Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • មន្ត្រីគយ និងនគរបាលជំនាញបានចុះធ្វើការផ្សព្វផ្សាយ​ដល់​អាជីវករអំពីភាពខុសគ្នារវាងទំនិញមានពន្ធនិងទំនិញគេចពន្ធ

    មន្ត្រីគយ និងនគរបាលជំនាញបានចុះធ្វើការផ្សព្វផ្សាយ​ដល់​អាជីវករអំពីភាពខុសគ្នារវាងទំនិញមានពន្ធនិងទំនិញគេចពន្ធ

    បន្ទាយមានជ័យ៖ មន្ត្រីគយ និងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានចុះផ្សព្វផ្សាយដល់ម្ចាស់ហាង​លក់​ទំនិញនិងអ្នកប្រើប្រាស់អំពីភាពខុសគ្នារវាង​ទំនិញ​មានពន្ធ​និងទំនិញគេចពន្ធ ប្រយោជន៍ទប់ស្កាត់ការលួច​នាំ​ចូលទំនិញគេចពន្ធ ។​ការផ្សព្វផ្សាយនេះបានធ្វើឡើងកាល​ពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមហាងធំៗ រួមមាន ហាងលក់ទំនិញ ហាងលក់ទូរសព្ទដៃនានាក្នុងទី​រួមខេត្ត។ ក្នុងសកម្មភាពផ្សព្វផ្សាយមន្ត្រីគយនិង នគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចខេត្តបានចែកនូវខិត្តបណ្ណពន្យល់ដើម្បីបញ្ជ្រាប​ការយល់​ដឹងជាសាធារណៈជនដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់ អំពីភាពខុសគ្នា រវាងទំនិញមានពន្ធ និង​ទំនិញគេចពន្ធ ក្នុងន័យ ការពារ​សិទ្ធិ និងផល​ប្រយោជន៍​ស្របច្បាប់របស់អ្នកចែកចាយ និងអ្នកប្រើប្រាស់ ដើម្បីបញ្ជៀស​ការចូលរួមប្រព្រឹត្តបទល្មើស​សេដ្ឋកិច្ច​ដោយមិនដឹងខ្លួន។ ជាពិសេសនាំបាត់ចំណូលពន្ធគយក៏ដូចការបាត់ចំណូលថវិកាជាតិផងដែរ ។ ខិតបណ្ណបានបញ្ជាក់ថា ទី១.ទំនិញមានពន្ធមាន មាន​បង្កាន់ដៃពន្ធ,មានបិទលតាប័ត្រសម្រាប់រថយន្ត  និងមាន​បិទតែមប្រ៍, អាករ ហើយសម្រាប់ផលិតផលមានបិតត្រា​ពន្ធគយ។ទី២.ទំនិញគេចពន្ធរួមមានគ្មានបង្កាន់ដៃពន្ធ ,គ្មានបិទលតាប័ត្រ​សម្រាប់​រថយន្ត ,គ្មានបិទ តែមប្រ៍អាករ សម្រាប់ផលិតផលគឺមានបិតត្រាគយជាដើម។ ខិតបណ្ណក៏បានបង្ហាញពីទោសទណ្ឌផងដែរ ចំពោះការ​គេចវេស ការក្លែងបន្លំនិងការប្រើប្រាស់ឯកសារក្លែង​ក្លាយ​ជាដើម៕ ដោយ ៖គៀន ច័ន្ទហ៊ីន

  • MoneyGram ចាប់ដៃគូជាមួយធនាគារ ព្រីនស៍ សម្រាប់ការបើកដំណើរការថ្មី និងយុទ្ធនាការប្រូម៉ូសិនដ៏អស្ចារ្យ

    MoneyGram ចាប់ដៃគូជាមួយធនាគារ ព្រីនស៍ សម្រាប់ការបើកដំណើរការថ្មី និងយុទ្ធនាការប្រូម៉ូសិនដ៏អស្ចារ្យ

    ភ្នំពេញ៖ MoneyGram បានបង្កើតភាពជាដៃគូ ដើម្បីផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ពិសេសក្នុងការផ្ទេរប្រាក់។ កិច្ចសហការកាលពីពេលថ្មីៗនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អតិថិជនទាំងមូល ដោយធានាបាននូវពេលវេលានៃការធ្វើប្រតិបត្តិការលឿនជាងមុន កាត់បន្ថយថ្លៃចំណាយ និងការផ្តល់ជូនជាអាទិភាពសម្រាប់អតិថិជនដោយភាពស្មោះត្រង់។ តាមរយៈការប្រើប្រាស់ចំណុចប្រសព្វខ្លាំងរបស់ក្រុមហ៊ុនទាំងពីរ គំនិតផ្តួចផ្តើមនេះនឹងផ្តល់នូវការបង្កើនតម្លៃ និងភាពងាយស្រួលសម្រាប់អតិថិជនដែលត្រូវការសេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចជឿទុកចិត្តបាន ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះសេវាកម្មដ៏លេចធ្លោ និងការពេញចិត្តរបស់អតិថិជន។ MoneyGram គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេលើពិភពលោក ដែលសម្រួលដល់ការផ្ទេរប្រាក់ជាសកលដោយរលូន។ ថ្មីៗនេះ MoneyGram បានចាប់ផ្តើមភាពជាដៃគូជាមួយធនាគារ ព្រីនស៍ និងផ្តល់ជូនប្រូម៉ូសិនដល់អតិថិជន។ ការផ្ដល់ប្រូម៉ូសិននេះត្រូវបានប្រព្រឹត្តឡើងដើម្បីបំពេញតាមតម្រូវការនានាដូចជា ការផ្ទេរប្រាក់សម្រាប់ថ្លៃសិក្សានៅបរទេស ការជូនជាកាដូ ឬការចំណាយផ្សេងៗទូទៅ។ សេវាកម្មនេះពិតជាផ្តល់ជូនអតិថិជនយើងនូវភាពស្ងប់ចិត្ត និងសុវត្ថិភាព ហើយអាចប្រតិបត្តិការបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ ព្រីនស៍។“ខ្ញុំមានក្តីរំភើបជាខ្លាំងក្នុងការពង្រីកបណ្តាញរបស់យើង និងកំណើនចេញក្រៅប្រទេសជាមួយនឹងធនាគារ ព្រីនស៍។ ឥឡូវនេះ ជនបរទេស និងបុគ្គលិកធ្វើការដែលរស់នៅក្នុងប្រទេសកម្ពុជាអាចរីករាយនឹងការផ្តល់ជូនពិសេសនេះ។ យើងរីករាយក្នុងការធ្វើឲ្យក្រុមគ្រួសារអ្នកកាន់តែជិតស្និទ្ធតាមរយៈការផ្ទេរប្រាក់ទៅគ្រប់ទីកន្លែងដែលជាទីទុកចិត្ត និងរហ័ស” — នេះបើយោងតាមសម្តីលោក Vijay Raj Poduval ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន។ធនាគារ ព្រីនស៍ ភីអិលស៊ី ជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខគេដែលមានបណ្តាញធំទូលាយនៃសាខាចំនួន 36 និងទីតាំងទូ ATM ចំនួន 85 ទីតាំងដែលកំពុងប្រតិបត្តិការទូទាំងប្រទេស។…

  • ការបង្កើនផលិតភាពការងារ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគទុនបន្ថែមមកកម្ពុជា

    ការបង្កើនផលិតភាពការងារ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគទុនបន្ថែមមកកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា មានតែការបង្កើនផលិតភាពការងារ និងកម្លាំងពលកម្មជំនាញទេ ដែលអាចធ្វើឱ្យកម្ពុជា នៅរក្សាបានភាពប្រកួតប្រជែង និងបង្កើនភាពទាក់ទាញវិនិយោគទុនបន្ថែមទៀត។ ការថ្លែងបែបនេះរប់ស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ផលិតភាពការងារ ដែលមានភាពទាក់ទាញវិនិយោគខ្លាំងជាងគេ គឺក្នុងវិស័យឧស្សាហកម្មបែបថ្មី ដែលមិនមែនជាឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មទេ តែជាឧស្សាហកម្ម ដែលត្រូវការ ការប្រើប្រាស់ជំនាញ ចំណេះដឹង បច្ចេកវិទ្យា ក៏ដូចជាផលិតផលដែលមានតម្លៃខ្ពស់សម្រាប់បង្កើតឱ្យមានតម្លៃបន្ថែមសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា ដើម្បីឆ្លើយតបការចង់បានរបស់វិនិយោគទុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានភាពប្រទាក់ក្រឡាគ្នា ផ្តល់ជាផលប្រយោជន៍ទៅដល់យុវជន ដែលទើបដល់វ័យចូលទីផ្សារការងារ ក៏ដូចជាផ្តល់នូវផលប្រយោជន៍ ដល់កម្មករនិយោជិត…

  • កម្ពុជា-ឥណ្ឌា សម្ពោធតភ្ជាប់ជើងហោះហើរត្រង់ជាប្រវត្តិសាស្រ្ត ដោយធ្វើការហោះហើរ ៤ជើងក្នុង ១សប្តាហ៍

    កម្ពុជា-ឥណ្ឌា សម្ពោធតភ្ជាប់ជើងហោះហើរត្រង់ជាប្រវត្តិសាស្រ្ត ដោយធ្វើការហោះហើរ ៤ជើងក្នុង ១សប្តាហ៍

    ភ្នំពេញ៖ កម្ពុជា និង ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ព្រមទាំងព្រមទាំងវិស័យ ឯកជនពាក់ព័ន្ធនានា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានធ្វើការរៀបចំពិធីសម្ពោធជើងហោះហើរលើកទី១ ជាប្រវត្តិសាស្រ្ត លើការតភ្ជាប់ជើងហោះហើរត្រង់ រវាង កម្ពុជា និង សាសារធារណៈរដ្ឋឥណ្ឌា ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ និងធ្វើការហោះហើរចំនួន ៤ជើងក្នុងមួយសប្តាហ៍ ជារៀងរាល់ថ្ងៃចន្ទ៍ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីញូវដេលី តាមរយៈជើងហោះហើរ លេខK6 760 ដោយហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៦ និង៤៥ ហើយទៅកាន់រដ្ឋធានីញូវដេលី ដែលប្រើរយៈពេល ៤ម៉ោង និង ៣៥នាទី ដោយប្រើប្រាស់អាកាសយានប្រភេទ AIR BUS 321 ។យោងតាមតម្រូវការជាក់ស្តែងរបស់ផ្នែកទីផ្សារ ការហោះហើយរៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីញូវដេលី និងចាប់ផ្តើមពីចុងខែតុលា ឆ្នាំ២០២៤ នេះតទៅ ។ ឯកឧត្តម សន្ដិបណ្ឌិត…

  • ឯកឧត្តម ឌិត ទីណា៖ កម្ពុជា បើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគ លើការកែច្នៃ វេចខ្ចប់ នាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ

    ឯកឧត្តម ឌិត ទីណា៖ កម្ពុជា បើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគ លើការកែច្នៃ វេចខ្ចប់ នាំចេញកសិផល ទៅកាន់ទីផ្សារអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួប ពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។…

  • ស្ពានពីរខ្សែក្នុងសង្កាត់ព្រះពន្លាកំពុងពន្លឿនការសាងសង់

    ស្ពានពីរខ្សែក្នុងសង្កាត់ព្រះពន្លាកំពុងពន្លឿនការសាងសង់

    បន្ទាយមានជ័យ៖ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយ មានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្ពានបេតុងពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចកនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ស្ពាននេះប្រវែង១០៨ម៉ែត្រ,ទទឹង១០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ មានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ។ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា ការរបន្តចាប់ផ្តើមការសាងសង់ស្ពានបេតុងថ្មីពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦)ឡើងវិញចាប់ពីថ្ងៃទី៥ ខែឧសភាដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។នាពេលនេះដំណើរការបានជាង៤០ភាគរយហើយ។ម៉្យាងវិញទៀតការសាងសង់ស្ពានបេតុងថ្មីនេះក្រុមការងារបានធ្វើពិនិត្យយ៉ាងម៉ត់ចត់ និងមុឺងម៉ាត់ ដូចជាធ្វើការពិនិត្យទៅលើគុណភាពបេតុង ជាមុនសិនទើបយកទៅប្រើការ។ ស្ពានទាំងពីរខ្សែនេះមានអត្ថប្រយោជន៍ និងចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ គួរបញ្ជាក់ថា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទទួលបានស្ពានបេតុងថ្មី អនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចំនួនពីរ។ ១-ស្ពានចក ពីភូមិព្រះពន្លាតភ្ជាប់ទៅភូមិចក (ក្រវាត់ក្រុង ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦) ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ។២-ស្ពានព្រះពន្លា តភ្ជាប់ពីភូមិ៣ ភូមិ៤ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា (ផ្លូវជាតិលេខ៥ )ដែលមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ៕ដោយ៖ឃិន គន្ធា

  • តម្លៃប្រេងសាំងបានចុះ ១០០រៀល ក្នុងមួយលីត្រសម្រាប់ ១០ថ្ងៃនេះ

    តម្លៃប្រេងសាំងបានចុះ ១០០រៀល ក្នុងមួយលីត្រសម្រាប់ ១០ថ្ងៃនេះ

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជនៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃអតិបរមា​លក់រាយ​ប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេង​ឥន្ធនៈ​ទាំងអស់សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា គឺតម្លៃលក់រាយ​ប្រេងសាំងធម្មតាតម្លៃ៤.១០០ រៀលក្នុងលីត្រ និងប្រេងម៉ាស៊ូតតម្លៃ៤.០០០រៀល​ក្នុងលីត្រ ។ តម្លៃសម្រាប់១០ថ្ងៃ​នេះបានបង្ហាញឱ្យឃើញថា បានចុះថ្លៃ​១០០រៀលក្នុង​មួយលីត្រ​សម្រាប់ប្រេងសាំង និងចំនួន៥០​រៀល​សម្រាប់​ប្រេង​ម៉ាហ្សូត បើធៀបនឹងតម្លៃក្នុងរយៈពេល១០​ថ្ងៃដូច​គ្នាកាលពី១០ថ្ងៃមុន៕ដោយ៖មុនី

  • គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថានរបស់និស្សិតសាកលវិទ្យាល័យ ឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទីពីររបស់ ហ៊ិននីគែន ខេមបូឌា

    គំនិតច្នៃប្រឌិតចក្រាវិស័យបរិស្ថានរបស់និស្សិតសាកលវិទ្យាល័យ ឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំទីពីររបស់ ហ៊ិននីគែន ខេមបូឌា

    ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សហការជាមួយអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ Cambodia) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរអ្នកឈ្នះក្នុងកម្មវិធី Sustainathon ប្រចាំឆ្នាំលើកទីពីររបស់ខ្លួនក្នុងសប្តាហ៍នេះ។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលក្រុមចំនួនបីទទួលបានជ័យជំនះសម្រាប់គម្រោងឆ្នើមរបស់ពួកគេ ដែលគម្រោងទាំងនោះផ្តោតលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។ ក្រុម «Eco-brew» ទទួលបានជ័យលាភីជើងឯកសម្រាប់គម្រោងរបស់ពួកគេ ក្នុងការបំប្លែងផ្លែស្វាយដែលច្រើនលើសតម្រូវការក្នុងស្រុកទៅជាដុំស្ករ ដែលមានគោលបំណងជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការបង្កើនការប្រើប្រាស់ឡើងវិញ។ ក្រុម «Refuel» ទទួលបានតំណែងជើងឯករងទីមួយជាមួយនឹងវិធីសាស្រ្តរបស់ពួកគេ ក្នុងការធ្វើគ្រាប់ធញ្ញជាតិដែលបានប្រើប្រាស់រួចធ្វើជាម្សៅ ដើម្បីកាត់បន្ថយកាកសំណល់ និងផលប៉ះពាល់បរិស្ថាន។ រង្វាន់ជ័យលាភីលេខ២ បានទៅលើក្រុម «INKABLE» សម្រាប់ទឹកថ្នាំដែលមិនប៉ះពាល់ដល់បរិស្ថានរបស់ពួកគេ ដែលផលិតចេញពីប្រេងឆា និងសារធាតុពណ៌ធម្មជាតិ ដែលចម្រាញ់ពីរុក្ខជាតិដោយប្រើប្រាស់ការបំប្លែងថាមពលស្អាត។ នៅឆ្នាំនេះ កម្មវិធី HEINEKEN Sustainathon បានយកចិត្តទុកដាក់លើប្រធានបទបរិស្ថាន ដែលផ្តោតលើការបង្កើនការប្រើប្រាស់ឡើងវិញដែលស្របតាមមហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» រយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលប្រារព្ធខួបគម្រប់ ៣០ ឆ្នាំរបស់ក្រុមហ៊ុននៅឆ្នាំនេះ។ មហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» មានគោលបំណងចូលរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ…

  • ជម្រុញសក្កានុពលធុរកិច្ចរបស់អ្នក៖ ដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម២០២៤ឥលូវនេះ!

    ជម្រុញសក្កានុពលធុរកិច្ចរបស់អ្នក៖ ដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម២០២៤ឥលូវនេះ!

    ភ្នំពេញ៖ សហគ្រិនខ្មែរប្រកាសបើកទទួលការដាក់ពាក្យចូលរួមក្នុង កម្មវិធីប្រកួតប្រជែង «ពានរង្វាន់ សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២៤» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញ ទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង។ ជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។ សហគ្រាសធុនតូច និងមធ្យមទំាងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីថ្លឹងថ្លែង ពីសមត្ថភាព និងជម្រុញនូវស្មារតីប្រកួតប្រជែងធុរកិច្ចរបស់អ្នកតាមរយៈ ឱកាសទទួលបានវគ្គត្រៀមខ្លួនប្រកួតប្រជែង ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលមានសក្កានុពល ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាឱកាសជួបជាមួយសហគ្រិនឆ្នើមជាច្រើនផ្សេង ទៀតដើម្បីផ្លាស់ប្តូរយោបល់អាជីវកម្មផងដែរ។ សហគ្រិនដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖*ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនដើម្បីធ្វើការប្រកួតពង្រឹងអាជីវកម្ម*ឱកាសបង្កើនដៃគូសហការអាជីវកម្ម*ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ*ឈ្នះទឹកប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល បែងចែកទៅតាមជ័យលាភីសហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖● មានសញ្ជាតិខ្មែរ● ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)● ជាអាជីវកម្មបង្កើតក្នុងស្រុក● អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ● មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនរប្រកួត● មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាពកុំឲ្យឱកាសនេះរំលងទៅឲ្យសោះ!តោះដាក់ពាក្យចូលរួមទំាងអស់គ្នាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/UQBWiPfiC5wySPmW8សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តេលេក្រាមគ្រុបខាងក្រោមនេះ៖https://t.me/KESMEsAward ឬទាក់ទងតាមលេខទំនាក់ទំនង 095 573 167 ។ គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៤ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ…

  • រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំតម្លៃជាងមួយលានដុល្លារ ត្រូវបានសម្ពោធ

    រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំតម្លៃជាងមួយលានដុល្លារ ត្រូវបានសម្ពោធ

    កំពង់ធំ៖រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃជាងមួយលាន​ដុល្លារនៅខេត្តកំពង់ធំ​ ដែលជាការវិនិយោគពីប្រទេស​ជប៉ុន​ត្រូវបាន​សម្ពោធកាល​ពីថ្ងៃទី៤ ខែ មិថុនាឆ្នាំ ២០២៤ក្រោម​វត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​និងនេសាទ និងឯកឧត្តម អាតស៊ូស៊ិ អ៊ូអិណូ អគ្គរាជ​ទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា។រោងចក្រនេះ​ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ។ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ​ឧស្សាហកម្ម​ដូចជា ដំណាំចន្ទី​ដាំដុះបាន ១៤៥.៣០០ហិកតា ,អាចប្រមូលផល​បានលើផ្ទៃដី៨០.០០០ហិកតាដោយទទួលបានទិន្នផលជាមធ្យម១,៥តោន​ក្នុងមួយ​ហិកតាក្នុងមួយឆ្នាំ។ខេត្តមាន​សហគ្រាស​សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួនប្រាំពីរកន្លែង និងម៉ាស៊ីនសម្ងួត ២៣កន្លែង។ ដោយឡែករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដែលដាក់សម្ពោធនេះប្រើប្រាស់ទុនជាងមួយលានដុល្លារ ។រោងចក្រមានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិតបាន១០តោនក្នុងមួយថ្ងៃ​ក្នុងកម្រិតកុងត្រា១ ៥០០តោនក្នុងមួយឆ្នាំសម្រាប់​ឆ្នាំដំបូង​និងសម្រាប់​ឆ្នាំបន្ទាប់៣ ០០០តោន ក្នុងមួយឆ្នាំ ។ ឯកឧត្តម តូច ប៊ុនហួរ បានថ្លែងថា​ខេត្តកំពង់ធំត្រូវបាន​គេស្គាល់​យ៉ាងទូលំទូលាយថាជាខេត្តផលិតគ្រាប់ស្វាយ​ចន្ទី​ឈានមុខគេក្នុង​ប្រទេស​កម្ពុជា។លើសពីនេះគ្រាប់ស្វាយចន្ទី​របស់​កម្ពុជាមានទំហំធំនិង​មានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏​ទទួលបានការវាយ​តម្លៃ​ខ្ពស់​ពីប្រទេសនានា រួមមានប្រទេស​ជប៉ុនផងដែរ។ ឯកឧត្តមបញ្ជាក់ថា ដោយឃើញពីសក្តានុពលនៃផលិត​ផលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពជា​ បានផ្តល់​ការ​ណែនាំដ៏ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិ​ការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំ​រៀបចំនិង ដាក់ចេញនូវ…