-
ក្លិប Arsenal ចាប់អារម្មណ៍ចង់ខ្ចីជើង Ousmane Dembele ពី Barcelona
ក្រុមកាំភ្លើងធំ Arsenal បានចាប់អារម្មណ៍កីឡាករ Ousmane Dembele ពីអេស្ប៉ាញទៅកាន់អង់គ្លេស នៅចប់រដូវកាលនេះ បន្ទាប់ពីមានព័ត៌មានក្លឹប Barcelona ដាក់ ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង ក្នុងលក្ខខណ្ឌខ្ចីជើង ។ បើយោងតាម Daily Mail ក្លិបអ្នកមានបុណ្យ បានដាក់អោយខ្ចីជើង ដើម្បីកាត់បន្ថយការចំណាយលើប្រាក់ឈ្នួល ខណៈប្រធានក្លិបចង់បាន Neymar មកវិញ ហើយក្លឹបត្រូវការលក់កីឡាករមួចំនួនទៀត ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Philippe Coutinho ដែលកំពុងលេងនៅ Bayern Munich ។ គួរបញ្ជាក់ថា កីឡាករបារាំងរូពនេះ ធ្លាប់ឈ្នះពាន World Cup ឆ្នាំ២០១៨ និងបានឈ្នះ La Liga ២ដងជាមួយ Barca ក្រោយចេញពី Dortmund នៅឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ១៣៥លានផោន ក្នុងការបង្ហាញខ្លួនបាន ៧៤ប្រកួតប៉ុណ្ណោះគ្រប់កម្មវិធី ៕
-
តើអាចទេ ? ម្ចាស់ខ្សែក្រវាត់ពិភពលោកបច្ចុប្បន្ន Tyson Fury នឹងឡើងសង្វៀនជាមួយ Mike Tyson
ទស្សនិកជនជាច្រើនកំពុងរងចាំមើល ថាតើ Mike Tyson ដែលជាអតីតអ្នកប្រដាល់ជើងចាស់ អាចត្រឡប់មកកាន់សង្វៀនវិញទេ ដោយមានការស្នើរសុំអោយជួបជាមួយ ម្ចាស់ខ្សែក្រវាត់ពិភពលោកបច្ចុប្បន្ន Tyson Fury ។ គួររំលឹកថា Mike Tyson បានចូលនិវត្តន៍កាលពីឆ្នាំ២០០៥ បានចាប់ផ្ដើមហ្វឹកហាត់ឡើងវិញអំឡុងពេលរក្សាខ្លួន នៅផ្ទះពីវីរុសកូរ៉ូណា ហើយត្រូវបានទាក់ទងជាមួយគូប្រកួតជាច្រើន ដើម្បីឲ្យលោកត្រឡប់មកកាន់ការប្រកួតវិញ ។ ក្នុងនោះដែល Mike ត្រូវបានគេរាយការណ៍ពិភាក្សា ចង់ប៉ះដៃគូចាស់ Evander Holyfield ពីព្រោះអ្នកទាំង២ មានវ័យប្រហាក់ប្រហែលគ្នា ។ សូមបញ្ជាក់ថា កីឡាករសញ្ជាតិអង់គ្លេស Fury បានទទួលទូរសព្ទស្នើឲ្យវាយជាមួយ Mike Tyson ក្នុងការប្រកួតបែបមិត្តភាព ៕
-
រដ្ឋបាលខណ្ឌចំការមន ផ្សព្វផ្សាយសេចក្ដីណែនាំ និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល
ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសប្រចាំខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់ទាំង ០៥ នាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង៥ និងតំណាងក្រុមហ៊ុន ស៊ិន ទ្រី ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់។២-ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០០៧/២០ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាល។៣-បញ្ហាអនាម័យ និងបរិស្ថាន។៤-បញ្ហាផ្សេងៗ។ ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល បានជំរុញឲ្យមន្ត្រីនៅក្នុងខណ្ឌចំការមនទាំងអស់ បន្តផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅនឹងការការពារកុំឲ្យមានការរីករាលដាលនៃជំងឺឆ្លងកូវិដ-19 ទោះបីជាប្រទេសកម្ពុជាយើង មានសភាពធូរស្រាលនឹងជំងឺនេះក៏ដោយ ។ លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់ផងដែរថា តាមការធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-19…
-
ចេកព្រះវិហារ៩០%ចិញ្ចឹមអ្នកភ្នំពេញ ខណៈដំណាំយុទ្ធសាស្ត្រមាន៧មុខ
កសិករខេត្តព្រះវិហាមានមោទកភាពចំពោះផលិតផលចេករបស់ខ្លួនដែលកំពុងបំពេញតម្រូវរបស់អ្នកទីក្រុងភ្នំពេញ។ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានអះអាងរស់ជាតិចេកខេត្តព្រះវិហារមានរស់ជាតិផ្អែមឆ្ងាញ់ដែលបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេស។លោកសង្កត់ធ្ងន់ថាដំណាំចេករបស់ខ្លួនមិនមានការនាំចេញទៅក្រៅប្រទេសព្រោះតម្រូវការក្នុងស្រុកមានខ្ពស់។ គិតត្រឹមឆ្នាំ២០១៩ កសិករខេត្តព្រះវិហារដាំដំណាំចេកបានជាង១២២,៤០០តោន ក្នុងផ្ទៃដី៨១៦០ហិកតា។ បន្ថែមពីនេះ ខេត្តព្រះវិហារមានដំណាំយុទ្ធសាស្ត្រកសិកម្មចំនួន៧ប្រភេទ នេះគឺជាការអះអាងរបស់ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា។ដំណាំយុទ្ធសាស្ត្រទាំងនោះរួមមាន ដំណាំស្រូវកាលពីឆ្នាំ២០១៩មានចំនួន៩ម៉ឺនតោន ស្វាយមាន១៦,៧២៥តោន ខ្នុរ៥,៤២០តោន សណ្តែកបាយ៤,៩៨៨តោន ពោតស១១,៩២២តោន ដំឡូងមី ២៤១,៨៤៦តោន ល្ពៅ ២,១៤០តោន ហើយស្វាយចន្ទីមាន៣៥,៦៥៨តោន ក្រៅពីនោះក៏មានដំណាំកៅស៊ូដែលជាលក្ខណៈគ្រួសារចំនួន២៦០ហិកតា៕
-
ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កម្មវិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលរាជធានី/ខេត្ត ព្រមទាំងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួយដូរមនុស្ស យ៉ាងច្រើន។ បើយោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលប្រមូលបានពីមន្ត្រីជំនាញរបស់នាយកដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ទូទាំងប្រទេសបានបង្ហាញអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទថា មានភាពល្អប្រសើរជាងមុន បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨។ * សម្រាប់ការបង្ក្រាប និងសង្គ្រោះជនរងគ្រោះ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ចំនួន២២ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ លើ១៣៤ករណី មានការកើនឡើង ៣៥ករណី ស្មើនឹង ២៦.១១ភាគរយ…
-
សហរដ្ឋអាមេរិក បន្ដជួយគាំទ្រដល់ កម្ពុជា នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ
ភ្នំពេញ ៖ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រ កម្ពុជា បានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ដជួយគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការលើ ក កម្ពស់សុខភាពសាធារណៈ ហើយនាពេលកន្លងទៅ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ធ្លាប់ជួយកម្ពុជា។ ឯកឧត្តម Patrick Murphy បានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។ ឯកឧត្តម Patrick Murphy មានប្រសាសន៍ថា «ចំពោះសុខភាពសាធារណៈ បន្ដជួយគាំទ្រដល់ កម្ពុជា នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា ។ជាពិសេស ថ្មីៗរដ្ឋាភិបាល អាមេរិកបាន ផ្ដល់ជំនួយមួយចំនួនគាំពារ និងគាំទ្រសុខភាពសាធារណៈ»។ ឯកឧត្តម Patrick Murphy មានប្រសាសន៍ថា «ចំពោះសុខភាពសាធារណៈ បន្ដជួយគាំទ្រដល់…
-
ឥណ្ឌាចាប់ផ្តើមបើកដំណើរការជើងហោះហើរក្នុងស្រុកឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល០២ខែ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19
ឥណ្ឌា៖ ឥណ្ឌាចាប់ផ្ដើមបើកដំណើរការជើងហោះហើរក្នុងស្រុកវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងពីរខែ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន CNN នាពេលថ្មីៗ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក ហាឌីប ស៊ីង ភូរី បានលើកឡើងថា អ្នកដំណើរដែលពុំមានរោគសញ្ញាកូវីដ១៩ ទើបអនុញ្ញាតឱ្យឡើងយន្ដហោះ ហើយអ្នកដំណើរគ្រប់រូបចាំបាច់ត្រូវពាក់ម៉ាស និង យកអាល់កុលលាងដៃតាមខ្លួនជាប់ជានិច្ច ។ សូមជម្រាបថា ជើងហោះហើរក្នុងស្រុកមួយចំនួនធំរបស់ប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ លើកលែងតែរដ្ឋ អាន់ដ្រា ប្រាដេស ភាគខាងត្បូង និងរដ្ឋ បែនហ្គាល់ ភាគខាងកើត ដែលត្រូវកំណត់ចំនួនប្រតិបត្តិការ ៕
-
សិង្ហបុរីព្រមានពីហានីភ័យនៃការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយសារតែវិបត្តិវីរុសកូរ៉ូណាថ្មី
សិង្ហបុរី៖ សិង្ហបុរីទំនងជាត្រូវប្រឈមមុខនឹងការដើរថយក្រោយនៃសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាងការរំពឹងទុក ដែលបានប៉ះពាល់ដល់ចរន្ដសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសារតែការឆ្លងរាតត្បាតជាសកលនៃមេរោគ COVID-19 ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យកាលពីឆ្នាំ១៩៦៥ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានទម្លាក់ការព្យាករ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី ៤ ទៅ ៧ ភាគរយ មកនៅត្រឹម ១ ទៅ ៤ ភាគរយក្នុងឆ្នាំ២០២០ ខណៈអាជ្ញាធរក្នុងស្រុកបានទម្លាក់ ការព្យាករសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជាលើកទី៣នៅឆ្នាំនេះ ។ គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៩កន្លងទៅនេះ បានឈានទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ចរួចទៅហើយ ដោយសារតែការនាំចេញបានធ្លាក់ចុះ ព្រោះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ៕
-
សំបុកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ហេតុអីប៉ូលីសបង្រ្កាបមិនបាន?
ភ្នំពេញ៖ ” សំបុកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ហេតុអីប៉ូលីសបង្រ្កាបមិនបាន? ” នេះជាចម្ងល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ បុរីកីឡា តំបន់ក្តាន់២ក្បែរទីស្តីការគណៈរដ្ឋមន្រ្តី និងតំបន់ទនប់ទួលគោកផ្លូវរទេះភ្លើងដែលគេដឹងថាជាតំបន់លក់ និងប្រើប្រាស់ថ្នាំញៀនប្រចាំក្រុងភ្នំពេញ ដ៏ល្បីល្បាញប៉ុន្តែប៉ូលីសមិនអាចបង្ក្រាបបាន។ នៅតំបន់ក្តាន់២នេះអ្នកដែលលក់ថ្នាំញៀនធំជាងគេហើយអ្នកណាក៏ស្គាល់វាដែរគឺអាតោធំ និងអាតោតូច។ រាល់ថ្ងៃប្រជាពលរដ្ឋឃើញតែសមាសភាពសមត្ថកិច្ចជិះម៉ូតូ មកយកលុយរាល់ថ្ងៃពីម្ចាស់បន្ទប់ជួលអោយអ្នកជក់គ្រឿងញៀនបន្តកន្ទុយគ្នាអត់ដាច់។ ចំណែកនៅប្លុកបុរីកីឡាបើនិយាយពីចរាចរគ្រឿងញៀនវិញក៏មិនចាញ់នៅផ្លូវរទេះភ្លើងតោ២នេះប៉ុន្មានដែរ តែបើនៅលើទំនប់ទួលគោកត្រង់ផ្លូវរទេះភ្លើងវិញសាហាវជាងគេគឺ ឈរលក់យ៉ាងចំហរចំណែកអ្នកជឹះម៉ូតូមិនប្រយ័ត្នត្រូវពួកថ្នាំញៀនឆក់ទូរស័ព្ទ ឬកាបូបអស់។ ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋទទូចសុំអោយរាជរដ្ឋាភិបាលមេត្តាជួយលប់បំបាត់ពួកជួញដូរ និងបិទទីតាំងប្រើប្រាសើថ្នាំញៀនទាំង៣កន្លែងនេះផងដើម្បីសុវត្ថភាព សន្តិសុខសង្គម៕
-
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ផ្លូវជាតិលេខ៥ ភាគខាងត្បូង បានបង្ហាប់គ្រឹះសាងសង់ត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស
ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងនាំយកម៉ាស៊ីនត្រួតពិនិត្យគុណភាពផ្លូវ ដើម្បីចុះត្រួតពិនិត្យគុណភាពផ្លូវជាតិ៥ ភាគខាងត្បួងដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ និងមានការចូលរួមពីគណៈប្រតិភូ មន្ត្រីត្រួតពិនិត្យបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៥ ភាគខាងត្បូង បានដំណើរការបង្ហាប់គ្រឹះសាង់សង់ត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស ដែលក្រសួងសាធារណការបានកំណត់ ។ ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវនេះ គឺមានសារៈសំខាន់ណាស់ ដែលវាគឺជាផ្លូវធំមួយសម្រាប់អាស៊ាន ដែលបានភ្ជាប់ពីប្រទេស ចិន ចូលភូមា ឆ្លងកាត់ថៃ ចូលមកកម្ពុជា និងបន្តឆ្ពោះទៅវៀតណាម ដូចនេះការដឹកទំនិញឆ្លងកាត់កម្ពុជា គឺត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥នេះឯង ហើយវាគឺមានសារៈសំខាន់ណាស់ ក្នុងការពង្រីកផ្លូវមួយខ្សែនេះ វាអាចជួយកាត់ បន្ថយគ្រោះថ្នាក់ចររាចរណ៍ផង សម្រួលដល់ការដឹកទំនិញផង ហើយវាបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេស កម្ពុជា ដូចនេះផ្លូវនេះត្រូវតែធ្វើឱ្យមានគុណខ្ពស់ ដើម្បីឱ្យបានជាប់រឹងមាំ និងប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត។ ឯ,ឧ ទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការសាងសង់ផ្លូវជាតិលេខ៥ភាគខាងត្បួងនេះ បានសម្រេចការសាងសង់បានចំនួន២៩ភាគរយ…