-
កូរ៉េខាងត្បូងរាយការណ៍ពីអត្រាឆ្លង COVID-19 ដ៏ខ្ពស់បំផុតលើកដំបូងចាប់តាំងពីដើមខែមេសាមក ក្រោយរកឃើញអ្នកឆ្លង៧៩ករណីថ្មីទៀត
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 រហូតដល់៧៩នាក់នៅរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់ថ្មីមួយទៀត បើគិតចាប់តាំងពីថ្ងៃទី០៥ ខែមេសាមកនេះ ធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះប្រឈមមុខនឹងរលកទី២នៃការឆ្លងវីរុស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នអាជ្ញាធរកូរ៉េខាងត្បូងកំពុងតាមដានបន្តទៀត ចំពោះការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅតំបន់ ប៊ូឈន់ ភាគខាងលិចរដ្ឋធានីសេអ៊ូល ដែលជាប្រភពដើមនៃការផ្ទុះករណីថ្មីៗពីរថ្ងៃមកនេះ ខណៈមនុស្សរហូតដល់ទៅជាង៣.៦០០នាក់ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន១ពាន់៣៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៦៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន៣៤០នាក់ ៕
-
សហរដ្ឋអាម៉េរិកដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ហើយចោទចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃពុធនេះបានដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុងនៅក្រោមច្បាប់របស់ខ្លួន ដើម្បីឆ្ពោះរកការលុបចោលវិញនូវសិទ្ធិពិសេស សម្រាប់ធ្វើពាណិជ្ជកម្មរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក្រោយសហរដ្ឋអាម៉េរិកចោទប្រកាន់ចិនថា កំពុងជាន់កម្ទេចសិទ្ធិស្វ័យភាពរបស់ហុងកុង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកបានផ្តល់ឲ្យទីក្រុងហុងកុង នូវឋានៈពិសេសជាជាមជ្ឈ មណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មសកល ក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកផ្ទាល់ តាំងពីដែនដីនេះស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ។ ប៉ុន្តែកាលពីឆ្នាំមុន ឋានៈពិសេសនេះ ត្រូវបានសហរដ្ឋអាម៉េរិកកំណត់លក្ខខណ្ឌថែមពីលើ គឺទាល់តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទីក្រុងហុងកុងនៅតែរក្សាស្វ័យ ភាពក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ពីប្រទេសចិន ទើបអាចបន្តទទួលបានសិទ្ធិពិសេសមួយនេះពីសហរដ្ឋអាម៉េរិក ។ សូមជម្រាបថា ការដកហូតឋានៈខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ បន្ទាប់ទីក្រុងប៉េកាំងបោះជំហានទៅរកការអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីអនុវត្តលើទីក្រុងហុងកុង ៕
-
ការស្ទង់មតិបង្ហាញថា ប្រជាជនប្រេស៊ីល៦០% គាំទ្រឲ្យមានវិធាការរឹតត្បិតខ្លាំងជាងមុន ដើម្បីទប់ទល់ COVID-19 ខណៈអ្នកស្លាប់កើនជាង២៥ម៉ឺននាក់
ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលភាគច្រើនគាំទ្រឲ្យមានការរឹតបន្តឹងវិធានការដូចជា ការរក្សាគម្លាតពីគ្នាក្នុងសង្គមខ្លាំងជាងមុន ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ COVID-19 ខណៈប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងច្រើនជាងគេលើពិភពលោក នេះបើតាមលទ្ធផលពីការស្ទង់មតិរបស់ក្រុមហ៊ុន ឌែលតាហ្វូលហា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ការស្ទង់មតិរបស់កាសែតមួយក្នុងទីក្រុង សៅ ប៉ូឡូ នេះរកឃើញថា ពលរដ្ឋប្រេស៊ីល៦០ភាគរយគាំទ្រវិធានការតឹងរឹងជាងមុន ដោយ៣៧ភាគរយប្រឆាំង ហើយ៣ភាគរយមិនមានជំហរច្បាស់លាស់ ។ ការស្ទង់មតិខាងលើនេះបង្ហាញថា សាធារណៈមតិផ្ទុយនឹងទស្សនៈរបស់ប្រធានា ធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណែរ៉ូ ដែលតែងបានវាយប្រហារលើវិធានការដាក់កំហិតឲ្យពលរដ្ឋនៅផ្ទះ និងបិទសកម្មភាពសេដ្ឋកិច្ច ដែលលោកថា វិធានការទាំងនេះប្រៀបបានដូចថ្នាំពុល ដែលសម្លាប់ពលរដ្ឋ តាមរយៈភាពអត់ការងារធ្វើនិងភាពអត់ឃ្លានច្រើនជាងចំនួនពលរដ្ឋដែលមេរោគសម្លាប់ទៀត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសអាម៉េរិកឡាទីនមួយនេះ មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤១ម៉ឺន៤ពាន់៦៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦៩៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៦ពាន់៦៤៧នាក់ ៕
-
នាយខណ្ឌជលផល ខេត្តបាត់ដំបង ៖ ព្រៃលិចទឹក នៅតែបន្តកើតមាន ពីការកាប់បំផ្លាញទន្ទ្រានយកដីដាំដុះដំណាំ និងការបំផ្លិចបំផ្លាញដោយ “ភ្លើងឆេះព្រៃ” បានបំផ្លាញព្រៃលិចទឹកជិត០២ ម៉ឺនហិកតា (មានវីដេអូ)
លោក ជួង សុភា នាយខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបាត់ដំបង បានថ្លែងថា៖កន្លងមកនេះ តំបន់ព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កំពុងតែទទួលរងនូវការបំផ្លិចបំផ្លាញពីក្រុមមនុស្ស ដើម្បីទន្ទ្រានយកដីព្រៃលិចទឹក តាមភូមិសាស្រ្តស្រុកមួយចំនួនដែលស្ថិតនៅជាប់តំបន់បឹងទន្លេសាបដើម្បីរានធ្វើចម្ការដោយខុសច្បាប់។ក្រៅពីការបំផ្លិចបំផ្លាញព្រៃលិចទឹកក្នុងនោះក៏មានភ្លើងឆេះព្រៃជាបន្តបន្ទាប់ដោយសារតែកត្តាមនុស្សផង និងកត្តាធម្មជាតិដោយការបម្រែបម្រួលអាកាសធាតុការឡើងកម្តៅបង្កឲ្យមានភ្លើងឆេះព្រៃលិចទឹក ដែលជាដែនជម្រកត្រី ពងកូន នៃ តំបន់ជីវៈចម្រុះបឹងទន្លេសាប ទៀតផង។ លោកនាយខណ្ឌជលផល ខេត្តបាត់ដំបង បានអះអាងថា៖ព្រៃលិចទឹកនៅចំណុចតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបង ត្រូវរងនូវការបំផ្លិចបំផ្លាញប្រមាណជិត២ម៉ឺនហិកតា ស្មើ១០% នៃ ព្រៃលិចទឹកដែលមាន នៅក្នុងខេត្ត។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ”ស្តីពីសេចក្តីជូនដំណឹងក្នុងរដូវបិទនេសាទឆ្នាំ២០២០ គឺៈចាប់ពីថ្ងៃទី១ខែមិថុនា រហូតដល់ថ្ងៃទី៣១ខែកញ្ញា២០២០ស្តីពីការកំណត់ ប្រភេទឧបករណ៍នេសាទ ដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាបនិងពីវិធានការទប់ស្កាត់ ការលុបបំបាត់និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់ និង ពីការកាប់បំផ្លាញព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រជាប់តំបន់បឹងទន្លេសាប។ការផ្សព្វផ្សាយនេះក៏មានវត្តមាន របស់អាជ្ញាធរនៃរដ្ឋបាលស្រុកឯកភ្នំ ក្រោមវត្តមានរបស់លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជាតំណាងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង (ទទួលបន្ទុក) និងលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តផងដែរ។និងប្រព្រឹត្តទៅនៅសាលាឃុំកោះជីវាំង ស្រុកឯកភ្នំ(ចំណុបឹងទន្លេសាប)ថ្មីៗកន្លងទៅ ដោយមានការចូលរួមពីគ្រប់សមាសភាពមន្ត្រីពាក់ព័ន្ធ…
-
អឺរ៉ុបប្ដេជ្ញាបន្តកិច្ចសហការដែលមិនចេះរីងស្ងួត និងជួយអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្រោយចប់វិបត្តិកូវីដ
ភ្នំពេញ៖ សហភាពអឺរ៉ុបបានចេញមុខបន្តគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅពេលវិបត្តិជំងឺកូវីដ១៩រសាត់ផុតចេញពីពិភពលោក ពិសេសការអភិវឌ្ឍអេកូទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់ខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនដែលធ្លាប់បម្រើការក្នុងវិស័យសេវាកម្មចំនួន ៤៦,៣៩៦នាក់ បាត់បង់ការងារធ្វើ ស្នើនឹង ៤២.៦% នៃចំនួនការងារសរុបប្រមាណជាង ១០ម៉ឺននាក់។ នារយៈពេលចុងក្រោយនេះ កម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៤សែននាក់បានចេញដើរទស្សនាទូទាំងប្រទេស។ ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានដាក់ចេញវិធានការមួយចំនួន ដោយគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារ នៅពេលភ្ញៀវទេសចរត្រលប់មកវិញ។ ដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ស្នើឱ្យសហភាពអឺរ៉ុបជួយគាំទ្រដល់កិច្ចការដ៏ចាំបាច់នេះ ពិសេសគឺការបង្រៀនតាមប្រព័ន្ធឌីជីថល ឬហៅថា E-learning។ មួយវិញទៀត លោករដ្ឋមន្ត្រីក៏បានស្នើដល់សហភាពអឺរ៉ុបជួយគាំទ្រ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវពង្រឹងការសាមគ្គីភាពគ្នាឲ្យបានល្អ និងរឹងមាំ ដើម្បីរួមគ្នាការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា មិនត្រូវឲ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ បានជាដាច់ខាត
ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា ប្រចាំខែឧសភាឆ្នាំ២០២០ និងការដាក់ចេញទិសដៅការងារយោធា ប្រចាំខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី២៧ឧសភាឆ្នាំ២០២០។ ដែលមានការចូលរួមពី មេបញ្ជាការអង្គភាពចំណុះស្រុក ក្រុងទាំង៨ មេបញ្ជាការវរៈសេនាតូច និងកងអនុសេនាធំ ការពារព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ផងដែរ។ មេបញ្ជាការង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ បានឡើងរាយការណ៍ អំពីលទ្ធផលការងារ ដែលអង្គភាពសម្រេចបាន នាពេលកន្លងមក មានដូចជា ការបំពេញភារកិច្ចការពារជាតិ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ចាត់តាំងកម្លាំងធ្វើសកម្មភាពល្បាត ត្រួតពិនិត្យនៅតាមភូមិសាស្ត្រ នៃតំបន់ឈរជើង និងតំបន់ទទួលខុសត្រូវ នៅតាមបណ្តាយខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ពង្រឹង និងរក្សាកិច្ចទំនាក់ជាមួយកម្លាំងជាប់ព្រំដែន ការទប់ស្កាត់សកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែនដោយខុសច្បាប់ និងនៅមានកិច្ចការងារតិចតួចប៉ុណ្ណោះ ដែលនៅសេសសល់ ហើយនឹងត្រូវអនុវត្តបន្ត អោយសម្រេចបាន នៅពេលខាងមុខនេះ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា…
-
អាថ៌កំបាំងសហគ្រិន ៖ចេញពី វិស្វករថែទាំ យន្តហោះ មកធ្វើជាអ្នកថែទាំ មនុស្សវិញ
អាថ៌កំបាំងសហគ្រិន ៖ចេញពី វិស្វករថែទាំ យន្តហោះ មកធ្វើជាអ្នកថែទាំ មនុស្សវិញ លោក ប៊ុន ផាក ជាស្ថាបនិកនៃ ក្រុមហ៊ុន Phzar.com បានលើកឡើងថា៖ រឿងដែល មិនច្បាស់ជាឱកាស )
-
អាថ៌កំបាំងសហគ្រិន ៖ ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី
អាថ៌កំបាំងសហគ្រិន ( ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី លោកជំទាវ កែវ មុំ ៖ អ្នកជោគជ័យ គឺជាមនុស្សដែលអត់ធ្មត់ តស៊ូ និងមានជំនឿលើខ្លួនឯង )
-
អាថ៌កំបាំងសហគ្រិន ៖ ពីអ្នកលក់ចាបហួយ ក្លាយទៅជាស្ថាបនិកនៃក្រុមហ៊ុន លីលី
-
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
ភំ្នពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋាននានា ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។ ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុំ នេះគឺធ្វើឡើងដើម្បីឆ្លងផែនការសកម្មភាពឆ្នាំ២០២១ របស់បណ្ឌិតសភា នគរបាលកម្ពុជា ហើយក្នុងពេលកន្លងទៅថ្មីៗនេះ បណ្ឌិតសភានគរបាល កម្ពុជា ក៏ទើបតែបានឆ្លងនូវផែនការសកម្មភាពផែនការសកម្មភាព សម្រាប់ ឆ្នាំ២០២០របស់ខ្លួនផងដែរ ដែលផែនការនេះត្រូវបាននិងកំពុងចាត់ចែង អនុវត្តន៍ក្នុង ពេលបច្ចុប្បន្ន។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍គូស បញ្ជាក់បន្តថា ចំពោះផែនការសកម្មភាពឆ្នាំ២០២០កន្លងទៅ ក៏បានជួប នូវ ឧបសគ្គខ្លះ ៗផងដែរ ដែលជាបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ហើយសូម្បីតែការសិក្សារៀនសូត្ររបស់សិក្ខាកាមនគរបាលជាតិ ក៏យើងបានផ្អាកទូទាំងប្រទេស។ ក្នុងន័យនេះផងដែរ សម្តេចក្រឡាហោម ក៏បានស្នើដល់អគ្គនាយកដ្ឋាន ផ្សេងៗដែលមិនទាន់បានរៀបចំផែនការឆ្នាំ២០២០នៅឡើយ…