-
ពិព័រណ៍សៀវភៅធំជាងគេបំផុតនៅលើពិភពលោក នឹងត្រូវរៀបចំធ្វើឡើងជាលើកដំបូង នៅរាជនធានីភ្នំពេញ
ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ីបានប្រកាសនៅព្រឹក ថ្ងៃទី១៩ ខែធ្នូ នេះថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុតនៅលើពិភពលោក នៅក្នុងប្រទេសកម្ពុជាជាលើកដំបូងរបស់ខ្លួន។ ក្នុងរយៈពេលមួយ ទសវត្សរ៍កន្លង មកនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះ នៅក្នុងតំបន់មួយ ចំនួននៅលើពិភពលោកដូចជា នៅតំបន់អាស៊ីអាគ្នេយ៍,អាស៊ីខាងត្បូងនិងមជ្ឈឹមបូព៌ា។ អ្នកចូលចិត្ដអានសៀវភៅនៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅដែលមានតំលៃសមរម្យជាមួយនឹងការបញ្ចុះតំលៃចាប់ពី 50% ទៅ 90% នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នៅភ្នំពេញ ឆ្នាំ 2020នេះ។ ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរី ក្នុងរយៈពេល ១២ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី 9 ខែ មករា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 20 ខែ មករា ឆ្នាំ…
-
ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង សម្ពោធជាផ្លូវការ
ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយអ្នកកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ “ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើងអាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។” លោកឧកញ៉ា លាង ឃុន…
-
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប៖ កំណែទម្រង់វិមជ្ឈការ និងសហវិម្ឈការមានសារះសំខានណាស់ក្នុងការធ្វើឲ្យសង្គមមានគណនេយ្យភាពដើម្បីលើកកម្ពស់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើនៃជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហភាពអឺរ៉ុប ដែលកន្លងមក តែងតែខិតខំប្រឹងប្រែងក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានសម្ដែងក្ដីសង្ឃឹមថាវត្តមានលោកជំទាវក្នុងអាណត្តិការងារនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ជាការឆ្លើយតបលោកជំទាវ ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជំរាបជូនសម្ដេចក្រឡាហោមថាតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ លោកជំទាវបានដឹងថាកន្លងមកក្រសួងមហាផ្ទៃបានផ្ដល់នូវកិច្ចសហការដ៏ល្អជាមួយសហភាពអឹរ៉ុប ពិសេសសម្ដេចក្រឡាហោមផ្ទាល់ និងបានសម្ដែងសង្ឃឹមដែរថាតាមរយៈអាណត្តិការងារនេះ លោកជំទាវនឹងបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជានេះទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជំរាបជូសម្ដេចដែរថាសហភាពអឺរ៉ុប មានកម្មវិធីអភិវឌ្ឍន៍មួយចំនួនដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងនោះក៏មានកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយថាលោកជំទាវពិតរីករាយចំពោះការមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចក្រឡាហោម និងសូមអរបអរសាទរចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា…
-
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលនឹងរួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ (ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និងឆ្នាំ២០៥០ (ប្រទេសចំណូលខ្ពស់)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំកុងត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ត «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា» និង…
-
រដ្ឋបាលរាជធានីភ្នំពេញសម្រេចកែសម្រួលតំបន់ក្តាន់២ឲ្យទៅជារង្វង់មូលវិញ ដើម្បីរំដោះចរាចរណ៍ឲ្យកាន់តែងាយស្រួល
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ ខែធ្នូ ភាគីពាក់ព័ន្ធបានឯកភាព កែសម្រួលលំហូរចរាចរណ៍នៅចំណុចប្រសព្វកា្តន់ពីរឡើងវិញតាមរយៈ ការធ្វើជារង្វង់មូល តម្លើងភ្លើងស្តុបឲ្យមានភាពស៊ីសង្វាក់គ្នា និងពង្រីកទទឹងផ្លូវប្រវែង៣ម៉ែត្រកន្លះបន្ថែមទៀតពី មុខ ទីស្តីការគណៈរដ្ឋមន្រ្តីដល់ដល់ស្ពានអាកាសតិចណូ ដើម្បីរំដោះការកកស្ទះចរាចរណ៍អោយ កាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងកែសម្រួលលំហូរ ចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់ នេះកំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃដែលរំខានដល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ។ តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្តរបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេស កម្ពុជាបានបង្ហាញថាក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចំា ស្ទើរពេញមួយថ្ងៃ។ ឯកឧត្តមបានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចកែ លម្អចរាចរណ៍នៅតំបន់នេះដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដេលត្រូវចំណាយ តិចហើយស្ថាបនាលឿនរហ័សដោយពុំបាច់រង់ចាំ ការធ្វើផ្លូវក្រោមដីបានឡើយ។ ឯកឧត្តមបានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះមានការកកស្ទះជាប្រចាំ។សម្លេង«ចរាចរណ៍បានចេញច្រើនពីតំបន់បឹងកកមកសហព័ន្ធរ៉ុស៊ី ដោយសារតែបិទផ្លូវរណប ម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ស្ទះខ្លំាងហៀទៅដល់មុខគណៈរដ្ឋមន្រ្តី ដូច្នេះត្រូវតែដោះស្រាយ បញ្ហានេះជាបន្ទាន់»។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធ…
-
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះនាពេលកន្លងមក ដើម្បីនាំយកសមិទ្ធផលថ្មីៗលើវិស័យពាណិជ្ជកម្ម ជូនប្រជាជន និងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ ខាងមុខ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងឱកាសការងារ សំដៅជំរុញការអភិវឌ្ឍ និងបែងចែកកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌។ ការប្តេជ្ញារបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម CTIS កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០។ …
-
ពិធីប្រកាសផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណ័សរសើរ លិខិតសរសើរជូនដល់មន្រ្តីនគរបាលជាតិចំនួន ១០២នាក់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ភ្នំពេញ៖ ការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តស័ក្តិ និងប្រគល់បណ្ណ័សរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិចំណុះការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំនួន១០២នាក់។ពីធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅស្នងការរាជធានីភ្នំពេញ។ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិអោយប្រារព្វពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តស័ក្តិ និងប្រគល់បណ្ណ័សរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិចំណុះការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរង លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា ប្រធានការិយាល័យបុគ្គលិក លោក តិមា សោភា អភិបាលរងខណ្ឌសែនសុខ ជាគណធិបតី បានផ្តល់កិត្តិយសក្នុងពិធិប្រកាសផ្ទេរភារកិច្ច បំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណ័សរសើរ លិខិតសរសើរជូនដល់មន្រ្តីនគរបាលជាតិចំនួន ១០២នាក់ ក្នុងនោះ ៖ ប្រកាសតួនាទីចំនួន ១៣នាក់ ប្រគល់លិខិតសរសើរចំនួន ៤៤នាក់…
-
បង្ក្រាបចោរឆក់កាបូបម្នាក់ភ្លាមៗ នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍ឫស្សីកែវ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដេញតាមបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ លើមុខសញ្ញាចោរម្នាក់ បន្ទាប់ពីរូបគេជិះម៉ូតូទៅធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច ពីជនរងគ្រោះជាស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូដឹកកូនតាមដងផ្លូវ។ ករណីតាមបង្ក្រាបចោរឆក់កាបូបស្ពាយម្នាក់ ដែលស្ថិតក្រោមការបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១២៖០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ តាមការឆ្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺបន្ថែមពីជនរងគ្រោះនៅជំហ៊ានដំបូង, មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបញ្ជាក់ថា ជនរងគ្រោះជិះមូតូដឹកកូនស្រី អាយុប្រហែល៥ឆ្នាំ មកពីស្រុកកណើត ឯខេត្តព្រៃវែង ក្នុងគោលបំណងសំដៅទៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវបញ្ជាក់ទៀតថា បើតាមជនរងគ្រោះ ពេលកំពុងធ្វើដំណើរសុខៗ មកដល់ចំណុចកើតហេតុ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្រាប់តែលេខមុខជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ មកពីខាងក្រោយ និងអែបពីខាងស្តាំ (ម៉ូតូជនរងគ្រោះ) រួចយកដៃឆ្វេងធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះ…
-
មន្រ្ដីនគរបាលខណ្ឌដង្កោ សរុប១១៧នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ
ភ្នំពេញ៖ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹង ថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំខណ្ឌដង្កោ បានប្រារព្ធ ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ ជូនមន្រ្ដីន គរ បាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ស ថេត អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ នឹងមានការចូលរួមពីសំណាក់លោកអធិការ អធិការរង និង មន្ត្រី នគរបាល ដែលត្រូវ ទទួល ការតែងតាំង ភារកិច្ច បំពាក់ ឋានន្ដរ ស័ក្កិ និងទទួលប័ណ្ណសរសើរ លិខិត…
-
សិក្ខាសាលា ហុងស៊ុយ លំដាប់អន្ដរជាតិ សម្រាប់ឆ្នាំ២០២០ រៀបចំឡើងក្រោមវត្តមានមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន
រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជន អាហារូបករណ៍ (ស២) នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាហុងស៊ុយ លំដាប់អន្ដរជាតិ សម្រាប់ឆ្នាំ២០២០ ដែលមានអ្នកចូលរួមជាច្រើនរយនាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានលើកឡើងថា ដោយបង្ហាញនូវមោទនភាពដែលបានចូលរួមបើកសិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២០ ដែលមានគ្រូហុងស៊ុយល្បីៗ មកពីប្រទេសផ្សេងៗជាច្រើន ដូចជា ប្រទេសថៃ សិង្ហបុរី។ លោកអះអាងថា គ្រូហុងស៊ុយដែលមកចូលរួមនេះ សុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់។ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ក៏បានកត់សម្គាល់ថា ការរៀបចំរបស់វិស័យឯកជន ពិតជាខ្វះមិនបានសម្រាប់ការសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាល ព្រោះវិស័យ ឯកជន គឺជាវិស័យដែលគាំទ្រឲ្យរាជរដ្ឋាភិបាលមានខឿនសេដ្ឋកិច្ចជឿនលឿនទៅបាន។ លោកក៏បានលើកឡើង ដោយស្នើឲ្យអ្នកធ្វើការលើ វិស័យហុងស៊ុយនេះ ចូលរួមលុបបំបាត់នូវព័ត៌មានមិនពិត Fake News ដោយត្រូវចូលរួមផ្សាយនូវអ្វីដែលជាព័ត៌មានពិតប្រាកដ។ គួរជម្រាបថា សិក្ខាសាលាហុងស៊ុយលំដាប់អន្តរជាតិ…