-
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីដកការអនុគ្រោះផ្នែកច្បាប់មួយចំនួនចេញពីវេទិកាបណ្តាញសង្គមនានា
សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលដៅដកការអនុគ្រោះផ្នែកច្បាប់មួយចំនួន ចេញពីវេទិកាបណ្តាញសង្គមនានានៅសហរដ្ឋអាមេ៉រិក នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ ការចុះហត្ថលេខារបស់លោក ត្រាំ ខាងលើនេះ ធ្វើឡើងក្រោយលោកផ្ទុះជម្លោះជាមួយក្រុមហ៊ុន Twitter ដោយសារតែបែបបទនៅក្នុងបណ្តាញសង្គមនេះ បានដាក់សញ្ញាព្រមានអំពីការពិត ទៅលើសារដែលប្រធានាធិបតីរូបនេះ បានបង្ហោះ ឬវាមានន័យថា Twitter បានចាត់ទុកអ្វីដែលលោក ដូណាល់ ត្រាំ បានបង្ហោះនោះជាព័ត៌មានមិនគួរឲ្យទុកចិត្ត ។ សូមបញ្ជាក់ផងដែរថា បទបញ្ជាប្រតិបត្តិថ្មីនេះដែរ គឺជាការផ្តល់អំណាចឲ្យប្រតិបត្តិករអាមេ៉រិក អាចចាត់វិធានការស្របតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដូចជា Facebook និង Twitter ជាដើម ជាការឆ្លើយតបនឹងសកម្មភាពរបស់បណ្តាញសង្គមទាំងនេះ ដែលបានដើរតួជាប៉ូលិស ក្នុងការវែកញែកសារអ្នកនយោបាយថា ពិត ឬមិនពិត នៅពេលសារទាំងនោះត្រូវបានបង្ហោះជាសាធារណៈ ៕
-
បាតុកម្មហិង្សាផ្ទុះឡើងចំនួន០២ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេ៉រិក ក្រោយបុរសស្បែកខ្មៅម្នាក់ស្លាប់ដោយសារប៉ូលីសស្បែកស
សហរដ្ឋអាមេ៉រិក៖ បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ក្នុងយប់ទី២ នៃបាតុកម្មដែលក្លាយជាហិង្សាមួយនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ភាគកណ្តាលសហរដ្ឋអាមេ៉រិក បន្ទាប់ពីពលរដ្ឋអាមេ៉រិកស្បែកខ្មៅម្នាក់បានស្លាប់ ដោយសារមន្ត្រីប៉ូលិសស្បែកស នេះបើតាមសារព័ត៌មាន RT នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ ទន្ទឹមគ្នា មន្ត្រីប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់នេះ ។ ចំនែកឯអភិបាលក្រុង Minneapolis នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមុខធ្វើការអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា និងការស្តារស្ថេរភាពសាធារណៈឡើងវិញ ។ គួរបញ្ជាក់ថា បាតុកម្មហិង្សាខាងលើនេះ បានផ្ទុះឡើងក្រោយលោក George Floyd អាយុ៤៦ឆ្នាំ បានស្លាប់ ក្រោយពីលោកត្រូវប៉ូលិសចាប់ខ្លួនដោយសង្ស័យអំពីករណីក្លែងបន្លំ ។ ហើយតាមរយៈវីដេអូក្នុងទូរស័ព្ទបានបង្ហាញថា ប៉ូលិសស្បែកសម្នាក់សង្កត់លោក Floyd ដែលជាប់ខ្នោះស្រាប់ឲ្យផ្អឹបនឹងដី ហើយលោក លោក Floyd បានស្រែកថា ខ្ញុំមិនអាចដងដង្ហើមបានទេ ប៉ុន្តែមន្ត្រីប៉ូលិសនោះបន្តសង្កត់លោកទៀតរហូតលោកលែងមានចលនា ហើយបន្ទាប់មកទៀត លោក Floyd ត្រូវបានបញ្ជូនទៅពេទ្យ និងប្រកាសថា បានបាត់បង់ជីវិត ៕ …
-
រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ថ្លែងថាឧស្សាហកម្មទេសចរណ៍នៅកោះបាលី នឹងបើកដំណើរការឡើងវិញនៅខែកក្កដា ក្រោយបិទដើម្បីទប់ស្កាត់ COVID-19
ឥណ្ឌូណេស៊ី៖ កោះបាលីដែលជាគោលដៅទេសចរណ៍ដ៏ល្បីបំផុតប្រចាំប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបើកទ្វារអាជីវកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០២០ខាងមុខ នេះបើតាមរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី និងត្រូវបានចុះផ្សាយដោយសារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ គម្រោងបើកដំណើរការវិស័យទេសចរណ៍កោះបាលីឡើងវិញនេះ ត្រូវបានប្រកាសក្រោយករណីឆ្លងនៅលើកោះនេះ មើលឃើញថា មានចំនួនទាបគឺ៤២០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះមានអ្នកជម្ងឺ០៤ស្លាប់ និងអ្នកជំងឺជាង៣០០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ សូមជម្រាបថា អាជីវកម្មនានានៅលើកោះបាលី ត្រូវបានបិទដំណើរការអស់រយៈពេលខ្ទង់ពីរខែមកហើយ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅលើពិភពលោក ដែលជាលទ្ធផលវាបានបណ្តាលឲ្យកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានការថយចុះ ៕
-
ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន១១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៦៥ករណី
ថៃ៖ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់១១នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់៣ពាន់៦៥ករណី ក្នុងនោះស្លាប់៥៧នាក់ និងជាសះស្បើយឡើងវិញរហូតដល់២ពាន់៩៤៥ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ១១ករណីថ្មីនេះគឺសុទ្ធតែជាជនជាតិថៃ ដែលទើបត្រឡប់មកពីឥណ្ឌា កាតា និងគូវ៉ែត ដែលសុទ្ធតែជាប្រទេសកំពុងផ្ទុះការឆ្លងជំងឺ COVID-19 យ៉ាងគំហុក ។ សូមរំលឹកផងដែរថា រដ្ឋាភិបាលថៃកាលពីសប្តាហ៍មុននេះបានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២០ ដោយសារតែការមើលឃើញប្រទេសជាច្រើនទៀត កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅឡើយ ហើយស្ថានការណ៍ COVID-19 ក្នុងប្រទេសក៏មិនទាន់មានស្ថិរភាព ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៦លាននាក់ ក្នុងនោះស្លាប់ជាង៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៩០ម៉ឺន៤ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៦ម៉ឺន២ពាន់១០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៥៧ម៉ឺន៩ពាន់៦២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេ៉រិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៦ម៉ឺន៨ពាន់៤៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៣ពាន់៣៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន៨ពាន់៧២៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤៣ម៉ឺន៨ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៩ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៩៩៣នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៤ពាន់៩៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៩នាក់ស្លាប់…
-
ឯកឧត្តម ព្រុំ សុខា ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប បន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព
សៀមរាប៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប ឱ្យបន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព ជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងឱវាទមន្ទីរ បន្តបេសកកម្មរបស់ខ្លួន បំរើសេវារបស់ខ្លួនជូនដល់បណ្តា ស្ថាប័នមន្ទីរ អង្គភាព នានាឱ្យមានប្រសិទ្ឋភាព និងប្រកបដោយភាពសក័្តសិទ្ឋស្របតាមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកំពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈ ដ៏មានប្រសិទ្ធភាពដែលបម្រើ ប្រជាជនឲ្យកាន់តែប្រសើរឡើង គឺមិនមែនត្រឹមតែជាការប្រាថ្នារបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេតែក៏ជាសេចក្តីរំពឹងចង់បានរបស់ប្រជាពលរដ្ឋផងដែរ។ នេះបើតាមប្រសាសន៍ ឯកឧត្តម ក្នុងឱកាសចុះសួរសុខទុក្ខងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅមន្ទីរ មុខងារសាធារណៈខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរមុខងារសាធារណៈ ខេត្តសៀមរាប ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា រួមគ្នាអនុវត្តន៍បានយ៉ាងមានប្រសិទ្ឋភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងពេលកន្លងមកប្រកបដោយប្រសិទ្ឋភាព ឈរលើស្មារតីមនសិការ សាមគ្គីភាព។ ឯកឧត្តម រំលឹកឡើងថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
រថយន្តដឹកមាន់បុករថយន្តម៉ាក KIA និងបន្តទៅបុករថយន្តហុីយិនដាយ ដែលចតស្ងៀម បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ នៅខណ្ឌកំបូល
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជូនទៅមន្ទីពេទ្យ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ បន្ទាប់ពី រថយន្តបីគ្រឿងបានបុកគ្នាពេញទំហឹង កាលពី វេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលបុរីពិភពថ្មីកំបូល នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។ អ្នកស្លាប់ និងអ្នករងរបួសទាំងអស់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ តាមសម្ដីអ្នករត់កង់បីម្នាក់បានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញរថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម2A.5948ដឹកគ្រួសារបានបើកតាមបណ្ដោយផ្លូវជាតិលេខ ៤ទៅដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្លងផ្លូវ កំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាកហុីយិន ៣តោន ៧គីឡូពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.3336 ដោយដឹកមាន់ពេញ ជិះគ្នា៣នាក់ បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីកើតមកលិចស្របទិសគ្នាបានបុកចំកែងខាងក្រោយ រថយន្ត បណ្ដាលឱ្យរថយន្ដម៉ាកគានឹងវិលមួយជុំត្រឡប់ក្បាលទៅទឹសខាងកើតវិញរង របួសធ្ងន់ស្រាលអ្នកជិះខាងក្រោយចំនួន ៥នាក់ក្មេងពីរនាក់ និងមនុស្សចាស់ ៣នាក់ ហើយរថយន្តដឹកមាន់មិនទាន់អស់ល្បឿនបានជ្រុលទៅបុក រថយន្ត ហុីយិនដាយ (ហៅ៥ភ្លៅ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.5569 ប្រភេទរថយន្តរុឺម៉កសណ្តោង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវដីផុត ពីផ្លូវជាតិ ចំពីក្រោយហើយបណ្ដាលឱ្យគៀបតៃកុង និងព្រូចំនួន ៣នាក់ភ្លាមៗក៏មាន…
-
មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណៈរថយន្តបែកកង់រេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត
ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណៈរថយន្តបែកកង់រេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀតកាលរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៦១៤ និង ០៦១៥ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នគរបាលចរាចរណ៍ភ្នំលៀបបានឲ្យដឹងថា៖ មានរថយន្តមួយគ្រឿងម៉ាក MISUMITSI ពណ៌ស ពាក់ផ្លាកលេខបាត់ ដំបង.2A-2376 អ្នកបើកមានឈ្មោះ ឈុន បឿក ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិភ្នំលៀបខាងកើត ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតស្រាប់តែរថយន្តបែកកង់មុខខាង ស្តាំក៏រេចង្កូត ទទឹងទ្រូងផ្លូវស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9108 អ្នកបើកឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរថយន្តមានអ្នករួមដំណើរចំនួនពីរនាក់មានឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀង…
-
ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ
ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាពង្រឹងការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការថ្នាក់ជាតិ នាទីស្តីការក្រសួងបរិស្ថាន។កិច្ចប្រជុំបានពិភាក្សាស្វែងរកជំហររួមសម្រាប់ប្រទេសកម្ពុជា លើការបង្កើតតំបន់ការពារធម្មជាតិសមុទ្រ ក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការរបស់ប្រទេសណាមួយ (Areas Beyond National Jurisdiction – ABNJ) ដោយផ្អែកលើកត្តាបរិស្ថាន សន្តិសុខ សមត្ថកិច្ច សេដ្ឋកិច្ច និងផ្លូវច្បាប់ ដើម្បីត្រៀមដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ មុនដាក់ជូនកិច្ចប្រជុំកំពូលលើកទី១៥ (COP-15) នៃបណ្ដាប្រទេសជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិ ស្ដីពីជីវៈចម្រុះ នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងចុងឆ្នាំ២០២០នេះ។សូមបញ្ជាក់ថា កិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ រៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំជាជនបង្គោលនៃអនុសញ្ញាពាក់ព័ន្ធ តំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…
-
ព្រហ្មទណ្ឌកំរិតស្រាលប្រើរយះពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តបានដោយជោគជ័យ
កណ្តាល៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ខាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រតិបត្តិការណ៌ស្រាវជ្រាវ ប្រើរយះពេល០៥ ថ្ងៃ បានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តពីខេត្តកណ្តល រហូតដល់ខេត្តសៀម រាបបានដោយជោគជ័យ។ ហេតុការណ៌ចុះឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប ។លោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងនៅយប់ថ្ងៃថ្ងៃទី២៨ ខែឧសភា នេះថា ៖ ហេតុការណ៍ដំបូងបានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីចំណុច ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វ៉ន ដានី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មេផ្ទះ ។ជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ…