-
ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែម
ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែមក្នុងករណីដែលមានការជួបជុំធ្វើកុបកម្មដោយក្រុមគាំទ្រលោក Trump។ ការស្នើសុំនេះកើតឡើងប៉ុន្មានម៉ោងមុនពេលដែលគម្រោងនៃការសាងសង់របងជុំវិញអគារកាពីតូល ត្រូវបានប្រកាសថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ ការប្រមូលផ្តុំដែលហៅថា “Justice for J6” ដែលរៀបចំឡើងដោយអតីតបុគ្គលិកសម្រាប់យុទ្ធនាការឃោសនារបស់អតីតប្រធានាធិបតី Donald Trump នេះត្រូវបានគេរំពឹងថា អាចទាក់ទាញអ្នកចូលរួមជាង ៧០០នាក់នៅខាងក្រៅអគារកាពីតូលរបស់អាមេរិក។ ប្រភព៖ CNBC
-
អង់គ្លេសរុះរើគណៈរដ្ឋមន្ត្រី
បន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងរឿងកូវីដ១៩, អាហ្វហ្គានីស្ថាន និងពន្ធគយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab ត្រូវធ្លាក់ពីតំណែង ជំនួសមកវិញដោយ Liz Truss។ ចំណែក Michael Gove នឹងត្រូវជំនួសតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Priti Patel។ ប្រភព៖ Straits Times
-
ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា
ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីប្រទេសម៉ុងហ្គោល ប៉ាគីស្ថាន និងប្រទេសថៃជាដើម។ សមយុទ្ធយោធានេះមានឈ្មោះថា “សមយុទ្ធនៃជោគវាសនារួមឆ្នាំ២០២១”។ ការហាត់សមនេះមានការចូលរួមពីទាហានសរុបចំនួន ១ពាន់នាក់ ហើយមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៦-១៥ កញ្ញា និងធ្វើឡើងនៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងស្រុក Queshan ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរំលឹកខួប ៥០ឆ្នាំនៃការទទួលបានអាសនៈអ.ស.ប របស់សាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៧១ ក្រោយពីអាសនៈនេះត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលតៃវ៉ាន់អស់ជិត ៣០ឆ្នាំ ។ អ្នកជំនាញយោធាចិនលោក Wei Dongxu យល់ថាការធ្វើសមយុទ្ធនេះបានបង្ហាញពីទំនួលខុសត្រូវ និងសមត្ថភាពរបស់ចិន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គិតចាប់ពីឆ្នាំ១៩៩០មក ចិនបញ្ជូនកងទ័ព ៥ម៉ឺននាក់ឱ្យចូលរួមក្នុងប្រតិបត្តិការកងទ័ពមួកខៀវ ចំនួន ២៥បេសកកម្មជុំវិញពិភពលោក។ ប្រភព៖ CNA
-
កម្ពុជា និងចិន ពីឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ
បទវិភាគលោក ហ្សង់ ហ្វ្រង់ស័រតាន់ ផ្សាយលើ AMS One-minute រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ១៩៖៣០
-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ២នាក់ ក្នុងចំណោមអ្នកយកសំណាក ១៧១នាក់
📍 ទីតាំងផ្សារភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
ការលើកតម្កើងសិទ្ធិ និងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ
ការលើកតម្កើងសិទ្ធិ និងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ប្រទេសនីមួយៗត្រូវមានសិទ្ធិជ្រើសរើសមាគ៌ា និងអាទិភាពរបស់ខ្លួនឆ្ពោះទៅគោលដៅនោះ។
-
សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួនមួយរយលានដុល្លារសម្រាប់ខែកញ្ញា ឆ្នាំ២០២១
-
ផ្លូវជាតិលេខ ៤៨ 🇰🇭
📷-សម្រស់ខេត្តកោះកុង
-
កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់
១៦ កញ្ញា ២០២១
-
បឹង Abi ឬ Ebi គឺជាបឹងទឹកប្រៃធំជាងគេនៅតំបន់ស្វយ័តស៊ីនជាំងយូហ្គ័រភាគពាយ័ព្យនៃប្រទេសចិន
បឹង Abi ឬ Ebi គឺជាបឹងទឹកប្រៃធំជាងគេនៅតំបន់ស្វយ័តស៊ីនជាំងយូហ្គ័រភាគពាយ័ព្យនៃប្រទេសចិន។ នៅពេលដែលមានខ្យល់បក់ខ្លាំង ទឹកបឹងនេះអាចហូរចាកឆ្ងាយពីច្រាំងជាង ១គីឡូម៉ែត្រឯណោះ។ នៅឯមាត់បឹង មានទឹកហូរពីទន្លេ Jinghe ចូលមកវិញ។ ការណ៍នេះបានបន្សល់ទុកនូវស្នាមដានដែលមានសណ្ឋានដូចឬសដើមឈើយក្ស។ ស្មៅក្រហម និងស្មៅសមុទ្រពណ៌បៃតងបានធ្វើឱ្យតំបន់ដីសើមនេះហាក់ដូចជាឋានសួគ៌ចម្រុះពណ៌មួយរបស់សត្វព្រៃ។ 📸 CGTN