-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នា តាមព្រំដែនគោក រវាងច្រកព្រំដែន កម្ពុជា-វៀតណាម នឹងរួមចំណែករក្សាសន្តិភាព និងការអភិវឌ្ឍ
លំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាកម្ពុជា-វៀតណាម តាមព្រំដែនគោក នឹងចូលចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមព្រំដែនប្រទេសទាំងពីរ ដែលជាកត្តាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។ ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច រួមជាមួយ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីបើកបិទលំហាត់ហ្វឹកហ្វឺនរួមគ្នា ស្តីពី សង្គ្រោះគ្រោះមហន្តរាយ ព្រំដែនគោកកម្ពុជា-វៀតណាម និងការងារមនុស្សធម៌ ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍មួយ ក្នុងការធ្វើលំហាត់រួមគ្នាលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងជាភារកិច្ចដែលបន្តរៀបចំជារៀងរាល់ឆ្នាំ ដោយឈរលើមូលដ្ឋានពិធីសារ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ ទន្ទឹមនេះលំហាត់ហ្វឹកហ្វឺននេះ នឹងលើកកម្ពស់សមត្ថភាពដល់កងទ័ព អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយសម្របសម្រួលជូនប្រជាជន ដោយឈរលើ…
-
សត្វជ្រូកជាច្រើនក្បាលត្រូវបានក្រុមឈ្មួញដឹកតាមរថយន្តយីឌុបភ្លៅ ប្រាំ ឆ្លង ដែន ទៅ ប្រទេស វៀតណាម តាម ច្រករបៀង ដោយ គ្មាន មន្ត្រីត្រួតពិនិត្យ
(ស្វាយរៀង) ៖សត្វជ្រូកជាច្រើនក្បាលត្រូវបានក្រុមឈ្មួញដឹកតាមរថយន្តយីឌុបភ្លៅ ប្រាំ ឆ្លង ដែន ទៅ ប្រទេស វៀតណាម តាម ច្រករបៀង ភ្លឺ ប្រឡាយ ស្ថិត នៅ ភូមិ កែវ ជះ ឃុំ បន្ទាយ ក្រាំង ស្រុក កំពង់ រោ ទ៌ ដោយ គ្មាន មន្ត្រី ត្រួតពិនិត្យ ហើយ អ្វី ដែល ខុស ប្រក្រតី នោះ ឈ្មួញ កាន់ ច្បាប់ ដឹក ជ្រូក ពី ប្រទេស ថៃ ឆ្លងកាត់ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩។ បើ តាម សមត្ថកិច្ច បាន បង្ហើប ឲ្យ ដឹង…
-
អាជ្ញាធរខេត្តសៀមរាប៖ ការធ្វើលំហាត់សមយុទ្ធ(REPEX-19 ) នេះគឺដើម្បីសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានា
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែលមានឈ្មោះ (REPEX-19 ) បានចាប់ផ្តើមធ្វើហើយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ មានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ។ នេះជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និង អាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ប្រតិបត្តការសមយុទ្ធ(REPEX-19 )នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ដូចការគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ ៕ធ.ដ
-
ថ្នាំញៀន៤គីឡូលាក់ក្នុងធុងបាសត្រូវបានសមត្ថកិច្ចក្រុងបាវិតបង្ក្រាបបានខណៈបម្រុងលួចឆ្លងដែនទៅវៀតណាម
ស្វាយរៀង៖ថ្នាំញៀន ប្រភេទ មេ តំ ហ្វេ តា មីន (ICE) ចំនួន ៤ កញ្ចប់ ធំ ( ទម្ងន់ ជាង ៤ គីឡូក្រាម ) លាក់ ក្នុងធុងបាស ត្រូវបាន សមត្ថកិច្ច ធ្វើការ ដកហូត បាន ខណៈពេលដែល ជនសង្ស័យ បម្រុង លួច នាំ ឆ្លងដែនទៅ ប្រទេស វៀតណាម ។ លោកវរៈសេនីយ៍ឯកកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នេះថាករណីបង្ក្រាបបាន គ្រឿងញៀនដែលបម្រុងឆ្លងដែនទៅវៀតកម្លាំងយើងបានបង្ក្រាបបានចំនួន៤កញ្ចប់ធំស្មើរនិង៤គីឡូក្រាមដែលលាក់ក្នុងធុងបាសនៅក្រុងបាវិតហើយ ត្រូវបាន សមត្ថកិច្ច ក ម្ពុ ជាយើងចាប់ឃាត់កាលពី ថ្ងៃទី ១៦ ខែធ្នូ ២០១៩ នោះកម្លាំងជំនាញយើងកំពុងស្រាវជ្រាវបន្តទៀតទាំងកម្លាំងជំនាញនៅភ្នំពេញនិងខេត្តសហការគ្នាដើម្បីចាប់ខ្លួនក្រុមបក្ខពួកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់បន្តទៀត។ បើតាម ប្រភពពី សមត្ថកិច្ច បាន ឲ្យ ដឹងថា ក្រោយពី…
-
រដ្ឋបន្តទទួលបានដៃគូឯកជនសហការអនុវត្តន៍គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់បន្តទទួលបានដៃគូឯកជនចូលរួមសហការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យសុខារ៉េស៊ីដិនសានកូ ស្ថិតនៅភូមិផ្សាកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបានបើកការដ្ឋានសាងសង់គម្រោងទី៣ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩។ លោក ឈាន សុខា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន គ្រុបបានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យសុខារ៉េស៊ីដិនសានកូ ត្រូវបានបើកការដ្ឋានសាងសង់ ជាគម្រោងលើទី៣ នៃគម្រោងអភិវឌ្ឍន៍ប្រភេទ លំនៅឋានរបស់ក្រុមហ៊ុន អិម អ សុខារេស៊ីដេនគ្រុប។ លោកឈាន សុខា បានបន្តថា ៖ នេះជាគម្រោងអភិវឌ្ឍន៍ថ្មីដ៏ធំមួយទៀតក្នុងនាមដៃគូឯកជន ដែលទទួលបានការជុំរុញលើកទឹកចិត្តពីរដ្ឋាភិបាលដែលដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញពីក្រសួងរៀបចំដែនដីនគរូបនិយ៍កម្ម និងសំណង់ ក្នងការអភិវឌ្ឍន៍លំនៅដ្ឋានសមរម្យដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន បុគ្គលិក កម្មកររដ្ឋ ឯកជន អោយបានទទួលការរស់នៅប្រកបដោយផាសុខភាពនិងសេចក្ដីថ្លៃថ្នូរ។ សូមបញ្ជាក់ថា គម្រោងលើកនេះបានរៀបចំលើផ្ទៃដីទំហំ ៣៩,៨០៣ម៉ែត្រក្រឡា នៃផ្ទៃដីសរុប១៥ ហិកតាដែលមានសំណងលំនៅឋានតម្លៃសមរម្យដូចខាងក្រោម៖ …
-
រដ្ឋបាលរាជធានីភ្នំពេញ៖ សេចក្តីណែនាំស្តីពីការផ្លាស់ប្តូរប្រព័ន្ទគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអង្តរកាល
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការឆ្លើយតបទៅនឹងការរិៈគន់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងតម្លៃស្រូវមានការធ្លាក់ចុះ
-
សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គ្រោងនឹងបើកដំណើរការទីតាំងវិទ្យាល័យថ្មីនៅចុងឆ្នាំ ២០២០
ភ្នំពេញ៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គ្រោងនឹងបើកដំណើរការទីតាំងវិទ្យាល័យថ្មីមួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការដែលកំពុងតែមានការកើនឡើង ។ ទីតាំងថ្មីដែលគ្រោងនឹងបើកទ្វារស្វាគមន៍សិស្សានុសិស្សកំរិតវិទ្យាល័យនៅចុងឆ្នាំ ២០២០ ស្ថិតនៅបណ្ដោយផ្លូវដួងងៀប ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងបរិវេណទីតាំងថ្មីនេះ ត្រូវបានសាងសង់ស្របតាមតម្រូវការស្តង់ដារសាលារៀនអន្តរជាតិដែលមានការទទួលស្គាល់ដោយគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ (ACS WASC) ។ បច្ចុប្បន្នសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានទីតាំងនៅតាមបណ្ដោយផ្លូវ ២០០៤ ដែលរួមមានថ្នាក់មតេ្តយ្យ បឋមអនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានសិស្សានុសិស្សកំពុងសិក្សាជិត ៣០០០ នាក់ ។ ការសាងសង់ទីតាំងវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ថ្មីនេះ គឺដើម្បីឆ្លើយតបតម្រូវការការសិក្សារបស់សិស្សានុសិស្ស ទាំងក្នុងផ្នែកកម្មវិធីសិក្សាគោល និងកម្មវិធីសិក្សាបន្ថែមក្រៅថ្នាក់រៀន ដែលប្រកបដោយភាពសម្បូរបែប ។ គ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងបរិវេណវិទ្យាល័យថ្មីនេះមានដូចជា បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បន្ទប់សិក្សាវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា…
-
នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd ចង់បង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាពីរសៀល ថ្ងៃទី17 ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោក.ហ្សោយ បូ (ZHAO Bo) នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម។ លោក.ហ្សោយ បូ (ZHAO Bo) ជម្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះគឺទី១- ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងដើម្បីធ្វើការវិនិយោគ និងទី២- សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែងដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។ លោកបានបន្តថា ក្រុមហ៊ុន Coconut Paln Group គឹជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានទីតាំងនៅខេត្តហាយណាន ក្នុងមួយឆ្នាំអាចរកចំណូលបាន ៤០០លានដុល្លារពីផលិតផលដូង។ ក្នុងមួយថ្ងៃប្រើប្រាស់ដូង៦០ម៉ឺនផ្លែ ប្រើនិយោជិក៦ពាន់នាក់ បាននាំចេញផលិតផលដូងទៅកាន់៣៨ ប្រទេស។ ហេតុនេះហើយ បានជាក្រុមហ៊ុនសម្រេចចិត្តមកសិក្សាលម្អិតបន្ថែមដើម្បីធ្វើការវិនិយោគលើដំណាំនេះនៅកម្ពុជា ដែលទាមទារត្រូវការដីចំនួន១៤ពាន់ហិតា។ តាមរយ:បច្ចេកទេស…
-
ឯកឧត្តម អ៊ិត សំហេង៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នឹងប្រែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី
ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) នឹងប្រែក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរិះរកនូវការបង្កើតថ្មី និងការស្រាវជ្រាវទាក់ទងនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ សកម្មភាពស្រាវជ្រាវ និងផ្តោតលើវិស័យវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលមួយនេះក៏ ជាកន្លែងផ្លាស់ប្តូរមតិយោបល់ និងការចែករំលែកបទពិសោធន៍ជាមួយវិស័យឯកជន និងគ្រឹះស្ថាននានា។ នេះជាប្រសាសន៍លើកឡើង នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា និងអបអរសាទរ ខួប ២០ឆ្នាំ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រខាងលើឱ្យបានផុសផុល ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ថា នឹងចុះជំរុញផ្ទាល់នៅតាមគ្រឹះស្ថានអប់រំទាំងឡាយ ដែលចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈម្ដងមួយៗ តួយ៉ាងនាថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ដែលមានការអមដំណើរដោយឯកឧត្តមបណ្ឌិត…