-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ពិព័រណ៍ផលិតផលខ្មែរជាការបង្ហាញពីសមត្ថភាព សក្កដានុពលរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា ស្របតាមការអំពាវនាវ ជាពិសេសដោយមើលចលនាគាំទ្រផលិតផលក្នុងស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍ផលិតខ្មែរនេះឡើង ក្នុងគោលបំណងពង្រឹងស្មារតីសាមគ្គីស្នេហាជាតិ រួមគ្នាជាសំលេងតែមួយ ក៏ជឿជាក់លើរាជរដ្ឋាភិបាល និងកងកំលាំងគ្រប់ៗរូប ព្រមទំាងចូលរួមជំរុញនូវការគាំទ្រ នូវសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការចូលរួម ជំរុញ និងគាំត្រផលិតផលក្នុងស្រុក ដើម្បីបង្កើតឱកាសការងារសំរាប់បងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុន ក្នុងស្រុក ដាក់តាំងលក់ ដើម្បីផ្សព្វផ្សាយផលិតក្នុងស្រុក និងទាក់ទងដៃគូ ពាណិជ្ជកម្មនានា។ឯកឧត្តម គូសបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺជាការបង្ហាញពីសមត្ថភាព សក្កដានុពលរបស់កម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីនាំមកនូវការរួមគ្នាជាមួយស្មារតី និងពាក្យគន្លឹះ «ខ្មែរធ្វើបាន» ព្រមទាំងបង្ហាញពីការសាមគ្គីភាព ការគាំទ្ររាជរដ្ឋាភិបាល។ ប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ…
-
ពិព័រណ៍ផលិតផលខ្មែរថ្ងៃទី១ បានចាប់ផ្ដើមហើយ

(ភ្នំពេញ)៖ ផលិតផលក្នុងស្រុករាប់រយមុខមកពីគ្រប់វិស័យ បានដាក់តាំងនៅតាម ស្តង់នីមួយៗ ដើម្បីទទួលស្វាគមន៍បងប្អូនសាធារណជនមកចូលរួមទស្សនា នៅក្នុងកម្មវិធីពិព័រណ៍ថ្ងៃទី១ នេះ។ ជាមួយគ្នានេះ វត្តមានវាគ្មិនជាច្រើនរូប ក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់វេទិកាជជែកពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធថ្មីៗដល់អ្នកចូលរួមទាំងអស់គ្នា។ ក្នុងឱកាសនៃពិព័រណ៍ផលិតផលខ្មែរ ជាការបង្ហាញពីផលិតផលនៅក្នុងស្រុកដែលជាស្នាដៃរបស់ខ្មែរ ដែលបានដាំដុះ ចិញ្ចឹម ក៏ដូចជាផលិតបាននៅក្នុងស្រុក បានបង្ហាញវត្តមាននៅតាមស្តង់នីមួយៗ ជាមួយនិងគុណភាព រស់ជាតិ អនាម័យ ស្របតាមស្តង់ដា ដែលនិងជួយជំរុញកំណើនផលិតផលក្នុងស្រុក បង្កើនចំណូលសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ។ សូមអញ្ជើញពុកម៉ែ បងប្អូន និងសាធារណជនទាំងអស់ មកទទួលយកទស្សនីយភាពដ៏ត្រជាក់ភ្នែក រួមទាំងចំណេះដឹងថ្មីៗពីកម្មវិធីពិព័រណ៍របស់យើង ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L)។ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ នេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយរបស់កម្ពុជា ក្នុងឋានៈជាឧត្តមភរិយារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតឱកាសអញ្ជើញចូលរួមទស្សនាតាមស្តង់លក់ទំនិញ ផលិតផលក្នុងស្រុក…
-
ខេត្តកំពត ទទួលភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ

(ខេត្តកំពត )៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌកា់បិណ្យឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋបានមកជួបជុំគ្នាធ្វើបុណ្យទាននៅស្រុកកំណើតតាមប្រពៃណីទំនៀមទម្លាប់ដូចសព្វមួយដង។ ហើយក្រៅពីការធ្វើបុណ្យទាននៅតាមវត្តអារាម និងក្នុងគ្រួសារ ពួកគាត់ក៏បានឆ្លៀតពេលដើម្បីនាំគ្នាដើរកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។ ជាក់ស្តែងខេត្តកំពត ដោយគិតពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលមកលម្ហែកម្សាន្ត និងស្នាក់នៅសរុបចំនួន ១៤៦.៦៦៣នាក់ ក្នុងនោះភ្ញៀវជាតិមាន ១៤៤.៩០១នាក់ និងទេសចរបរទេសចំនួន ១.៧៦២នាក់។ លោកប្រធានមន្ទីរបានបន្តថា បើទោះជាអាកាសធាតុមានភ្លៀងរលឹមក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត មិនថាតំបន់រមណីយដ្ឋានភ្នំបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ឃុំកូនសត្វ សហគមន៍ទេសចរណ៍ ឬក៏តំបន់រមណីយដ្ឋានទំនប់ម្លេចនោះទេ គឺភ្ញៀវបានទៅដើរលេងច្រើន។ លំហូរភ្ញៀវមកលេងខេត្តកំពតច្រើន ក៏បានធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាអន្លើៗផងដែរ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្លាំងរបស់លោកបានត្រៀមជាប្រចាំ ដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍។ជាក់ស្តែងនៅថ្ងៃទី ២៣ ខែកញ្ញានេះ ភ្ញៀវទេសចរមកកំពតច្រើន កម្លាំងស្នងការ និងអាវុធហត្ថបានជួយសម្រួលចរាចរណ៍តាំងពីព្រឹករហូតដល់ប្រយប់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចគល់ស្ពានថ្មី (ទាំងត្រើយខាងលិច និងត្រើយខាងកើត)…
-
រយៈពេល ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិមកសាន្តជាង ២ម៉ឺននាក់

(ខេត្តមណ្ឌលគិរី )៖ យោងតាមតួលេខបញ្ជាក់ឱ្យដឹងពីលោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ប្រាប់ទូរទស្សន៍អប្សរាAMSថា ក្នុងរយៈពេល ៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយគិតចាប់ពីថ្ងៃទី២១ដល់២៣ ខែ កញ្ញា ឆ្នាំ២០២៥ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាដើរកំសាន្តជាង ២ម៉ឺននាក់។ ប្រធានមន្ទីរទេសចរខាងលើ បានគូបញ្ជាក់ទៀតថា ភាគច្រើនភ្ញៀវទេសចរបានដើរកំសាន្តទៅកាន់កន្លែងទេសចរណ៍ទាំង៥នៅក្នុងខេត្តមានដូចជា៖ ១.រង្វង់មូលគោព្រៃ.២. ភ្នំដោះក្រមុំ.៣.សមុទ្រឈើ.៤. ចម្ការតែ មណ្ឌលគិរី និងទី៥.ទឹកជ្រោះប៊ូស្រា។ លោក បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកំសាន្តនៅមណ្ឌលគិរីសរុបចំនួន២២៩៩២នាក់ បើធៀបនិងឆ្នាំ២០២៤កន្លងទៅមានតែ១៥១៦៥នាក់ប៉ុណ្ណោះ។ដូច្នោះឆ្នាំ២០២៥កំណើនភ្ញៀវមានការកើនឡើងចំនួន៥១.៦១.%ក្នុងនោះចំនួនភ្ញៀវទេសចរថយចុះចំនួន៤៩.២៩%ធៀបនិងឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរជាតិកើនឡើងចំនួន៥៤.៥៤%ធៀបនិងឆ្នាំ២០២៤៕ ដោយ ៖ ជាវ ចន្ធូ
-
បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរមកលេងកំសាន្ត ប្រមាណជាង ២១ម៉ឺននាក់

(ខេត្តកំពង់ចាម )៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ ចំនួន ២១០.៥៧៣នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ១០៨នាក់ ។ នេះបើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹងទៀតថា ចំនួនភ្ញៀវទាំងអស់នោះ បានមកលេងកំសាន្ត នៅតាមរមណីយដ្ឋាន និងកន្លែងកំសាន្តនានា នៃទឹកដីខេត្តកំពង់ចាម ក្នុងនោះមាន ៖ រមណីយដ្ឋានភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានបរិវេណវត្តដីដុះ សួនច្បារមាត់ទន្លេ រមណីយដ្ឋានវត្តមហាលាភ រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍ថ្មដាទឹកឆា រមណីយដ្ឋានភ្នំជើងព្រៃ ទំនប់តាកុដ រមណីយដ្ឋានគោកខ្វិត ប្រាសាទភ្នំត្រប់ រមណីយដ្ឋានមណ្ឌលផ្អាវយើង ប្រាសាទនគរបាជ័យ រមណីយដ្ឋានភ្នំប្រុស ភ្នំស្រី រមណីយដ្ឋានអណ្តូងស្ងួត រមណីដ្ឋានវត្តគុហាគង្គា កន្លែងកំសាន្តទំនប់ជ្រោយចេក…
-
រយៈពេលនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរមកលេងចំនួនជាង ១៣ម៉ឺននាក់

(កំពង់ឆ្នាំង)៖ រយៈពេល នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនសរុប ១៣៧.៦៤១នាក់ បានមកលេងនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ ចំពោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ១៣៧.៦៤១នាក់ និង ភ្ញៀវទេសចរណ៍បរទេសមានចំនួន១៩២នាក់ ។ លោក សេង សាលី បញ្ជាក់បន្ថែមថា នៅក្នុងខេត្តកំពង់ឆ្នាំង មានតំបន់ទេសចរណ៍បែបធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើន ដូចជា ៖ នៅក្នុងក្រុងកំពង់ឆ្នាំង មាន សួនសម្តេចចៅហ្វាវាំង(សួនស៊ីម៉ាក់) សួនច្បារវិមានឯករាជ្យ និងសួនទឹកមុខសាលាខេត្ត និងទំនប់ទួលអំពិល។ នៅស្រុកសាមគ្គីមានជ័យ មានវត្តភ្នំព្រះធាតុ / ស្រុកកំពង់ត្រឡាចមានការជិះរទេះគោនៅភូមិអ្នកតាហាង ទៅវត្តបុរាណពោធិ៍រុក្ខារាម(ហៅវត្តកំពង់ត្រឡាចលើ), វត្តត្រឡែងកែង ,និងទំនប់កប់សេះ ។ នៅស្រុករលាប្អៀរមាន ភូមិព្រែកសាលា…
-
ចំនួនអ្នកមកលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្ម កកកុញនាឱកាសបុណ្យភ្ជុំបិណ្ឌ

(ខេត្តបន្ទាយមានជ័យ)÷ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកមកលេងកំសាន្តរមណីយដ្ឋានអាងទឹកត្រពាំងឃុំថ្មស្ថិតនៅប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យយ៉ាងច្រើនកកកុញដែលភាគច្រើនជាភ្ញៀងក្នុងស្រុក។ លោក សិត ភាក់ក្ដី បានឲ្យដឹងថាក្នុងងនាមអ្នកមកលេងកំសាន្តនៅរមណីយដ្ឋានអាងទឹកត្រពាំងថ្មស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យពេលភ្ជុំបិណ្ឌគឺបាននាំមកទាំងក្រុមគ្រួសារ បើទោះជាអាងទឹកត្រពាំងថ្ម នេះមិនមានហាងឬក៏ភោជនីយដ្នានប៉ុន្តែមានទីកន្លែងលក់ម្ហូបអាហារនំចំណីសមរម្យ អ្នកខ្លះនាំគ្នាអង្គុយបរិភោគនៅក្រោមម្លប់ឈើ ។ហើយ មានធុងសម្រាប់ដាក់កាកសំណល់បានយ៉ាងត្រឹមត្រូវដើម្បីរក្សាបរិស្ថានស្អាត។ ឯក្រុមគ្រួសារខ្លះ ទៀតនាំគ្នាអង្គុយមុជទឹកហូរ ស្រូបយកខ្សល់អាកាសបរិសុទ្ធ។ ជាមួយការមើលផ្ទៃទឹកអាងលាតសន្ធឹងធំល្វឹងល្វើយដាច់កន្ទុយភ្នែកបីដូចជាទន្លេមួយផងដែរ ។ ម៉្យាងទៀតអ្នកមកអាងទឹកត្រពាំងថ្ម នេះ អាចជិះទូកកាណូតទៅមើលតំបន់សត្វស្លាបនៅអាង ត្រពាំងថ្មថែមទៀតផង។ ពោលគឺគ្រប់គ្នាមកកាន់រមណីយដ្ឋានមួយនេះ គឺលំហែរអាម្មណ៍សប្បាយបែបលក្ខណៈ ធម្មជាតិនូវទិដ្ឋភាពនិងបរិស្ថានស្អាតបែបជនបទ។ បើតាមរបាយការណ៍មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ អាងទឹកត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក មានចម្ងាយពីទីរួមខេត្ត ៥៧គីឡូម៉ែត្រ។អាងនេះមានប្រវែងសរុប ១៨,៦៨០ម៉ែត្រ។ហើយ ផ្ទៃដីក្នុងអាងមានទំហំ ១២,០០០ហិតាអាចតំកល់ទឹកបាន១៨០ លានម៉ែត្រគូបក្នុងរដូវវស្សាទុកប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ មនុស្ស សត្វ មច្ឆាជាតិ និងដំណាំផ្សេងៗ ។ លោក ឈឿន សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា ក្នុងពេលភ្ជុំបិណ្ឌ ឆ្នាំ២០២៥ មានអ្នកមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនបានទស្សនាតំបន់កំសាន្តនានាពិសេសរមណីយដ្ឋានអាងទឹកត្រពាំងថ្មសរុបមានចំនួន ២៥.០៥៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៤.៩៥១ នាក់ ភ្ញៀវបរទេសចំនួន ១០៥នាក់ឱកាសបុណ្យភ្ជុំបិណ្ឌបីថ្ងៃមកនេះ៕ ដោយ ÷…
-
កម្មករក្នុងវិស័យកាត់ដេរ ប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចបានជាង ៣០០ដុល្លារ

(ភ្នំពេញ)៖ ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ។ អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី ក៏ទទួលបានអត្ថប្រយោជន៍ផ្សេងទៀតដូចជា៖ ប្រាក់ថ្លៃសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៥ដុល្លារ ព្រមទាំងប្រាក់អតីតភាពការងារទៅតាមឆ្នាំជាដើម។ អ្នកស្រី ប្រាប់បន្តថា «បើបូកទាំងថែមម៉ោងបាន ៣០០ជាង វាអាស្រ័យលើម៉ោងយើងថែម ចាប់ពី ៣២០, ៣៣០ ទៅ ៣៤០»។ អ្នកស្រី ហួរ ចាន់ណា ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះផងនោះ បានឱ្យដឹងថា ខាងរោងចក្របានអនុញ្ញាតឱ្យអ្នកស្រី ចេញមុនម៉ោង ១៥នាទី ហើយអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជួយសម្របសម្រួលឱ្យអ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានការងារជាប់លាប់។ កម្មការិនីម្នាក់ទៀត គឺអ្នកស្រី…
-
ADB បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២លានដុល្លារ សម្រាប់ គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២ លានដុល្លារសម្រាប់ គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។ គម្រោងនេះនឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្ម ថាមពល កកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មាន របស់ ADB នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលអប្សរាទទួលបាន ។ ប្រទេសកម្ពុជា បានបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី ៨,៦៨តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យគឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាតនិងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពល កកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។» បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ…
-
ការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ការប្រើប្រាស់និង គាំទ្រផលិតផល ក្នុង ស្រុក គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ តាមរយៈ ការគាំទ្រនេះ យើងនឹងអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកាន់តែច្រើន ព្រមទាំងអាចជួយជំរុញឱ្យមានការពង្រឹងគុណភាពផលិតកម្មក្នុងស្រុក ដើម្បីអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ ជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីអនាគតសេដ្ឋកិច្ចជាតិដ៏រឹងមាំ! តស់! នៅសល់ ៩ថ្ងៃទៀតទេ! ជួបគ្នានៅកោះពេជ្រ ពីថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ! ដោយ ៖ ង៉ាន់ ទិត្យ