Category: ព័ត៌មាន

  • បុរសវ័យចំណាស់ម្នាក់អង្គុយលើម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែផ្ងាក្រោយធ្លាក់ស្លាប់ភ្លាមៗ

    បុរសវ័យចំណាស់ម្នាក់អង្គុយលើម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែផ្ងាក្រោយធ្លាក់ស្លាប់ភ្លាមៗ

    ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីអង្គុយលើម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យដាច់ផ្ងាមកក្រោយធ្លាក់ពីលើម៉ូតូស្លាប់មួយរំពេចបង្ក ឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្រោយទីលានចាក់សំរាមចាស់ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅជិតកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។    យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងបានដើរមកអង្គុយ លើម៉ូតូរបស់គេមើលករណីគ្រោះថ្នាក់ចរាចរណ៍ហើយរៀបនិងចុះពីលើម៉ូតូស្រាប់តែដាច់ផ្ងាមកក្រោយធ្លាក់លើដី បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំនុចកើតហេតុរួចទាក់ទងជំនាញមកធ្វើកោសល្យវិឆ្ឆ័យ និងធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

  • សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត ប្រទេសស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ទេីបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

    សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត ប្រទេសស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ទេីបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម  នៅវិមានរដ្ឋសភា

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៊ីចូន ហេកម៉ាគ (H.E. Mr. Bjorn Haggmark)  ឯកអគ្គរដ្ឋទូតនៃប្រទេសស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ទេីបតែងតាំងថ្មី  ចូលជួបសម្តែងការគួរសម  នៅវិមានរដ្ឋសភា  នាព្រឹកថ្ងៃព្រហស្បតិ៍  ៨រោច  ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០១៩៕ធ.ដ

  • សមត្ថកិច្ច រកឃើញប៊ីចេងសញ្ញា « រូបវែក » ក្លែងក្លាយ ចំនួន១៨តោន នៅខេត្តសៀមរាប

    សមត្ថកិច្ច រកឃើញប៊ីចេងសញ្ញា « រូបវែក » ក្លែងក្លាយ ចំនួន១៨តោន នៅខេត្តសៀមរាប

    ខេត្តសៀមរាប់ ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាប ចុះពិនិត្យទីតាំងផលិតវេចខ្ចប់ និងចែកចាយប៊ីចេង « សញ្ញរូបវែក »មួយកន្លែង ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរកឃើញប៊ីចេងក្លាយក្លាយដល់ទៅ១៨តោន។ សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងប៊ីចេងក្លែងក្លាយទាំង១៨តោននេះ មានឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ ក្រោយពិនិត្យរួចរាល់ លោកព្រះរាជ្ញារងខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនោះ នាំទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕ធ.ដ

  • អភិបាលស្រុកជើងព្រៃ សហការជាមួយព្រះសង្ឃ នាំយកអំណោយកាកបាទក្រហមស្រុកចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

    អភិបាលស្រុកជើងព្រៃ សហការជាមួយព្រះសង្ឃ នាំយកអំណោយកាកបាទក្រហមស្រុកចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

    លោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុកជើងព្រៃ សហការជាមួយព្រះអនុគណស្រុក ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការវត្ត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០១៩ នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ នឹងយកនូវអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក  ផ្តល់ជូនប្រជាពលរដ្ឋចំនួន០១គ្រួសារ ដែលជួបគ្រោះអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី១៧ ខែធ្នូ    ឆ្នំា២០១៩គន្លង ទៅ  ស្ថិតនៅក្នុងភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ខូចខាតផ្ទះ០១ខ្នង  ទំហំ ៦មx៨ម ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងសង្កសី ។ ក្នុងឱកាសនេះដែរ លោកអភិបាលស្រុកជើងព្រៃបានចូលរួមនូវការសោកស្តាយជាពន់ចំពោះ ក្រុមគ្រួសរដែលទទួលរងនូវអគ្គីភ័យឆាបឆេះ ធ្វើអោយបាត់បង់នូវទ្រព្យសម្បត្តិ ដែលខិតខំរកមកដោយលំបាកតែត្រូវបាត់បង់ទៅវិញ។លោកអភិបាលបានមានប្រសាសន៍លើកឡើងដែរ រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលគឺតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទីណាមានការលំបាកទីនោះមានកាកបាទក្រហម្ពុជា ។សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះខាងលើរួមមាន៖– ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ និងលោកជំទាវ ( សម្ភារះប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា៥០ម៉ឺនរៀល សរុប ១.៦៨០.០០០រៀល…

  • ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើចុះសាកសួរសុខទុក្ខ គ្រួសារសមាជិក សមាគមនអតីតយុទ្ធជនកម្ពុជា ចំនួន ៣គ្រួ សារនៅក្រុងតាខ្មៅខេត្តកណ្តាល

    ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើចុះសាកសួរសុខទុក្ខ គ្រួសារសមាជិក សមាគមនអតីតយុទ្ធជនកម្ពុជា ចំនួន ៣គ្រួ សារនៅក្រុងតាខ្មៅខេត្តកណ្តាល

    ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំនាយទាហាន ចុះសាកសួរសុខទុក្ខ គ្រួសារសមាជិក ស.អ.ក ចំនួន ០៣គ្រួសារ ក្នុងនោះមានឈ្មោះ ៖ ១. ឈ្មោះ កែវ លន់ ២. ឈ្មោះ ចេង សុផល ៣. ឈ្មោះ មាន សាខន ដែលមានទីលំនៅស្ថិតក្នុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម នៃ និយម ប្រធានសមាគមនអតីយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានចុះពិនិត្យផ្ទះ គ្រួសារអតីតយុទ្ធជន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជួយឧបត្ថម្ភដល់គ្រួសារសមាជិក ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១០ម៉ឺនរៀល, អង្គរចំនួន ២៥គីឡូក្រាម, ទឹកស ០១យួរ, ទឹកត្រី…

  • ផលិតកម្ម LD Picture សម្ភោធរឿងថ្មី “ប្រពន្ធខ្ញុំស្រលាញ់ស្រី” មានតារាសម្តែងល្បីជាច្រើន ដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់

    ផលិតកម្ម LD Picture សម្ភោធរឿងថ្មី “ប្រពន្ធខ្ញុំស្រលាញ់ស្រី” មានតារាសម្តែងល្បីជាច្រើន ដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់

    ភ្នំពេញ៖ ផលិតកម្ម LD Picture សម្ភោធរឿងថ្មី “ប្រពន្ធខ្ញុំស្រលាញ់ស្រី” មានតារាសម្តែងល្បីជាច្រើន ដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់ នៅរោងកុនឡេជេនផ្សារស៊ីធីម៉ល អមដោយវត្តមានតារាជាច្រើនចូលរួមអបអរស្នាដៃថ្មី ។ រឿងថ្មីត្រូវបានមហាជននិងក្រុមតារាដែលបានចូលរួមសាទរនិងសរសើរចំពោះសាច់រឿងដែលជារឿងបែបកំប្លែង ស្នេហាលាយឡំ ធ្វើឱ្យទស្សនិកជនដែលបានមើលមុនគ្រប់សើចស្ទើរតែចុកពោះទៅហើយ។ តួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរឿងនាងត្រូវសម្តែងជាតួអង្គមនុស្សស្រីចរិកប្រុស ហើយមានស្នេហានឹងមនុស្សស្រី ប៉ុន្តែចុងក្រោយនាងបែជាស្រលាញ់តួប្រុសវិញ។ នាងថាទោះជាកន្លងមកនាងធ្លាប់សម្តែងជាតួអង្គចរិកបែបមនុស្សប្រុសប៉ុន្តែមានបែបទន់ភ្លន់ច្រើនជាមនុស្សស្រីទើបតែរឿងនេះមានអារម្មណ៍ថាតានតឹងខ្លាំង ដែលត្រូវផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ។ នាងសប្បាយចិត្តដែលជួបដៃគូសម្តែងចាស់យល់ចិត្តច្រើនទើបអាចធ្វើឲ្យការសម្តែងល្អប្រសើរ និងមានឈុតឆាកកំប្លែងបង្កប់ដោយទស្សនៈអប់រំមួយចំនួន ។ ចំណែកលោក ជា សុវណ្ណនរាហ៍ ក៏បានលើកឡើងថា មិនមានបញ្ហាប្រឈមច្រើនសម្រាប់លោកទេពេលជួបដៃគូចាស់។ លោកថាជាភាពយន្តសម្រិតសម្រាំងថ្មីពីផលិតករ លោកបានដាក់ក្តីរំពឹងថាអ្នកគាំទ្រលោក ក៏ដូចជាស្នាដៃផលិតកម្មLD Picture ពិតជាពេញចិត្តស្នាដៃថ្មីមួយនេះដែលមានគ្រប់រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់។ សូមបញ្ជាក់ដែរថាក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តខ្នាតធំរឿង”នាឡិការដាស់វិញ្ញាណ” ប្រកបដោយជោគជ័យនៅលើទីផ្សារក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថានឹងបញ្ចេញស្នាដៃថ្មីៗបន្តបន្ទាប់ទៀត ក្របកដោយគុណភាពនិងរក្សាស្ទង់បច្ចេកទេសទៅមុខ៕     …

  • រដ្ឋបាលរាជធានីភ្នំពេញ ណែនាំពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និង នីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល

    រដ្ឋបាលរាជធានីភ្នំពេញ ណែនាំពីការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និង នីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល
  • ឯកឧត្តម សាយ សំអាល់ ៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ធ្វើឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បីកសាងសង្គមកម្ពុជាមួយប្រកប ដោយបរិស្ថានល្អស្អាត និងមានផាសុកភាព

    ឯកឧត្តម សាយ សំអាល់ ៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ធ្វើឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បីកសាងសង្គមកម្ពុជាមួយប្រកប ដោយបរិស្ថានល្អស្អាត និងមានផាសុកភាព

    កំពង់ស្ពឺ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងនៅចំពោះមុខសិស្សសាលានាយទាហានសកម្ម (ត្មាតតង) នៅក្នុងឱកាសធ្វើបាឋកថាជូននិស្សិតនាយទាហានសកម្មចំនួនជាង ៥០០នាក់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ ការអភិវឌ្ឍ បានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បីកសាងសង្គមកម្ពុជាមួយប្រកប ដោយបរិស្ថានល្អស្អាត និងមានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖«យើងខ្ញុំមិនអាចធ្វើអ្វីបាននោះទេ ប្រសិនបើមិនមានសុខសន្តិភាព ហើយកងយោធពលខេមរភូមិន្ទ បានដើរតួនាទីសំខាន់ក្នុងថែរក្សាសុខសន្តិភាព ការពារអាយុជីវិតជាតិ អាយុជីវិតប្រជាជនដែលចាំបាច់បងប្អូនត្រូវតែមានភាពរឹងមាំជានិច្ច»។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដោយសារមាគ៌ានយោបាយដ៏ត្រឹមត្រូវទាំងនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ដោយរក្សាបាននូវកំណើនខ្ពស់ ជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ហើយបានប្រែក្លាយពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប  និងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់  នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (High Income Country) នៅឆ្នាំ២០៥០ ពោលគឺកម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង វប្បធម៌ របៀបរបបរស់នៅនិងការគិតគូរជឿនលឿន ទីក្រុងមានសោភណ្ឌភាព ប្រកបដោយផាសុកភាព…

  • វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ ឌីជីថលកម្ពុជា ២០២០

    វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ ឌីជីថលកម្ពុជា ២០២០

    ភ្នំពេញ ៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០ (Digital Cambodia 2020)” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ ព្រឹត្តិការណ៍ Digital Cambodia 2020 នឹងត្រូវបានរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍, គាំទ្រដោយក្រសួងចំនួន ០៦ រួមមាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ម, និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងទទួលបានការសហការឧបត្ថម្ភដោយមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន…

  • សិស្ស១៥នាក់ នៅវិទ្យាល័យដួលសន្លាប់ គ្រូពេទ្យថាមកពីបំរែបំរួលអាកាសធាតុ

    សិស្ស១៥នាក់ នៅវិទ្យាល័យដួលសន្លាប់ គ្រូពេទ្យថាមកពីបំរែបំរួលអាកាសធាតុ

    បន្ទាយមានជ័យ៖ សិស្សសាលាប្រុសស្រីចំនួន១៥នាក់កំពុងសិក្សានៅវិទ្យាល័យ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកមកសង្គ្រោះបន្ទាន់នៅតាមគ្លីនិកឯកជន និងមន្ទីរពេទ្យរដ្ឋនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩ ហើយមកទល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះបានធូរស្រាល សិស្សមួយចំនួនធំបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅល្ងាចមិញនេះ ។ លោកអធិការបានបន្តថា៖សិស្សដែលដួលសន្លប់ទាំងនោះសុទ្ធសិស្សស្រី ពុំមានបុរសនោះទេ មានឈ្មោះ១/-សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A, ២/-ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A, ៣/-ស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ,4/- ម៉ម សំពីសី រៀនថ្នាក់ទី១១ A, ៥/-សៀន សុខា រៀនថ្នាក់ទី៨ A, ៦/-ជុំ ដា រៀនថ្នាក់ទី៧C,៧/- ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A,៨/- ណង នីតា រៀនថ្នាក់ទី១០ A,៩/-រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A, ១០/-ណន ស្រីអន រៀនថ្នាក់ទី៧B,…