Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥នៅខេត្តបន្ទាយមានជ័យ សំដៅជំរុញការចូលរួមរបស់យុវជន

    ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥នៅខេត្តបន្ទាយមានជ័យ សំដៅជំរុញការចូលរួមរបស់យុវជន

    បន្ទាយមានជ័យ៖ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥ បានប្រារព្ធនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ​ក្នុង​សប្ដាហ៍នេះ។ ឧកញ៉ា ឡាយ គីមសួ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិបាននិយាយថា​ទិវាសហគ្រិនភាពនេះ​សំដៅជួយដល់សហគ្រិនវ័យក្មេងខេត្តបន្ទាយមានជ័យធ្វើការអភិវឌ្ឍន៍ រួមចំណែកបង្កើតគោលនយោបាយ​គាំទ្រដល់​សហគ្រាសជាពិសេសក៏ជួយផ្ដល់ឱកាសឱ្យនិស្សិតកំពុងរៀនមុខជំនាញក៏ដូចយុវជនទទួលការបណ្ដុះបណ្ដាលនិងបានផ្ដល់បទពិសោធន៍លើការធ្វើអាជីវកម្ម។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអញ្ជើញជាវាគ្មិនក្នុងទិវាសហគ្រិនភាពកម្ពុជា​បាន​ក្រើនរំលឹកយុវជនត្រូវចាំបាច់បង្កើនចំណេះដឹងនូវជំនាញខ្ពស់ជាមួយបច្ចេកវិទ្យាទំនើប និងទទួលយកបទពិសោធន៍​ជាក់ស្ដែងក្នុងសង្គមដើម្បីការងារឬមុខរបរសម្រាប់ខ្លួនក៏ដូចអភិវឌ្ឍសង្គមជាតិ។ សូមជម្រាបថា ទិវាសហគ្រិនភាពកម្ពុជា ២០២៥ឆ្លើយតបចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជាមានចំណូល​មធ្យមកម្រិតខ្ពស់មានការចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យនិងនិស្សិត យុវជនសហគ្រិនសរុប១៧៦ នាក់ ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • ក្រុមអ្នកមានបទពិសោធន៍បង្ហាញពីផលល្អ និងសារៈ​សំ​ខា​ន់ក្នុងការប្រើប្រាស់ជី ដើម្បី បង្កើនទិន្នផលដំណាំ​របស់​កសិករ

    ក្រុមអ្នកមានបទពិសោធន៍បង្ហាញពីផលល្អ និងសារៈ​សំ​ខា​ន់ក្នុងការប្រើប្រាស់ជី ដើម្បី បង្កើនទិន្នផលដំណាំ​របស់​កសិករ

    (ភ្នំពេញ)៖ ជាទូទៅហើយដំណាំគ្រប់ប្រភេទ ត្រូវការជី​ដែល​ជាសារធាតុចិញ្ចឹមដ៏ចាំបាច់ ដើម្បីជំរុញការលូត​លាស់ និងវាហុចមកវិញនូវទិន្នផលជាផ្លែផ្កា។ ជាងនេះ​ទៅទៀត ការគ្រប់គ្រង និងប្រើប្រាស់ជី ឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំ មានសារៈសំខាន់​ខ្លាំងណាស់ ក្នុងការ បង្កើនទិន្នផលកាត់បន្ថយ​ចំណាយ​ថ្លៃដើម ផលិតកម្ម ហើយអាចទទួលមកវិញនូវប្រាក់​ចំ​ណេ​ញ​សម្រាប់ប្រជាកសិករ។ ជាមួយគ្នានេះដើម្បីជំរុញការប្រើប្រាស់ជីសម្រាប់ដំណាំ ស្របតាមបទដ្ឋានបច្ចេកទេស ចៀសវាងនូវការខ្ជះខ្ជាយ​ថវិកា ពេលវេលា និងប៉ះពាល់បរិស្ថាន នោះចាំបាច់​ណាស់​​កសិករត្រូវតែស្វែងយល់ការប្រើប្រាស់ជីឱ្យ​បាន​ត្រឹមត្រូវ។ លោក មៀច សំណាង អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន​វីហ្គើលអេហ្រ្គីបាយអូថេក (ខេមបូឌា) ឯ.ក បានបញ្ជាក់​ប្រាប់ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ចាប់ពីថ្ងៃទី ១៣-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះ​ពេជ្រ ក្នុងរាជធានីភ្នំពេញ ឱ្យដឹងថា៖ការដាំដំណាំ ពិតជា​មិនអាចខ្វះបាននូវការថែទាំយ៉ាងយកចិត្តទុកដាក់ ពិសេ​ស​គឺការបន្ថែមនូវសារធាតុបំប៉ន ឬជីដើម្បីជាជំនួយ​ពន្លឿ​ន​ដល់ការរីកលូតលាស់ ដាំដំណាំ ហើយអាចកែប្រែ​ស្ថាន​ភាពដីបានល្អ និងមិនប៉ះពាល់ដល់សុខភាព​ប្រជាកសិករ​ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ក៏ដូចជាអ្នកទទួលទាន។ លោកថា តាមរយៈបទពិសោធន៍ក្នុងចំណោមការ​ប្រើ​ប្រាស់​ជីដូចជា ជីក្រុមហ៊ុន វីហ្គី អេហ្គ្រីបាយអូថេក របស់​លោកស្រាប់ គឺទទួលបានផលជាវិជ្ជមានយ៉ាងអស្ចារ្យ។វាជាផលិតផលជីកសិកម្មដ៏មានគុណភាពរបស់ប្រទេសម៉ាឡេស៊ី។ លោក មៀច សំណាង…

  • ឯកឧត្តម ឃឹម ហ្វីណង់៖ មន្រ្តីជំនាញរបស់​ក្រសួង​កសិ​កម្ម ឈរជើងនៅតាមខេត្ត សំខាន់ៗកំពុងជួយសម្រប​សម្រួលស្វែងរកទីផ្សារស្រូវជូនប្រជាកសិករនៅតាមទីវាល

    ឯកឧត្តម ឃឹម ហ្វីណង់៖ មន្រ្តីជំនាញរបស់​ក្រសួង​កសិ​កម្ម ឈរជើងនៅតាមខេត្ត សំខាន់ៗកំពុងជួយសម្រប​សម្រួលស្វែងរកទីផ្សារស្រូវជូនប្រជាកសិករនៅតាមទីវាល

    (ភ្នំពេញ)៖ ឈានចូលដល់ ខែវិច្ឆិកា ដែលជារដូវប្រ​មូល​ផលស្រូវរបស់ប្រជាកសិករនោះក្រសួងកសិកម្ម​បានឱ្យ​មន្រ្តីជំនាញដែលកំពុងឈរជើងនៅតាមខេត្តសំខាន់ៗជួយសម្របសម្រួលស្វែងរកទីផ្សារស្រូវជូនប្រជាកសិករនៅតាមទីវាល ។ បញ្ជាក់តាមបណ្តាញសង្គម នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យ​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា៖ដោយហេតុថាខែវិច្ឆិកាគឺជាខែប្រមូលផលធំជាងគេនៅក្នុងរដូវកាលនេះ មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម​កំពុង​ឈរជើងនៅតាមបណ្តាខេត្តសំខាន់ៗ ដឹកនាំមន្ត្រី​កសិ​កម្ម​ឃុំ​នៅទូទាំងប្រទេសជួយសម្របសម្រួលស្វែង​រក​ទី​ផ្សារជូនបងបងប្អូនប្រជាកសិករនៅតាមទីវាល ដើម្បីធា​នា​ឱ្យ​បានថា ទោះបីមិនបានតម្លៃដូចការចង់​បានទាំង​ស្រុងក៏ដោយ តែមិនមានកសិករណាម្នាក់ គ្មានទីផ្សារ​រហូតដល់ខូចខាតស្រូវ ដែលក្រសួងមិនបានដឹង និងមិន​បានដោះស្រាយនោះឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបង្ហាញពីរូបភាពរបស់​មន្រ្តី​ក្រសួងកសិកម្មកំពុងបើករថយន្តដើម្បីទៅជួប និង​ជួយកសិករសម្រាប់រកទីផ្សារលក់ស្រូវទើបច្រូតកាត់រួចរាល់តាមទីវាលឱ្យទាន់ពេលវេលាផងដែរ ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានគូសបញ្ជាក់ថា”មន្ត្រីរបស់យើង ដែលកំពុងចុះបេសកកម្មនៅប្រចាំការ​សម្រប​សម្រួលការប្រមូលផលស្រូវកសិករនៅ​ខេត្ត​ពោ​ធិ៍​សាត់ រាយការណ៍មកកាលពីម៉ោង១១យប់មិញ”។ គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាម​រយៈ​​ធនាគារARDBដើម្បីផ្តល់ជាហិរញ្ញប្បទាន​ដល់រោង​ម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ ៕ ដោយ ៖ ម៉ាដេប៉ូ

  • រយៈពេល ២ថ្ងៃនៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ មានអ្នកចូលរួមជិត ១០ម៉ឺននាក់

    រយៈពេល ២ថ្ងៃនៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ មានអ្នកចូលរួមជិត ១០ម៉ឺននាក់

    (ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជិត ១០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នេះបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិន ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ។ លោក ស៊ុន មេសា គូសបញ្ជាក់ថា យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្នុងនោះ…

  • ដំណឹងរីករាយ៖ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យចរាចរមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦

    ដំណឹងរីករាយ៖ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យចរាចរមុនបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦

    ភ្នំពេញ៖ប្រសិនជាពុំមានការប្រែប្រួលទេស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋ​ឆ្លងកាត់​ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅដោយមិនមានការបិទចរាចរណ៍ទៀតទេ។បច្ចុប្បន្នស្ពាននេះ នៅបន្តសាង​សង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​និងដឹក​ជញ្ជូននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រភពដដែលអធិប្បាយថា ក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់​មុនកិច្ចសន្យា។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចវឌ្ឍនភាពសាងសង់៩៨,៣៦​ភាគរយ​ ខណៈដែលគម្រោងទាំងមូលរួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ​រណបមួយចំនួនទៀតសម្រេចវឌ្ឍនភាព៨៧,៣៩ភាគរយ។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង…

  • អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ជាង ៧ម៉ឺន៤ពាន់ករណី ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ

    អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ជាង ៧ម៉ឺន៤ពាន់ករណី ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ បានចំនួនជាង ៧ ម៉ឺនករណី គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៥ ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី បច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារ ជូនដល់សមាជិតសមាគមសហព័ន្ធធុរកិច្ច វៀតណាម-កម្ពុជា ។ ឯកឧត្តម អេង រតនា មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាស្ថាប័នរដ្ឋមួយដែលឈានមុខគេ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Digital គ្រប់ផ្នែកទាំងអស់ ហើយប្រព័ន្ធនេះ ត្រូវបានបង្កើតឡើង ដោយធនធានមនុស្ស របស់អគ្គនាយកដ្ឋានពន្ធដារតែម្តង ។ ឯកឧត្តម អេង រតនា បន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាជូនដល់អ្នកជាប់ពន្ធជាច្រើន ក្នុងនោះបានផ្តល់សេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធចំនួនជាង៧ម៉ឺន៤ពាន់ករណី…

  • ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះ

    ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះ

    (ភ្នំពេញ)៖ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពី ថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំនេះនឹងរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់

    (កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជឿជាក់ថាកម្ពុជាមានភាពម្ចាស់ការលើការផលិតសម្ភារសំណង់ គុណភាព សុវត្ថិភាព និងដង្ហើមសេដ្ឋកិច្ចលើវិស័យសំណង់ ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ដឹកនាំគណប្រតិភូចុះទស្សនកិច្ចរោងចក្រផលិតដែក ឆាយណា កាង ធៀ ស្ទីល ឯ.ក ស្ថិតក្នុងភូមិសាយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារទទួលបន្ទុកផែនសំណង់ បានចុះពិនិត្យទីតាំងរោងចក្រផលិតដែកសរសៃ និងបានជួបពិភាក្សាជាមួយដៃគូឯកជន ក្នុងគោលបំណងសិក្សាពីផលិតភាព គុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងស្តង់ដារនានា ដែលរោងចក្រ បាននិងកំពុងអនុវត្តនៅក្នុងសង្វាក់ផលិតកម្មដែកសរសៃក្នុងស្រុក ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក្រសួង ក៏បានពិភាក្សាអំពីសមត្ថភាពរបស់រោងចក្រក្នុងការផ្គត់ផ្គង់ និងតម្រូវការទីផ្សារជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចសហការនានា ដើម្បីធានាដំណើរការប្រតិបត្តិការរបស់វិស័យឯកជនក្នុងវិស័យសំណង់ និងរក្សាឱ្យបាននូវលំនឹងនៃដង្ហើមសេដ្ឋកិច្ចលើវិស័យសំណង់នេះ ។ តាមរយៈ ការចុះផ្ទាល់ និងការសិក្សាស្វែងយល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ…

  • បងប្អូនពលករ! កុំភ្លេចចូលរួមពិព័រណ៍ការងារ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

    បងប្អូនពលករ! កុំភ្លេចចូលរួមពិព័រណ៍ការងារ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង។ អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយក៏អាចចុះឈ្មោះចូលរៀនជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយក៏ទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.…

  • ក្រសួងពាណិជ្ជកម្ម ពុំមានរកឃេីញសញ្ញាណនៃសារធាតុគីមីហាមឃាត់នោះទេ បន្ទាប់ពីបានចុះពិនិត្យផលិតផល សាច់បង្កក របស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក

    ក្រសួងពាណិជ្ជកម្ម ពុំមានរកឃេីញសញ្ញាណនៃសារធាតុគីមីហាមឃាត់នោះទេ បន្ទាប់ពីបានចុះពិនិត្យផលិតផល សាច់បង្កក របស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែតុលា បានអោយដឹងថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តនីតិវិធីក្នុងនាមជា នគរបាលយុត្តិធម៌ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌឬស្សីកែវ បានចុះត្រួតពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កក របស់សហគ្រាស អ៊ឹម សុផាន់ណារិទ្ធ អឹមផត អិចផត ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ៤ សង្កាត់ច្រាំង ចំរេទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបណ្ដឹងសាធារណៈតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាន អនុវត្តតាមគោលការណ៍វិជ្ជាជីវៈ ដូចតទៅ៖ ១. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីធ្វើតេស្តបឋមជាក់ស្តែងនៅនឹងកន្លែង…