-
ប្រមុខការទូតសហរដ្ឋអាម៉េរិកប្រកាសថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យពីចិនដីគោកទៀតហើយ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា ហុងកុងលែងជាទីក្រុងដែលមានសិទ្ធិស្វ័យភាពពីចិនដីគោកទៀតហើយ នេះបើតាមសារព័ត៌មាន Fox News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ប្រមុខការទូតអាម៉េរិករូបនេះបានគូសបញ្ជាក់ថា ការសម្រេចចិត្តដ៏អន្តរាយរបស់ចិន គឺជាសកម្មភាពចុងក្រោយបំផុត ដែលបំផ្លាញដល់មូលដ្ឋានគ្រឹះស្វ័យភាព និងសេរីភាពរបស់ហុងកុង ក៏ដូចជាការសន្យារបស់ចិនខ្លួនឯង ចំពោះប្រជាជនហុងកុងនៅក្នុងសេចក្តីប្រកាសរួម ចិន-អង់គ្លេស ដែលបានដាក់តម្កល់ជាសន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិ ។ លោក ម៉ៃ ប៉ុមប៉េអូ បានបន្ថែមទៀតថា ហុងកុងលែងមានស្វ័យភាពពីចិនទៀតហើយ បើមើលទៅលើអង្គហេតុដូចមានស្រាប់ ហើយសហរដ្ឋអាម៉េរិកក៏បានអំពាវនាវឲ្យប្រទេសផ្សេងៗទៀតងើបឡើងជំទាស់ចិន ជុំវិញការត្រៀមអនុម័តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុងនោះផងដែរ ៕
-
ប្រធានាធិបតីតៃវ៉ាន់សន្យាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុង ដែលចូលរួមធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ
តៃវ៉ាន់៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃពុធនេះ សន្យារៀបចំគម្រោងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនហុងកុងទាំងឡាយ ដែលបានចូលរួមពាក់ព័ន្ធក្នុងការធ្វើបាតុកម្ម ដើម្បីលទ្ធិប្រជាធិបតេយ្យ នេះបើតាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ នៅចំពោះមុខអ្នកយកព័ត៌មាន លោកស្រី ត្សៃ អ៊ីងវិន បានបញ្ជាក់ថា យើងនឹងស្នើឡើងនូវផែនការសកម្មភាពមួយ សំដៅផ្តល់ជំនួយមនុស្សធម៌ដល់មិត្តរបស់យើងនៅហុងកុង យើងនឹងបន្តគាំទ្រការប្តេជ្ញាដ៏មុតមាំរបស់ប្រជាពលរដ្ឋហុងកុង ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ។ ពាក់ព័ន្ធនឹងការប្រកាសបែបនេះរបស់ប្រធានាធិបតីតៃវ៉ាន់ រដ្ឋាភិបាលចិននៅពុំទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ តែលោកស្រីផ្ទាល់បានអះអាងថា ច្បាប់សន្តិសុខជាតិថ្មីនឹងមិនធ្វើឱ្យប៉ះពាល់ដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងឡើយ ៕
-
វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៨លាននាក់ ក្នុងនោះស្លាប់ជិត៣៦ម៉ឺននាក់ និងជាសះស្បើយជិត២.៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៧៨ម៉ឺន៨ពាន់៧៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៥ម៉ឺន៧ពាន់៤២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៤៩ម៉ឺន៧ពាន់៥៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៤ម៉ឺន៥ពាន់៨០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន២ពាន់១០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន១៣០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៤១ម៉ឺន៤ពាន់៦៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៦ពាន់៦៤៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៦៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៩៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន២ពាន់២០៨នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៣ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១១៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៦ម៉ឺន៧ពាន់២៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៤៦០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕…
-
អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវកាសយានិកដំបូងជាប្រវត្តិសាស្ត្រមិនធ្លាប់មានជិត១០ឆ្នាំមកនេះ ដោយសារបញ្ហាអាកាសធាតុ
សហរដ្ឋអាម៉េរិក៖ អង្គការ NASA សម្រេចពន្យារពេលបាញ់បង្ហោះយានដឹកអវ កាសយានិក Crew Dragon របស់ក្រុមហ៊ុន SpaceX ទៅកាន់ម៉ោង១១៖០០នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញ (ម៉ោងក្នុងតំបន់) ដោយសារតែអាកាសធាតុមិនល្អ នេះបើតាមគេហទំព័រអង្គការ NASA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ ក្រុមហ៊ុន SpaceX ដែលជាអ្នករ៉ាប់រងការផលិតយាន Crew Dragon ប៉ុន្មានឆ្នាំមកនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបាញ់បញ្ជូនយានផ្ទុកអវកាសយានិកជើងចាស់ពីររូប គឺលោក បុប ប៉ិនខិន និងលោក ដូក ហឺឡេយ ចេញពីទឹកដីអាម៉េរិកផ្ទាល់ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ។ បើការបាញ់បង្ហោះចេញពីមូលដ្ឋាន នៃមជ្ឈមបណ្ឌលអវកាសខិនណឺឌីនេះ ទទួលបានជោគជ័យនោះ សហរដ្ឋអាមេរិកត្រូវបានរំពឹងថា នឹងអាចបោះជំហានទៅមុខ ដោយលែងពឹងពាក់លើយាន Soyuz របស់អង្គការអវកាសរុស្ស៊ី ក្នុងការបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាសទៀតហើយ ៕
-
នគរបាលរដ្ឋបាលប៉ុស្ដិ៍ក្រាំងធ្នង់ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើ ប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង០០ និង១០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យខាងលេីមាន ឈ្មោះ ទួត សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី
-
នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំេពញថ្មីហសការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។ ជនសង្ស័យខាងលេីមានឈ្មោះ ហាម សៀវហ្វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា០១កូនថង់តូច) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី
-
ជនសង្ស័យម្នាក់ ជាប់ពីបទរំលោភលើទំនុកចិត្ត (យកម៉ូតូទៅបញ្ចាំ) ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យកម៉ូតូទៅបញ្ចាំ) នៅចំណុចហាងការហ្វេអាម៉ាហ្សូន ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី ។ ជនសង្ស័យមានឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកម៉ូតូដែលជនរគ្រោះផ្ញើទៅទៅបញ្ចាំ ដែលាមានជនរងគ្រោះឈ្មោះ ញ៉ាញ់ សុខគា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខពោធិ៍សាត់ 1D-5882…
-
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នរលកទី២ នៃការរាត្បាតជំងឺឆ្លងកូវីដ១៩
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានចេញសារនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដោយក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នកុំប្រហែស ជាពិសេស នៅក្នុងរលកទី២ នៃការងើបឡើងវិញនៃជំងឺឆ្លងកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា៖ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។ សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន ។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។ ខណៈមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡេីយ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហេីយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។ ជាពិសេសសូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល ដោយត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស»។ សូមបញ្ជាក់ថា មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧…
-
បុរសពីរអ្នកផឹកប្រវឹងដេកលក់ ដល់ពេលដឹងខ្លួនឡើងបាត់ម៉ូតូ នៅខណ្ឌបឹងកេងកង
ភ្នំពេញ៖ បុរសម្នាក់ និងសន្តិសុខម្នាក់បានផឹកស៊ីជាមួយគ្នា រួចក៏នាំគ្នាដេកលង់លក់ ដល់ពេលដឹងខ្លួនឡើងបាត់ម៉ូតូ។ ករណីនេះបានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ២និង ៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ត្រង់ចំណុច ជាប់របងសណ្ឋាគារកុងទីណង់តាល់ ហៅថៃប៊ុន រ៉ុង តាមបណ្ដោយផ្លូវ២០៥ស្ថិតនៅក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបាត់ម៉ូតូមានឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ការសែត នៅផ្សារដើមគរ មានស្រុកកំណើតភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀជ ខេត្តព្រៃវែង។ បានបាត់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និង អត្តសញាណប័ណ្ណរួមទាំងអាវត្រូវជនសង្ស័យយកទៅអស់។ តាមសម្ដីរៀបរាប់របស់បុរសជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់បានមកលេងសន្តិសុខ នៅកន្លែងកើតហេតុខាងលើ ហើយក៏មានការហូបចុកផឹកស្រាបៀរចប់រួចរាល់ទៅគាត់នាំគ្នាលើកម៉ូតូយកទៅដាក់ នៅកៀនជញ្ជាំងកន្លែងសន្តិសុខយាម។ រួចទាំងពីរនាក់បានដេកលង់លក់ រហូតដល់ពេលដែលគាត់ភ្ញាក់ឡើងវេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែបាត់ម៉ូតូរបស់គាត់មិនឃើញក៏មានការភ្ញាក់ផ្អើលឡើងហើយ ក៏ជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ច កំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕ ដោយ៖ ភារ៉ា និង…
-
ជនសង្ស័យ៤នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងរបាយការណ៍របស់លោកអធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវឃាត់ខ្លួនរួមមាន៖ ទី១, ឈ្មោះ ញ៉រ យ៉ាំងហ្ស៊ែ ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិវៀតណាម មុខរបរ គ្មាន ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១។ ទី២,ឈ្មោះ ជ្រេង សុខនីង ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅ ភូមិតាងៅកណ្ដាល សង្កាត់និរោធ។ ទី៣, ឈ្មោះផាន់ សុភាព ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ និងទី៤,ឈ្មោះទេស…