Category: ព័ត៌មាន

  • ក្រុមវិទ្យាល័យឥន្ទ្រទេវីក្លាយជាជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

    ក្រុមវិទ្យាល័យឥន្ទ្រទេវីក្លាយជាជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

    ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីបានក្លាយជាជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ 2019 ក្រោយយកឈ្នះវិទ្យាល័យឫស្សីកែវដោយលទ្ធផល២ទល១ ។ សូមជម្រាប់ជូនថា ក្រុមដែលក្លាយជាជើងឯកការប្រកួតនេះទទួលប្រាក់រង្វាន់ ៦០លានរៀល ជើងឯករង៤០លានរៀ លេខ៣ ២០ លានរៀល ។ ចំណែកកីឡាករទាត់បញ្ជូលទីច្រើនជាងគេ  កីឡាករល្អជាងគេ ក្រុមទទួលបាន Fair Play គ្រូបង្វឹកល្អជាងគេ អាញ្ញាកណ្តាលល្អជាងគេ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២ លានរៀល ដូចៗគ្នា ៕ធ.ដ

  • ផ្ទះទីប្រាំជាលំនៅឋានសម្យរម្យត្រូវបានសាខាកាកបាទក្រហមប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយនាង

    ផ្ទះទីប្រាំជាលំនៅឋានសម្យរម្យត្រូវបានសាខាកាកបាទក្រហមប្រគល់ជូនប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយនាង

    បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពទីទាល់មិនសមរម្យ ហើយ ជាអកុសលត្រូវភ្លើងឆេះផ្ទះអស់គ្មានសល់ កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅភូមិអូអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ ត្រូវបានសាខាកាកបាទក្រហមខេត្តប្រគល់ជូន ផ្ទះទីប្រាំជាលំនៅឋានសម្យរម្យនាថ្ងៃទី១៩ ធ្នូឆ្នាំ២០១៩។     ប្រជាពលរដ្ឋជារួសារមានជីវភាពទីទាល់មិនសមរម្យ ប្តីឈ្មោះ ម៉ិច តូន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ សុផៃ អាយុ៣៧ឆ្នាំ មានកូនចំនួន៤នាក់ម្នាកពិការពីកំណើត។ តាមសំណើររបស់អាជ្ញាធរមូលដ្ឋានទើបក្រុមប្រតិបត្តការសាខាកាកបាទក្រហមខេត្តបានចុះប៉ាន ប្រមាណ  គ្រួសារខាងលើឃើញថាគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ មិនមានមុខរបរច្បាស់លាស់ប្រភពចំណូលពឺងលើមេ គ្រួសារម្នាក់ឯងធ្វើកម្មករសំណង់ជារបរប្រចាំថ្ងៃដោយបានចំណូលតិចតួច សមាជិកគ្រួសារ ច្រើនថែមទាំងមានកូន ពិការម្នាក់ទៀត ដោយស្ថានភាពទីទាល់ក្រខ្លាំងពេកមិនអាចសាងសង់ផ្ទះបាន សម្រាប់រស់នៅបន្តនោះ ទើប សាខាកាកបាទក្រហមខេត្ត បានចាប់ផ្តើមអនុវត្តន៍រកជាងដើម្បីម៉ៅការ សាងសង់ផ្ទះថ្មីមួយខ្នងមានទំហំ ៤ គុណ៧ ម៉ែត្រ កម្ពស់៣,៨ ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់បេតុង សង់ផ្ទាល់ដី។ ជាងបាន សាងសង់ រួចរាល់ជាស្ថាពរត្រូវចំណាយថវិកាអស់ចំនួន ១,៧៧៥…

  • ក្រុមកីឡាការិនី កម្ពុជាក្លាយជាជើងឯក នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ នៅកម្ពុជា

    ក្រុមកីឡាការិនី កម្ពុជាក្លាយជាជើងឯក នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ នៅកម្ពុជា

    ភ្នំពេញ៖ ក្រុមកីឡាការិនីវ៉ូវីណាម កម្ពុជា បានក្លាយជាជើងឯក លើវិញ្ញាសារ សម្តែងជាក្រុមនៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ឆ្នាំ២០១៩ ដែលកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ ក្នុងការ រៀប ចំមានដូចជាកីឡាការិនី Chhor Raksmy Pal , Sokha Pov , Sophy Sok , Nidanut Sok ។ ដែលការប្រកួតនេះបានបើក ជាផ្លូវការ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានាល្ងាចថ្ងៃទី១៨ ខែធ្នូ២០១៩ ដោយមានការអញ្ញើញចូលរួមពីរសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោក រូមជាមួយគណៈអធិបតី សិស្សានុសិស្ស ជាច្រើនរូបទៀតផងដែរ។ …

  • ចប់តង់ទី១ ក្រុមឥន្ទ្រទេវីបានបើកការនាំមុខ ២ ទល់ ១ ទៅលើក្រុមវិទ្យាល័យឫស្សីកែវនៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

    ចប់តង់ទី១ ក្រុមឥន្ទ្រទេវីបានបើកការនាំមុខ ២ ទល់ ១ ទៅលើក្រុមវិទ្យាល័យឫស្សីកែវនៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទីមួយឆ្នាំ២០១៩

    គូសបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាក្លិបបាល់ទាត់បឹងកេត ដោយទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពី តាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចែកជូនដល់យុវជន និងសាធារណជនទូទៅបានទស្សនា ហើយនៅវគ្គផ្តាច់ព្រ័ត្រនារសៀលនេះ គឺជាការប៉ះគ្នារវាងក្រុមវិទ្យាល័យឥន្ទ្រទេវី ជាមួយក្រុមវិទ្យាល័យ ឬស្សីកែវ នៅកីឡដ្ឋានបាល់ទាត់បឹងកេត ដណ្តើមយកលេខ១ និងលេខ២ ។ សូមជម្រាប់ជូនថា ក្រុមដែលក្លាយជាជើងឯកការប្រកួតនេះទទួលប្រាក់រង្វាន់ ៦០លានរៀល ជើងឯករង៤០លានរៀ លេខ៣ ២០ លានរៀល ។ ចំណែកកីឡាករទាត់បញ្ជូលទីច្រើនជាងគេ  កីឡាករល្អជាងគេ ក្រុមទទួលបាន Fair Play គ្រូបង្វឹកល្អជាងគេ អាញ្ញាកណ្តាលល្អជាងគេ អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២ លានរៀល ដូចៗគ្នា ៕ធ.ដ

  • ជនពិការនៅក្នុងខេត្តព្រះវិហារ ទទួលបានការពិនិត្យ ព្យាបាល និងតដៃជើងសិប្បនិម្មិត ដោយឥតគិតថ្លៃ ពីសមាគមន៍ប្រឹក្សាសុខភាពប្រជាជន និងក្រុមវេជ្ជសាស្រ្ត មកពី សកលវិទ្យាល័យ Marcer សហរដ្ឋអាម៉េរិក !

    ជនពិការនៅក្នុងខេត្តព្រះវិហារ ទទួលបានការពិនិត្យ ព្យាបាល និងតដៃជើងសិប្បនិម្មិត ដោយឥតគិតថ្លៃ ពីសមាគមន៍ប្រឹក្សាសុខភាពប្រជាជន និងក្រុមវេជ្ជសាស្រ្ត មកពី សកលវិទ្យាល័យ Marcer សហរដ្ឋអាម៉េរិក !

    ខេត្តព្រះវិហារ៖ សមាគមន៍ប្រឹក្សាសុខភាពប្រជាជន បានសហការជាមួយ ក្រុមវេជ្ជ សាស្រ្ត មកពីសកលវិទ្យាល័យ « Marcer » សហរដ្ឋអាម៉េរិក បានចុះមកពិនិត្យ ព្យាបាល និងបានជួយតដៃជើង សិប្បនិម្មិត ជូនដល់ជនពិការដៃជើងជិត១០០នាក់ ដោយឥតគិតថ្លៃ នៅទូទាំងខេត្តព្រះវិហារ ក្រោមការគិតគូ និងយកចិត្តទុកដាក់ពីសំណាក់ លោកទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ និងអ្នកតំណាងរាស្រ្ត មណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា ។ ការពិនិត្យ ព្យាបាល និងការតដៃ និជើងសិប្បនិម្មិត ជូនដល់ជនពិការដៃជើង នៅក្នុងខេត្តព្រះវិហារនាគ្រានេះ បានធ្វើឡើងរយះពេល៣ថ្ងៃ រវាងពីថ្ងៃទី១៧ធ្នូ ដល់ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការរដ្ឋសភា មណ្ឌលខេត្តព្រះវិហារ ដែលមានការចូលរួមពី ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ អភិបាលរងខេត្ត លោក គោស៊ុ ប៊ុនសឿត…

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បង្ហាញរបាយការណ៍សកម្មភាពក្នុងវិស័យពិការភាពនៅខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩ ទទួលបានការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃជូនជនមានពិការភាព

    មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បង្ហាញរបាយការណ៍សកម្មភាពក្នុងវិស័យពិការភាពនៅខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩ ទទួលបានការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃជូនជនមានពិការភាព

    សៀមរាប៖ កុ្នងរបាយការណ៍សង្ខេបរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ដីពីសកម្មភាពវិស័យពិការភាពនៅក្នុងខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាបមានជនមានពិការភាពសរុបចំនួន ៧ ៤៧៩នាក់ ក្នុងនោះជនមានពិការភាពដែលកំពុងបានទទួលរបបគោលនយោបាយពីរាជរដ្ឋាភិបាល សរុបចំនួន ២ ១៤១នាក់ ប្រពន្ធ ១ ៧៩៩នាក់ កូន ១ ៩៣៩នាក់ អ្នកបម្រើ ១០១ នាក់។ ជនមានពិការភាពទទួលបានការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃជូនជនមានពិការភាពក្នុងឆ្នាំ២០១៩ដោយបាន បំពាក់ជើងសិប្បនិម្មិតលើជង្គង់ ចំនួន ១៩គ្រឿង បំពាក់ជើងសិប្បនិម្មិតក្រោមជង្គង់ចំនួន ១០៣គ្រឿង បំពាក់ដៃសិប្បនិម្មិតចំនួន ០១ គ្រឿង បំពាក់រណបជើងចំនួន ៣៣ គ្រឿងផ្តល់ឈើជ្រែងឃ្លៀកកចំនួន ៣៣ គ្រឿង ផ្តល់រទេះរុញ ចំនួន ១៤ គ្រឿង ជួសជុលជើងគ្រប់ប្រភេទ ចំនួន ១ ០០៣ គ្រឿង ជួសជុលរណបគ្រប់ ប្រភេទចំនួន ៤១គ្រឿង ជួសជុលរទេះរុញគ្រប់ប្រភេទ ចំនួន ៤៥គ្រឿង អ្នកជំងឺព្យាបាលដោយចលនា ចំនួន…

  • អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប រួមផ្សំនឹងភ្លើងឆេះព្រៃ

    អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប រួមផ្សំនឹងភ្លើងឆេះព្រៃ

    អូស្ត្រាលីកំពុងប្រឈមរលកកំដៅខ្ពស់បំផុតមិនដែលធ្លាប់ជួប នៅពេលសីតុណ្ហភាពអាចនឹងកើនដល់៥០អង្សាសេ នៅប៉ុន្មានថ្ងៃខាងមុខ បូកបន្ថែមនឹងភ្លើងព្រៃដែលបានសម្លាប់មនុស្ស៦នាក់រួចជាស្រេចនិងបំផ្លាញផ្ទះរាប់រយ។ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសអូស្ត្រាលី ស្ថិតក្នុងរង្វង់៤០,៩អង្សាសេ ដោយឡើងហួសកំរិតខ្ពស់បំផុតពីឆ្នាំ២០១៣(៤០,៣អង្សាសេ)ហើយកំដៅនេះនឹងឡើងបន្ថែមទៀតនៅថ្ងៃពុធ។ តំបន់ដាច់ស្រយាលខ្លះកំដៅអាចឡើងដល់៥០អង្សាសេ ដោយកំដៅបែបនេះធ្លាប់កើតមានតែ២លើកគត់ចាប់តាំងពីមានការកត់ត្រាមក។ ជាមួយគ្នាដែរ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា កំដៅអាចកាន់តែកើនឡើងដោយសារតែភ្លើងព្រៃដែលមិនអាចគ្រប់គ្រងបាន៕ធ.ដ

  • អតីតប្រធានាធិបតីប៉ាគីស្ថានត្រូវបានកាត់ទោសប្រហារជីវិត

    អតីតប្រធានាធិបតីប៉ាគីស្ថានត្រូវបានកាត់ទោសប្រហារជីវិត

    លោក Pervez Musharraf អតីតប្រធានាធិបតីប្រទេសប៉ាគីស្ថានត្រូវបានកាត់ទៅប្រហារជីវិតដោយកំបាំងមុខ ក្រោយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។ តុលាការរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថានបានផ្ដន្ទាទោសលោក Musharraf ថ្មីៗនេះ ពីបទរំលោភរដ្ឋធម្មនុញ្ញ ដោយបង្កើតច្បាប់ប្រកាសអាសន្នដោយខុសច្បាប់អំឡុងពេលលោកនៅកាន់អំណាច។ កាលពីឆ្នាំ ២០១៤ លោក Musharraf ត្រូវបានចោទប្រកាន់សរុបចំនួន ៥បទល្មើសរួមមានការបំផ្លាញ, លុបចោល និងផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេស, ការបណ្ដេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេស និងការបង្កើតច្បាប់ប្រកាសអាសន្ន។ យ៉ាងណាមិញ មកទល់ពេលនេះ លោក Musharraf បាននិងកំពុងរស់នៅក្រៅប្រទេស ក្រោយពេលដែលតុលាការអនុញ្ញាតឲ្យលោកធ្វើដំណើរទៅក្រៅប្រទេសក្នុងន័យព្យាបាលជំងឺ។លោក Musharraf បានក្ដោបក្ដាប់អំណាចយោធាដោយធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ១៩៩៩ និងបានទទួលតំណែងជាប្រធានាធិបតីដឹកនាំប៉ាគីស្ថានកាលពីឆ្នាំ ២០០៨៕ធ.ដ

  • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឲ្យការប្រមូលពន្ធវៀតណាមកើនឡើង

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធ្វើឲ្យការប្រមូលពន្ធវៀតណាមកើនឡើង

    ការចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានបង្កើនការប្រមូលពន្ធរបស់ប្រទេសវៀតណាម នៅឆ្នាំ២០១៩នេះ នេះបើតាមលោក Lưu Mạnh Tưởng ប្រធាននាយកដ្ឋានពន្ធនាំចូល – នាំចេញក្រោមគយវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៩ ធ្នូ ២០១៩។ យោងតាមគយវៀតណាមថា ការប្រមូលពន្ធសរុបមកដល់ពេលនេះ មានសម្រេចដល់៣៣៥.៦ទ្រីលានដុង ឬ ១៤.៥ពាន់លានដុល្លារអាមេរិក កើនឡើង១១.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ហើយក៏បានលើសផែនគ្រោងទុករបស់ក្រសួងហិរញ្ញវត្ថុ។ អំឡុងសន្និសីទសារព័ត៌មានគយវៀតណាមកាលពីម្សិលមិញ លោក Lưu Mạnh Tưởng បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូង អាស៊ាននិងកូរ៉េខាងត្បូង និង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយបានជួយធ្វើឲ្យបរិយាកាសវិនិយោគល្អប្រសើរ និងបង្កើតលក្ខណល្អជាងមុន សម្រាប់ការធ្វើពាណិជ្ជកម្ម៕ធ.ដ

  • សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងទទួលរងទណ្ឌកម្មបន្ថែមទៀត ដោយសារសកម្មភាពបង្កហេតុរបស់ខ្លួន

    សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិកព្រមានកូរ៉េខាងជើងថា នឹងទទួលរងទណ្ឌកម្មបន្ថែមទៀត ដោយសារសកម្មភាពបង្កហេតុរបស់ខ្លួន

    សហរដ្ឋអាម៉េរិក៖ ក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិកបានព្រមានដល់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសកម្ម ភាពបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ។ ការព្រមានរបស់សមាជិកព្រឹទ្ធសភាខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមា ជិកអចិន្ត្រៃយ៍ពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺចិន និងរុស្ស៊ី បានសរសេរសេចក្ដីព្រាងដំណោះស្រាយមួយ ដែលស្នើអង្គការសហប្រជាជាតិលើកលែងទណ្ឌកម្មលើកូរ៉េខាងជើង ។ សេចក្ដីព្រាងដំណោះស្រាយខាងលើ ក៏ស្នើឲ្យរៀបចំជំនួប៦ភាគីឡើងវិញ ឬក៏បង្កើតយន្តការពហុភាគីដែលស្រដៀងនឹងតុចរចានេះផងដែរ ។ សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាម៉េរិក លោក Chris Van Hollen លោក Pat Toomey លោក Sherrod Brown និង លោក Rob Portman បានដឹកនាំធ្វើសេចក្តីព្រាងទណ្ឌកម្មលើកូរ៉េខាងជើង ដែលជាផ្នែកមួយនៃច្បាប់គោលនយោបាយការ ពារជាតិប្រចាំឆ្នាំ ដែលបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ។ ច្បាប់ការពារជាតិនេះនឹងត្រូវចូលជាធរមាន នៅពេលដែលលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើវា ខណៈលោកសន្យាថា នឹងធ្វើភ្លាមៗកាលពីសប្តាហ៍មុន ។ ច្បាប់ដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនេះ គឺមានគោលដៅលើធនាគារបរទេស…