Category: ព័ត៌មាន

  • កម្មករ១៦នាក់ រងរបួសធ្ងន់ស្រាល បង្កដោយរថយន្តដឹកជ្រូក បេីកលឿនជ្រុលបុករថយន្តដឹកកម្មករ ពីក្រោយ និងរុញទៅបុករថយន្តហាយឡិនឌ័រ បន្ថែម នៅស្តុបបាគូ

    កម្មករ១៦នាក់ រងរបួសធ្ងន់ស្រាល បង្កដោយរថយន្តដឹកជ្រូក បេីកលឿនជ្រុលបុករថយន្តដឹកកម្មករ ពីក្រោយ និងរុញទៅបុករថយន្តហាយឡិនឌ័រ បន្ថែម នៅស្តុបបាគូ

    ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង ១០នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរ៉េដឹកកម្មករ ត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹង ហេីយរុញទៅបុករថយន្តហាយឡិនឌ័របន្ថែមនៅចំណុចស្ទុបបាគូ ផ្លូវ ២១៧ កែងនឹងផ្លូវ ក្រវាត់ក្រុង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង ៦​ នឹង៣០នាទី  ព្រឹកថ្ងៃទី២៧  ខែឧសភា  ឆ្នាំ២០២០ នេះ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើកតាមដល់ផ្លូវ៥០ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀត ដឹកកម្មករមកពីក្រោយក៏ឈប់បន្តកន្ទុយគ្នា បន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ កណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿង បើកមកពីក្រោយក្នុងល្បឿនលឿនជ្រុល មកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹង ហេីយរថយន្តកូរ៉េដឹកកម្មករ បន្តទៅបុករថយន្តហាយឡិនឌ័រ រួចក៏រេចង្កូតទៅប៉ះជាមួយនឹងបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យកម្មករប្រុសស្រី១៦នាក់រងរបួសធ្ងន់និងស្រាល ។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ ។ បេីតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០ នាក់តែព្រឹកនេះគឺមានតែ២៥ នាក់ទេដោយសារតែ៥ នាក់ទៀតបានជិះម៉ូតូជាមួយជាមួយបងប្អូន។ ក្រោយកេីតហេតុ…

  • ម៉ាឡេស៊ីនៅតែបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19

    ម៉ាឡេស៊ីនៅតែបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19

    ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនឹងបន្តប្រើថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19 ហើយអាជ្ញាធរនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ អំពីប្រសិទ្ធិភាព និងផលប៉ះពាល់របស់វា នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ីមួយរូប និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ការលើកឡើងខាងលើនេះរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តផ្អាកការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូហ្គីន លើអ្នកជម្ងឺ COVID-19 ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសម៉ាឡេស៊ីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៧ពាន់៦០៤ករណី ក្នុងនោះមានអ្នកជម្ងឺ១១៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៦ពាន់៤១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកាជាង៣៩ពាន់លានបាត សម្រាប់ចែកជូនប្រជាជន ដែលរងគ្រោះដោយសារវិបត្តិ COVID-19

    គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកាជាង៣៩ពាន់លានបាត សម្រាប់ចែកជូនប្រជាជន ដែលរងគ្រោះដោយសារវិបត្តិ COVID-19

    ថៃ៖ គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តថវិកាចំនួន៣៩.៤២ ពាន់លានបាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីថវិកាថ្មីមួយ ដែលរៀបចំឡើង ដើម្បីជួយប្រជាជនចំនួន ១៣.១៤លាននាក់ ដែលជាជនងាយរងគ្រោះបំផុតចំពោះការប៉ះទង្គិចខាងសេដ្ឋកិច្ចពីវិបត្តិ COVID-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ អនុអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី រ៉ាឆាដា ដ្នាឌីរិក បានថ្លែងថា ក្រុមមនុស្សបីប្រភេទត្រូវបានចាត់ទុកថា ងាយរងគ្រោះពីផលប៉ះពាល់ខាងសេដ្ឋកិច្ចពីវិបត្តិ COVID-19 គឺកុមារមានអាយុរហូតដល់៦ឆ្នាំ មនុស្សចាស់៩.៦៦លាននាក់ និងជនពិការ២លាននាក់ លោកស្រីថា ជំហានដំបូងក្រុមមនុស្សទាំងនេះ នឹងទទួលបានប្រាក់១ពាន់បាតក្នុងមួយខែសម្រាប់រយៈពេល០៣ខែ រហូតដល់ខែកក្កដាខាងមុខ ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកស្រី រ៉ាឆាដា ដ្នាឌីរិក បានបង្ហាញការព្រួយបារម្ភខ្លាំងថា វាមិនអាចទៅរួចទេ ក្នុងការចែកប្រាក់ជូនប្រជាជននៅជំហានដំបូងនៅខែឧសភានេះ ដោយលោកស្រីបញ្ជាក់ថា បើសិនមិនមានការបង់ប្រាក់ក្នុងខែនេះទេ អ្នកដែលមានសិទ្ធិទទួលប្រាក់សុទ្ធនឹងត្រូវទទួលបាន២ពាន់បាតនៅខែក្រោយ និង ១ពាន់បាតទៀតនៅក្នុងខែកក្កដា ឆ្នាំ២០២០ ៕

  • រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរុះរើសំណង់អត់ច្បាប់នៅគល់ស្ពានព្រែកសំរោង

    រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរុះរើសំណង់អត់ច្បាប់នៅគល់ស្ពានព្រែកសំរោង

    ភ្នំពេញ៖ បន្ទាប់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះទៅណែនាំ និងចេញលិខិតជូនដំណឹងហាមសាងសង់ចំនួន៣លើក ហើយម្ចាស់ទីតាំងមិនអនុវត្តតាមរួចមក នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីជំនាញចុះទៅរុះរើចេញពីដីចំណីផ្លូវសាធារណៈ បានធ្វើអោយម្ចាស់សំណង់មានការខឹងសម្បារ ដោយប្រើប្រាស់កាយវិការ និងពាក្យសំដីមិនសមរម្យមកលើកម្លាំងចម្រុះពេលចុះអនុវត្តវិធានការរដ្ឋបាល ។ លោក រស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ ដែលដឹកនាំកម្លាំងជំនាញចុះរុះរើសំណង់សង់លើដីចំណីផ្លូវបានប្រាប់ថា មុនពេលកម្លាំងជំនាញចាត់វិធានការរដ្ឋបាលនៅថ្ងៃនេះ គឺផ្តើមចេញពីម្ចាស់ទីតាំងមានឈ្មោះ បូ យ៉េង មិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះឡើយ ។  រដ្ឋបាលខណ្ឌបានចុះមកណែនាំ២លើក និងចុងក្រោយចេញសេចក្តីជូនដំណឹងម្តងទៀត ដើម្បីហាមសាងសង់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ តែម្ចាស់សំណង់មិនស្តាប់នោះឡើយ នៅតែបំពានសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ ។ ផ្តើមចេញពីការមិនគោរពតាមការណែនាំនេះហើយ ទើបរដ្ឋបាលខណ្ឌច្បារអំពៅបានចាត់វិធានការរដ្ឋបាលចុះរុះរើចេញពីលើដីចំណីផ្លូវសាធារណៈ ។ លោកអភិបាលរងបានបន្តថា ទៅថ្ងៃខាងមុខទីតាំងដែលសាងសង់សំណង់អត់ច្បាប់នេះស្ថិតក្នុងប្លង់គោលរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្មនិងសំណង់ ដែលត្រូវ ពង្រីកផ្លូវអោយធំទូលាយទាំងសងខាង  ដូច្នេះចាប់ពីពេលនេះរាល់សំណង់ទាំងដែលសាងសង់នៅអមសងខាងផ្លូវ ត្រូវអនុវត្តការសាងសង់តាមប្លងគោលរបស់ក្រសួងរៀបចំ ដែនដី នគរូបនីយ៍កម្មនិងសំណង់ ទើបអនុញ្ញាតិអោយសាងសង់ ។ នៅពេលក្រុមការងារថ្នាក់ជាតិចាប់ផ្តើមអនុវត្តគម្រោងពង្រីកផ្លូវនៅអមសងខាង ស្ពានព្រែកសំរោងនិងចាប់ ពីគល់ស្ពានព្រែកសំរោង…

  • ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះពិនិត្យមើលទីតាំងភូមិសាស្ត្រ ដើម្បីរៀបចំប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរៈភូមិន្ទមួយចំនួន នៅតំបន់ភ្នំ ក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង

    ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះពិនិត្យមើលទីតាំងភូមិសាស្ត្រ ដើម្បីរៀបចំប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរៈភូមិន្ទមួយចំនួន នៅតំបន់ភ្នំ ក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ អមដំណើរដោយឯកឧត្តម មាស វណ្ណា នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ឧត្តមសេនីយ៍ឯក គង់ មុន្នី មេបញ្ជាការរងកងទ័ពជើងអាកាស ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការបញ្ជាការដ្ឋានការពារដែនអាកាស ព្រមទាំងឯកឧត្តម អស់លោក ជានាយរងសេនាធិការចំរុះ និងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ និង កងទ័ពជើងអាកាស បានអញ្ជើញចុះពិនិត្យមើលទីតាំងភូមិសាស្ត្រ ដើម្បីរៀបចំកសាងប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរៈភូមិន្ទមួយចំនួន នៅតំបន់ភ្នំ ក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលទីតាំង ដើម្បីរៀបចំប្រព័ន្ធយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរភូមិន្ទ នាឱកាសនោះបន្ទាប់ពីបណ្តាមេបញ្ជាការទ័ពជំនាញរាយការណ៍អំពីស្ថានភាព ទីតាំងភូមិសាស្រ្តនឹងលក្ខណ:បច្ចេកទេស ដែលត្រូវរៀបចំកសាងប្រព័ន្ធទីតាំងយុទ្ធសាស្ត្រការពារជាតិរបស់កងយោធពលខេមរភូមិនរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានធ្វើការណែនាំដល់បណ្តាមេបញ្ជាការ ទ័ពជំនាញទាំងអស់ ពិសេសអាជ្ញាធរដែនដី ត្រូវការពារទីតាំងតំបន់ភ្នំនេះ ឲ្យបានគត់មុត ដើម្បីឲ្យអង្គភាពទ័ពជំនាញដំណើការរៀបចំ ទីតាំងយុទ្ធសាស្ត្រការពារជាតិ របស់កងយោធពលខេមរភូមិន្ទ…

  • អង្គភាពកងពលតូចថ្មើជើងលេខ៤១ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកនាយទាហាន និងពលទាហានដែលទើបបញ្ចប់វគ្គសិក្សា ក្បួនយុទ្ធសាស្ត្រយោធាជំនាន់ទី៨ នៃវិទ្យាស្ថានកងទ័ពជើងគោក ចូលបំពេញក្របខណ្ឌបម្រើការងារ ដើម្បីរួមគ្នាការពារជាតិ

    អង្គភាពកងពលតូចថ្មើជើងលេខ៤១ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកនាយទាហាន និងពលទាហានដែលទើបបញ្ចប់វគ្គសិក្សា ក្បួនយុទ្ធសាស្ត្រយោធាជំនាន់ទី៨ នៃវិទ្យាស្ថានកងទ័ពជើងគោក ចូលបំពេញក្របខណ្ឌបម្រើការងារ ដើម្បីរួមគ្នាការពារជាតិ

    ខេត្តឧត្តរមានជ័យ៖ ពលទាហានដែលទើបបញ្ចប់វគ្គ បរិញ្ញាបត្រយោធាជំនាន់ទី៨ នៃវិទ្យាស្ថានកងទ័ពជើងគោក ត្រូវបានចាត់បញ្ចូលអោយចូលបំពេញបេសសកម្ម និងបម្រើកិច្ចការងារការពារជាតិ នៅក្នុងអង្គភាពពីរ គឺអង្គភាពវរៈសេនាតូចលេខ៤១៣ និងអង្គភាពវរៈសេនាតូចលេខ៤១៤  ចំណុះអង្គភាពកងពលតូចថ្មើជើងលេខ៤១ នៃយោធភូមិភូមិភាគទី៤ ដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។ ពិធីទទួលនាយ និងពលទាហានថ្មីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ឧសភាឆ្នាំ២០២០ ក្រោមការបង្ហាញវត្តមានពី មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម ដែលមានការចូលរួមពីនាយទាហាន និងពលទាហានជាច្រើនរយនាក់។ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានមានប្រសាសន៍ស្វាគមន៍ ចំពោះការបង្ហាញវត្តមានរបស់នាយ និងពលទាហាន ដែលទើបបញ្ចប់វគ្គសិក្សា រៀនក្បួនយុទ្ធសាស្ត្រយោធាជំនាន់ទី៨ មកពីវិទ្យាស្ថានកងទ័ពជើងគោកទាំងអស់ ដោយភាពកក់ក្តៅបំផុត។ លោកឧត្តមសេនីយ៍ មានប្រសាសន៍ថា ប្អូនៗគឺជាយុទ្ធជនជំនាន់ក្រោយ ដែលបានឆ្លងកាត់វគ្គសិក្សាយ៉ាងល្អិតល្អន់ នឹងក្លាយជាអ្នកមានសមត្ថភាពបន្តវេន ដឹកនាំលើកិច្ចការងារការពារជាតិដ៏ល្អ នៅក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ នាពេលខាងមុខ។ ដូច្នេះហើយ ប្អូនៗត្រូវតែមានឆន្ទៈមុះមុត អង់អាចក្លាហាន និងរឹងមាំ ហើយក៏មិនត្រូវបោះបង់ចោលការសិក្សាឡើយ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា នាយទាហានជានខ្ពស់ម្នាក់ ទម្រាំនឹងក្លាយជាប្រធានអង្គភាពដ៏ល្អមួយ គឺត្រូវផ្តើមចេញពីយុទ្ធជនយ៉ាងអង់អាចក្លាហាន នៅក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ត្រូវឆ្លងកាត់វគ្គហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រយោធា…

  • បរិមាណ និងគុណភាពនៅសហគមន៍ចិញ្ចឹមកង្កែបសង្កាត់ភ្នៀតនៅថេរ តែកង្កែបកូនពូជទៅជាកង្កែបសាច់

    បរិមាណ និងគុណភាពនៅសហគមន៍ចិញ្ចឹមកង្កែបសង្កាត់ភ្នៀតនៅថេរ តែកង្កែបកូនពូជទៅជាកង្កែបសាច់

    បន្ទាយមានជ័យ៖  គ្រាន់តែក្នុង២-៣ភូមិក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ មានកសិករសហគមន៍ចិញ្ចឹមកង្កែបកូនពូជ និងកង្កែបសាច់ចំនួន៤៧គ្រួសារ ហើយមានបរិមាណកង្កែបថេរប្រមាណ៦ម៉ឺនក្បាល ។ ប៉ុន្តែនៅចំពោះមុខនៃផលប៉ះពាល់នេះ  ក៏ដូចជាដើម្បីគាំពារ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ប្រជាកសិករសហគមន៍ខាងលើ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដែលក៏ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានគម្រោងទិញកង្កែបកូនពូជចាប់ពីម៉ឺនក្បាលឡើងទៅដើម្បីយកទៅចិញ្ចឹមនៅកសិដ្ឋានមួយរបស់លោកនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ធ្វើយ៉ាងនេះ ដើម្បីអោយកសិករចិញ្ចឹមកង្កែបទាំងនេះ ទទួលបានផលប្រយោជន៍ពីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធររដ្ឋាភិបាល ក៏ដូចមន្ត្រីក្រុមការងារចុះជួយ (គណបក្ស)ដែលពួកគេបានជឿជាក់ឮគាំទ្ររហូតមកនោះ ។ លោកផុន គឹមហាន  ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបដ៏ចំណាស់ជាងគេនៅភូមិកំព្រីងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណប្រាប់ពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ថា៖ ដោយសារផលប៉ះពាល់ពីការីករាលដាលនៃមេរោគ និងជម្ងឺកូវីត១៩ បានបង្កអោយបរិមាណ និងគុណភាពនៅសហគមន៍ចិញ្ចឹមកង្កែបសង្កាត់ភ្នៀតនៅថេរ ។ ប៉ុន្តែបានទម្លាយការពិតថា ក្នុងអំឡុងនៃស្ថានភាពនេះ ពូជកូនកង្កែប មិនសូវមានអ្នកណាទិញយកទៅចិញ្ចឹមបន្តទេ។ ហេតុនេះនៅក្នុងកសិដ្ឋាននាបច្ចុប្បន្ននេះ កង្កែបកូនពូជបានធំជាត់ក្លាយទៅជាកង្កែបសាច់ហើយ ។ ចំពោះការចិញ្ចឹមកង្កែបនេះ  កសិករ ក៏ដូចលោក ហួត សាវឺ ចៅសង្កាត់ភ្នៀតបាននិយាយថា៖ ក្នុងសហគមន៍មានកសិករ៤៧គ្រួសារ ជាសមាជិកហើយបាននឹងកំពុងបន្តចិញ្ចឹមកង្កែបកូនពូជ និងកង្កែបសាច់សរុបប្រមាណ៦ម៉ឺនក្បាល ។ ក្នុងនោះបានចិញ្ចឹមកង្កែបពូជខ្មែរ  ថៃនិងយួន ដូចជាពូជរណា  ពូជប៉ារ៉ា ជាដើម…

  • គ្រឿងសម្ភារហូបចុករួមនឹងថវិកាមួយចំនួន ត្រួវបានប្រគល់ជូនដល់ក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំង ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនកនរីកនរជួបការលំបាក់

    គ្រឿងសម្ភារហូបចុករួមនឹងថវិកាមួយចំនួន ត្រួវបានប្រគល់ជូនដល់ក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំង ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនកនរីកនរជួបការលំបាក់

    កំពង់ឆ្នាំង៖ គ្រឿងសម្ភារហូបចុករួមនឹងថវិកាមួយចំនួនត្រូវបានប្រគល់ជូនដល់ក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំង ធ្វើការចែកជូនដោយផ្ទាល់ដៃដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្រីក្រជួបការលំបាក់១៦០ គ្រួសារ នៅតាមបណ្តា ក្រុង ស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០ ២០នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អភិបាលរងខេត្តលោក ស្រ៊ន សំឬទ្ទី និងជាតំណាងដ៏ខ្ពង់ខ្ពស់ អភិបាល គណៈអភិបាលខេត្ត លោក ឈូ ចន្ទ័ឌឿន មេបញ្ជាការបនរតិបត្តការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ធនធឿន ក្នុងនោះមានការអញ្ជើញចូលរួមមន្ទីរស្ថាបន័ជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមផងដែរ ។ គ្រឿងសម្ភារៈដែលបាននាំយកមកប្រគល់ជូនក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំងរួមមាន៖ ១, អង្ករចំនួន ១៦០ បេ   ២,មីម៉ាៗចំនួន១៦០ កេះតូច  ៣,ទឹកស៊ុអ៊ុវចំនួន១៦០យួរ  ៤,ទឹកត្រី ចំនួន ១៦០ យួរ ៥,ថវិកាក្នុង១ៗទទួល ៣០.០០០រៀល ៦,ទឹកសុទ្ធចំនួន ១៦០ យួរ  ។ អភិបាលរងខេត្តកំពង់ឆ្នាំលោក ស្រ៊ន សំឬទ្ធី តំណាងដ៏ខ្ពង់ខ្ពស់អភិបាលខេត្ត…

  • រដ្ឋាភិបាលថៃ ផ្ដល់ថវិកាចំនួន ២លានបាត តាមរយៈឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ជូនសម្ដេចតេជោ ក្នុងការចូលរួមចំណែកទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា

    រដ្ឋាភិបាលថៃ ផ្ដល់ថវិកាចំនួន ២លានបាត តាមរយៈឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ជូនសម្ដេចតេជោ ក្នុងការចូលរួមចំណែកទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា

    ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា បានមានប្រសាសន៍ថា ស្ថិតក្នុងឱកាសខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ឯកឧត្តមក៏បាននាំយកថវិកាចំនួន ២ លានបាត ដើម្បីប្រគល់ជូនសម្ដេចតេជោក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។ ក្នុងកិច្ចពិភាក្សា្នគ្នានេះដែរ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ជាថ្មីម្ដងទៀត បានសំដែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយ សម្តេចតេជោចំពោះការបាត់បង់ម្ដាយក្មេក របស់សម្តេចកន្លងមក។ ឯកឧត្តមក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនសម្ដេចតេជោដែលបានដាក់វិធានការយ៉ាងប្រាកដនិយម ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះគឺមានប្រសិទ្ធភាពខ្ពស់ ហើយទប់ស្កាត់មិនឲ្យមានការរាតត្បាតនៅកម្ពុជាទៀតឡើយ។ ឯកឧត្តមក៏បានរាយការណ៍ ជូនសម្ដេចអំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា គឺឯកឧត្តមបានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំ ធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញ នៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែកនូវសម្ភារៈ ដូចជាសម្ភារៈអនាម័យមានម៉ាក់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ជាពិសេសឯកឧត្តមក៏បានណែនាំ និងធ្វើការជាមួយក្រុមហ៊ុនថៃទាំងអស់ដោយធ្វើយ៉ាង ណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញមក។…

  • ឯកអគ្គរដ្ឋទូតទីម័រខាងកើតថ្មីប្រចាំកម្ពុជាប្ដជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យមានវិសាលភាពកាន់តែធំឡើង ជាពិសេស ពាក់ព័ន្ធការនាំអង្ករចេញទៅប្រទេសទីម័រឡែស

    ឯកអគ្គរដ្ឋទូតទីម័រខាងកើតថ្មីប្រចាំកម្ពុជាប្ដជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យមានវិសាលភាពកាន់តែធំឡើង ជាពិសេស ពាក់ព័ន្ធការនាំអង្ករចេញទៅប្រទេសទីម័រឡែស

    ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃពុធ ៦ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីរៀបចំការនាំអង្ករចេញទៅប្រទេសទីម័រឡែស និងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល រួមនឹងក្រសួងដទៃទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានវិសាលភាពកាន់តែធំឡើង។ ក្នុងជំនួបនោះដែរ ឯកឧត្តម Kupa បានគោរពពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខទុកពី ឯកឧត្តមនាយករដ្ឋមន្ត្រីប្រធានាធិបតីប្រទេសទីម័រខាងកើតជូនចំពោះសម្ដេចតេជោ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏ពិបាកមួយនៃជំងឺកូវីដ១៩ ដែលពិភពលោកកំពុងជួបប្រទះ  ទោះជាយ៉ាងណាក៏ដោយឯកឧត្តម ពុំមានការភិតភ័យ ដែរ ផ្ទុយទៅវិញឃើញថាវិធានការរបស់សម្ដេចតេជោបានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្នុងន័យនេះឧត្តមសូមគោរពថ្លែងនូវការសាទរចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់ការរាតត្បាតមេរោគកូវីត១៩ បានយ៉ាងជោគជ័យ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោផងដែរថានិស្សិតរបស់ទីម័រឡែស ក៏ដូចជាមន្ត្រីស្ថានទូតទាំងអស់គឺទទួលបាននូវសុវត្ថិភាពល្អ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា នៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមមកកម្ពុជានៅពេលនេះ ឯកឧត្តមនឹងពិនិត្យមើលឡើងវិញរាល់អនុស្សារណៈទាំងឡាយដែលបានចុះរួមគ្នាកន្លងមក និងធ្វើយ៉ាងណាជំរុញការដាក់ដំណើរការអនុសារណៈទាំងអស់នោះ អោយទទួលបានជោគជ័យ។ ជាការឆ្លើយតប សម្ដេចតេជោ…