-
ឯកឧត្តមបណ្ឌិត ដួង ហេង និងឯកឧត្តម នួន ណារិន្ទ ចុះត្រួពិនិត្យប្រឡាយចំនួន ៤ខ្សែស្មើនឹងប្រវែង៣៥០០ម៉ែត្រ និងប្រគល់បណ្ណសរសើរដល់មន្ត្រីបក្សមូលដ្ឋានឃុំដើមឬស ស្រុកកណ្តាលស្ទឹង
កណ្ដាល៖ ឯកឧត្តមបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឯកឧត្តម នួន ណារិន្ទ ជាអនុប្រធានទី១ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានការងាររាជរដ្ឋាភិបាលចុះជួយស្រុកកណ្តាលស្ទឹង បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការស្ថាប្រឡាយចំនួន ៤ខ្សែ ស្មើនឹង៣៥០០និងប្រគល់បណ្ណសសើរដល់មន្ត្រីគណបក្សនៅមូលដ្ឋានក្នុងឃុំដើមឬស ដែលខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមងារចុះជួយមូលដ្ឋានឃុំដើមឬស និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ដួង ហេងនិងឯកឧត្តម នួន ណារិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់ មិនថាតែនៅឃុំដើឬស នោះទេ…
-
សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនា ខាងមុខនេះ
សហព័ន្ធកីឡាសូហ្វតិន្នីស ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងពានសម្ដេចក្រឡាហោម ស ខេង នៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ នេះបើការបង្ហើបរបស់ឯ ឧ ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីស កាលពីម្សិលមិញ ក្នុងឱកាសដែលឯ ឧ ដឹកនាំមន្ត្រី ធ្វើការបាញ់ថ្នាំ សម្លាប់មេរោគ នៅក្នុងបរិវេណ ទីលានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសអោយធ្វើការប្រមូលផ្តុំឡើងវិញ ។ បន្ទាប់ពីក្រសួងអប់រំ ជូនដំណឹងដល់សហព័ន្ធកីឡាជាតិទាំងអស់ ដោយបានអនុញ្ញាតឲ្យដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗនោះ ឯ ឧ ជា ប៊ុនហេង បញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានត្រៀមផែនការរួចជាស្រេច តាមលក្ខខណ្ឌសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ ជាប្រចាំ ។…
-
ម្ចាស់មេដាយមាសពិភពលោកកីឡា ប៉េតង់ ៤សម័យកាលជាប់ៗគ្នា លោកស្រី កែ ឡេង ប្រកាសចូលនិវត្ត ខណៈកីឡាការិនី ស៊ន ស៊ាវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងមេដាយមាស ស៊ីហ្គេម ភ្ជាប់ពាក្យ
ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់ ៤សម័យកាលជាប់ៗគ្នា វីរៈកីឡាការិនី កែ ឡេង បានប្រកាសចូលនិវត្តពីកីឡាប៉េតង់ ដោយសារបញ្ហាសុខភាព ខណៈកីឡាការិនីស្រស់ស្អាត ស៊ន ស៊ាវម៉ី បានភ្ជាប់ពាក្យគួរអោយភ្ញាក់ផ្អើល។ វីរៈកីឡាការិនី កែ ឡេង បានបញ្ជាក់ថា ការសម្រេចចិត្តចូលនិវត្តពីកីឡាប៉េតង់ គឺដោយសារកត្តា២យ៉ាង បញ្ហាសុខភាព វ័យក៏កាន់តែច្រើន និងការងារជាមន្រ្តីបំរើនៅក្រសួងការពារជាតិ ។ ចំពោះការចូលនិវត្តពីអាជីព កីឡាការិនីប៉េតង់ដ៏ឆ្នើមបំផុតរបស់កម្ពុជា លោកស្រីនៅមិនដឹងថាត្រូវធ្វើជាគ្រូបង្វឹកឬយ៉ាណានោះទេ។ គួររម្លឹកថា វីរៈកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង គឺជាកីឡាការិនីដ៏មានសក្តានុពលរបស់កម្ពុជា ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុ ដោយគ្រងមេដាយមាសជើងឯកពិភពលោក៤សម័យកាលជាប់ៗគ្នា និងមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ បំបែកកំណត់ត្រានេះបានឡើយ គឺក្នុងឆ្នាំ២០១៣ នៅថៃ ឆ្នាំ២០១៥ នៅបារាំង ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ គ្រាដែលព្រះរាជាណាចក្រកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក យុវជន និងស្រ្តី ក្នុងនោះកម្ពុជា ដណ្តើមបានមេដាយ២ មាស១ និងសំរិទ្ធ១ ។ ចំណែកឯ ម្ចាស់មេដាយមាសកីឡាអាស៊ី ស៊ន សៀវម៉ី បានធ្វើទស្សនិកជនមានការភ្ញាក់ផ្ញើល ដោយបានភ្ជាប់ពាក្រជាមួយបុរស…
-
ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃ CAMSOC បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីបែងចែកការងារ
CAMSOC៖ ផែនការ៤ធំៗ ត្រូវបានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានបើកកិច្ចប្រជុំ និងពិភាគ្សា ដើម្បីបែងចែកនូវការទទួលខុសត្រូវ របស់សមាជិកគណៈកម្មការ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកម្ពុជា ។ កិច្ចប្រជុំខាងលើ ត្រូវបាន ឯ ឧ ជា ច័ន្ទបរិបូរណ៍ បែងចែកជា៤ចំណុចធំៗ ដូចជា៖ ការផលិតកម្មវិធីផ្សាយស្តីពីដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ការចាក់ផ្សាយតាមប្រព័ន្ធទូរទស្សន៍ អនឡាញ ព្រឹត្តិបត្តិព័ត៌មាន និងរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់អ្នកសារព័ត៌មានអាជីព-អ្នកអត្ថាធិប្បាយកីឡា-អ្នកថតរូបជំនាញតាមបែបកីឡា ។ អ្វីដែលសំខាន់បំផុត ក្នុងពេលព្រឹត្តិការណ៍នោះ គឺមជ្ឈមណ្ឌលព័ត៌មាន (Media Center) ដែលមាន២ចំណុចសំខាន់គឺបច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ ដែលយើងត្រូវគិតគូរឲ្យបានច្បាស់លាស់ពីពេលនេះតទៅ ដើម្បីឲ្យការស្នើគម្រោងនេះឡើងទៅថ្នាក់ដឹកនាំ មានលក្ខណៈសមស្របទៅ នឹងពេលពេលា និងលទ្ធភាពរបស់យើងដែរ។ សម្រាប់ការងារផ្សព្វផ្សាយ និងព័ត៌មាននេះ ត្រូវបាន ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានទៅសិក្សាដោយផ្ទាល់ពីការរៀបចំស៊ីហ្គេមនេះ ចាប់តាំងពីស៊ីហ្គេម នៅប្រទេសសិង្ហបុរី…
-
ដំណាំកសិកម្មហូបផ្លែជាច្រើនប្រភេទ កំពុងលាក់ខ្លួននៅលើផ្ទៃដីចំការប្រមាណ ១០ហិចតា របស់ប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ បានដាំដំណាំហូបផ្លែធម្មជាតិ ជាច្រើនប្រភេទ លាតសន្ធឹងលើផ្ទៃដីចំការប្រមាណ ១០ហិចតា ហើយទិន្នផលកសិកម្ម ដែលបានមកពីការខិតខំប្រឹងប្រែង ដាំ និងថែទាំងតាមក្បួនបច្ចេកទេសនោះ កំពុងហុចផលអោយ ហើយទិន្នផលទាំងនោះ នឹងជួយអោយជីវភាពរបស់អ្នកចំការ មានភាពធូរធាទ្វេឡើង ជួយកាត់បន្ថបាននូវភាពក្រីក្រក្នុងគ្រួសារ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ប្រសិនបើលោកអ្នកចង់ឃើញ និងចង់ភ្លក់រសជាតិផ្លែឈើធម្មជាតិ ពីភោគផលកសិកម្មដ៏សំបូរបែបនេះ លោកអ្នកអាចធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ឆ្ពោះមកទិសខាងត្បូងខេត្ត មានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ នោះនឹងទៅដល់ទីឈប់សំចត នៃដែនដីចំការមួយកន្លែង ដែលលាក់ទៅដោយភោគផលកសិកម្មធម្មជាតិ របស់ម្ចាស់ចំការម្នាក់ ឈ្មោះ ហួត បាន នោះហើយ។ ផ្ទៃដីដាំដំណាំហូបផ្លែធម្មជាតិនោះ ស្ថិតនៅក្នុងភូមិហ្មសែត សង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ម្ចាស់ចំការ លោក ហួត បាន ស្ថិតក្នុងវ័យ៥០ឆ្នាំ បានរៀបរាប់អោយដឹងថា លោកមានផ្ទៃដីចំការ សម្រាប់ដាំដំណាំហូបផ្លែ ប្រមាណជា ១០ហិចតា ដែលសុទ្ធសឹងតែជាដំណាំធម្មជាតិ មិនប្រើជីគីមី ជាច្រើនប្រភេទ មានដូចជា ដំណាំធុរេន ដំណាំម្នាស់ ខ្នុរ…
-
ជនជាតិឥណ្ឌាមួយក្រុមបានប្រារព្ធពិធី (3rd Pancham Dham Yatra) និងក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី
សៀមរាប៖ ជនជាតិឥណ្ឌាមួយក្រុមដែលជាអ្នកកាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធី (3rd Pancham Dham Yatra) នឹងក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី ដែលគ្រោងនឹងសាងសង់នៅពុទ្ធមណ្ឌលដ៏ធំមួយក្នុងខេត្តសៀមរាបនាពេលខាងមុខនោះ។ ពិធីក្រុងពាលីនេះ រួមមានពិធីថ្វាយគ្រឿងសក្ការៈ និងប្រកាសឧទ្ទិសបួងសួងចំពោះបារមីវត្ថុស័ក្ដិសិទ្ធក្នុងលោក និងមួយផ្នែកនៃពិធីនេះទៀត គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី នៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ក្នុងការសាងសង់ពុទ្ធមណ្ឌលសម្រាប់ឲ្យសាសនិកជនទូទៅគោរពប្រតិបត្តិ តាមនៅមាគាដ៏ល្អសម្រាប់សាសនារបស់ពួកគេ។ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ជាច្រើននាក់បានចូលរួមផងដែរ។ ក្រុមការងារដែលជាសាសនិកនៃព្រហ្មញ្ញសាសនា បានមានប្រសាសន៍ថា យើងបានជ្រើសរើសយកទីតាំងភូមិសាស្ត្រនេះ ដើម្បីគ្រោងនឹងបង្កើតនៅមជ្ឈមណ្ឌលឬពុទ្ធមណ្ឌលសម្រាប់សាសនាទាំងពីរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងគោលបំណងលើកស្ទួយវិស័យសាសនាឲ្យរីកចំរើនកាន់តែល្អប្រសើរថែមទៀត។ ពីព្រោះខាងសាសនិកនៃព្រហ្មញ្ញសាសនា យើងបានមើលឃើញទីតាំងដីទឹកនៅតំបន់នេះ សម្រាប់កសាងព្រះវិហារដ៏ធំមួយនៅក្នុងមជ្ឈមណ្ឌល ដែលគ្រោងនឹងបង្កើតនៅលើផ្ទៃដីប្រមាណជាង ១០០ ហិកតា ស្ថិតនៅភូមិត្រាច ក្បែររម្មណីយដ្ឋានត្រាវកុដ្ឋ គឺជាទឹកដីដ៏ស័ក្ដិសិទ្ធធដ៏ល្អដែលទឹកទាំងនោះបានហូរធ្លាក់មកពីលើភ្នំគូលែនដែលជាតំបន់ទេសចរប្រវត្តិសាស្ត្រគឺ នៅក្នុងអូរមានលិង្គរហូតដល់ទៅ ១០០០លិង្គឯណោះ នេះបញ្ជាក់ឲ្យឃើញថាសម័យកាលនោះ បុព្វបុរសខ្មែរកាន់ព្រហ្មញ្ញសាសនាផង ព្រះពុទ្ធសាសនាផង។ លោកស្រី ដុកទ័រ…
-
ខេត្តកណ្តាលមានថវិកា៣៣ពាន់លានរៀលសម្រាប់ជ្រោងសេដ្ឋកិច្ច ខណៈការវិនិយោគនៅទ្រឹង
អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ បានអះអាងថាការវិនិយោគនៅខេត្តកណ្តាលនៅទ្រឹងសម្រាប់ដើមឆ្នាំ២០២០នេះ។ សម្រាប់ខេត្តកណ្តាលក៏មិនខុសពីខេត្តផ្សេងទៀតដែរគឺប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ៖ សម្រាប់គម្រោងវិនិយោគ រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ កន្លែងកំសាន្តផ្សេងៗទៀតគឺគ្មានទេក្នុងរដូវកាលនេះ។ទន្ទឹមនឹងនេះ ដើម្បីជ្រោងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋបាលខេត្តកណ្តាលមានថវិកាប្រមានជាង៣៣ពាន់លាន និង៤៨លានរៀលដើម្បីអនុវត្តគម្រោងចំនួន៣៨នៅក្នុងខេត្ត។ យ៉ាងណាក៏ដោយ លោកបានសន្យាថាបើទោះបីកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ខេត្ត ប៉ុន្តែលោកនៅតែបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ៕
-
ខេត្តកណ្តាល៖ SME-កសិកម្មអាចខ្ចីទុនក្នុងការប្រាក់៥%
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌបានអះអាងថា អ្នកប្រកបរបរខ្នាតតូចនិងមធ្យមនៅក្នុងខេត្តអាចទទួលបានការគាំទ្រផ្នែកទន់ពីធនាគារអភិវឌ្ឍន៍ជនបទដោយការប្រាក់ត្រឹម៥%ក្នុងរយៈពេល១ឆ្នាំហើយក្នុងឆ្នាំទី១ អ្នកខ្ចីបង់ត្រឹមតែការប្រាក់តែប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំរវាងសហគ្រាសធុន តូចនិងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត។ លោកបញ្ជាក់ថា៖អាជ្ញាធរមិនព្រងើយកណ្តើយចំពោះបងប្អូនសហគ្រាសខ្នាតតូចនិងមធ្យមនោះទេ។ លោកបន្ថែមថាក្នុងអំឡុងពេលមានកូវីដនេះ អាជ្ញាធរបានជំរុញឱ្យកសិករទាំងអស់ប្រឹងប្រែងដាំដំណាំនិងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុងខេត្តនិងរាជធានីភ្នំពេញ៕
-
ចូលវះកាត់សម្រាលកូនបានពីរថ្ងៃស្លាប់ ចោលកូនក្នុងគ្លីនិក និងសម្ភព «អុីលីត» នៅខណ្ឌមានជ័យ
ភ្នំពេញ៖ ស្ត្រីម្នាក់បានចូលសម្រាលកូន នៅក្នុងមន្ទីរសំរាកព្យាបាល និងសម្ភព អុីលីត តែដោយសម្រាលតាមបែបធម្មជាតិមិនកើតក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនប្រុសម្នាក់ តែជាអកុសលក្រោយពេលវះកាត់បានពីរថ្ងៃក៏ស្លាប់ចោលកូននៅក្នុងមន្ទីរ ពេទ្យតែម្ដង។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង ០៩និង ៣០នាទីព្រឹក ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរសំរាកព្យាបាល និងសម្ភព អុីលឹត ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C សង្កាត់ស្ទឹងមាន ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំ ណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ «អុីលីត» តែដោយសម្រាលតាមបែបធម្មជាតិមុនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ «អុីលីត» មានការធ្វេសប្រ ហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់ទៅបត់ជើង ក្នុងបន្ទប់ទឹកក៏ដួលស្លាប់ក្នុងបន្ទប់ទឹកតែម្ដង។…
-
ហ្វីលីពីនបន្ធូរការបិទរដ្ឋធានីស្រោចស្រង់សេដ្ឋកិច្ច ទោះមិនទាន់ធូរស្រាលរឿងកូវីដ១៩
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ កាលពីថ្ងៃម្សិលមិញ បានឯកភាពបន្ធូរបន្ថយការបិទរដ្ឋធានីម៉ានីល ចាប់ពីថ្ងៃទី១ មិថុនា តទៅ ដោយត្រូវបន្តសកម្មភាពចាំបាច់ច្រើនឡើងវិញ ក្នុងគោលដៅសង្គ្រោះសេដ្ឋកិច្ចជួបវិបត្តិធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លាំងលើសកម្មភាពនិងពាណិជ្ជកម្ម តាំងពីពាក់កណ្តាលខែមីនា បានធ្វើឲ្យហ្វីលីពីនប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងរយៈពេល៣៤ឆ្នាំមកនេះ។ កាលពីម្សិលមិញ ហ្វីលីពីនមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន១៧នាក់ថែមទៀត ជាករណីស្លាប់ច្រើនបំផុតក្នុង១ថ្ងៃ តាំងពីហ្វីលីពីនមានជំងឺនេះមក និងអ្នកឆ្លងថ្មី ៥៣៩នាក់ទៀត ខណៈដែលអ្នកជំងឺកូវីដ១៩នៅហ្វីលីពីនកើនដល់១៥៥៨៨នាក់ ស្លាប់កើនដល់៩២១នាក់ និងអ្នកជាសះស្បើយមាន៣៥៩៨នាក់៕