ព័ត៌មានថ្មីបំផុត
ads banner
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មានដែលបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងនៅក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារពីក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល
“កត្តាប្រឈមសម្រាប់អ្នកសារព័ត៌មានគឺមានខ្លះៗនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដែលវាក៏ជាស្ថានភាពកើតឡើងចំពោះអ្នកសារព័ត៌មានដែលប្រកបអាជីពនេះនៅតាមបណ្តាប្រទេសនានាលើពិភពលោក។ ដោយឡែកនៅកម្ពុជា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ ដោយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ មកដល់អាណត្តិទី៧នេះ ដែលនេះជាការងារអាទិភាពមួយស្ថិតនៅក្នុងក្របខណ្ឌរួមនៃការធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជា”។ នេះជាប្រសាសន័លើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ភពផែនដី ក្នុងបរិបទ នៃវិបត្តិបរិស្ថានសកល” នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្រោមការគាំទ្រដោយស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ និងអង្គការ UNESCO ព្រមទាំងអង្គការដៃគូជាច្រើនរូបទៀត។ ឯកឧត្តមអ្នកនាំពាក្យ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់បន្ថែមក្នុងកម្មវិធីនេះថា “អ្នកសារព័ត៌មានត្រូវបានលើកកម្ពស់សិទ្ធិដោយរាជរដ្ឋាភិបាល ពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ហើយក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ និងការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីដែលពួកគេជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន ពោលគឺសម្រាប់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយដែលបានគោរព និងអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ”។ បន្ថែមពីលើនេះ ក្រសួងព័ត៌មាន […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner