-
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក, ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន, ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអង្គពិធីទាំងមូល រួមគ្នាតាមដានរបាយការណ៍សមិទ្ធផលការងាររបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន…
-
ចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ត្រូវតុលាការខេត្តកណ្តាល ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន
កណ្តាល៖ លោក គឹម រ័ត្នណារិន អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ បានសម្រេចចេញដីកា ឃុំខ្លួនចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួច” តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ ប្រព្រឹត្តឡើងនៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ១៦ ខែធ្នូ វេលាម៉ោង១៖៣០នាទីរសៀល។ ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។ នគរបាលក្រុងតាខ្មៅ បានអោយដឹងថា មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូដាក់តាំង យកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ…
-
ឆេះផ្ទះ១ខ្នង នៅខណ្ឌឫស្សីកែវ តែមិនមានអ្នករបួស ឫឆេះឆ្លងដល់ផ្ទះអ្នកក្បែរខាងទេ ក្រោយពីអន្តរាគមន៍ទាន់ពេលដោយរថយន្ដពន្លត់អគ្គិភ័យ
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់១ខ្នងទាំងស្រុង ដែលសាងសង់ឡើង ពីថ្មក្រោមឈេីលេីប្រក់ស័ង្កសី ទំហំ (០៤ម៉ែត្រx១០ម៉ែត្រ) តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឫឆាបឆេះឆ្លងទៅដល់ផ្ទះអ្នកក្បែរខាងឡើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលវេលាដោយរថយន្ដពន្លត់អគ្គីភ័យសាលាខណ្ឌឫស្សីកែវ ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ម៉ែត្រគូប និងរថយន្ដការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿងផ្សេងទៀត ប្រេីប្រាស់ទឹកអស់ ១២ម៉ែត្រគូប។ បើតាមលោកវរសេនីយ៍ត្រី គង់ ថូ នាយរងការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះជនរងគ្រោះឈ្មោះ អ៊ូ ចាន់ធូ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាងចំរះ២ ខណ្ឌឬស្សីកែវ ហើយការគ្រប់គ្រង ក្នុងការជួយសង្គ្រោះបានទាំងស្រុង និងរលត់ទៅវិញនៅម៉ោង១១៖៣០នាទី ពោលគឺកន្លះម៉ោងក្រោយ បន្ទាប់ពីកើតហេតុ៕ធ.ដ ដោយ ហាស់…
-
នគរបាលខណ្ឌសែនសុខ ចាប់វាយខ្នោះជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ៣២ ផ្លូវ២៤២ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យ០៣នាក់រួមមាន៖១-ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ២៦ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខ៣២ ផ្លូវ២៤២ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២-ឈ្មោះ គង់ រដ្ឋា ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ៣-ឈ្មោះ ឆន លាងជ័យ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…
-
ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ក្រោយសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ បញ្ចប់ដោយគ្មានការចុះកិច្ចព្រមព្រៀង
អេស្ប៉ាញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គដទែរ៉េស បានសម្តែងការខកចិត្តរបស់លោក បន្ទាប់ពីកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ (COP25) ដែលបានធ្វើឡើង និងបញ្ចប់ទៅវិញកាលពីថ្ងៃអាទិត្យក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ត្រូវបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីមាត្រាទី៦ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស នៅឆ្នាំ២០១៥ ។ ការខកចិត្តរបស់ប្រមុខដឹកនំាអង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនំាពាក្យរបស់លោក គឺលោក ស្ទេហ្វែន ឌូហ្សារីក នៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយ នៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំបិទទ្វារពេញអង្គ ក្រុមគណៈប្រតិភូមកពីបណ្តាប្រទេសជាង២០០បានសម្តែងការសោកស្តាយរបស់ពួកគេ ឬបរាជ័យមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពីមាត្រាទី៦ ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនោះ នឹងត្រូវបានគេលើកយកមកពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ COP26 លើកក្រោយ ដែលគ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងទីក្រុងក្លាស្គូវ ប្រទេសស្កុតឡែន នៅឆ្នាំ២០២០ ៕ធ.ដ
-
កូរ៉េខាងត្បូងសម្រេចដាក់ពង្រាយយន្ដហោះចម្បាំង F-35A ស្របពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមឡើងវិញ
កូរ៉េខាងត្បូង៖ យន្ដហោះចម្បាំងបំបាំងកាយ F-35A នៅថ្ងៃអង្គារនេះ ត្រូវបានរដ្ឋាភិបាលក្រុងសេអ៊ូលដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju ។ ការដាក់ពង្រាយ និង ប្រើប្រាស់ជាផ្លូវការនូវយន្តហោះចម្បំាងបំបាំងកាយ F-35A ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េចាប់ផ្តើមកើនឡើងកម្តៅជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ ។ សូមជម្រាបផងដែរថា បច្ចុប្បន្នកូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A នេះចំនួន១៣គ្រឿងពីសហរដ្ឋអាមេរិក ក្រោមផែនការនៃការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះ អោយដល់៤០គ្រឿងនៅត្រឹមឆ្នាំ២០២១ខាងមុខ ៕ធ.ដ
-
កូរ៉េខាងត្បូង និងជប៉ុន ឯកភាពបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ជប៉ុន៖ រដ្ឋាភិបាលទីក្រុងតូក្យូ និង ទីក្រុងសេអ៊ូលបានឈានដល់មូលដ្ឋានរួមគ្នាមួយ សម្រាប់កិច្ចពិភាក្សាស្តីពីការរឹតបន្តឹងរបស់ជប៉ុន លើការនាំចេញសម្ភារៈបច្ចេកវិជ្ជានៅក្នុងសប្តាហ៍នេះ ហើយភាគីទាំងពីរក៏នឹងបន្តកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មផងដែរ នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក ហ៊ីរូស៊ិ កាជីយ៉ាម៉ា ។ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនរូបនេះបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនិងជប៉ុនបានជួបពិភាក្សាគ្នាជាលើកដំបូងនៅក្នុងថ្ងៃចន្ទនេះ ចាប់តាំងពីជប៉ុនបានរឹតបន្តឹងលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើមសំខាន់ៗ ដែលក្រុមហ៊ុនបច្ចេកវិជ្ជារបស់កូរ៉េខាងត្បូងត្រូវការជាចាំបាច់ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទ និងទូរទស្សន៍កាលពីខែកក្កដាមកនេះ ក្នុងពេលដែលមានជម្លោះពាក់ព័ន្ធនឹងករណីពលកម្មដោយបង្ខំនៅសម័យសង្គ្រាម ។ កិច្ចពិភាក្សានោះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសបន្តកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ផ្នែកយោធា ជាមួយជប៉ុនជាបណ្តោះអាសន្នកាលពីខែមុន ខណៈដំបូងឡើយកូរ៉េខាងត្បូងបានប្រកាសថា នឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ៕ធ.ដ
-
អង្គការអន្តរជាតិ RWB បញ្ជាក់ថា អ្នកកាសែតសរុប៤៩នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៩នៅទូទាំងពិភពលោក
បារំាង៖ របាយការណ៍របស់ក្រុមអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ហៅកាត់ថាRWB បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំនេះ ករណីធ្វើឃាតអ្នកកាសែតនៅទូទាំងពិភពលោកមានចំនួនសរុប៤៩នាក់ ដែលនេះជាតួលេខទាបបំផុតមួយក្នុងអំឡុងពេល១៦ឆ្នាំ ។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ជាមធ្យមអ្នកកាសែត៨០នាក់បានស្លាប់ ក្នុងមួយឆ្នាំ ដោយសារតែសង្គ្រាម និងការហែកហួរគ្នានៅទូទាំងពិភពលោក បើគិតក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ។ យ៉ាងណាមិញ ជម្លោះនៅយ៉េមែន ស៊ីរី និងអាហ្វហ្គានីស្ថាន នៅតែជាភាពគ្រោះថ្នាក់សម្រាប់ក្រុមអ្នកយកព័ត៌មានក្នុងតំបន់ និងអន្តរជាតិ ហើយចំនួនអ្នកកាសែតដែលបានស្លាប់ និងរបួសច្រើនបំផុតជាប្រចាំឆ្នាំ ក៏ស្ថិតនៅក្នុងបណ្តាប្រទេសទាំងអស់នេះផងដែរ ៕ធ.ដ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា ២០១៨-២០១៩ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់ ដែកពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា និងជាបំណងប្រាថ្នាមួយរបស់និស្សិតមកពីសាកលវិទ្យាល័យរបស់លោក។ សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយ គុណភាពខ្ពស់។បើតាមលោក តែ ឡូរិន ជារៀងរាល់ឆ្នាំ…
-
ឡាវទទួល៥០លានដុល្លារអាម៉េរិកបន្ថែមពីធនាគារពិភពលោក ដើម្បីស្តារហេដ្ឋរចនាសម្ពន្ធឡើងវិញ
ឡាវ៖ គណៈនាយកប្រតិបត្តិរបស់ធនាគារពិភពលោក (World Bank) ថ្មីៗនេះទើបតែបានអនុម័តកញ្ចប់ថវិការបន្ថែម៥០លានដុល្លារអាមេ៉រិក លើគម្រោងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ីអាគ្នេហ៍ នៅក្នុងប្រទេសឡាវ និង គម្រោងផ្នែកផ្លូវថ្នល់ឡាវទី២ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៧ ធ្នូ។ ការផ្តល់ហិរញ្ញវត្ថុបន្ថែមទៀតនេះនឹងជួយកាត់បន្ថយកង្វះខាតថវិការសម្រាប់ការស្តាឡើងវិញ ក្រោយពេលទឹកជំនន់វាយប្រហារ កាលពីឆ្នាំ២០១៨ ផ្តល់អាទិភាពលើការវិនិយោគក្នុងការគ្រប់គ្រងហានិភ័យទឹកជំនន់ និងផ្នែផ្លូវថ្នល់។កញ្ចប់ថវិការពាក់កណ្តាលទៀតនឹងជួយដល់គម្រោងផ្លូវថ្នល់ឡាវទី២ដែលកំពុងដំណើរការ ក្នុងនោះ មានដូចជាការជួសជុលផ្លូវឡើងវិញ និងពង្រឹងភាពធន់របស់ហេដ្ឋារចនាសម្ពន្ធចំពោះបញ្ហាអាកាសធាតុផងដែរ។ តាមការវាយតម្លៃក្រោយទឹកជំនន់នៅប្រទេសឡាវកាលពីឆ្នាំ២០១៨ មានទំហំខូចខាតគិតជាប្រាក់ប្រមាណ៣៧១.៥លានដុល្លារអាមេរិក ស្មើនឹង២.១ភាគរយនៃផលិតផលក្នុងស្រុក ឬ GDP ក្នុងឆ្នាំនោះ ហើយក៏ស្មើនឹង១០.២ភាគរយនៃថវិការប្រចាំឆ្នាំរបស់ឡាវដែរ៕ធ.ដ