-
អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ មកពីប្រទេសចិន មានបំណងវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សេង ញ៉ក់ សមាជិកសភា និង ជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម សូ ហ្វង់ ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ លោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្ររួមជាមួយក្រុមការងារ ដោយមានគោលបំណងស្វែងយល់អំពី ឱកាសវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា ។ ឯកឧត្តម សេង ញ៉ក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងការទទួលជំនួបនេះ។ ឯកឧត្តមបានជម្រាបថា គណៈប្រតិភូនាពេលនេះ ត្រូវបាននាំមកក្នុងគោលបំណងសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់…
-
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា និងលោក ដេហ្សេណេ តេហ្សេរ៉ា(Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ(UNIDO) នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញ ក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-CAPTURE)។ ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និងដៃគូអភិវឌ្ឍន៍សហភាពអឺរ៉ុប ព្រមទាំងអង្គការយូនីដូ ដែលបានជំរុញតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យជលផលកម្ពុជា ទទួលបាននូវចំណេះដឹង ចំណេះធ្វើក្នុងការកែច្នៃផលិតផលជលផលរួមមាន៖ ត្រីងៀត ប្រហុក ផ្អកជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យវិស័យឯកជនទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សាបានការកែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេសតម្លៃនៃភាពជាម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដើមប្រពៃណីខ្មែរ ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី…
-
បងប្អូនពលករខ្មែរត្រឡប់មកពីថៃ សូមចូលរួមពិព័រណ៍ការងារនៅខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងត្រូវរៀបចំនៅ ៣កន្លែងផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ នៅថ្ងៃទី ១០ ខែតុលា រៀបចំនៅសាលាឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ, នៅថ្ងៃទី ១១ ខែតុលា រៀបចំនៅសាលាឃុំផ្គាំ ក្នុងស្រុកស្វាយចេក និងនៅថ្ងៃទី ១២ ខែតុលា រៀបចំនៅសាលាឃុំសារង្គ ក្នុងស្រុកស្វាយចេក។ លោកបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ នឹងអាចទទួលបានឱកាសការងារភ្លាមៗ ហើយក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់ ៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ…
-
សហគ្រាសចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផលិតផល ជលផល កម្ពុជា (CQS)ខណៈសហគ្រាសចំនួន ១១ កំពុងអនុវត្តត្រៀមលក្ខណៈនាំចេញ

(ភ្នំពេញ)៖ សហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាព ផលិតផលជលផលកម្ពុជាឬហៅថា(CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។នេះបើតាមការឱ្យដឹងក្នុងសិក្ខាសាលាបិទបញ្ចប់នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយអភិវឌ្ឍន៍យ៉ាងច្រើនដល់វិស័យ ជលផលនៅកម្ពុជា។ តាមរយៈគម្រោងមួយនេះដែរគិត រហូតមកដល់បច្ចុប្បន្ន មាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២ភាគរយ។ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន ៦៤ ផ្សេងទៀតក៏ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម ។ ឯកឧត្តម…
-
ឱកាសការងារជាង ៣ម៉ឺនកន្លែង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិប្រឆ្នាំ ថ្ងៃទី១-២ ខែវិច្ឆិកា ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ

(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល ០២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ពិព័រណ៍ការងារនេះរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំរវាង អ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ ព្រមទាំង បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត…
-
ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បន្តឧត្តមភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការសម្ពោធជើងហោះហើរដំបូងមកកាន់រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្រុមហ៊ុន Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិដ៏ធំមួយ នៃប្រទេសអារ៉ាប់រួម បានប្រារព្ធពិធីសម្ពោធជើងហោះហើរថ្មីរបស់ខ្លួន មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា ដោយនាំមកនូវបណ្តាញអាកាសចរណ៍ពិភពលោកមកកាន់គោលដៅចំនួន ៨៣។ ជើងហោះហើរថ្មីនេះ ក្រុមហ៊ុន Etihad Airways បានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការតភ្ជាប់ជាសកល និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារនៅទូទាំងតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប និងអាហ្វ្រិក ។ លោក Antonoaldo Neves នាយកប្រតិបត្តិក្រុមហ៊ុន Etihad Airways បានថ្លែងថា «យើងពិតជាមានមោទនភាព ដែលបានពង្រីកបណ្តាញរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងនាំភ្ញៀវទេសចរកាន់តែច្រើនពីក្នុងតំបន់ ក្នុងការស្វែងយល់ពីមាតុប្រទេសយើង ជាមួយនឹងជើងហោះហើរដែលមានផាសុកភាព និងហោះត្រង់ទៅកាន់ទីក្រុងអាប៊ូដាប៊ី ដែលបង្កើតឱ្យមានការផ្សារភ្ជាប់ថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងអាប៊ូដាប៊ី និងតំបន់ ។» លោកបានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានលើកទឹកចិត្ត និងបំផុសឱ្យមានការធ្វើដំ ណើរទៅកាន់ទីកន្លែងដែលសម្បូរទៅដោយវប្បធម៌ និងភាពចម្រុះសម្បូរបែប ហើយប្រទេសកម្ពុជា គឺជាគោលដៅដ៏អស្ចារ្យមួយ ដែលមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងច្នៃបង្កើតឡើងដ៏អច្ឆរិយៈក្នុងការធ្វើដំណើរកំសាន្ត ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងទៀតថា ដើម្បីជាការអបអរនៃការឈានជើងចូលក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Etihad ក្រុមហ៊ុនបាននាំមកនូវជើងហោះហើរចំនួន…
-
ADB បានអនុម័តដំណាក់កាលទីពីរនៃកម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នៅកម្ពុជា ដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥លានដុល្លារ។ ដោយមានសហហិរញ្ញប្បទានពី មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាត របស់ប្រទេស ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។ កម្មវិធីដំណាក់កាលទីមួយដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២២ បានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំវិស័យថាមពល ឆ្ពោះទៅរកការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងក្របខ័ណ្ឌប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់ទាញការវិនិយោគពីវិស័យឯកជន។ សមិទ្ធផលសំខាន់នៃកម្មវិធីនេះគឺ ការបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់…
-
ក្រសួងកសិកម្ម នឹងបើកវេទិកា និង ពិព័រណ៍កសិកម្មកម្ពុជា (CAFE25)នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅ កម្ពុជា នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ ។ ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុង ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា វេទិកា និង ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុតដំបូងបង្អស់នៅកម្ពុជា។ ហើយកម្មវិធីបើកវេទិកា និង ពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
-
កម្មវិធីពិព័រណ៍ផលិតផលខ្មែរ បានបញ្ចប់ទៅដោយទទួលបានជោគជ័យគួរជាទីមោទនៈ

(ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក» បានបញ្ចប់ទៅដោយជោគជ័យគួរជាទីមោទនៈ ស្របតាមគោលបំណងរបស់កម្មវិធី។ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីគ្រប់ទិសទី បានជួបជុំគ្នា នៅទីនេះ។ ក្រៅពីក្តីរំភើប និងមោទនភាពដោយឃើញផលិតផលចម្រុះច្រើនមុខ ដែលកើតចេញពីស្នាដៃកូនខ្មែរ បងប្អូនបានបង្ហាញនូវការគាំទ្រ តាមរយៈការកោតសសើរ ការចូលរួមប្រើប្រាស់ និងការជួយផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលបានស្គាល់។ កាយវិការរបស់បងប្អូនដែលបានមកចូលរួមពិព័រណ៍នេះ គឺជាការចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុកដែលបានផ្តល់ជាកម្លាំងជំរុញទឹកចិត្តឱ្យ រោងចក្រ សហគ្រាស សិប្បករ និងអ្នកច្នៃប្រឌិតកាន់តែខិតខំប្រឹងប្រែងទ្វេដងដើម្បីបង្កើតសមិទ្ធផល ផលិតផលថ្មីៗ ប្រកបដោយគុណភាពសម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ មិនតែប៉ុណ្ណោះ បងប្អូនក៏បាននាំយកត្រលប់ទៅវិញនូវទឹកចិត្ត ស្មារតី សាមគ្គី រួបរួមក្នុងនាមជាប្រជាជាតិខ្មែរ តាមរយៈការទទួលបាននូវការបំផុសគំនិតដែលមាននៅក្នុងពិព័រណ៍ «ស្មារតីរួបរួម» ក៏ដូចជាការចែករំលែកទស្សនៈដ៏ល្អៗពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូបក្នុងវគ្គចែករំលែក និងកិច្ចពិភាក្សា។ ក្រុមគ្រួសារ ស.ស.យ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ដៃគូសហការគាំទ្រ និងឧបត្ថម្ភ ដែលរួមមានក្រសួង-ស្ថាប័ន សភាពាណិជ្ជកម្ម សមាគមពាក់ព័ន្ធ វិស័យឯកជន ក៏ដូចជាបងប្អូនជាអ្នកផលិតមាតិកា ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួត។ ប្រសិនបើគ្មានការសហការគាំទ្រ…
-
ក្រសួងការងារ និងក្រុមហ៊ុនឧស្សាហកម្មកូរ៉េពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) ដើម្បីចូលរួមពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋខ្មែរ តាមរយៈការទៅធ្វើការនៅប្រទេសកូរ៉េដែលមានបច្ចេកវិទ្យាទំនើបៗក្នុងវិស័យយានយន្ត អគ្គិសនី និងគីមីវិទ្យា។ លោក Park Joo Bong បានហៅកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងកូរ៉េខាងត្បូង នាពេលនេះ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមិនត្រឹមតែផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការនាំយកពលករជំនាញទៅកាន់ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជួសជុលរថយន្ត “Hyundai Dream Center” នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យមានសមត្ថភាព និងផលិតភាពខ្ពស់តាមស្តង់ដារបស់កូរ៉េខាងត្បូង ទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់យុវជនកម្ពុជាឱ្យមានជំនាញ និងមានកម្រិតស្តង់ដាខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយទីភ្នាក់ងារជំនួយបរទេស…