Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • “ប៉ិកួៈ” បានក្លាយជាដំណាំរកចំណូលកាក់កបគួរសម សម្រាប់ពលរដ្ឋរស់នៅ ភ្នំប្រសិទ្ធ

    “ប៉ិកួៈ” បានក្លាយជាដំណាំរកចំណូលកាក់កបគួរសម សម្រាប់ពលរដ្ឋរស់នៅ ភ្នំប្រសិទ្ធ

    (កណ្តាល)៖ «ប៉ិកួៈ» ជាដំឡូងមួយប្រភេទដែលពល រដ្ឋខ្មែរ បានដាំ និងលក់តាំងតែពីបុរាណកាល រហូត មកដល់បច្ចុប្បន្ន។ វាជាដើមវល្លិ ស្លឹកស្រដៀងនឹង ស្លឹក រលួស, ក្នុងមួយដើមមានមើមតែមួយ រាងច្រឡោ សាច់ ស មានទឹកដមរលម ,សំបកស្វិត គេអាចបរិភោគឆៅ បាន ហើយមានរសជាតិផ្អែមស្រាលត្រជាក់។ កសិករ ខ្មែរច្រើនដាំដំណាំដំឡូងរលួស ឬ «ប៉ិកួៈ» នេះ នៅលើ ដីល្បាយខ្សាច់ ដែលមិនមានដក់ទឹក ព្រោះវាអាច ទទួល ផលបានច្រើនជាងប្រភេទដីផ្សេងៗទៀត។ និយាយពីដំណាំ ប៉ិកួៈនេះដែរ បើគេធ្វើដំណើរតាម ផ្លូវ កាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ ចំ ណុចភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តា ល នោះគេនឹងបានឃើញអ្នកលក់ប៉ិកួៈមិនតិចជាង ១០ កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួក គាត់តែងចាប់ផ្តើមដាក់លក់ពី ពាក់កណ្តាលខែកញ្ញា…

  • មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបន្តនាំយកស៊ុតទានិងបន្លែទៅជូនវីរកងទ័ពប្រចាំការទិសខេត្តឧត្តរមានជ័យ

    មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបន្តនាំយកស៊ុតទានិងបន្លែទៅជូនវីរកងទ័ពប្រចាំការទិសខេត្តឧត្តរមានជ័យ

    ភ្នំពេញ៖ស៊ុតទាចំនួន ១ ២០០គ្រាប់ ,ត្រកួនចំនួន ៧០គីឡូក្រាម និងស្ពៃចង្កឹះចំនួន ២៥០គីឡូក្រាម ត្រូវបានក្រុម​ការងារ​របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានចុះប្រមូលផលនិងយកទៅ​ប្រគល់ជូន​វីរកងទ័ព​ប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យកាលពៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ផលដំណាំនេះ​បានដាំដុះ និងចិញ្ចឹមនៅស្ថានីយកសិកម្មកូនក្រៀល ។ សូមជម្រាបថា ក្រោមស្មារតី «ខ្មែរតែមួយ» ស៊ុត និងបន្លែជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបាននាំយកទៅជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ សរុប៣៤លើករួមមាន ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៧ ៨១០គីឡូក្រាម ស្ពៃចង្កឹះចំនួន៤៥០ គីឡូក្រាម គោសាច់៣ក្បាល ស៊ុតទា ៣២ ៧៦០គ្រាប់ ទំពាំង ២០គីឡូក្រាម និងត្រីអណ្ដែងចំនួន៨២៦ គីឡូក្រាម៕ ដោយ៖ម៉ាដេប៉ូ

  • ខេត្តពោធិ៍សាត់នឹងមានអាងស្តុកទឹកធំជាងគេនៅកម្ពុជា​

    ខេត្តពោធិ៍សាត់នឹងមានអាងស្តុកទឹកធំជាងគេនៅកម្ពុជា​

    ភ្នំពេញ៖ខេត្តពោធិ៍សាត់ នឹងមានអាងស្តុកទឹកដែលធំជាងគេ​នៅ​កម្ពុជា​ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ សាងសង់​រួចរាល់​នៅចុងឆ្នាំ២០២៧ ខាងមុខ ។ អមដោយរូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអធិប្បាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២នៅ​ខេត្តពោធិសាត់។សម្ដេចធិបតីបានសរសេរ​ថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹក បានប្រមាណ​ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែល​ធំជាងគេនៅកម្ពុជា​ មានទីតាំងស្ថិតនៅលើ ស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ។ សម្ដេចធិបតីបានគូសរំលេចថា ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវ​អត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖ ទី១. អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់​ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាល​ភាពវិស័យកសិកម្មបន្ថែម ទាំងរដូវប្រាំង និងរដូវវស្សា។ទី២.កាត់​បន្ថយ​បាន​​នូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយ​កន្លងមក។៣.បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និង ទី៤. ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ គិតត្រឹម​ចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះ សម្រេចការសាង​សង់បាន​ប្រមាណ ៤០ភាគរយដោយបានចាប់ផ្តើមអនុវត្តក្នុងខែ​មករា ឆ្នាំ២០២៥…

  • ចូលរួមដោយសេរី ក្នុងវេទិការដ្ឋាភិបាលឌីជីថល និង​ពិ​ព័​រ​​ណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅកោះ​ពេជ្រ

    ចូលរួមដោយសេរី ក្នុងវេទិការដ្ឋាភិបាលឌីជីថល និង​ពិ​ព័​រ​​ណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅកោះ​ពេជ្រ

    (ភ្នំពេញ)៖ ចូលរួមទស្សនាដោយសេរី នៅក្នុងវេទិ​កា​រដ្ឋា​ភិបាលឌីជីថល និងពិព័រណ៌បច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ -៦ -៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ អគារ G-L ចាប់ម៉ោង ៨ព្រឹក-៦ល្ងាច ។ ពិព័រណ៍​នេះ នឹងផ្តល់អត្ថប្រយោជន៍ដូចជា៖ ឈ្វេងយល់អំពី​រដ្ឋា​ភិបាលឌីជីថល និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ទទួលបានបទពិសោធដ៏អស្ចារ្យជាមួយនឹងការសាកល្បងផ្ទាល់នូវឧបករណ៍បច្ចេកវិទ្យាឌីជីថល ,បង្កើតអនុ​ស្សា​វ​រីយ៍​ជាមួយការថតរូប ៣៦០ ដឺក្រេ ,ទស្សនាស្តង់ពិព័រ​ណ៍​ផលិតផលនិងសេវាកម្មឌីជីថលថ្មីៗ របស់ក្រសួង ស្ថា​ប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីទាំងជាតិ និង​​​អន្តរជាតិ និងទទួលបានព័ត៌មាន និងឱកាសល្អៗជា​ច្រើន​។ សូមចុច Like និង Follow ទំព័រហ្វេសប៊ុកផេក វេទិកា​រដ្ឋាភិបាលឌីជីថល Digital Government Forum ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពីការរៀបចំវេទិកា​រដ្ឋា​​ភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋា​ភិ​បាល​ឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ៕ ដោយ៖ង៉ាន់ ទិត្យ

  • កែច្នៃឫស្សីមកធ្វើជាសម្ភារប្រើប្រាស់ ជួយរកប្រាក់​ចំណូល​​ប្រជា​​សហគមន៍មូលដ្ឋាន

    កែច្នៃឫស្សីមកធ្វើជាសម្ភារប្រើប្រាស់ ជួយរកប្រាក់​ចំណូល​​ប្រជា​​សហគមន៍មូលដ្ឋាន

    (ភ្នំពេញ)៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សី ឱ្យ​ក្លាយ​ទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែកមួយ​លើក​ស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និង ផ្តល់នូវជម្រើសថ្មី នៃមុខ​របររបស់ប្រជាពលរដ្ឋសម្រាប់រកចំណូលចិញ្ចឹមជីវិត។ ការកែច្នៃរបស់ធម្មជាតិមួយនេះមិនត្រឹមតែអាចរកចំណូល​បានទេ តែវានៅបានជួយថែរក្សារបស់ដូនតាខ្មែរ​ទាំង​នេះឱ្យបានជាប់គង់វង្សថែមទៀត។ ដើមឫស្សី​ទាំង​នេះ​ត្រូវបានគេកែច្នៃធ្វើជា វត្ថុអនុស្សាវរីយ៍ និងសម្ភារប្រើ​ប្រាស់​ផ្សេងៗដែលមើលទៅស្រស់ស្អាតគួរជាទីជាប់ចិត្ត ។ សម្ភារកែច្នៃទាំងនេះអាចប្រើប្រាស់ប្រចាំថ្ងៃ និង​ពិ​សេស​គេអាចដាក់តាំង នៅតាមផ្ទះសម្បែង ហាង​នានា​បាន​ថែម​ទៀត ។ អ្នកស្រី ម៉ា សុខជា បុគ្គលិកប្រចាំ វិទ្យាស្ថានអន្តរជាតិ​ស្តារ​​ជន​បទឡើងវិញឬហៅកាត់ IIRR បានប្រាប់​ឱ្យដឹង​ថា តាមរយៈការសហការជា​មួយគម្រោង ​រេដបូក អំឡុង​ឆ្នាំ២០២៣ ហើយបានធ្វើការសរុប ២១ភូមិ​គោល​ដៅ​ក្នុងនេះមានក្រុមផលិតសាប៊ូ ក្រុមផលិតនំ ក្រុមផលិត​ផ្លែឈើ ក្រុមប្រមូលផលផ្លែឈើ និងក្រុមផលិត ឫស្សី​ជាដើម ។ អ្នកស្រីប្រាប់ថា ចំពោះក្រុមផលិត និងកែច្នៃឫស្សីនេះ​ជនជាតិពូនង មាន ២ភូមិគោលដៅគឺ ភូមិពូចារ និងភូមិ ពូគង់ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តម​ណ្ឌ​លគិរី ។ ប្រជាសហគមន៍ស្ថិតនៅ​ក្នុងក្រុមកែច្នៃឫ​ស្សី​នេះ​ បានប្រមូលយកឫស្សីដែលមានដើមចាស់ៗ​មក​ធ្វើការកែច្នៃជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា កែវទឹកធំ​មានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប កន្រ្តកកំសៀវ​ទឹក ប្រអប់ដាក់ក្រដាសជូតដៃ តម្ពក់ព្យួរខោអាវ…

  • មន្រ្តីធនាគារជាតិអំពាវនាវដល់សាធារណជនបន្តចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល

    មន្រ្តីធនាគារជាតិអំពាវនាវដល់សាធារណជនបន្តចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល

    ពោធិ៍សាត់៖នៅខេត្តពោធិ៍សាត់ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងខេអេចឃ្យូអរ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅ ខេត្តពោធិ៍ សាត់ជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយ វត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។ ក្នុងសិក្ខាសាលាដែលបានប្រារព្ធកាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យឹម លាត បានលើកឡើងថា កន្លងមក​ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី ការលើកកម្ពស់ការប្រើប្រាស់​ប្រាក់រៀលសម្រាប់សេវា ទូទាត់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាពបើកគណនី​ជាប្រាក់រៀលតាមប្រព័ន្ធធនាគារ ។បើកប្រាក់បៀវត្សជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិកអប់រំ ជាពិសេសចូលរួមបង្ហាញ​តម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។ ឯកឧត្តមបន្តថា ចំពោះការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់​តែ​ទូលំទូលាយ តាមរយៈការទូទាត់ ការសន្សំការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវាជា​ប្រាក់រៀល…

  • ព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥ នឹងប្រារព្ធមួយថ្ងៃនៅភ្នំពេញនាថ្ងៃសៅរ៍នេះ

    ព្រឹត្តិការណ៍ផ្សារបារាំងឆ្នាំ២០២៥ នឹងប្រារព្ធមួយថ្ងៃនៅភ្នំពេញនាថ្ងៃសៅរ៍នេះ

     ភ្នំពេញ៖ផ្សារបារាំងបានវិលត្រឡប់មកវិញហើយជាមួយនឹងព្រឹត្តិការណ៍កាន់តែធំ និងអស្ចារ្យជាងមុន ដែលនឹងរៀបចំ​ឡើង​ដោយសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង-កម្ពុជា (CCIFC)នៅស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ៦ ល្ងាច។ការរៀបចំជាថ្មីនេះបន្ទាប់ពីទទួលជោគជ័យ​យ៉ាងខ្លាំងកាលពីឆ្នាំ២០២៤ ខណៈព្រឹត្តិការណ៍ផ្សារ​បារាំងបានទាក់ទាញអ្នកទ‍ស្សនាជាង ១០.០០០ នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងប្រចាំកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៥​អ្នកចូលរួមតាំងពិព័រណ៍ជាង ៧០ នឹងមានវត្តមានដើម្បីបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ រាប់ចាប់ពីមុខ‍ម្ហូបពិសេសៗរបស់បារាំង និងការភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ៗជាច្រើន។លើសពីនេះក៏ មានសកម្មភាពកីឡាផ្សេងៗ​ដែលរៀបចំដោយ Decathlon និងទីលានវាយកូនបាល់ដែលរៀបចំដោយ KhmerPadelផងដែរ។ ព្រឹត្តិការណ៍នេះនឹងមានលក្ខណៈកាន់តែពិសេសថែមទៀត ដោយស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សាធារណជន​ឱ្យចូលទស្សនាសួនច្បាររបស់ខ្លួន។ ក្នុងនាមជាកន្លែងបៃតងដ៏ធំមួយនៅក្នុងទីក្រុង សួនច្បារដ៏ស្រស់​ស្អាតនេះនឹង​ផ្តល់ជូនលោកអ្នក នូវការបន្ធូរអារម្មណ៍ដ៏ល្អមួយដើម្បីដើរលេងកម្សាន្ត និងឈ្វេងយល់ពីជីវៈចម្រុះនៅក្នុងសួន‍ច្បារដ៏​ស្រស់ស្អាតនេះ។ នឹងមានការផ្ដល់ជូនកន្លែងមានម៉ាស៊ីនត្រជាក់ មានភេសជ្ជៈ និងអាហារដ៏ឈ្ងុយ​ឆ្ងាញ់សម្រាប់​អ្នកចូលរួម។ការចូលរួមដោយឥតគិតថ្លៃ។ សូមរំលឹកថា ​កាលពីថ្ងៃទី៧ ខែ​ធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៤ ដោយទទួលបានជោគជ័យខ្លាំង៕ ដោយ៖មុនី

  • ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បានជួយដោយផ្ទាល់ដល់រោងចក្រកិនស្រូវ និងកសិករ

    ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បានជួយដោយផ្ទាល់ដល់រោងចក្រកិនស្រូវ និងកសិករ

    បាត់ដំបង៖អ្នកប្រមូលទិញស្រូវ ពិសេសម្ចាស់រោងចក្រកិនស្រូវបានអះអាងថា​ ក្រោម​កម្មវិធីហិរញ្ញប្បទានពិសេស​របស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានផ្តល់លទ្ធភាពដោយផ្ទាល់ក្នុងការ​​​ប្រមូលទិញស្រូវពីប្រជាកសិករ។ជាក់ស្តែងរោងចក្រកិនស្រូវ-កែច្នៃអង្ករ ឡាយ សែ នៃក្រុមហ៊ុនស៊ីធី រ៉ាយ (City Rice)ស្រុកថ្មគោល ខេត្តបាត់ដំបង ​មាន​លទ្ធភាព​​ការប្រមូលទិញស្រូវពីកសិករក្នុងមួយថ្ងៃប្រមាណ២.០០០តោន។ ឯកឧត្តម ឡាយ សែ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិករោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយ សែ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ថា ជារោងចក្រដៃគូជាមួយរាជរដ្ឋាភិបាល​ ,រោងចក្រ​បានប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បីជួយប្រមូលទិញស្រូវពីកសិករឱ្យបានច្រើនបំផុត មិនឱ្យប្រឈមនឹងការរកទីផ្សារលក់ស្រូវ ។ឯកឧត្តម​​បន្ថែមថា រោងចក្របានប្រមូលទិញស្រូវផ្ការំដួល ពីប្រជាកសិករក្នុងចំនួនដ៏ច្រើន ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់ក្នុងរង្វង់ ២ពាន់តោន ហើយថ្ងៃខ្លះក៏លើស២ពាន់តោន។ ឯកឧត្តម ឡាយ សែ បញ្ជាក់បន្ថែមថា ក្រុមហ៊ុន ស៊ីធី រ៉ាយ (City Rice) នឹងបន្តការទិញស្រូវផ្ការំដួល​ដោយ​ទំនួល​ខុសត្រូវ និងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដើម្បី​រក្សា​ពូជស្រូវ​ដែលជាមរតក​ជាតិ​ខ្មែរ​។ សូមជម្រាបថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះតម្លៃស្រូវមានការធ្លាក់ចុះ ខណៈពេល​ដែលតម្លៃ​អង្ករលើទីផ្សារអន្តរជាតិក៏កំពុងមាននិន្នាការធ្លាក់ចុះ ,រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិ ចំនួន ៤០លានដុល្លារ​អាមេរិកបន្ថែមទៀតតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ…

  • ឆ្នាំនេះក្រុមហ៊ុនមួយនៅខេត្តបាត់ដំបងប្រមូលទិញស្រូវនិងនាំអង្ករចេញទៅទីផ្សារក្រៅប្រទេសបានចំនួនបួនម៉ឺនតោន

    ឆ្នាំនេះក្រុមហ៊ុនមួយនៅខេត្តបាត់ដំបងប្រមូលទិញស្រូវនិងនាំអង្ករចេញទៅទីផ្សារក្រៅប្រទេសបានចំនួនបួនម៉ឺនតោន

    បាត់ដំបង៖រួមចំណែកជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ​ៈនេះ​រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារ ស្ថិត​នៅ​ស្រុកថ្មគោល ខេត្តបាត់ដំបង​បាននិងកំពុង​មមាញឹកក្នុងការប្រមូលទិញស្រូវក្នុងរដូវប្រមូលផល​ស្រូវវស្សា​ក្នុង​ចន្លោះពី១ពាន់ ទៅ១.៥០០តោនក្នុងមួយថ្ងៃ ។ស្រូវទាំងនេះនឹងសម្ងួត រួចកែច្នៃវេចខ្ចប់ជាអង្ករសម្រាប់នាំ​ចេញទៅ​ក្រៅប្រទេស។ ប្រាប់ទូរទស្សន៍អប្សរា កញ្ញា រ៉ី រិទ្ធគឹមអាន អគ្គនាយិការងនៃក្រុមហ៊ុនហ្គោលដេនស្ដារ រ៉ាយស៍មីល អេន អ៊ីមផត អិចផតបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ រោងម៉ាស៊ីនបានកែច្នៃវេចខ្ចប់នាំចេញអង្ករប្រមាណ៤ម៉ឺនតោន ទៅកាន់​ទីផ្សារ​​​អឺរ៉ុប ចិន បារាំង អាល្លឺម៉ង់ អូស្ត្រាលី អាហ្រ្វិកខាងត្បូង ញ៉ូវហ្សេឡែន ហុងកុង និងម៉ាឡេស៊ី ហើយថ្មីៗនេះ ក៏​បាន​នាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ។ ជាកូនស្រីលោកអគ្គនាយកក្រុមហ៊ុន និងជាកូនស្រីម្ចាស់រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដាររ៉ាយស៍មីលផងនោះ កញ្ញា រ៉ី រិទ្ធគឹមអាន បានបន្តថា រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារបានជួយប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងខេត្តបាត់​ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ក្នុងមួយថ្ងៃចន្លោះពី១ពាន់តោនទៅ១.៥០០តោន ខណៈរោងម៉ាស៊ីនអាចមាន​សមត្ថភាពក្នុងការផលិតកែច្នៃនិងវេចខ្ចប់អង្ករបាន៥០០តោនក្នុងមួយថ្ងៃ។រោងម៉ាស៊ីនបាន​បង្កើតការងារជូន​ប្រជាពល​រដ្ឋប្រមាណ ៥០០នាក់ផងដែរ។ ជាមួយនឹងជោគជ័យក្នុងការទិញ និងការនាំអង្ករចេញ កញ្ញាអគ្គនាយិការងក្រុមហ៊ុន មិនភ្លេចបង្ហាញនូវ​មោទកភាព​ជាតិ​​ដែលអង្ករក្រអូបប្រណីតរបស់កម្ពុជាម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួលបានឈ្នះពាន់រង្វាន់ ” អង្ករល្អ​ប្រណីត​ផ្តាច់គេ លើពិភពលោកជាលើកទី៧” ។ កញ្ញា រ៉ី…

  • ប្រើប្រាស់ដ្រូនជាទំនើបកម្មកសិកម្មសម័យថ្មី និង ហុច​ទិន្ន​ផលយ៉ាងល្អប្រសើរដល់កសិករ

    ប្រើប្រាស់ដ្រូនជាទំនើបកម្មកសិកម្មសម័យថ្មី និង ហុច​ទិន្ន​ផលយ៉ាងល្អប្រសើរដល់កសិករ

    (ភ្នំពេញ)៖ ការប្រើប្រាស់បច្ចេកវិទ្យាដ្រូន (Drone) កំពុង​ប្រែក្លាយឱ្យកាន់តែមានប្រសិទ្ធភាពលើវិស័យកសិកម្មក្នុងនេះមិនត្រឹមផ្តល់ភាពងាយស្រួលដល់កសិករទេ តែទន្ទឹម​ជាមួយគ្នាវាក៏ជាផ្នែកមួយក្នុងការបង្កើនទិន្នផលដំណាំរបស់កសិករផង។ ការឈានចូលបច្ចេកវិទ្យា ដ្រូន ក៏កំពុងធ្វើទំនើបកម្មក្នុង​វិស័យ​កសិកម្មកម្ពុជាដើម្បីប្រែក្លាយទៅជាវិស័យ​ប្រកប​ដោយថាមពល ភាពជាក់ច្បាស់ក្នុងមុខជំនាញកសិកម្ម ជួយបង្កើនជីវភាពប្រជាពលរដ្ឋ និងពិសេសជាង​នេះវា​ក៏បានជួយដល់សន្តិសុខស្បៀង និងការធ្វើពាណិជ្ជ​កម្ម​ប្រកបដោយនិរន្តភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដ្រូនកំពុងបានផ្តល់ភាពងាយស្រួលដល់កសិករដែលជ្រើសរើសប្រើបច្ចេកទេសទំនើបសម័យថ្មី ជំនួសការប្រើប្រាស់ដោយកម្លាំង​សម័យ​បុរា​ណ ដែលក្នុងនេះចំណេញទាំងពេលវេលា ថវិការ និងមិន​គ្រោះថ្នាក់ណាមួយដោយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទៀតផង។ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅ​មជ្ឈ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំ​ពេញ​នាថ្មីៗមកនេះ អ្នកនាង ជន់ សុខឃីម ប្រធានផ្នែក​សេវាកម្មអតិថិជននៃក្រុមហ៊ុនCC/DCA ដែលនាំចូល​និង​ចែក​ចាយកសិកម្មទំនើបៗមួយនៅកម្ពុជាបានបញ្ជាក់ប្រាប់ថា៖ការប្រាស់ដ្រូនកសិកម្ម ជួយការងារបានច្រើន កាត់​បន្ថយ​កម្លាំងពលកម្ម និងចំណាយថ្នាំតិច មិនប៉ះពាល់​ដល់​សុខភាព និងរហ័សទាន់សភាពការ។ ក្រៅពីនេះ​ក៏ចំ​ណេញពេលវេលា ចំណេញកម្លាំងមនុស្ស និងពិសេស​ជួយ​បង្កើនទិន្នផលបានខ្ពស់ជាងមុន។ អ្វីដែលសំខាន់​ជាង​នេះកសិករអាចរកប្រាក់ចំណេញបានតាមរយៈ​ការ​ប្រើប្រាស់ដ្រូនកសិកម្មនេះតែម្តង។ អ្នកនាងបានពន្យល់ប្រាប់ថា ការប្រើប្រាស់ដ្រូននេះវា​អាច​ជួយ​ព្រួសស្រូវ បាចជី បាចថ្នាំ​លើដំណាំ​កសិកម្មរបស់​ពួកគាត់ ។ ដោយឡែក លោក ស៊ីននឿន ប្រធានផ្នែកទីផ្សារ ក្រុម​ហ៊ុន ចាបក្រហម បានចាត់ទុកថា ការធ្វើទំនើប​កម្មលើ​វិស័យកសិកម្មពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើពុំ​នោះទេយើងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬប្រទេសដទៃទៀតបានឡើយ។ លោកបានលើកឡើងថា ដ្រូនកសិកម្ម ផ្តល់ភាព​ងាយ​ស្រួលដល់កសិករ…