Category: ព័ត៌មាន

  • មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំក្តុលសែនជ័យ ត្រូវបានកូនប្រុសជនត្រូវចោទ លបវាយមួយដំបងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់

    មន្ត្រីនគរបាលប៉ុស្តិ៍ ឃុំក្តុលសែនជ័យ ត្រូវបានកូនប្រុសជនត្រូវចោទ លបវាយមួយដំបងបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់

    កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីគេបានយកដំបងលបវាយសមត្ថកិច្ចបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ឧសភា២០២០នៅចំណុច១០៤ ដែលស្ថិតក្នុងភូមិដំណសក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះក្នុងហេតុការខាងលើត្រូវបានគេឲ្យស្គាល់ឈ្មោះ ឃួន ខន នាយប៉ុស្តិ៍រដ្ឋបាលត្រូវបានជនដៃដល់លបវាយពីក្រោយបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ផងដែរ។ ដោយឡែកជនសង្ស័យដៃដល់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ដួង វ៉ន ភេទប្រុសអាយុ២៦ឆ្នាំ រសនៅភូមិឃុំស្រុកកើតហេតុខាងលើ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះ ជានាយប៉ុសិ៍រដ្ឋបាលឃុំក្តុលសែនជ័យបានចុះនាំយកលិខិតកកស្ទះរបស់សំណុំរឿងរបស់តុលាការខេត្តកំពង់ឆ្នាំង​ ទៅឲ្យឈ្មោះ ដួង ទូច ដល់ផ្ទះជាជនដែលត្រូវចោទរួចត្រឡប់មកវិញ ត្រូវបានជនដៃដល់ដែលជាកូនរបស់ជនត្រូវចោទលបវាយពីក្រោយបណ្តាលឲ្យ បែកក្បាលរងរបួសធ្ងន់កុំពង់ត្រូវបានសម្រាកព្យាបាលនៅមន្ទីពេទ្យ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ដោយសារគេខឹង និងនគបាលយកដីការរបស់តុលាការមកកោះហៅម្តាយរបស់គេ ទើបកើតជាកំហឹង​ និងបានយកដំបង់មកវាយនាយនគរបាលតែម្តង ។ បច្ចុប្បន្នជនសង្ស័យដៃដល់ក្នុងការប្រើនៅអំពើហឹង្សាមកលើសមត្ថកិច្ច ត្រូវបានឃាត់ខ្លួននាំយកមកអធិការនគរបាលស្រុកទឹកផុស សាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តមកស្នងការនគរបាលខេត្តចាត់ការបន្តតាមនីតិវិធី។ សូមបញ្ជាក់ផងដែរថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានផ្តល់ថវិកាចំនួន១លានរៀល ជួយដល់នាយនគរបាលប៉ុសិ៍រដ្ឋបាលឃុំក្តុលសែនជ័យរូបនេះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យផងដែរ ៕ធ.ដ ដោយ សុក្ខារិន …

  • រថយន្ត TUNTRA​ បុកទ្រូងផ្លូវបាក់អស់៣កង់ អ្នកបើកបរគេចខ្លួនបាត់

    រថយន្ត TUNTRA​ បុកទ្រូងផ្លូវបាក់អស់៣កង់ អ្នកបើកបរគេចខ្លួនបាត់

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស្ថិតក្នងស្ថានភាពស្រវឹងជោគជាំ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ បណ្តាលឱ្យផ្ទុះពងខាងក្នុង និងខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក TUNTRA  ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-2543 បើកបរដោយបុរសម្នាក់វ័យប្រហែលជាង៤០ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង ល្បឿងយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវភ្លើងស្តុប ផ្លូវបំបែកជា៤ រថយន្តខាងលើមិនបានបង្អង់ល្បឿននោះទេ ក៏ស្រាប់តែរ៉េចង្កូតទៅបុកជាមួយនឹងក្បាលបុកចែកទ្រូងផ្លូវតែម្តង បណ្ដាលឲ្យរបាំងថ្មបាក់អស់៣កង់  និងរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួច។ បន្ទាប់មកអ្នកបើកបររថយន្តបានចេញពីរថយន្ត ក្នុងអាការៈ ធីងធូងរួចបានឡើងរថយន្តមួយគ្រឿងផ្សេងទៀតទៅបាត់ដោយទុករថយន្តបង្កនៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុមានសតម្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចរាចរណ៍ជើងគោកបានចុះវាស់វែង និងបានស្ទូចរថយន្តខាងលើយកទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕ធ.ដ ដោយ៖  ជីម  ភារ៉ា

  • ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង ត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង ត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

    ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យ វឌ្ឍនភាពការងាររបស់ អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ នៅទីស្តីការក្រសួង ។ មានប្រសាសន៍ លេីកឡេីងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់នូវវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ទាក់ទងនឹងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ក្រៅពីនោះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏បានវាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែង របស់អនុគណៈកម្មការ រៀបចំធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈាន ដល់ដំណាក់កាលបញ្ចប់ ក្នុងពេលឆាប់ៗនេះ។ ជាមួយនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី និងអង្គប្រជុំទាំងមូល ក៏បានស្ដាប់នូវ របាយការណ៍ វឌ្ឍនភាព របស់អនុគណៈកម្មការដទៃទៀត រួមមានអនុគណៈកម្មការទទួលបន្ទុក សេចក្ដីព្រាងច្បាប់…

  • សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ដីពី ការកែសម្រួលវិធានការត្រួតពិនិត្យសុខភាពអ្នកដំណើរកាន់លិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា ចូលមកប្រទេសកម្ពុជា តាមច្រកចេញចូលអន្តរជាតិ

    សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ដីពី ការកែសម្រួលវិធានការត្រួតពិនិត្យសុខភាពអ្នកដំណើរកាន់លិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា ចូលមកប្រទេសកម្ពុជា តាមច្រកចេញចូលអន្តរជាតិ
  • ក្រសួងប្រៃសណីយ៍ប្រាប់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទពង្រីកសេវា ខណៈតម្រូវការប្រើប្រាស់មានកាន់តែច្រើន

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២៦ ខែឧសភា បានចាត់តាំងឲ្យក្រុមជំនាញរបស់និយ័តករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យគុណភាពសេវាទូរស័ព្ទឡើងវិញ ដើម្បីជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងអស់ពង្រឹងគុណភាពសេវារបស់ខ្លួនឲ្យបានល្អតាមរយៈការបំពាក់ឧបករណ៍ និងការសាងសង់បង្គោលអង់តែនបន្ថែម ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។ បើតាមក្រសួងប្រៃសណីយ៍ស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋត្រូវការសេវាទូរស័ព្ទ និងអ៊ីនធឺណិតកាត់តែខ្លាំងជាពិសេសពាក់ព័ន្ធនឹងការរៀនតាមអនឡាញ ដោយប្រព័ន្ធបច្ចេកវិទ្យាឆាប់រហ័សដែលធានានូវគុណភាព ដើម្បីបម្រើឲ្យគោលដៅនៃការអភិវឌ្ឍន៍ចំពោះមុខ។ ក្រសួងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាប្រតិបត្តិករណ៍ទូរគមនាគមន៍ត្រូវធានាលើគុណភាពសេវាទូរស័ព្ទចល័តជូនអ្នកប្រើប្រាស់ស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណរបស់ខ្លួន ហើយរាល់ការផ្តល់សេវាទូរស័ព្ទចល័តដែលមិនមានគុណភាព គឺជាអំពើមិនសុចរិត ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ សូមជម្រាបជូនថាបច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចំនួន៦ ហើយគិតត្រឹមចុងឆ្នាំ២០១៩​ កម្ពុជាមានការជាវប្រើប្រាស់សេវាទូរស័ពប្រមាណជាង២១លានស៊ីម៕

  • ក្រសួងបរិស្ថាន បានបិទបញ្ចប់ការស៊ើបអង្កេត លើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាមានអ្នក ចូលបាញ់សត្វ នៅក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័នដោយ មានការចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃ ដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរងការចោទប្រកាន់

    ក្រសួងបរិស្ថាន បានបិទបញ្ចប់ការស៊ើបអង្កេត លើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាមានអ្នក ចូលបាញ់សត្វ នៅក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័នដោយ មានការចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃ ដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរងការចោទប្រកាន់

    ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងបរិស្ថាន នៅក្នុងពេលចូលមកស្រាយបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថាជា ការភាន់ច្រឡំប៉ុណ្ណោះ មិនមានការបាញ់សត្វព្រៃដូចការចោទប្រកាន់នោះទេ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែល ភ្ជាប់រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោងដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីរផ្សេងគ្នា។ ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្តដែលមានរយន្តមន្រ្តីយោធានោះ ជារឿងសង្ស័យ ហើយមានការយល់ច្រឡំ ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។ ព្រះអង្គ ព្រហ្ម ប៊ុនរិទ្ធ មានសង្ឃដីកាដែរថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់មកបន្ថែមខ្លឹមសារខុសពីការពិត ។ ទី១) គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ។ ទី២) គឺគាត់បានផុសថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ក្បាល ដែលបានស្លាប់ ២ ថ្ងៃមុនការចុះផ្សាយនោះថា…

  • រដ្ឋាភិបាលជប៉ុន បានលុបការប្រកាសភាពអាសន្ននៅខេត្ត/ក្រុង ចុងក្រោយចំនួន០៥

    រដ្ឋាភិបាលជប៉ុន បានលុបការប្រកាសភាពអាសន្ននៅខេត្ត/ក្រុង ចុងក្រោយចំនួន០៥
  • លោក ដូណាល់ ត្រាំ ព្រមានក្រុងហុងកុងថា នឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនរើសយកច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

    លោក ដូណាល់ ត្រាំ ព្រមានក្រុងហុងកុងថា នឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនរើសយកច្បាប់សន្តិសុខជាតិថ្មីរបស់ចិន

    សហរដ្ឋអាមេរិក៖ ក្រុងហុងកុងនឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បើសិនជាច្បាប់ស្ដីពីសន្តិសុខជាតិថ្មីរបស់ចិន ត្រូវបានដាក់ឱ្យអនុវត្តលើទីក្រុងស្វយ័តមួយនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ការព្រមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រំា ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យសេតវិមាន លោកស្រី ខេយឡេក ម៉ាកអ៊ីណានី នាថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ហើយថែមទាំងសន្យាទៀតថា សហរដ្ឋអាមេរិកធ្វើការឆ្លើយតបនឹងនាប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ ច្បាប់ស្ដីពីសន្តិសុខសម្រាប់ទីក្រុងហុងកុង ត្រូវបានស្នើឡើងដោយប្រទេសចិន មានគោលដៅទប់ស្កាត់សកម្មភាពទាមទារឯករាជ្យ អបគមន៍ ភេរវកម្ម និងការលូកដៃចូលកិច្ចការផ្ទៃក្នុងពីបរទេស ។ ទន្ទឹមគ្នា ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យអះអាងថា ច្បាប់នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង ខណៈ នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ បានច្រានចោលរាល់ការព្រួយបារម្ភទាំងឡាយចំពោះច្បាប់នេះ ដ្បិតវានឹងមិនធ្វើឱ្យបំផ្លាញសេរីភាពអ្វីទាំងអស់ ហើយគ្រប់គ្នាគួររង់ចាំមើលសេចក្តីលម្អិតនៅក្នុងច្បាប់នោះជាមុនសិន ៕

  • ប្រធានាធិបតីរុស្ស៊ីសម្រេចពន្យាពេលប្រារព្ធពិធីរំឭកខួប៧៥ឆ្នាំ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ដោយសារតែវិបត្តិ COVID-19

    ប្រធានាធិបតីរុស្ស៊ីសម្រេចពន្យាពេលប្រារព្ធពិធីរំឭកខួប៧៥ឆ្នាំ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ដោយសារតែវិបត្តិ COVID-19

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានសម្រេចយកថ្ងៃទី២៤ ខែមិថុនាខាងមុខ ជាកាលបរិច្ឆេទថ្មី នៃការប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីរំឭកដល់ខួបទី៧៥នៃជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់ កាលពីអំឡុងសង្គ្រាមលោកលើកទី២ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ ប្រទេសរុស្ស៊ីតែងប្រារព្ធទិវាជ័យជម្នះនេះ នៅថ្ងៃទី០៩ ខែឧសភា ដោយមានការបង្ហាញក្បួនដង្ហែយោធា ដែលមានទាហានរាប់ពាន់ និងរថពាសដែកជាច្រើនចូលរួមនៅទីលានក្រហម (Red Square) ក្នុងរដ្ឋធានីម៉ូស្គូ ព្រមទាំងមានយន្តហោះយោធាហោះសម្តែងពីលើថែមទៀតផង ។ ប៉ុន្តែកាលពីខែមេសាកន្លងទៅនេះ លោក វ៉្លាឌីមៀ ពូទីន បានសម្រេចពន្យាពេលប្រារព្ធបុណ្យខួបពិសេស៧៥ឆ្នាំក្នុងឆ្នាំ២០២០នេះ ដោយសារតែប្រទេសរុស្ស៊ីបានអនុវត្តវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគ COVID-19 ខណៈក្រុមអតីតយុទ្ធជនរុស្ស៊ី ក៏បានទទូចឲ្យវិមានក្រឹមឡាំងលុបចោលពិធីឆ្នាំនេះផងដែរ ៕

  • លោក ស៊ីនហ្សូ អាបេ សន្យាបញ្ចេញកញ្ចប់ថវិកា១.៣ទ្រីលានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID

    លោក ស៊ីនហ្សូ អាបេ សន្យាបញ្ចេញកញ្ចប់ថវិកា១.៣ទ្រីលានដុល្លារ ដើម្បីគាំទ្រក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុននឹងអនុម័តកញ្ចប់ថវិកាជំនួយថ្មីមួយទៀត ដែលមានទំហំ១៤០ទ្រីលានយ៉េន ឬស្មើនឹង១.៣ទ្រីលានដុល្លារ ក្នុងគោលបំណងជួយដល់ក្រុមហ៊ុនជប៉ុននានា ដែលរងគ្រោះដោយសារវិបត្តិ COVID-19 នេះបើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ឹ កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលជប៉ុនក៏ធ្លាប់បានអនុម័តកញ្ចប់ថវិកា ទំហំប្រហាក់ប្រហែលគ្នា គឺ១.១ទ្រីលានដុល្លារម្តងរួចមកហើយដែរ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ។ ទន្ទឹមគ្នា រដ្ឋាភិបាលជប៉ុនក៏ទើបតែបានដកភាពអាសន្នសម្រាប់ COVID-19 ចេញពីប្រទេសវិញទាំងស្រុងផងដែរ បន្ទាប់ពីការរាតត្បាតនៃជំងឺនេះបានថមថយចុះ ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីរដ្ឋាភិបាល និង សមាជិកសភាជប៉ុននៅព្រឹកថ្ងៃពុធនេះ លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា បើបូកកញ្ចប់ថវិកាទាំងពីរចូលគ្នា កញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងមានទំហំលើសពី ២៣០ទ្រីលានយេន ឬស្មើនឹងជាង២ទ្រីលានដុល្លារ ៕