Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ឱកាសក្លាយជាមហាសេដ្ឋី! ទិញ GAC GN8 ឈ្នះផ្ទះវីឡា! ឈ្នះឡាន!

    ឱកាសក្លាយជាមហាសេដ្ឋី! ទិញ GAC GN8 ឈ្នះផ្ទះវីឡា! ឈ្នះឡាន!

    ភ្នំពេញ៖ កាន់តែកក្រើក! កាន់តែអស្ចារ្យ! GAC Cambodia បានប្រកាសដាក់នូវរង្វាន់ដ៏ច្រើនមហាសាលសរុបជិត ២លានដុល្លារ ជូនចំពោះអតិថិជន ដែលទិញរថយន្ត GAC GN8 ស៊េរីទំនើបពីក្រុមហ៊ុនផ្លូវការ ។នេះបើតាមការលើកឡើងពីលោក ធី ចន្ទនិមល ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន THH Import Export Co., Ltd ក្នុង​សន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីប្រូម៉ូសិន​ឈ្នះរង្វាន់ដ៏មហាសាល ទិញរថយន្ត GN8 ឈ្នះផ្ទះវីឡាតម្លៃជិត ១លានដុល្លារ និងឈ្នះរថយន្ត GN6 Pro ចំនួន ៥០គ្រឿង” នាព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ បើតាមការបញ្ជាក់ពីលោក ធី ចន្ទនិមល បានឲ្យដឹងថា រាល់អតិថិជនដែលទិញរថយន្ត GAC GN8 ប្រភេទ MPV 07 កៅអី ពី GAC Cambodia នឹងទទួលបានសន្លឹកឆ្នោតនាំសំណាងមួយសន្លឹក…

  • QED សហការ​ជាមួយ​ PROFITENCE ​ផ្តល់​ការបណ្តុះបណ្តាល​លើការធ្វើ​ទីផ្សារតាមថ្នាល​ឌីជីថល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅកម្ពុជា

    QED សហការ​ជាមួយ​ PROFITENCE ​ផ្តល់​ការបណ្តុះបណ្តាល​លើការធ្វើ​ទីផ្សារតាមថ្នាល​ឌីជីថល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅកម្ពុជា

    ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ – ក្រុមហ៊ុន ខ្វនធឹម អេនដូហ្វីន ឌីជីថល ឯ.ក (Quantum Endorphine Digital – QED)​ គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទំនាក់ទំនងសាធារណៈ និងឌីជីថលឈានមុខគេមួយនៅកម្ពុជា បានសហការជាមួយ PROFITENCE ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុសាជីវកម្ម មានមូលដ្ឋាននៅប្រទេសកម្ពុជា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលសមត្ថភាពក្រោមប្រធានបទ «ការពង្រីកអាជីវកម្មតាមថ្នាលឌីជីថល»  ដែលជាផ្នែកមួយនៃ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស អនុវត្តដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹកចំណេះដឹងលើការធ្វើទីផ្សារតាមថ្នាលឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​ ដោយជួយគាំទ្រដល់ការចូលរួមរបស់ពួកគាត់ទៅក្នុងសេដ្ឋកិច្ចឌីជីថល។ សិក្ខាសាលានេះ មានការចូលរួមពីសហគ្រាសដែលបានចុះបញ្ជី និងសហគ្រាសធុនតូច និងមធ្យមប្រមាណ ២១០ មកពីទូទាំងប្រទេសកម្ពុជា ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីពន្លឿនការធ្វើឌីជីថលនីយកម្មរបស់សហគ្រាស។ ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ ក្រុមហ៊ុន QED នឹងធ្វើការបទបង្ហាញមួយលើផ្នែក ការធ្វើទីផ្សារឌីជីថលសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចែករំលែកចំណេះដឹង និងការអនុវត្តជាក់ស្តែង ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមបង្កើតវត្ដមានកាន់លេចធ្លោនៅលើថ្នាលឌីជីថល និងធ្វើឱ្យការធ្វើទីផ្សារឌីជីថលរបស់ពួកគាត់កាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨:៣០ ព្រឹក…

  • ដូងក្រអូបដើមឆ្នាំនេះមានទីផ្សារល្អ ខណៈកសិដ្ឋានខ្លះផ្គត់ផ្គង់មិនទាន់តម្រូវការ

    ដូងក្រអូបដើមឆ្នាំនេះមានទីផ្សារល្អ ខណៈកសិដ្ឋានខ្លះផ្គត់ផ្គង់មិនទាន់តម្រូវការ

    ភ្នំពេញ៖ដូងក្រអូបដែលមានផ្លែតូចល្មម និងមានរសជាតិឈ្ងុយឆ្ងាញ់ បានក្លាយជាទីពេញនិយមបរិភោគរបស់មនុស្ស​ទូទៅ​ពិសេសនៅរដូវក្តៅ។ អ្នកដាំដូង និងអ្នកលក់ដូងប្រភេទនេះ អះអាងថា ដូងក្រអូបកំពុងមានទីផ្សារល្អ បើទោះបី​កន្លងទៅ​បានធ្លាក់​ថ្លៃបន្តិចក៏ដោយ។ អ្នករកស៊ីដូងក្រអូបបានអះអាងដោយអំណរថា ទីផ្សារដូងក្រអូបមិនថា នៅខេត្តកែប កំពត ភ្នំពេញ បាត់ដំបង និង​ខេត្ត​មួយចំនួនទៀត ចាប់ពីដើមឆ្នាំ២០២៦និងឈានចូលដើមខែមីនានេះ កំពុងមានតម្រូវការខ្ពស់។ស្របគ្នានេះកសិដ្ឋាន និងចំការ​មួយចំនួនទៀតផ្គត់ផ្គង់ស្ទើរមិនគ្រប់គ្រាន់។ លោក ផុន សម្បត្តិ អ្នកទិញដូងក្រអូបបោះដុំនៅប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថា​ដូងក្រអូបកំពុងមានទីផ្សារ​ល្អចាប់ពី​ដើមឆ្នាំ រហូតមកដល់ជិតពាក់កណ្តាលខែមីនានេះ។ចំពោះតម្លៃទិញពីចំការក្នុងមួយផ្លែពី១.២០០ដល់១.៥០០រៀល។អ្នកទិញបន្តយកទៅ​​លក់រាយតាមផ្សារគឺមួយផ្លែពី២.៥០០រៀលដល់៤.០០០រៀលក្នុងមួយផ្លែ។ លោក សម្បត្តិ បញ្ជាក់ថា ដូងដែលលោកទិញភាគច្រើន លក់ក្នុងទីផ្សារខេត្តបាត់ដំបង និងខ្លះទៀតនាំទៅលក់នៅ​ខេត្តមួយចំនួន​ទៀតនៅកម្ពុជា។ ជាអ្នកជំនួញដូង លោក ផុន សម្បត្តិបានសរសើរ​ដូងក្រអូបកម្ពុជា ថា ប្រកបដោយគុណភាព មានរសជាតិផ្អែមឆ្ងាញ់​ បើ​ទោះផ្លែតូចបន្តិចពិតមែនតែបានក្លាយជាទីពេញនិយម។លោកថា ដូងប្រភេទនេះនៅកម្ពុជាមានទីផ្សារល្អពិសេស​ភ្ញៀវទេសចរ​បរទេសចូលចិត្តណាស់ដែរ។ក្នុងមួយខែៗលោក សម្បត្តិ អាចលក់ដូងចាប់ពី៣ពាន់ ទៅ៥ពាន់ផ្លែ ។លោកថា បច្ចុប្បន្នដូងក្រអូប​តាមចំការ និងកសិដ្ឋានដូងក្រអូបជាច្រើនផ្គត់ផ្គង់ស្ទើរមិនគ្រប់គ្រាន់ដោយសារកំណើនអ្នកបរិភោគ ពិសេស​ដូងក្នុងខែប្រាំង​ខ្សត់ថែមទៀត។ អ្នកទិញដូងមួយរូបផ្សេងទៀត លោក ភា រ៉ុង បានប្រាប់ថា​ដូងក្រអូបនៅខែប្រាំង​ខ្វះច្រើនដោយសារតែ​ជារដូវក្តៅដូង​មិនសូវ​មានទឹក។បច្ចុប្បន្នលោកទិញពីកសិដ្ឋានដាំដូងក្រអូប ក្នុងមួយផ្លែតម្លៃ១.២០០ដល់១.៥០០រៀល ។អ្នកលក់រាយតាមផ្លូវ និងភោជនីយដ្ឋានចាប់ពី៣.000ទៅ៤.000រៀលក្នុងមួយផ្លែ។លោក រ៉ុង គឺជាអ្នកទិញដូងក្រអូបដ៏ធំប្រចាំនៅខេត្តកំពត…

  • “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”លើកទី១៨ បង្ហាញពីសក្តានុពលផលិតផលខ្មែរ

    “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”លើកទី១៨ បង្ហាញពីសក្តានុពលផលិតផលខ្មែរ

    ភ្នំពេញ៖ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាព​ផលិតផលក្នុងស្រុក”បានបើកសម្ពោធកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥​ ក្រោមអធិបតី​ភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។ “ពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំដែលមានរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី៤ ខែធ្នូដល់ថ្ងៃទី៧ ខែធ្នូ រៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។នាពេលសម្ពោធមានការអញ្ជើញចូលរួមពីមន្រ្តតំណាង ក្រសួង ស្ថាប័ន អង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ក្នុងព្រឹត្តិការណ៍នេះមានស្តង់តាំងបង្ហាញចំនួន ២៥០ស្តង់ក្នុងនោះ ៦០ភាគរយ គឺជាផលិតផលខ្មែរ និងបន្ថែមដោយស្តង់ផលិត​ផលពីប្រទេសមួយចំនួន។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ រៀបចំឡើង​ស្រប​ជាមួយនឹងការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ។ពិព័រណ៍នេះមានតាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលដែលមានគុណភាពខ្ពស់របស់ខ្មែរ និងផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផល​សិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។…

  • ខេត្តហ៊្វូជៀន នឹងបង្កើតការិយាល័យពាណិជ្ជកម្ម​នៅ​ភ្នំពេញ

    ខេត្តហ៊្វូជៀន នឹងបង្កើតការិយាល័យពាណិជ្ជកម្ម​នៅ​ភ្នំពេញ

    ភ្នំពេញ៖ ខេត្តហ៊្វូជៀននៃសាធារណរដ្ឋប្រជាមានិត​ចិន និងរាជធានីភ្នំពេញ ដែលបានចងសម្ព័ន្ធមេត្រីភាព​ជាមួយគ្នាកាលពីឆ្នាំ​២០២១ ភាគីចិននឹងបង្កើតការិយាល័យពា​ណិជ្ជ​កម្ម​នៅរាជធានីភ្នំពេញ ដើម្បីជំរុញទំហំនៃការ​វិនិយោគឱ្យកាន់តែមានកម្រិត​ធំជាងមុនបន្ថែមទៀត បើ​ទោះបីខេត្តហ៊្វូជៀនបានវិនិយោគច្រើនរួចមកហើយក៏ដោយ​។ អាន៖ផែនការបង្កើតការិយាល័យពា​ណិជ្ជ​កម្ម​នៅរាជធានីភ្នំពេញនេះជាការបង្ហាញឱ្យដឹងក្នុងជំនួបសម្ដែងការគួរសមនៅ​សាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥ រវាងឯកឧត្តម ឃួង ស្រេង អ​អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហ្វាង ឈុន (Huang Chun)ប្រធានគណៈកម្មាធិការ​អចិន្ត្រៃ​យ៍​ជនជាតិចិន នៅបរទេសកិច្ចការបរទេស ជនជាតិភាគ​តិច និងសាសនានៃសភាប្រជាជនខេត្តហ៊្វូជៀន ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីភូមិសាស្ត្រ​របស់​រាជ​ធានីភ្នំពេញ ដែលត្រូវបានពង្រីកជាច្រើនដង ។ រាជធានីភ្នំពេញ មានរោងចក្រវាយនភណ្ឌជាច្រើន មាន​កម្មករ កម្មការិនី បម្រើនៅក្នុងរោងចក្រប្រមាណ ៦០​ម៉ឺន​នាក់។ នៅថ្ងៃអនាគត រាជធានី​ភ្នំពេញនឹងងាយ​ស្រួល​ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ដោយកម្ពុជា បានកំពុងជីកព្រែកហ្វូណនតេជោ ដែលទំនិញទាំងនោះ​យើងនឹងត្រូវដឹកជញ្ជូនតាមផ្លូវទឹកនេះនាពេលខាងមុខ។ ដូច្នេះឯកឧត្ដម ស្នើសុំឱ្យខេត្តហ្វ៊ូជៀន បន្តការវិនិយោគនៅ​រាជធានី​ភ្នំពេញឱ្យកាន់តែច្រើនបន្ថែមទៀត ។ ចំណែកខេត្តហ្វ៊ូជៀនឯណោះវិញ គឺជាខេត្តមួយនៅ​ជា​ប់​នឹងមាត់សមុទ្រវែងជាងគេមានផ្ទៃដីទំហំ ១២.៤​គីឡូ​ម៉ែត្រការ៉េ មាន​ទីក្រុងចំនួន៩ មានប្រជាពលរដ្ឋចំនួន ៤២​លាននាក់ ។ សម្រាប់ GDP ខេត្ត…

  • ក្រសួងឧស្សាហកម្ម កំណត់ផលិតផលអាទិភាពក្នុងអនុ​វិស័យ​​ចំនួន ៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ

    ក្រសួងឧស្សាហកម្ម កំណត់ផលិតផលអាទិភាពក្នុងអនុ​វិស័យ​​ចំនួន ៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ

    (ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម បានកំណត់ផលិតផល​អាទិ​ភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារ​ភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការ​ពង្រឹ​ង​ខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍ របស់​កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និង​ផលិត​ផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំ​យាន​យន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាក​សញ្ញា​, និងគ្រឿងសង្ហារឹម។ ប្រសាសន៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរៀប​ចំ​វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំ​ទ្រ​លើកទី១ ដោយផ្តោតលើសារៈសំខាន់​នៃការ​កសាង​ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើក​កម្ពស់​សមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុង​ស្រុក​​ឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម។វេទិកានេះបានប្រមូលផ្តុំអ្នកវិនិយោគសក្តានុពល មក​ពីសមាគមឧកញ៉ាកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម ក្រុម​ហ៊ុន​ពហុជាតិ សហគ្រាសផលិតក្នុងស្រុកដែល​មាន​សក្តា​នុពល ដៃគូអភិវឌ្ឍន៍ និងអ្នករៀបចំគោលនយោ​បាយ​ប្រមាណ ២៥០នាក់។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ “កម្ពុជានៅមាន​សក្តា​នុ​ពល​ច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីយើង​មិនទាន់ជា​ខ្សែច្រ​វាក់​ដែលប្រទាក់ក្រឡាគ្នាពេញលេញ និងកង់ច្រវាក់ខ្លះ​ពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ។ កង្វះ​ទិន្ន​ន័យ ព័ត៌មាន និងការយល់ដឹងអំពីសក្តានុពល​រវាង​គ្នា ធ្វើឱ្យយើងខកខានមិនទាន់បានប្រែក្លាយឱកាស និង​សក្តានុពល ទៅជាផលប្រយោជន៍ជាក់ស្តែង។” ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ៖…

  • កម្ពុជា-អ៊ីស្រាអែល បន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​ការងារ

    កម្ពុជា-អ៊ីស្រាអែល បន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​ការងារ

    (ភ្នំពេញ)៖ កម្ពុជា និង អ៊ីស្រាអែល បានគូសបញ្ជាក់ពី​ទំនាក់​ទំនង​ដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និង​ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំងពលកម្ម​ឱ្យកាន់​តែ​ល្អ​ប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណងអភិ​វឌ្ឍ​ធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែល​ជា​ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ ការគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើង​កាល​​ពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គ​រដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែល ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង​ការ​ងារ ។ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានសម្ដែងនូវការស្វាគមន៍ និង​​អបអរសាទរ លោកជំទាវ ដែលត្រូវបានតែងតាំង​ជា​ ឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តី បាន​បង្ហាញ​នូវជំនឿជឿជាក់ថា​នៅក្នុង​អាណត្តិបេសកកម្ម​ការ​ទូតរបស់លោកជំទាវ សម្រាប់​ទំនាក់ទំនងនិងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹងត្រូវបាន​លើក​កម្ពស់ឱ្យកាន់តែប្រសើរ​ឡើង​ថែមទៀត។ ជាការឆ្លើយតប លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត បាន​សម្តែងនូវក្តីរីករាយដែលទទួលបានការចាត់តាំងឱ្យបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​បាន​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង…

  • កម្ពុជា-កូរ៉េ បន្តការជ្រើសរើសពលកររដូវកាល ពីកម្ពុជា ទៅធ្វើការនៅប្រទេស កូរ៉េ

    កម្ពុជា-កូរ៉េ បន្តការជ្រើសរើសពលកររដូវកាល ពីកម្ពុជា ទៅធ្វើការនៅប្រទេស កូរ៉េ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្រុកហុងឆុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្ស​រណៈ​នៃការយោគយល់គ្នា ដើម្បីផ្តល់ឱកាសការងារជូនពល​រដ្ឋ​កម្ពុជា​ដែលមានបំណងទៅធ្វើការជាពលកររដូវកាល​នៅកូរ៉េ ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ និងលោក ស៊ីន យ៉ុងជេ អភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់កូរ៉េ​ចំពោះ​ការ​ទទួល​យកពលករពីកម្ពុជា និងស្នើឱ្យរដ្ឋ​បាល​ស្រុកហុងឆុនទទួលយកពលករកម្ពុជាឱ្យបានច្រើននាពេលខាងមុខ។ ហើយកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិ​ការល្អ លើការជ្រើសរើសពលករប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ស្រុកហុងឆុន។ លោក ស៊ីន យ៉ុងជេ បានគូសបញ្ជាក់ជូនថា ស្រុកហុង​ឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលករ​រដូវ​កាល​បរទេសជាង ១ ៥០០នាក់ ជារៀងរាល់ឆ្នាំ និង​បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់​កិច្ច​សហការប្រកបដោយទំនុកចិត្តរបស់ក្រសួង។ សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាតាម​កម្មវិធី​ពលកររដូវកាលបរទេសទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​តែ​មួយគត់ ដើម្បីធានានូវការទៅធ្វើការដោយស្របច្បាប់ និងទទួលបានការគាំពារសិទ្ធិរបស់ពលករ៕ ដោយ…

  • គម្រោងចំនួន ១៩ ក្រោមទុនវិនិយោគ ២៧៦លាន​ដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានគោលការណ៍​លើក​ទឹកចិត្តពិសេស

    គម្រោងចំនួន ១៩ ក្រោមទុនវិនិយោគ ២៧៦លាន​ដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានគោលការណ៍​លើក​ទឹកចិត្តពិសេស

    (ភ្នំពេញ)៖ គម្រោងចំនួន ១៩ ដែលមានទុនវិនិយោគ​ប៉ាន់ស្មានសរុប ២៧៦ លានដុល្លារអាមេរិក និង អាច​បង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោ​ងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និង គម្រោងថ្មី ចំនួន ១២ ត្រូវបានសម្រេចជាគោលការណ៍​ផ្តល់ការលើកទឹកចិត្តពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។ គម្រោងទំាងនេះ រួមមាន​គម្រោងសណ្ឋាគារ, អគារពហុមុខងារ, រោងចក្រផលិត​ឧបករណ៍ជួសជុលរថយន្ត, សិប្បកម្មផលិតក្តារបន្ទះ, រោងច្រកផលិតគ្រឿងសង្ហារឹម, រោងចក្រផលិតដំណាប់​ផ្លែ​ឈើ និង កែច្នៃគ្រាប់ធញ្ញជាតិ, និង គម្រោងរោងចក្រ​ផលិតទឹកស្អាត និង ផ្គត់ផ្គង់អគ្គិសនី ។ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រ​ធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើ​ការ​លើកទឹកចិត្ត…

  • អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ី ប្រាសាក់ ប្រ​កាស​ពីភាពជាដៃគូអាជីវកម្ម ប៊េងកាសួរេន រយៈពេល ១០ឆ្នាំ

    អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ី ប្រាសាក់ ប្រ​កាស​ពីភាពជាដៃគូអាជីវកម្ម ប៊េងកាសួរេន រយៈពេល ១០ឆ្នាំ

    (ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia និងធនាគារ ខេប៊ីប្រាសាក់ ម.ក បាន​ប្រកាសអំពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន រយៈ​ពេល ១០ឆ្នាំ ដែលជាការចាប់ផ្តើមនៃដំណើររួមគ្នាមួយ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងលើកកម្ពស់ដល់រាប់លានគ្រួសារកម្ពុជា ឱ្យរៀបចំ​ផែនការអនាគតប្រកបដោយទំនុកចិត្ត។ ពិធីបើកសម្ពោធជាផ្លូវការ ភាពជាដៃគូ នៃស្ថាប័ន​ហិរញ្ញ​វត្ថុទាំង២នេះ បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sangri-La ដែលអញ្ជើញ​ចូលរួមជាកិត្តិយសពីតំណាងនិយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងថ្នាក់គ្រប់គ្រងជាន់​ខ្ពស់​មកពី AIA Group, AIA Cambodia និងធនាគារ ខេប៊ីប្រាសាក់។ តាមរយៈកិច្ចសហការនេះ អតិថិជនធនាគារ ខេប៊ីប្រា​សា​ក់ នឹងរីករាយជាមួយបទពិសោធន៍ហិរញ្ញវត្ថុពេញ​លេញកាន់តែសម្បូរបែប ដែលរួមបញ្ចូលគ្នានូវសេវាធនា​គារ​ដែលគួរឱ្យទុកចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ជា មួយនឹងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និង​សុខភាព​ដែលឈានមុខគេយ៉ាងទូលំទូលាយរបស់ AIA Cambodia ដែលអតិថិជនរបស់ធនាគារ អាចពង្រឹង​ផែនការហិរញ្ញវត្ថុ និងការពារគ្រួសាររបស់ពួក​គេពី​ហេតុ​ការណ៍អកុសលណាមួយដែលមើលមិនឃើញ និងធា​នា​នូវភាពងាយស្រួលក្នុងការទទួលយក និងប្រើប្រាស់​សេវាធានារ៉ាប់រងសម្រាប់ប្រជាជនកម្ពុជា ។ នៅក្នុងពិធីនោះ លោកស្រី តាន់ លីនណា អគ្គ​នា​យិ​កា​រង នៃនិយ័តករធានារ៉ាប់រងកម្ពុជា…