Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល CMA ឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ WATER CREDIT PARTNERS MEETING នៅប្រទេសហ្វីលីពីន

    លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល CMA ឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ WATER CREDIT PARTNERS MEETING នៅប្រទេសហ្វីលីពីន

    (ហ្វីលីពីន)៖ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា WCAD បានចូលរួមចំណែកជួយគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាមួយនឹងសមតុល្យឥណទានសរុបចំនួន ២៧៩លានដុល្លារ ដល់ប្រជាពលរដ្ឋកម្ពុជា ចំនួនជាង ២,១លាននាក់ គិតចាប់តាំងពីឆ្នាំ២០១៧មក ។ ការថ្លែងនេះ បានធ្វើឡើង ខណៈដែលលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល CMA បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ WATER CREDIT PARTNERS MEETING ក្រោមប្រធានបទ “Flowing Together: Financing Sustainable Solutions for Water and Sanitation” នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ តំណាងរាជរដ្ឋាភិបាល និយ័តករ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍជាច្រើននាក់ ក៏បានទៅចូលរួមកិច្ចប្រជុំនេះ ផងដែរ ។ កិច្ចប្រជុំដែលបានរៀបចំឡើងដោយអង្គការ Water.Org…

  • ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ

    ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ

    (ភ្នំពេញ)៖ ក្នុងពេលកម្ពុជាយើងទាំងអស់គ្នាពហិកាលែងប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញប្រទេសថៃ ជាពិសេសចង់បង្កើតរោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិបាករកដៃគូ រោងចក្រ សហការក្នុងការផលិត និងផ្គត់ផ្គង់ ។ បញ្ហានេះ ត្រូវបានវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាហើយ ដោយនឹងត្រៀមរៀបចំពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ដែលនឹងធ្វើឡើងចុងខែកញ្ញានេះតែម្តង ។ ចង់រកអ្នកផ្គត់ផ្គង់ ចង់បានគ្រឿងចក្រ ម៉ាស៊ីន ដើម្បីឆ្លើយតបនឹងការផលិតសម្រាប់ប្រជាជនខ្មែរ គឺលែងពិបាករកដៃគូសហការទៀតហើយ គឺយើងមានពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនជាង ១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ លោកបណ្ឌិត ឈួន វណ្ណសាក់ អគ្គនាយកក្រុមហ៊ុន Powerlive ដែលជាអ្នកទទួលរៀបចំ និងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថា ពិរព័ណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ ត្រៀមនឹងប្រារព្ធឡើងនាថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានសមាគមចិនធំៗចំនួន៥ មកពីប្រទេសចិន រួមគ្នារៀបចំឡើង ដោយទទួលបានគាំទ្រពីក្រសួងពាណិជ្ជកម្ម និង សភាពាណិជ្ជកម្ពុជា ។…

  • ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការងារធ្វើ សម្រាប់ពលករខ្មែរដែលមកពីថៃ

    ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការងារធ្វើ សម្រាប់ពលករខ្មែរដែលមកពីថៃ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ ។ ទីតាំងទាំង ៧ នោះរួមមាន ផ្លូវជាតិលេខ ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ, ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល, ផ្លូវលេខ២០១១ ផ្លូវឧកញ៉ា ទ្រី ហេង ខាងមុខផ្សារទំនើប ឡាក់គី ឈូកមាស, ផ្លូវជាតិលេខ៥ ខាងមុខវត្តទេពប្រណំ ជិតដល់ចំណុចប្រសប់ផ្លូវ៥១, ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ជិតដល់ផ្លូវបំបែករូបសំណាក់ផ្តិល និងផ្លូវជាតិលេខ៦ ជិតវត្តគៀនឃ្លាំង។ ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងផ្ទាំងផ្សព្វផ្សាយទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ និងដើម្បីបង្កើនភាពងាយស្រួលបន្ថែមទៀតដល់បងប្អូនពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលទើបមកពីថៃក្នុងការរកការងារធ្វើ ឬសិក្សាជំនាញបន្ថែម ។ អ្នកនាំពាក្យរូបនេះ…

  • ក្រសួងពាណិជ្ជកម្ម ៖ លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល

    ក្រសួងពាណិជ្ជកម្ម ៖ លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល

    (ភ្នំពេញ)៖ ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដ ផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន មេត្តាជ្រាបថា លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃ ផលិតផល។ បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល។ ដោយ៖ង៉ាន់ ទិត្យ

  • កម្មវិធីបណ្តុះបណ្តាលសម្រាប់នាយកប្រតិបត្តិស្តីពី “ការធ្វើលក្ខខណ្ឌវិនិច្ឆ័យរបស់វិនិយោគិនជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ”

    កម្មវិធីបណ្តុះបណ្តាលសម្រាប់នាយកប្រតិបត្តិស្តីពី “ការធ្វើលក្ខខណ្ឌវិនិច្ឆ័យរបស់វិនិយោគិនជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ”

    ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្រោមកិច្ចសហការ និងការគាំទ្រពីអង្គការ Water.org បានរៀបចំកម្មវិធីបណ្តុះ​បណ្តាល​សម្រាប់នាយកប្រតិបត្តិស្តីពី “ការធ្វើលក្ខខណ្ឌវិនិច្ឆ័យរបស់វិនិយោគិនជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” ចំនួន ២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។ កម្មវិធីនេះប្រព្រឹត្តិដោយជោគជ័យ និងផ្លែផ្កាដោយមាន​ការចូល​រួមពីតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកសមាគមចំនួនប្រមាណ ១០០ នាក់ មកពី ៨០ គ្រឹះស្ថាន ។ កម្មវិធីបណ្តុះបណ្តាលសម្រាប់នាយកប្រតិបត្តិរយៈពេល ២ថ្ងៃ ពេញនេះ គឺជាគំនិតផ្តួចផ្តើមរួមររបស់សមាគមមី​ក្រូហិរញ្ញ​វត្ថុកម្ពុជា និងអង្គការ Water.org ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ និងកសាងសមត្ថភាព ក៏ដូចជាបញ្ជ្រាបនូវ​ចំណេះជំនាញដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការត្រៀមលក្ខណៈសម្បត្តិស្វែងរក និងទទួលបាននូវប្រភពទុនពីវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកវិនិយោគដែលផ្តោតសំខាន់លើផលប៉ះពាល់សង្គម (Social Impact Investor) និងហិរញ្ញប្បទានបៃតងហើយប្រភពទុននេះនឹងជួយពង្រឹងនិងពង្រីកប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុសំដៅធានាបាននូវកំណើន ការអភិវឌ្ឍ និងនិរន្តភាពវិស័យ។ មានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសរំលេចពីការចូលរួមចំណែកដ៏សំខាន់នៃវគ្គបណ្តុះបណ្តាលចំពោះគ្រឹះស្ថានក៏ដូចជាវិស័យទាំងមូល ។ លោកជំទាវ​រំពឹងថា៖ “ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះនឹងចូលរួមចំណែកដ៏សំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងមួយកម្រិតទៀត អំពីគោលការណ៍នានា ព្រមទាំងឈ្វេងយល់អំពីការរំពឹងទុករបស់វិនិយោគិន…

  • ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន៖ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ ត្រៀមបើកហើយ

    ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន៖ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ ត្រៀមបើកហើយ

    នៅថ្ងៃទី២៨ ដល់​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំរបស់បណ្តាប្រទេសតាមតាម​បណ្ដោយ​ខ្សែក្រវាត់ និងផ្លូវ នឹងចាប់ផ្តើមឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិននៅកម្ពុជាឆ្នាំ២០២៥ នឹងត្រូវប្រារព្ធឡើងយ៉ាងអធិកអធមនៅទីនេះ​។ នេះមិនត្រឹមតែជាពិព័រណ៍ទំនិញអន្តរជាតិលើកដំបូងដែលរៀបចំដោយប្រទេសចិននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏ជាពិព័រណ៍ប្រធានបទរបស់ចិនដែលមានទ្រង់​ទ្រាយ​ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនចិនជិត ១០០ ចូលរួមតាំងពិព័រណ៍។ នេះក៏ជាសញ្ញាមួយបង្ហាញថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយដែលកាន់តែមានភាពរស់រវើក។ កម្លាំងជំរុញនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ផ្តល់ផ្លែផ្កាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិព័រណ៍លើកនេះបានប្រព្រឹត្តទៅចំពេលដ៏សំខាន់ដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” កំពុងត្រូវបានជំរុញឱ្យកាន់​តែស៊ីជម្រៅ។ ក្នុងនាមជាដៃគូដ៏សំខាន់ក្នុងការកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រទេសកម្ពុជា ដោយសារមាន​ទីតាំងភូមិសាស្ត្រដ៏ល្អ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងកម្លាំងជំរុញអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ខ្លួន បានក្លាយជាច្រកទ្វារដំបូងសម្រាប់ក្រុមហ៊ុនចិនក្នុងការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនចិនចេញ​ទៅ​ក្រៅ​ប្រទេស​ ផលិតផលចម្រុះបញ្ចេញពន្លឺនៅភ្នំពេញ ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនចិន “ដើរ​ចេញទៅក្រៅ​” ដើម្បីរួមបញ្ចូលខ្លួនយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារតំបន់ បានក្លាយជាជម្រើសដ៏ចាំបាច់។ ពិព័រណ៍លើកនេះបានកសាងស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព និងរលូនរវាងសមត្ថភាពផលិតដែលមានគុណភាពខ្ពស់របស់ចិន ជាមួយនឹងតម្រូវការទីផ្សារនៅកម្ពុជា និងអាស៊ាន។ វិសាលភាពនៃផលិតផលដែលដាក់តាំងបង្ហាញគឺមានគោលដៅច្បាស់លាស់ ដោយរួមមាន៖ ប៊ូឡុងនិងវីស គ្រឿងដែក គ្រឿងសំណង់ ផលិតផលថាមពលពន្លឺព្រះអាទិត្យ…

  • ប្រហុក ខេត្តសៀមរាប កំពុងត្រូវបានថែរក្សាទាំងរសជាតិ និង គុណភាពសម្រាប់ប្រជែងទីផ្សារដ៏យូរអង្វែង

    ប្រហុក ខេត្តសៀមរាប កំពុងត្រូវបានថែរក្សាទាំងរសជាតិ និង គុណភាពសម្រាប់ប្រជែងទីផ្សារដ៏យូរអង្វែង

    (សៀមរាប)៖ ក្នុងការថែរក្សានូវអត្ថសញ្ញាណរសជាតិប្រហុករបស់ខេត្តសៀមរាប អ្នក សិប្បកម្ម កែច្នៃ ប្រហុកមិនត្រឹមតែថែរក្សានូវរសជាតិដើមដែលត្រូវបានគេចាត់ទុកថាមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ប្រើម្ហូបខ្មែរ និង ជាគ្រឿងផ្សំនោះទេ នៅបានបង្កើនគុណភាពសម្រាប់លក់លើទីផ្សារទាំង ក្នុងស្រុក និង បរទេស។ ប្រហុកជាប្រភេទគ្រឿងផ្សំរសជាតិដែលបងប្អូនប្រជាជនខ្មែរយើងនិយមទទួលទាន ជាពិសេសជាជំនួយសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកចម្អិនអាហារ ដែលអាច ច្នៃលាយ ជាមួយនឹងមុខម្ហូបផ្សេងៗបានច្រើនមុខ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារកាន់តែឆ្ងាញ់ពិសា។ លោក យន់ សំណាង ប្រធានសិប្បកម្ម កែច្នៃប្រហុកសៀមរាបសំណាងសុធា ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ឱ្យដឹងថា៖ប្រហុកសៀមរាប មានក្លិនឈ្ងុយបែបវត្ថុដែលមានជាតិផ្អែម នៅពេលបើកគម្របកែវ ឬក្រឡប្រហុក មិនធុំ លជាលក្ខណៈពិសេស ក្លិនខ្យល់។ គេអាចសម្គាល់ “ប្រហុកសៀមរាប” បានតាមរយៈក្លិនឈ្ងុយបែបវត្ថុផ្អែមដែលខុសប្លែកពីប្រហុកផ្សេងទៀត។ លោកបានប្រាប់ថា“ប្រហុកសៀមរាប” ដែលជាប្រហុកសាច់ គឺគ្មានវត្តមានឆ្អឹង ព្រុយ ជាយក្រែង (ព្រុយខ្នង) ស្រកា ជុំខ្លាញ់ និងដុំពោះរបស់ត្រីក្នុងសាច់ប្រហុក និងម្យ៉ាងទៀតនៅពេលដាក់ប្រហុកលើបាត ដៃហើយក្តាប់ដៃននោះមិនបណ្តាលឲ្យមុតដៃឡើយ។ ប្រភេទប្រហុកសៀមរាប រួមមានដូចជា៖ប្រហុកសាចត្រីកំភ្លាញ , ប្រហុកសាច់ត្រីរ៉ស,ប្រហុកសាច់ត្រីដៀប ,ប្រហុកឆ្អឹងត្រីកំភ្លាញ, ប្រហុកឆ្អឹងត្រីរៀលជាដើម។ គួរបញ្ជាក់ថា…

  • លោកជំទាវ ចម និម្មល ៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលស្របទៅតាមចក្ខុវិស័យ

    លោកជំទាវ ចម និម្មល ៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលស្របទៅតាមចក្ខុវិស័យ

    (ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាលកាលទី១ និងចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រសាសន៍លើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មឌីជី ថលកម្ពុជា និងពិព័រណ៍អនឡាញ ដែលបានធ្វើឡើងជាលើកទី២ នៅសាលបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអង្គទូតជាមិត្ត ធុរជនជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើន។ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា វេទិកាពាណិជ្ជកម្ម ឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកនេះ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធនិងចំណេះដឹងផ្នែកឌីជីថល ការផ្សព្វផ្សាយអំពីក្របខ័ណ្ឌគោលនយោបាយ, ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពង្រឹងសមត្ថភាពរបស់វិស័យឯកជន ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនឥតឈប់ឈរ ជាពិសេសការលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងការលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់លើពាណិជ្ជកម្មឌីជីថល។ លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីចូលរួមចំណែកកសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធារណៈសំខាន់ៗ តាមថ្នាលអនឡាញ/ថ្នាលស្វ័យប្រវត្តិកម្ម ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ…

  • រដ្ឋមន្ត្រីការងារ ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    រដ្ឋមន្ត្រីការងារ ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ការប្រកួតជំនាញកម្រិតពិភពលោកនេះដែលមិនត្រឹមតែផ្ដល់វេទិកាជូនសិស្ស-និស្សិត ដើម្បីបង្ហាញពីសមត្ថភាពជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកមួយដ៏សំខាន់សម្រាប់លើកកម្ពស់គុណភាពការអប់រំបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជំរុញការសិក្សាស្រាវជ្រាវ, ការច្នៃប្រឌិត, ឱកាសពង្រឹងចំណេះដឹង និងជំនាញ, និងការអនុវត្តជាក់ស្ដែងផងដែរ។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីជឿជាក់ថា ការប្រកួតប្រជែងនេះ នឹងទាក់ទាញយុវជនឱ្យស្រលាញ់នូវជំនាញបច្ចេកទេស និងការច្នៃប្រឌិតផ្សេងៗ ដោយនឹងអាចជួយបង្កើនស្ដុកធនធានជំនាញវ័យក្មេង, ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្ម និងការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាបង្កើតឱ្យមានវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការជំនាញ ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌។ ប្រសាសន៍ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមក្នុងពិធីបិទការប្រកួតប្រជែងជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ដកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម វ៉ាង វីនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ឯកឧត្ដមបានសំដែងនូវការសាទរ និងវាយតម្លៃខ្ពស់ចំពោះ ការប្រកួតប្រជែងដ៏សំខាន់ទាំង ៣…

  • កម្ពុជាមានទំនិញសម្គាល់ភូមិសាស្រ្ត៨ម៉ាកបានចូលរួមចំណែកក្នុងការជួយលើកស្ទួយ​​សេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន

    កម្ពុជាមានទំនិញសម្គាល់ភូមិសាស្រ្ត៨ម៉ាកបានចូលរួមចំណែកក្នុងការជួយលើកស្ទួយ​​សេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មលើកឡើងថា បច្ចុប្បន្ន ម៉ាកសម្គាល់ភូមិ​សាស្ត្រ​ទំនិញរបស់កម្ពុជាមានចំនួន ៨ម៉ាក រួមមាន៖ ១- ម្រេចកំពត ២- ស្ករត្នោត​កំពង់​ស្ពឺ ៣- ក្រូចថ្លុងកោះទ្រង់ ៤- ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥- អំបិលកំពតកែប ៦- ទឹកត្រីកំពតកែប ៧- បង្កងតាកែវ និង៨- ប្រហុកសៀមរាប ដោយបានផ្តល់ឱ្យ​កសិ​ករ​នូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តន៍ផលិតផល និង​ប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ទទួលតម្លៃ​បន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយ​សេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។ នេះជាការលើកឡើងពី ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី “កម្មសិទិ្ធបញ្ញា៖ ទិដ្ឋភាពទូទៅ អត្ថប្រ​យោជន៍ ការការពារទ្រព្យកម្មសិទ្ធិបញ្ញា និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្រ​ទំនិញ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល​ពាណិជ្ជ​កម្មនិងស្រាវជ្រាវ នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្មខេត្តសៀមរាប ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្ត និងមន្រ្តីពីមន្ទីរពាណិជ្ជកម្មទាំង ២៥ ខេត្តក្រុង…