីអំពីចិន ចំពេលមានភាពតាន តឹងរវាងប្រទេសទាំងពីរ ជុំវិញវិបត្តិក្រុងហុងកុង និងជម្ងឺ COVID-19
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា រូបលោកនឹងធ្វើសន្និសីទកាសែតមួយ នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្តីពីប្រទេសចិន ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង ពាក់ព័ន្ធនឹងបញ្ហាទីក្រុងហុងកុង ក៏ដូចជាវិបត្តិជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយថា យើងនឹងប្រកាសនៅថ្ងៃស្អែកនេះ នូវអ្វីដែលយើងកំពុងធ្វើទាក់ទងនឹងប្រទេសចិន… យើងមិនសប្បាយចិត្តនឹងចិនទេ ប៉ុន្តែនាឱកាសនោះ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការប្រកាសរបស់លោកនោះទេ ។ សូមជម្រាបថា សន្និសីតកាសែតខាងលើ គ្រោងធ្វើឡើងក្នុងគ្រាដែលអង់គ្លេស និងសហរដ្ឋអាម៉េរិកចង់ឲ្យក្រុមប្រឹក្សាសន្តិសុខអន្តរជាតិអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំក្រៅផ្លូវការមួយ ក្នុងគោលបំណងពិភាក្សាអំពីស្ថានការណ៍ក្រុងហុងកុង នេះបើតាមប្រភពពីផ្នែកការទូត ៕
-
រដ្ឋបាលក្រុងហុងកុងព្រមានថា ការដកឋានៈពិសេសរបស់ហុងកុងពីសំណាក់សហរដ្ឋអាម៉េរិកនោះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិកខ្លួនឯងផ្ទាល់
ហុងកុង៖ ការដកឋានៈពិសេសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ចេញពីទីក្រុងហុងកុងស្ថិតក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកនោះ ទំនងជាក្លាយជាអាវុធមុខពីរ ដែលអាចនឹងជះផលអវិជ្ជមានដល់សេដ្ឋកិច្ចអាម៉េរិកផ្ទាល់ផងដែរ នេះបើតាមការព្រមានរបស់រដ្ឋបាលក្រុងហុងកុង និងត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ការព្រមានពីរដ្ឋបាលទីក្រុងហុងកុងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក នៅថ្ងៃពុធសប្តាហ៍នេះ បានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេសសម្រាប់ ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ បន្ទាប់ពីអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង តាមរយៈការបង្កើតច្បាប់សន្តិសុខជាតិថ្មី ។ យ៉ាងណាមិញ ច្បាប់សន្តិសុខជាតិថ្មីដែលប្រទេសចិនកំពុងត្រៀមអនុម័តលើទីក្រុងហុងកុងនោះ មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឲ្យប្រាកដទេ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាម៉េរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹតត្បិតសេរីភាព និង ធ្វើឲ្យទីក្រុងហុងកុងលែងមានសិទ្ធិស្វ័យភាពតទៅទៀត ៕