-
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំកីឡាទេសចរណ៍ បានប្រកាសនៅក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកម្សិលមិញថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ នៅតាមបណ្តាលខេត្តទាំងអស់នៃព្រះរាជណាចក្រកម្ពុជាក្នុងគោលដៅបំផុសផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបញ្ជាក់ថា កីឡាដែលយើងគ្រោង និងដាក់នៅក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះមាន៦ប្រភេទកីឡា គឺ រត់កំសាន្ត ជិះកង់. ចំបាប់បុរាណ.ប្រដាល់គុនខ្មែរ.អុកចក្រង្គ និងល្បុក្តតោ ដែលប្រភេទកីឡាទាំង៦នេះយើងមានគោលដៅអោយមហាជនចូលរួមគាំទ្រអោយច្រើនផុសផុល និងគាំទ្រកីឡាអត្តសញ្ញាណជាតិខ្មែរឈានទៅសម្រេចជោគជ័យពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា ក្រៅពីកីឡាទេសចរណ៍ទាំង៦ប្រភេទដែលយើងរៀបចំក្នុងកម្មវិធីផ្សព្វផ្សាយនេះ យើងក៍មានការប្រគុំតន្រ្តីទេសចរណ៍ ដែលមានកម្លែង ចំរៀងច្រៀង និងអ្នកអធិប្បាយបញ្ចេញសារអប់រំអំពីទេសចរណ៍ និងបរិស្ថានស្អាតផងដែរ។ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលដៅនៃព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងរៀបចំរៀងរាល់២ទៅ៣ខែម្តងធ្វើនៅគ្រប់ខេត្ត។គោលដៅចម្បងនៃកម្មវិធីនេះ គឺ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២០ដល់ឆ្នាំ២០២៣រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងនាយដ្ឋានកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍៕
-
រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម
ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម មកពីបណ្តាខេត្តនានា ទូទាំងប្រទេស ប្រមាណជាង ៣០០០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធ និង អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ ពិតជាអស្ចារ្យ! NNP បានរកឃើញដោយសម្រេចរង្វាន់ធំនេះ ប្រគល់ឱ្យអ្នកស្រី ហួម ធីតា ម្ចាស់ដេប៉ូតំណាងចែកចាយដ៏ធំ។ ចំណែករង្វាន់លើកទឹកចិត្តនូវរង្វាន់ម៉ូតូ Dream Honda 2020 បានទៅលើអ្នកស្រី ឈិន លាងនី, អ្នកស្រី សួន ស្រីទូច ,អ្នកស្រី ហួន សុភាព, អ្នកស្រី អ៊ន់ ធីតា, អ្នកស្រី ថោ សុគន្ធា, អ្នកស្រី ចាន់ ថាវរី…
-
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំកីឡាទេសចរណ៍ បានប្រកាសនៅក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកម្សិលមិញថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ នៅតាមបណ្តាលខេត្តទាំងអស់នៃព្រះរាជណាចក្រកម្ពុជាក្នុងគោលដៅបំផុសផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបញ្ជាក់ថា កីឡាដែលយើងគ្រោង និងដាក់នៅក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះមាន៦ប្រភេទកីឡា គឺ រត់កំសាន្ត ជិះកង់. ចំបាប់បុរាណ.ប្រដាល់គុនខ្មែរ.អុកចក្រង្គ និងល្បុក្តតោ ដែលប្រភេទកីឡាទាំង៦នេះយើងមានគោលដៅអោយមហាជនចូលរួមគាំទ្រអោយច្រើនផុសផុល និងគាំទ្រកីឡាអត្តសញ្ញាណជាតិខ្មែរឈានទៅសម្រេចជោគជ័យពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា ក្រៅពីកីឡាទេសចរណ៍ទាំង៦ប្រភេទដែលយើងរៀបចំក្នុងកម្មវិធីផ្សព្វផ្សាយនេះ យើងក៍មានការប្រគុំតន្រ្តីទេសចរណ៍ ដែលមានកម្លែង ចំរៀងច្រៀង និងអ្នកអធិប្បាយបញ្ចេញសារអប់រំអំពីទេសចរណ៍ និងបរិស្ថានស្អាតផងដែរ។ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលដៅនៃព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងរៀបចំរៀងរាល់២ទៅ៣ខែម្តងធ្វើនៅគ្រប់ខេត្ត គោលដៅចម្បងនៃកម្មវិធីនេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២០ដល់ឆ្នាំ២០២៣រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងនាយដ្ឋានកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍៕
-
ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម
ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម មកពីបណ្តាខេត្តនានា ទូទាំងប្រទេស ប្រមាណជាង ៣០០០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធ និង អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ ពិតជាអស្ចារ្យ! NNP បានរកឃើញដោយសម្រេចរង្វាន់ធំនេះ ប្រគល់ឱ្យអ្នកស្រី ហួម ធីតា ម្ចាស់ដេប៉ូតំណាងចែកចាយដ៏ធំ។ ចំណែករង្វាន់លើកទឹកចិត្តនូវរង្វាន់ម៉ូតូ Dream Honda 2020 បានទៅលើអ្នកស្រី ឈិន លាងនី, អ្នកស្រី សួន ស្រីទូច…
-
ក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិកសម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ដើម្បីទុកពេលត្រួតពិនិត្យពីសុវត្ថិភាព
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing បានប្រកាសនឹងផ្អាកការផលិតយន្តហោះត្រកូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០តទៅហើយ ក្រោយអាជ្ញាធរត្រួតពិនិត្យរបស់អាម៉េរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និង បញ្ហារបស់យន្តហោះប្រភេទនេះ ។ ក្រុមហ៊ុន Boeing បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តផ្អាកផលិតកម្មរបស់យន្តហោះ 737 MAX ធ្វើឡើងដោយយោងលើកត្តាសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការពន្យារពេល ផ្តល់អាជ្ញាធរសុវត្ថិភាពពីសំណាក់ប្រតិបត្តិករអាកាសចរណ៍អាមេរិក រហូតដល់ឆ្នាំ២០២០ ក៏ដូចជាភាពមិនច្បាស់លាស់នៃការកំណត់ពេលវេលា ដើម្បីអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX នៅទូទាំងពិភពលោកអាចធ្វើប្រតិបត្តិការវិញ ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមហ៊ុន Boeing នឹងផ្អាករាល់សកម្មភាពផលិតយន្តហោះ ប្រតូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អាម៉េរិក ធ្វើកការបញ្ជាក់បទដ្ឋានសុវត្ថិភាពឡើងវិញជាផ្លូវការ ៕ធ.ដ
-
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក, ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន, ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអង្គពិធីទាំងមូល រួមគ្នាតាមដានរបាយការណ៍សមិទ្ធផលការងាររបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន…
-
ចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ត្រូវតុលាការខេត្តកណ្តាល ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន
កណ្តាល៖ លោក គឹម រ័ត្នណារិន អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ បានសម្រេចចេញដីកា ឃុំខ្លួនចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួច” តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ ប្រព្រឹត្តឡើងនៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ១៦ ខែធ្នូ វេលាម៉ោង១៖៣០នាទីរសៀល។ ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។ នគរបាលក្រុងតាខ្មៅ បានអោយដឹងថា មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូដាក់តាំង យកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ…
-
ឆេះផ្ទះ១ខ្នង នៅខណ្ឌឫស្សីកែវ តែមិនមានអ្នករបួស ឫឆេះឆ្លងដល់ផ្ទះអ្នកក្បែរខាងទេ ក្រោយពីអន្តរាគមន៍ទាន់ពេលដោយរថយន្ដពន្លត់អគ្គិភ័យ
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់១ខ្នងទាំងស្រុង ដែលសាងសង់ឡើង ពីថ្មក្រោមឈេីលេីប្រក់ស័ង្កសី ទំហំ (០៤ម៉ែត្រx១០ម៉ែត្រ) តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឫឆាបឆេះឆ្លងទៅដល់ផ្ទះអ្នកក្បែរខាងឡើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលវេលាដោយរថយន្ដពន្លត់អគ្គីភ័យសាលាខណ្ឌឫស្សីកែវ ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ម៉ែត្រគូប និងរថយន្ដការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿងផ្សេងទៀត ប្រេីប្រាស់ទឹកអស់ ១២ម៉ែត្រគូប។ បើតាមលោកវរសេនីយ៍ត្រី គង់ ថូ នាយរងការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះជនរងគ្រោះឈ្មោះ អ៊ូ ចាន់ធូ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាងចំរះ២ ខណ្ឌឬស្សីកែវ ហើយការគ្រប់គ្រង ក្នុងការជួយសង្គ្រោះបានទាំងស្រុង និងរលត់ទៅវិញនៅម៉ោង១១៖៣០នាទី ពោលគឺកន្លះម៉ោងក្រោយ បន្ទាប់ពីកើតហេតុ៕ធ.ដ ដោយ ហាស់…
-
នគរបាលខណ្ឌសែនសុខ ចាប់វាយខ្នោះជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ៣២ ផ្លូវ២៤២ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់រួមមាន៖១-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ២៦ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ៣២ ផ្លូវ២៤២ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២-ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ៣-ឈ្មោះ ឆន លាងជ័យ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…
-
ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ក្រោយសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ បញ្ចប់ដោយគ្មានការចុះកិច្ចព្រមព្រៀង
អេស្ប៉ាញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គដទែរ៉េស បានសម្តែងការខកចិត្តរបស់លោក បន្ទាប់ពីកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ (COP25) ដែលបានធ្វើឡើង និងបញ្ចប់ទៅវិញកាលពីថ្ងៃអាទិត្យក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ត្រូវបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីមាត្រាទី៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស នៅឆ្នាំ២០១៥ ។ ការខកចិត្តរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនំាពាក្យរបស់លោក គឺលោក ស្ទេហ្វែន ឌូហ្សារីក នៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយ នៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំបិទទ្វារពេញអង្គ ក្រុមគណៈប្រតិភូមកពីបណ្តាប្រទេសជាង២០០បានសម្តែងការសោកស្តាយរបស់ពួកគេ ឬបរាជ័យមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីមាត្រាទី៦ ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនោះ នឹងត្រូវបានគេលើកយកមកពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP26 លើកក្រោយ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងទីក្រុងក្លាស្គូវ ប្រទេសស្កុតឡែន នៅឆ្នាំ២០២០ ៕ធ.ដ