Category: ព័ត៌មាន

  • ក្រសួងព័ត៌មាន បើកកិច្ចប្រជុំពេញអង្គលើកដំបូងរបស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

    ក្រសួងព័ត៌មាន បើកកិច្ចប្រជុំពេញអង្គលើកដំបូងរបស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

    ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការតាមដានកាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តទាំង២៤ ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរតាមរយៈអនឡាញ។ យោងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានអោយដឹងថា៖ ចាប់ថ្ងៃទី២១ មីនា មកដល់ថ្ងៃទី២៧ ឧសភា ឆ្នាំ២០២០នេះ គណៈកម្មការបានស្រង់ប្រភពដែលផ្សព្វផ្សាយដំណឹងក្លែងក្លាយព័ត៌មានមិនពិត ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន៣៣១ ករណី។ ក្នុងនោះមានការផ្សព្វផ្សាយព័ត៌មានមិនពិត ភាគច្រើនមានលក្ខណៈបំពុលសង្គមទាក់ទងនឹងជម្ងឺកូវីដ-១៩ ជេប្រមាថថ្នាក់ដឹកនាំ និងរឹះគន់លើការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងចំណោមប្រភពទាំង៣៣១ គណៈកម្មការបានចាត់វិធានការដូចខាងក្រោម៖១-សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្នានប័ត៌មាន និងសោតទស្សន៍ចំនួន៤៩ ករណី។២-អគ្គស្នងការនគបាលជាតិចំនួន២៤ ករណី (សម្រាប់មុខសញ្ញានៅក្នុងប្រទេស បានចាត់វិថានការជាបន្តបន្ទាប់ ដោយឡែកមុខសញ្ញាភាកច្រើននៅក្រៅប្រទេស កំពុងកសាងសំណុំរឿង ដោយសារកិច្ចសហការជាមួយបណ្តាប្រទេសទាំងនោះនៅមានកម្រិត។ អគ្គនាយកដ្ឋានគ្រោងបញ្ជូនថ្មី២០ករណីទៀត។៣-និយ័តករទូរគមនាគមន៍កម្ពុជា ចមនួន២ករណី(បានបិទកេហទំព័រ)។៤-ក្រុមហ៊ុនហ្វេសប៊ុកចំនួន៨ករណី(លុបមាតិកា១ និងបិទគណនី២)។៥-អគ្គនាយកដ្ឋានបានអញ្ជើញប្រព័ន្ធផ្សព្វផ្សាយដែលបានផ្សាយព័ត៌មានមិនពិត ម៉ាលិកានគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមកអប់រំ ណែនាំចំនួន២អង្គភាព(k01 និងផែនដីថ្មីPDT-News។ ទន្ទឹមនេះក៏បានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វ ផ្សាយដែលផ្សាយព័ត៌មានបំពានច្បាប់ធ្ងន់ធ្ងរចំនួន៣អង្គភាព(គេហទំព័រTVFB  គេហទមព័រចក្រវាឡ ធីវីអនឡាញ និងវីទ្យុរិទ្ធីសែន)៕ …

  • ក្រសួងរ៉ែ និងថាមពល ប្រាប់ពលរដ្ឋស្រុកល្វាឯមខេត្តកណ្ដាល រាយការណ៍ទៅក្រសួងភ្លាម បើសិនឃើញអ៊ូបូបូមខ្សាច់ណាបូមខុសទីតាំង ម៉ោងពេល

    ក្រសួងរ៉ែ និងថាមពល ប្រាប់ពលរដ្ឋស្រុកល្វាឯមខេត្តកណ្ដាល រាយការណ៍ទៅក្រសួងភ្លាម បើសិនឃើញអ៊ូបូបូមខ្សាច់ណាបូមខុសទីតាំង ម៉ោងពេល

    កណ្ដាល ៖ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានប្រាប់ទៅកាន់ប្រជាពលរដ្ឋរាប់រយនាក់ថា ” បើសិនបងប្អូនឃើញអ៊ូបូមខ្សាច់ណា ហ៊ានបូមក្រៅដែនអាជ្ញាប័ណ្ណ ( បូមខុសពោងដែលបោះនៅលើទឹក ) បូមខុសម៉ោងពេល ត្រូវរាយការណ៍មកក្រសួងតាមរយៈលេខ095 727 727 ដោយមានមន្ត្រីចាំទទួលទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង ដើម្បីក្រសួងនឹងចាត់វិធានការណ៍ភ្លាមចំពោះក្រុមហ៊ុនណាហ៊ានប្រព្រឹត្តល្មើសជាក់ស្ដែង ” ។ លោកឌិត ទីណា ថ្លែងយ៉ាងដូច្នេះ នៅក្នុងវិទិការសាធារណៈមួយដែលមានពលរដ្ឋចូលរួមរាប់រយនាក់ដែលមកពី៣ឃុំ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ និងឃុំពាមឧកញ៉ាអុង នៃស្រុកល្វាឯម នាថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០នេះ ។ លោករដ្ឋលេខាធិការបានឆ្លើយតបទៅចំពោះការលើកឡើងរបស់ពលរដ្ឋថា ” ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុនណាហ៊ានប្រព្រឹត្តល្មើសដោយផ្អាករយៈពេល៧ថ្ងៃចំពោះករណីខុសលើកទី១ និងផ្អាករយៈ៧ថ្ងៃទៀតចំពោះករណីខុសលើកទី២ ហើយបើសិនជាខុសជាលើកទី៣ ក្រសួងនឹងលុបអាជ្ញាប័ណ្ណក្រុមហ៊ុនខ្សាច់នោះចោលតែម្ដង។ លោកឌិត ទីណា បន្តថា សូមកុំមានការបារម្ភចំពោះការគ្រប់គ្រង ខណៈដែលក្រសួងមានក្រុមអធិការកិច្ច ចុះពិនិត្យនិងសិក្សាពីបញ្ហារាក់៣ខែម្ដង ដើម្បីពិនិត្យមើលលើទីតាំងនិងសិក្សាពីស្ថានភាពទឹកការពារករណីហានិភ័យផ្សេងៗ ។ ក្នុងវេទិការនេះដែរ លោក នៃ ចារី អភិបាលរងខេត្ត ជួសមុខលោក…

  • នគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    នគរបាលប៉ុស្ដិ៍ចាក់អង្រែលេី ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោក អ៊ុ  រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ  ធ្វេីការល្បាតពួនស្ទាក់បទល្មេីសក្នុងមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍កេីត ខែជេស្ធ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង៣និង៣០នាទី ទៀបភ្លឺបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១/ ឈ្មោះ ខេងឆាន់នី ប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករសំណង់ស្នាក់នៅ ភូមិដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២/ ឈ្មោះ ផាន់សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ មុរបរ បេីកកង់បី ស្នាក់នៅផ្ទះលេខ៧១៥ ភូមិព្រែកតាគង់៣…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញ ដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅរាជធានីភ្នំពេញ ដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញរាជធានីភ្នំពញ បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតមក៏បានថ្លែងនូវការកោតសសើរចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះ ជួយតាមខណ្ឌ អភិបាលរាជធានី ប្រធាន ក្រុមប្រឹក្សារាជធានី ភ្នំពេញ លោក លោកស្រីអភិ បាលខណ្ឌទាំង១៤ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះគឺប្រារព្ធឡើង គឺ ឆ្លើយតបនឹងសេចក្តី ណែនាំ លេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ…

  • អង្គការសុខភាពពិភពលោកកោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

    អង្គការសុខភាពពិភពលោក ក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងប្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។ នេះបើតាមលិខិតរបស់លោកតេត្រូ អ៊ែតហនូម ហ្គេប្រយ៉េសស៊ុស អគ្គនាយកអង្គការសុខភាពពិភលោក ផ្ញើជូន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១១ ខែឧសភា។ ក្នុងលិខិតនេះ លោកតេត្រូ បាន កោតសរសើរកិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយលោកបញ្ជាក់ថា លោករីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក។ ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២៨ ខែឧសភា នេះ បានអំពាវនាវតាមបណ្តាញសង្គមរបស់លោក ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជាមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ៕

  • កូវីដ១៩៖ ថៃបន្តរកឃើញករណីឆ្លងថ្មី ៩នាក់ទៀត កើនដល់៣០៥៤នាក់

    កូវីដ១៩៖ ថៃបន្តរកឃើញករណីឆ្លងថ្មី ៩នាក់ទៀត កើនដល់៣០៥៤នាក់

    ថៃ៖ កាលពីម្សិលមិញ ថៃបានប្រកាសពីរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៣០៥៤នាក់ហើយ ខណៈដែលចំនួនអ្នកស្លាប់មានចំនួន៥៧នាក់។ គិតត្រឹមម្សិលមិញដែរ ថៃបានព្យាបាលឲ្យជាសះស្បើយចំនួន២៩៣១នាក់ ស្មើនឹង៩៨ភាគរយនៃអ្នកជំងឺសរុប។ ថៃបានចាប់ផ្តើមបន្ធូរបន្ថយវិធានការគម្លាតសង្គមខ្លះៗហើយ ក្រោយគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩បានបណ្តើរៗ ក្នុងនោះ មានដូចជាត្រៀមបើកដំណើរការតំបន់ទេសចរណ៍ ខណៈដែលកន្លែងលក់ដូរទំនិញដំណើរការវិញខ្លះៗហើយដែរ៕

  • សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ

    សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកជូនសារតាំងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋទីម័រឡេស្តេតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ឯកឧត្តមពិតជានឹងខិតខំបប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ ឯកឧត្តម  Ermenegildo “Kupa” Lopes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចួលជួបសម្តែងការគួរសមនាពេលនេះ និងសូមអរគុណសម្តេចប្រធានព្រឹទ្ធសភា ដែលអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្ត្រ និងវិធានការយ៉ាងល្អក្នុងគ្រប់គ្រង និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ចំពោះប្រជាជនកម្ពុជា ជាពិសេសស្ថានទូតទីម័រឡេស្តេ និងនិស្សិតទីម័រឡេស្តេ ដែលកំពុងសិក្សានៅប្រទេសកម្ពុជាបានទទួលនូវការគ្រប់គ្រងដ៏ល្អប្រសើរផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ…

  • លិខិតថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស អគ្គនាយកអង្គការសុខភាពពិភពលោក ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

    លិខិតថ្លែងអំណរគុណរបស់ឯកឧត្តមបណ្ឌិត តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស អគ្គនាយកអង្គការសុខភាពពិភពលោក  ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
  • លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីផ្ទុះជម្លោះជាមួយ Twitter

    លោក ដូណាល់ ត្រាំ គ្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីផ្ទុះជម្លោះជាមួយ Twitter

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានបិទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម ក្រោយក្រុមហ៊ុន Twitter ចាត់ទុកសារចំនួនពីរដែលលោកបានបង្ហោះថា គ្មានភស្តុតាង និងជាព័ត៌មានបង្កការយល់ច្រឡំ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងសង្គមនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមការបញ្ជាក់របស់ជំនួយការលោកប្រធានាធិបតី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ជុំវិញការអះអាងនេះនៅឡើយទេ ។ សូមជម្រាបថា ជម្លោះរវាងលោក ដូណាល់ ត្រាំ និងក្រុមហ៊ុន Twitter បានផ្ទុះឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម មួយនេះបានជំរុញជាលើកដំបូងបំផុត ឱ្យអ្នកអានទាំងអស់ពិនិត្យភាពពិតជាក់ស្ដែងនៃព័ត៌មាន ឬសារបង្ហោះរបស់លោក ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះនិយាយថា ការបោះឆ្នោតតាមរយៈសារអេឡិចត្រនិច ឬ E-mail អាចនឹងត្រូវបានគេបន្លំ ៕

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកប្រកាសថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យពីចិនដីគោកទៀតហើយ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកប្រកាសថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យពីចិនដីគោកទៀតហើយ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រមុខការទូតអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ការសម្រេចចិត្តដ៏អន្តរាយរបស់ចិន គឺជាសកម្មភាពចុងក្រោយបំផុត ដែលបំផ្លាញដល់មូលដ្ឋានគ្រឹះស្វ័យភាព និងសេរីភាពរបស់ហុងកុង ក៏ដូចជាការសន្យារបស់ចិនខ្លួនឯង ចំពោះប្រជាជនហុងកុងនៅក្នុងសេចក្តីប្រកាសរួម ចិន-អង់គ្លេស ដែលបានដាក់តម្កល់ជាសន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ។ លោក ម៉ៃ ប៉ុមប៉េអូ បានបន្ថែមទៀតថា ហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ បើមើលទៅលើអង្គហេតុដូចមានស្រាប់ ហើយសហរដ្ឋអាម៉េរិកក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗទៀតងើបឡើងជំទាស់ចិន ជុំវិញការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុងនោះផងដែរ ៕