Category: ព័ត៌មាន

  • រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ថ្លែងថាឧស្សាហកម្មទេសចរណ៍នៅកោះបាលី នឹងបើកដំណើរការឡើងវិញនៅខែកក្កដា ក្រោយបិទដើម្បីទប់ស្កាត់ COVID-19

    រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ថ្លែងថាឧស្សាហកម្មទេសចរណ៍នៅកោះបាលី នឹងបើកដំណើរការឡើងវិញនៅខែកក្កដា ក្រោយបិទដើម្បីទប់ស្កាត់ COVID-19

    ឥណ្ឌូណេស៊ី៖ កោះបាលីដែលជាគោលដៅទេសចរណ៍ដ៏ល្បីបំផុតប្រចាំប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបើកទ្វារអាជីវកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០២០ខាងមុខ នេះបើតាមរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី និងត្រូវបានចុះផ្សាយដោយសារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ គម្រោងបើកដំណើរការវិស័យទេសចរណ៍កោះបាលីឡើងវិញនេះ ត្រូវបានប្រកាសក្រោយករណីឆ្លងនៅលើកោះនេះ មើលឃើញថា មានចំនួនទាបគឺ៤២០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះមានអ្នកជម្ងឺ០៤ស្លាប់ និងអ្នកជំងឺជាង៣០០នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ សូមជម្រាបថា អាជីវកម្មនានានៅលើកោះបាលី ត្រូវបានបិទដំណើរការអស់រយៈពេលខ្ទង់ពីរខែមកហើយ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅលើពិភពលោក ដែលជាលទ្ធផលវាបានបណ្តាលឲ្យកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានការថយចុះ ៕

  • ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន១១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៦៥ករណី

    ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន១១ករណីថ្មីបន្ថែមទៀត ធ្វើឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់៣.០៦៥ករណី

    ថៃ៖ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ ថៃបានរកឃើញអ្នកឆ្លង COVID-19 រហូតដល់១១នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងវីរុសនេះសរុបកើនឡើងដល់៣ពាន់៦៥ករណី ក្នុងនោះស្លាប់៥៧នាក់ និងជាសះស្បើយឡើងវិញរហូតដល់២ពាន់៩៤៥ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ១១ករណីថ្មីនេះគឺសុទ្ធតែជាជនជាតិថៃ ដែលទើបត្រឡប់មកពីឥណ្ឌា កាតា និងគូវ៉ែត ដែលសុទ្ធតែជាប្រទេសកំពុងផ្ទុះការឆ្លងជំងឺ COVID-19 យ៉ាងគំហុក ។ សូមរំលឹកផងដែរថា រដ្ឋាភិបាលថៃកាលពីសប្តាហ៍មុននេះបានសម្រេចចិត្តពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែមិថុនា ឆ្នាំ២០២០ ដោយសារតែការមើលឃើញប្រទេសជាច្រើនទៀត កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅឡើយ ហើយស្ថានការណ៍ COVID-19 ក្នុងប្រទេសក៏មិនទាន់មានស្ថិរភាព ៕

  • វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៦លាននាក់ ក្នុងនោះស្លាប់ជាង៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៦លាននាក់

    វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៦លាននាក់ ក្នុងនោះស្លាប់ជាង៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៩០ម៉ឺន៤ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៦ម៉ឺន២ពាន់១០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៥៧ម៉ឺន៩ពាន់៦២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេ៉រិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៦ម៉ឺន៨ពាន់៤៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៣ពាន់៣៣០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន៨ពាន់៧២៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤៣ម៉ឺន៨ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៣ពាន់១៨១នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៩ពាន់៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ពាន់១៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៩៩៣នាក់ ។  ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៤ពាន់៩៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៩នាក់ស្លាប់…

  • ឯកឧត្តម ព្រុំ សុខា ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប បន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព

    ឯកឧត្តម ព្រុំ សុខា ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប បន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព

    សៀមរាប៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប ឱ្យបន្តអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ឋភាព ជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងឱវាទមន្ទីរ បន្តបេសកកម្មរបស់ខ្លួន បំរើសេវារបស់ខ្លួនជូនដល់បណ្តា ស្ថាប័នមន្ទីរ អង្គភាព នានាឱ្យមានប្រសិទ្ឋភាព និងប្រកបដោយភាពសក័្តសិទ្ឋស្របតាមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ឲ្យកាន់តែមានភាពឆ្លើយតប ប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមជាមួយការលើកកំពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈ ដ៏មានប្រសិទ្ធភាពដែលបម្រើ ប្រជាជនឲ្យកាន់តែប្រសើរឡើង គឺមិនមែនត្រឹមតែជាការប្រាថ្នារបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេតែក៏ជាសេចក្តីរំពឹងចង់បានរបស់ប្រជាពលរដ្ឋផងដែរ។ នេះបើតាមប្រសាសន៍ ឯកឧត្តម ក្នុងឱកាសចុះសួរសុខទុក្ខងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅមន្ទីរ  មុខងារសាធារណៈខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរមុខងារសាធារណៈ ខេត្តសៀមរាប ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា រួមគ្នាអនុវត្តន៍បានយ៉ាងមានប្រសិទ្ឋភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងពេលកន្លងមកប្រកបដោយប្រសិទ្ឋភាព ឈរលើស្មារតីមនសិការ សាមគ្គីភាព។ ឯកឧត្តម រំលឹកឡើងថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • រថយន្តដឹកមាន់បុករថយន្តម៉ាក KIA និងបន្តទៅបុករថយន្តហុីយិនដាយ ដែលចតស្ងៀម បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ នៅខណ្ឌកំបូល

    រថយន្តដឹកមាន់បុករថយន្តម៉ាក KIA និងបន្តទៅបុករថយន្តហុីយិនដាយ ដែលចតស្ងៀម បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ នៅខណ្ឌកំបូល

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីបញ្ជូនទៅមន្ទីពេទ្យ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ បន្ទាប់ពី រថយន្តបីគ្រឿងបានបុកគ្នាពេញទំហឹង កាលពី វេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលបុរីពិភពថ្មីកំបូល នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។ អ្នកស្លាប់ និងអ្នករងរបួសទាំងអស់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ តាមសម្ដីអ្នករត់កង់បីម្នាក់បានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញរថយន្តម៉ាក KIA FRONTIER ពណ៌ខៀវ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ កំពង់ចាម2A.5948ដឹកគ្រួសារបានបើកតាមបណ្ដោយផ្លូវជាតិលេខ ៤ទៅដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្លងផ្លូវ កំពុងតែបត់ឆ្លងស្រាប់តែមានរថយន្តម៉ាកហុីយិន ៣តោន ៧គីឡូពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F.3336 ដោយដឹកមាន់ពេញ ជិះគ្នា៣នាក់ បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីកើតមកលិចស្របទិសគ្នាបានបុកចំកែងខាងក្រោយ រថយន្ត បណ្ដាលឱ្យរថយន្ដម៉ាកគានឹងវិលមួយជុំត្រឡប់ក្បាលទៅទឹសខាងកើតវិញរង របួសធ្ងន់ស្រាលអ្នកជិះខាងក្រោយចំនួន ៥នាក់ក្មេងពីរនាក់ និងមនុស្សចាស់ ៣នាក់ ហើយរថយន្តដឹកមាន់មិនទាន់អស់ល្បឿនបានជ្រុលទៅបុក រថយន្ត ហុីយិនដាយ (ហៅ៥ភ្លៅ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.5569 ប្រភេទរថយន្តរុឺម៉កសណ្តោង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវដីផុត ពីផ្លូវជាតិ ចំពីក្រោយហើយបណ្ដាលឱ្យគៀបតៃកុង និងព្រូចំនួន ៣នាក់ភ្លាមៗក៏មាន…

  • មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណៈរថយន្តបែកកង់រេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត

    មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណៈរថយន្តបែកកង់រេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត

    ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់របួសធ្ងន់ ស្រាល ខណៈរថយន្តបែកកង់រេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀតកាលរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០៦១៤ និង ០៦១៥ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នគរបាលចរាចរណ៍ភ្នំលៀបបានឲ្យដឹងថា៖ មានរថយន្តមួយគ្រឿងម៉ាក MISUMITSI ពណ៌ស ពាក់ផ្លាកលេខបាត់ ដំបង.2A-2376 អ្នកបើកមានឈ្មោះ ឈុន បឿក ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិភ្នំលៀបខាងកើត ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតស្រាប់តែរថយន្តបែកកង់មុខខាង ស្តាំក៏រេចង្កូត ទទឹងទ្រូងផ្លូវស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាកម៉ាស់ស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9108 អ្នកបើកឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងរថយន្តមានអ្នករួមដំណើរចំនួនពីរនាក់មានឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀង…

  • ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ

    ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ

    ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាពង្រឹងការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការថ្នាក់ជាតិ នាទីស្តីការក្រសួងបរិស្ថាន។កិច្ចប្រជុំបានពិភាក្សាស្វែងរកជំហររួមសម្រាប់ប្រទេសកម្ពុជា លើការបង្កើតតំបន់ការពារធម្មជាតិសមុទ្រ ក្នុងតំបន់ ដែលស្ថិតនៅក្រៅយុត្តាធិការរបស់ប្រទេសណាមួយ (Areas Beyond National Jurisdiction – ABNJ) ដោយផ្អែកលើកត្តាបរិស្ថាន សន្តិសុខ សមត្ថកិច្ច សេដ្ឋកិច្ច និងផ្លូវច្បាប់ ដើម្បីត្រៀមដាក់ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ មុនដាក់ជូនកិច្ចប្រជុំកំពូលលើកទី១៥ (COP-15) នៃបណ្ដាប្រទេសជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិ ស្ដីពីជីវៈចម្រុះ នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងចុងឆ្នាំ២០២០នេះ។សូមបញ្ជាក់ថា កិច្ចប្រជុំពង្រឹងការអភិរក្សជីវៈចម្រុះជាមួយតំណាងក្រសួងពាក់ព័ន្ធ រៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំជាជនបង្គោលនៃអនុសញ្ញាពាក់ព័ន្ធ តំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

  • ព្រហ្មទណ្ឌកំរិតស្រាលប្រើរយះពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តបានដោយជោគជ័យ

    ព្រហ្មទណ្ឌកំរិតស្រាលប្រើរយះពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តបានដោយជោគជ័យ

    កណ្តាល៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ខាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានការបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រតិបត្តិការណ៌ស្រាវជ្រាវ ប្រើរយះពេល០៥ ថ្ងៃ បានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តពីខេត្តកណ្តល រហូតដល់ខេត្តសៀម រាបបានដោយជោគជ័យ។ ហេតុការណ៌ចុះឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប ។លោកវរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងនៅយប់ថ្ងៃថ្ងៃទី២៨ ខែឧសភា នេះថា ៖ ហេតុការណ៍ដំបូងបានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីចំណុច ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វ៉ន ដានី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មេផ្ទះ ។ជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ…

  • រូបិយប័ណ្ណ ១$ ២$ និង ៥$ នៅតែចាយបានជាធម្មតា លើទីផ្សារ ប៉ុន្តែធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តឲ្យពលរដ្ឋ ងាកមកប្រើប្រាស់ប្រាក់រៀលវិញ ដើម្បីលើកតម្កើន រូបិយប័ណ្ណជាតិខ្មែរ

    រូបិយប័ណ្ណ ១$ ២$ និង ៥$ នៅតែចាយបានជាធម្មតា លើទីផ្សារ ប៉ុន្តែធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តឲ្យពលរដ្ឋ ងាកមកប្រើប្រាស់ប្រាក់រៀលវិញ  ដើម្បីលើកតម្កើន រូបិយប័ណ្ណជាតិខ្មែរ

      ធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ មួយបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរណ៍​បាន​ជាធម្មតា នៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ។   ក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈម នៃ​ចរាចរណ៍​​ក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាក របស់គ្រឹះស្ថានធនាគារ និងហិរញ្ញ​វត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រង ប្រភេទក្រដាសប្រាក់ទាំងនេះ ធនាគារជាតិ​នៃកម្ពុជា ពិនិត្យឃើញថា ទាំងក្នុងឃ្លាំង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មាន​ការ​គរជន់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១$ ២$ និង ៥$ ។   នេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះ…

  • អ្នកស្រោចដំណាំម្នាក់ ត្រូវបានរថយន្តបែនដឹកដី ថយក្រោយកិន ស្លាប់ ក្នុងដេប៉ូខ្សាច់មួយកន្លែង នៅខណ្ឌច្បារអំពៅ

    អ្នកស្រោចដំណាំម្នាក់ ត្រូវបានរថយន្តបែនដឹកដី ថយក្រោយកិន ស្លាប់ ក្នុងដេប៉ូខ្សាច់មួយកន្លែង នៅខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿង បានថយក្រោយកិនបុរសម្នាក់ ជាអ្នកស្រោចដំណាំ ក្នុងដេប៉ូខ្សាច់មួយកន្លែង តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បណ្តាលអោយជនរងគ្រោះស្លាប់យ៉ាងអាណោធអាធ័ម នៅវេលាម៉ោងប្រមាណ១១ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។  អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ថ្លែងឱ្យដឹងថា ដេប៉ូខ្សាច់មួយកន្លែងនេះ គឺ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួន ដោយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែក អធិការនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ឯក ម៉ៅ សឿត  ក៏បានឱ្យដឹងដែរថា រថយន្តបែនដឹកដីនេះ ថយក្រោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់នេះតែម្តង ដោយបច្ចុប្បន្នសពជនរងគ្រោះ ឈ្មោះ តុក សុកា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីហើយ ។ សូមរំលឹកថា ដេប៉ូខ្សាច់តាមបណ្តោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកថ្មីនេះ គឺ ធ្លាប់បង្កបញ្ហាជាច្រើនដល់ប្រជាពលរដ្ឋផងដែរ ដោយធ្លាក់ដីពេញផ្លូវ…