Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ផ្សារដើមគរថ្មី ជាផ្សារអាជីវកម្មដ៏ធំក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ភោធជាផ្លូវការ

    ផ្សារដើមគរថ្មី ជាផ្សារអាជីវកម្មដ៏ធំក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ភោធជាផ្លូវការ

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតិភាព ក្នុងពិធី “បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិន ឯ.ក” មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ស៊ី ហ្សាន (XIE ZHAN) អគ្គនាយកក្រុមហ៊ុនចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិន ឯ.ក ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល…

  • រថភ្លើងមួយទឹកអាយុ៤៥ឆ្នាំពីជប៉ុន មកដល់កំពង់ផែក្រុងព្រះសីហនុ

    រថភ្លើងមួយទឹកអាយុ៤៥ឆ្នាំពីជប៉ុន មកដល់កំពង់ផែក្រុងព្រះសីហនុ

    ភ្នំពេញ៖ រថភ្លើងដើរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានក្បាលអូស ប្រភេទ KiHA 183 DMU ចំនួន១១ទូ ដែលជារថភ្លើងមួយទឹកពីប្រទេសជប៉ុន បានមកដល់កំពង់ផែខេត្តព្រះសីហនុហើយកាលពីព្រឹកថ្ងៃសៅរ៍នេះ។ លោក ចន កឺរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានប្រាប់ទូរទស្សន៍អប្សរាពីកំពង់ផែព្រះសីហនុថា រហូតមកដល់ម៉ោង៣រសៀលថ្ងៃសៅរ៍នេះ រថភ្លើងទូទី១ត្រូវបានផ្ទេរចេញពីកប៉ាល់មកលើគោក ហើយក្រុមការងាររបស់លោកនឹងចំណាយពេលមួយយប់ទល់ភ្លឺ ដើម្បីទម្លាក់រថភ្លើង១០ទូ ផ្សេងទៀតមកដី។ នាយកប្រតិបត្តិរូបនេះបានប្រាប់ទូរទស្សន៍អប្សរាទៀតថា ក្រុមការងារបច្ចេកទេសនឹងត្រួតពិនិត្យគុណភាពរថភ្លើង ផ្លាស់ប្តូរគ្រឿងដែលត្រូវការ និងបង្វឹកក្រុមអ្នកបើកបរ មុននឹងបើករថភ្លើងទាំងនេះមកស្ថានីយ៍អយស្ម័យយានរាជធានីភ្នំពេញ នៅ៣ឬ៤សប្តាហ៍បន្ទាប់។ ក្រោយមកដល់ភ្នំពេញ ក្រុមហ៊ុន Royal Railway Cambodia នឹងបើកដំណើរការដឹកអ្នកដំណើរដោយប្រើរថភ្លើងទាំងនេះ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅដល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថភ្លើងនេះអាចមានល្បឿនដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងរថភ្លើងដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ដែលអាចរត់បានក្នុងល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទូរថភ្លើងទាំង១១នេះ ស្មើនឹង៥រថភ្លើងដែលអាចដឹកអ្នកដំណើរសរុប៧០០នាក់។ នេះបើយោងតាមលោក ចន កឺរី។ គួរសម្គាល់ថា រថភ្លើងនេះត្រូវសារព័ត៌មានជប៉ុនរាយការណ៍ថា ផលិតនៅឆ្នាំ ១៩៧៩ ពោលគឺមានអាយុ៤៥ឆ្នាំ។ គេថែមទាំងផ្សាយទៀតថា…

  • ភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត ខាង របស់ ថៃ (NEDA) ចុះពិនិត្យមើលវឌ្ឍនភាពច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់

    ភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃបណ្តាប្រទេសជិត ខាង របស់ ថៃ (NEDA) ចុះពិនិត្យមើលវឌ្ឍនភាពច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់

    (បន្ទាយមានជ័យ)៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ និងធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលនានា នៃគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអភិរឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង របស់ ថៃ (NEDA) ដឹកនាំដោយ ឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ន NEDA តំណាងស្ថានទូតថៃ ប្រចាំនៅ កម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។ រាជរដ្ឋាភិបាលកម្ពុជា បានទទួលហរិញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) របស់ ថៃ មានទំហំទឹកប្រាក់ ២៦,៤២លានដុល្លារអាមេរិក ដើម្បីសាងសង់ អគារច្រកត្រួតពិនិត្យព្រំដែន និងផ្លូវ, សំណង់ អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង ទីលានកុងតែន័រ”, ការជួសជុលកែលម្អផ្លូវចាស់ និង សំណង់កាត់បន្ថយគ្រោះទឹកជនន់ ។ សំណង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅក្នុងខេត្តបន្ទាយមានជ័យ មានចម្ងាយ ៧គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ សមិទ្ធផល…

  • ត្រីមាសទី១ ឆ្នាំនេះកម្ពុជារកចំណូលពីការនាំចេញកៅស៊ូ និង ឈើកៅស៊ូជាង១០០លានដុល្លារ

    ត្រីមាសទី១ ឆ្នាំនេះកម្ពុជារកចំណូលពីការនាំចេញកៅស៊ូ និង ឈើកៅស៊ូជាង១០០លានដុល្លារ

    ភ្នំពេញ៖ត្រីមាសទី១ ឆ្នាំនេះកម្ពុជា រកចំណូលបានពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូចំនួនជាង១០០ ៨៣៧ ៦៨៩ដុល្លារអាមេរិក។ក្នុងនេះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន១០០ ៤៨១ ៩៩៥ដុល្លារ និង ចំណូលពីការនាំចេញឈើកៅស៊ូចំនួន៣៥៥ ៦៩៤ដុល្លារ។ យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូប្រចាំ ត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្តបានឳ្យដឹងទៀតថា ដោយឡែកសម្រាប់ចំណូលការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូប្រចាំខែមីនាកន្លងមកមានចំនួនប១៧ ០៧២ ២៨៦ដុល្លារ។ក្នុងនេះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន១៦ ៩២៦ ៣០៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន១៤៥ ៩៨១ដុល្លារ។ បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តម ហ៊ឹម អូន បញ្ជាក់កាលពីពេលកន្លងទៅឳ្យដឹងថា ជ័រកៅស៊ូក្រៅពីការនាំចេញទៅទីផ្សារក្រៅប្រទេស តម្រូវការ ជ័រកៅស៊ូពីរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនមួយខ្ពស់ដែរ។សម្រាប់ការថយចុះនៃការនាំចេញទៅក្រៅប្រទេសមួយចំនួននោះក៏ដោយសារតម្រូវការកាន់តែច្រើនក្នុងស្រុក។ចំពោះ ជ័រកៅស៊ូកម្ពុជាភាគច្រើន ត្រូវបានឈ្មួញនាំទៅលក់នៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង សហគមន៍អឺរ៉ុប ជាដើម។ សូមជម្រាបថា ផ្ទៃដីកៅស៊ូនៅកម្ពុជាបច្ចុប្បន្នមានចំនួន៤០៧ ១៧២ហិកតា ។ក្នុងនោះ ផ្ទៃដីចៀរជ័រចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និង ផ្ទៃដីថែទាំចំនួន៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ។…

  • កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូង ជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

    កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូង ជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

    (ភ្នំពេញ)៖ អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS)។ នេះបើតាមការឱ្យដឹងពី លោក ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ ។ លោក ជំទាវ អ៊ឹម រចនា នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមាន ៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង ៣ប្រភេទនេះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤…

  • រថភ្លើងល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ,ភ្នំពេញ-ប៉ោយប៉ែត បើកដំណើរការខែមិថុនា

    រថភ្លើងល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ,ភ្នំពេញ-ប៉ោយប៉ែត បើកដំណើរការខែមិថុនា

    ភ្នំពេញ៖ ពីរខែទៀតប៉ុណ្ណោះ កម្ពុជានឹងបើកដំណើរការរថភ្លើងដឹកអ្នកដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅដល់ព្រំប្រទល់ខ្មែរថៃ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថភ្លើងនេះនឹងបើកបរក្នុងល្បឿន ចន្លោះពី៩០ ទៅ ១១០គីឡូម៉ែត្រក្នុងមួយម៉ោងអាស្រ័យតាមស្ថានភាពផ្លូវ។ នេះអាចចាត់ទុកថាមានល្បឿនលឿនគួរសម ខណៈរថភ្លើងពេលបច្ចុប្បន្នអាចរត់បានជាមធ្យមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង។ លោក ចន កឺរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានផ្តល់បទសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍អប្សរាថា ក្រុមហ៊ុននឹងប្រើរថភ្លើងដែលទើបទិញពីប្រទេសជប៉ុនដែលមានសរុប១១ទូ ឬស្មើនឹង៥រថភ្លើងសម្រាប់ដឹកអ្នក ដំណើរសរុប៧០០នាក់លើផ្លូវទាំងពីរខ្សែ។ លោកថា រថភ្លើងនេះមានបំពាក់ម៉ាស៊ីនត្រជាក់គ្រប់កន្លែង និង មានកៅអីពិសេស ឬ first class ផងដែរ ដែលមានតម្លៃពី ២៤ ០០០ រៀល ទៅ ៤០ ០០០រៀល ក្នុងមួយកៅអីដូចរថភ្លើងធម្មតាដែរ។ នៅជំហ៊ានដំបូង រថភ្លើងនឹងដំណើរការតែអំឡុងពេលថ្ងៃ តែនាយកប្រតិបត្តិរូបនេះប្រាប់អប្សរាទៀតថា លោកគ្រោងបើកដំណើរការរថភ្លើងពេលយប់ដែលមានគ្រែគេងទៀតផងនាពេលឆាប់ៗ។ រថភ្លើងចំនួន១១ទូ ប្រភេទ KiHA 183 DMU ដែលក្រុមហ៊ុន Royal Railway Cambodia របស់លោកសេដ្ឋី…

  • ១០ថ្ងៃទៀតជិះយន្តហោះ Air Asia ទៅសៀមរាប និងព្រះសីហនុ តម្លៃតែ៤០ដុល្លារ

    ១០ថ្ងៃទៀតជិះយន្តហោះ Air Asia ទៅសៀមរាប និងព្រះសីហនុ តម្លៃតែ៤០ដុល្លារ

    ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ខែឧសភាតទៅ ពោលគឺប្រមាណ១០ថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនខ្មែរអាចជិះយន្តហោះ Air Asia របស់កម្ពុជា ទៅមករវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងតម្លៃ ១៦ម៉ឺនរៀលឬប្រហែល៤០ដុល្លារអាមេរិកក្នុងមួយជើង។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន តម្លៃ ៤០ដុល្លារនេះគឺជាការផ្តល់ជូនពិសេស ពីតម្លៃធម្មតា ៥០ដុល្លារ សម្រាប់ការកក់សំបុត្រពីថ្ងៃទី ២២ដល់ថ្ងៃទី២៨ខែមេសានេះ។ ក្រុមហ៊ុន Air Asia នឹងប្រើយន្តហោះ ប្រភេទ Airbus A320 ដែលទើបដឹកមកដល់អាកាសយានដ្ឋានភ្នំពេញ កាលពីចុងសប្តាហ៍។ ដោយរំលេច រូបប្រាសាទអង្គរវត្តផង យន្តហោះនេះអាចដឹកអ្នកដំណើរពី១៨០នាក់ទៅជាង២០០នាក់។ លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសាទរដែលកម្ពុជាមានសេវាកម្មហោះហើរក្នុងស្រុកមានតម្លៃសមរម្យ ហើយថានេះជាសញ្ញាល្អ។លោកថា «តម្លៃហោះហើរពីភ្នំពេញទៅសៀមរាប ស្មើជិះពីប្រទេសមួយទៅប្រទេសមួយនៅក្នុងតំបន់អឺរ៉ុប ដូច្នេះការមានវត្តមាន AirAsia Cambodia តម្លៃក្រោម ៥០ដុល្លារ វាជាសញ្ញាវិជ្ជមានដ៏ធំសម្រាប់កម្ពុជា ក្នុងការពង្រីកវិស័យសេវាកម្មអាកាសចរណ៍»។ ទោះយ៉ាងណា លោក ស៊ីណាន មិនដឹងថា តម្លៃ៥០ដុល្លារក្នុងមួយជើងនេះ តើក្រុមហ៊ុនអាចទ្រទ្រង់បានយូរប៉ុណ្ណា។ លោកបារម្ភថា…

  • មុខរបរចិញ្ចឹមគោដូចជាប្រាក់សន្សំ

    មុខរបរចិញ្ចឹមគោដូចជាប្រាក់សន្សំ

    បន្ទាយមានជ័យ៖មុខរបរចិញ្ចឹមគោដូចជាប្រាក់សន្សំ ជួយ បង្កើន ប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ។ នេះបើតាម ការបញ្ជាក់ របស់ម្ចាស់កសិដ្ឋាន ។ លោក យុទ្ធោ រ៉ី បានចាប់ផ្តើម ចិញ្ចឹមគោតាំងពីឆ្នាំ២០២២ ដោយ មានកសិកដ្ឋានស្ថិត នៅភូមិឃុំគោកកឋិន ស្រុកថ្មពួក ឋិតនៅ ចម្ងាយ ជិត៦០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។ អ្នកបានមកដល់ទីនេះតែងចាប់អារម្មណ៍ទៅលើការ ចិញ្ចឹម សត្វគោ របស់ ម្ចាស់កសិដ្ឋាន ជាមួយនឹងការដាំស្មៅពូជ សម្រា ប់ ផ្គត់ផ្គង់ជាចំណីសត្វផងដែរ ។ លោក យុទ្ធោ រ៉ី ម្ចាស់កសិដ្ឋានចិញ្ចឹមគោ បានឱ្យដឹងថា លោក ចិញ្ចឹមគោចាប់ ពីឆ្នាំ២០២២ ដែលជាមុខរបរបន្ថែមពីការងារធ្វើ ស្រែ ចម្ការ។ដំបូងគាត់ចិញ្ចឹមគោមេយកកូនតែ២៥ក្បាល ។មកដល់បច្ចុប្បន្នគោដែលលោកចិញ្ចឹមកើនដល់១៨០ក្បាលទាំង មេពូជនិងគោ ធម្មតា។ពូជគោដែលលោកចិញ្ចឹមគឺទិញត ពីអ្នកចិញ្ចឹមគោនៅមូលដ្ឋាននេះ។ ជាពូជគោ កូនកាត់ប្រាម៉ាន់។ម្ចាស់កសិដ្ឋានចិញ្ចឹមគោបានរៀបរាប់ថាមុនការចិញ្ចឹមគោ លោកបានរៀន ពីអ្នកចិញ្ចឹមមុនៗ និងធ្លាប់បានឆ្លងវគ្គ បណ្ដុះ បណ្ដាល ខ្លី…

  • មាសប្រែប្រួលតម្លៃ ពលរដ្ឋបន្តលក់ចេញច្រើនជាងទិញចូល

    មាសប្រែប្រួលតម្លៃ ពលរដ្ឋបន្តលក់ចេញច្រើនជាងទិញចូល

    ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ ទីផ្សារមាសប្រែប្រួលតម្លៃមិនទៀងទាត់ ពោលគឺ ធ្លាក់ចុះបន្តិច ហើយក៏ឡើងវិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មាសមួយតម្លឹងតម្លៃជាង ២ ៨៦០ដុល្លារអាមេរិក។ អាជីវករតាមបណ្តាហាងមាស និងផ្សារនានា បានឱ្យដឹងថា មានមនុស្សជាច្រើនបន្តលក់មាសរបស់ពួកគេចេញ ហើយមានអតិថិជនតិតតួចបំផុតបានទិញមាសចូល។ អ្នកនាង ហុង ហុយហ្គិច អ្នកលក់មាសនៅផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង ប្រាប់ទូរទស្សន៍អប្សរាថា អ្នកស្រីបានទិញមាសចូលជាច្រើនតម្លឹងហើយក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ។ ម្ចាស់ហាងមាសរូបនេះ រំពឹងថា តម្លៃមាសប្រែប្រួលបែបនេះនឹងធ្វើការទំនោរនៃការលក់ចេញកាន់តែច្រើន ដោយសារតែអតិថិជនមួយចំនួនខ្លាចធ្លាក់ថ្លៃប្រសិនបើរង់ចាំ។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ស្ត្រីវ័យជាង៤០ ឆ្នាំម្នាក់បានប្រាប់ទូរទស្សន៍អប្សរាថា អ្នកស្រីបានសម្រេចចិត្តលក់មាសដែលសន្សំទុកច្រើនឆ្នាំមកហើយ ដើម្បីបានចំណេញ និងចំពេលមានតម្រូវការសាច់ប្រាក់។ អ្នកស្រីថា អ្នកស្រីមិនហ៊ានលក់នៅហាងណាផ្សេងក្រៅពីកន្លែងដែលអ្នកស្រីបានទិញចូលនោះទេ ព្រោះខ្លាចគេមិនទិញ ឬបន្ទាបគុណភាពដើម្បីទម្លាក់តម្លៃ។ លោក ឡុង សំណាង អ្នកវិភាគតម្លៃមាស និងជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ជឿថា មាសនៅតែមានទំនោរនៃការឡើងថ្លៃ។ ចំពោះការធ្លាក់ថ្លៃមកវិញបន្តិច គឺជាបច្ចេកទេសនៃការជួញដូរប៉ុណ្ណោះ។ លោកវាយតម្លៃថា មាសនៅកម្ពុជា នឹងបន្តឡើងថ្លៃពី ៣ពាន់ ទៅជាង ៣ពាន់១០ដុល្លារ…

  • វិបត្តិសេដ្ឋកិច្ចទាញទម្លាក់ចំណូលនាំចេញកង់ ថយចុះជាង ៧០លានដុល្លារ

    វិបត្តិសេដ្ឋកិច្ចទាញទម្លាក់ចំណូលនាំចេញកង់ ថយចុះជាង ៧០លានដុល្លារ

    ភ្នំពេញ៖ ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសបានបន្តធ្លាក់ចុះនៅត្រីមាសទី១ឆ្នាំ២០២៤នេះ។ ទិន្នន័យពីនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា បីខែដើមឆ្នាំនេះខ្មែរលក់កង់ និងកង់អគ្គិសនី បានជិត ៩៧លានដុល្លារតែប៉ុណ្ណោះ។ ចំនួននេះថយចុះ ៤៣ភាគរយ ឬស្មើនឹងជាង៧០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលការនាំចេញកង់កាលនោះមានតម្លៃ ១៧០លានដុល្លារ។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា ការធ្លាក់ចុះនៃទំហំនាំចេញកង់នាពេលនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងបន្តកើតមាន។ វិបត្តិនេះនាំឲ្យការបញ្ជាទិញពីទីផ្សារធំៗទាំងអាមេរិក អឺរ៉ុប និងអាស៊ី ធ្លាក់ចុះព្រមគ្នា។ គួរសម្គាល់ថា ការធ្លាក់ចុះនៃការនាំចេញកង់មិនមែនទើបកើតមានទេ។ ការនាំចេញកង់កាលពីឆ្នាំ២០២៣ បានធ្លាក់ចុះពីក្នុងចំនួនទឹកប្រាក់ជិត ៩០០លានដុល្លារ មកត្រឹមជាង ៤០០ លានដុល្លារ។ ពោលគឺធ្លាក់ចុះជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ២០២២ ។ នៅចំពោះមុខនៃបញ្ហានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម   វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍  លើកឡើងថា រដ្ឋាភិបាលកំពុងបន្តធ្វើពិពិធកម្មផលិតផល ឧស្សាហកម្មដើម្បីជម្រុញការនាំចេញ។ សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសកំពូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ក្នុងការនាំចេញកង់ និងជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកង់កំពូលទាំង៥ក្នុងពិភពលោក ដែលនាំចេញកង់បានច្រើនជាងគេបន្ទាប់ពីចិន តៃវ៉ាន់ ហូឡង់…