Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • អ្នកជំនាញវេទិកាសេដ្ឋកិច្ចពិភពលោក បានមើលឃើញ កម្ពុជា អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនកាន់តែល្អជាបន្តបន្ទាប់តាមតារាងសន្ទស្សន៍

    អ្នកជំនាញវេទិកាសេដ្ឋកិច្ចពិភពលោក បានមើលឃើញ កម្ពុជា អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនកាន់តែល្អជាបន្តបន្ទាប់តាមតារាងសន្ទស្សន៍

    (ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ចពិភពលោកបានផ្តល់ ពិន្ទុល្អដល់កម្ពុជាលើការដាក់ចេញនូវគោលនយោបាយនិងផែនការសកម្មភាពត្រូវទិសដៅដែលជួយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ដោយទទួលបានពិន្ទុ ៣,៥៧ លើ៧ និងពិន្ទុ ៦,១៤លើកត្តាសុវត្ថិភាព និងសន្តិសុខ តាមតារាងសន្ទស្សន៍ Travel & Tourism Development Index ឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការឱ្យដឹងពី លោកស្រី Miranda Andruccioli អ្នកជំនាញការមកពីវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះ លោកស្រី Miranda Andruccioli បានលើកឡើងអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវេទិកាសេដ្ឋកិច្ចពិភពលោកដែលជាអង្គការអន្តរជាតិដ៏ធំមានទីស្នាក់ការនៅប្រទេសស្វីស និងជាអ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំដ៏ល្បីដែលហៅថា Davos Summit និងក្រសួងទេសចរណ៍ ព្រមទាំងបានពាំនាំនូវការគោរពអញ្ជើញរបស់លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកជូនឯកឧត្តមរដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (16th Annual Meeting of the New Champions) នាខែមិថុនា នៅទីក្រុងធានជីន…

  • តំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ត្រូវបាន រៀបចំទទួលស្គាល់ជា​សហគមន៍​អេកូទេសចរណ៍ឆ្នុកទ្រូ ក្រោមក្របខណ្ឌបណ្ដាញ​អេកូទេសចរណ៍បឹងទន្លេសាប

    តំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ត្រូវបាន រៀបចំទទួលស្គាល់ជា​សហគមន៍​អេកូទេសចរណ៍ឆ្នុកទ្រូ ក្រោមក្របខណ្ឌបណ្ដាញ​អេកូទេសចរណ៍បឹងទន្លេសាប

    (កំពង់ឆ្នំាង)៖ ផ្អែកតាមយុទ្ធសាស្ត្រ បច្ចកោណ របស់រាជរដ្ឋា​ភិបាល ក្រសួងទេសចរណ៍ បានជំរុញដំណើរការ​សកម្មភាព​ទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ពិសេសនៅតាម​បណ្តា​ភូមិសាស្ត្រ ដែលមានសក្តានុពលផ្នែកទេសចរណ៍។ យុទ្ធសាស្ត្របង្កើតសហគមន៍ អេកូទេសចរណ៍នេះ ត្រូវបាន​យក​ចិត្តទុកដាក់តាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី និងបានបន្តមករាជរដ្ឋាភិបាល​ថ្មី ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យករដ្ឋមន្ត្រី បានជំរុញបន្ថែម ក្នុងការពង្រីកនិងកែលម្អ ទៅ​លើ​វិស័យទេសចរណ៍ និង ទីរមណីយដ្ឋាននានា​ដែល​មាន​ស្រាប់ ក្នុងភូមិសាស្ត្រដែលមានសក្តានុពល​ទេសចរណ៍​។ ជាក់ស្តែង ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌នេះ គឺមានសក្តា​នុ​ពល​ផ្នែកទេសចរណ៍យ៉ាងច្រើន ដូចជាវត្តអារាម ព្រៃ​លិចទឹក ចំការ និងធនធានធម្មជាតិ ដែលជាផ្នែកមួយ ដ៍ទាក់ទាញលើ​វិស័យទេសចរណ៍ ទើបក្រសួងទេសចរណ៍ យកចិត្តទុកដាក់​ជំរុញបង្កើត ឱ្យមានវិស័យទេសចរណ៍ ក្នុងភូមិសាស្រតំបន់​ឆ្នុកទ្រូ ក្នុងពេលនេះ ក្រោមកិច្ចសហការ រវាងក្រសួងទេសច​រណ៍ មន្ទីរទេសចរណ៍ អាជ្ញាធរភូមិ-ឃុំ ដោយមានការគាំទ្រពី​អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) ។ នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ​ជាតិ នៅក្នុងកិច្ចប្រជុំរៀបចំនិងទទួលស្គាល់សហគមន៍ អេកូ​ទេសចរណ៍តំបន់ឆ្នូកទ្រូ…

  • ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

    ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

    ក្រុមហ៊ុន Smart Axiata មានកិត្តិយសទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាតាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុនក្នុងការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។ ការប្រគល់ពានរង្វាន់ “បរិយាបន្នឌីជីថល” នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2025 ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart Axiata បាន និងបន្តជំរុញការសិក្សាថ្នាក់ជាតិតាមរយៈឌីជីថល ដើម្បីលើកម្ពស់ការអភិវឌ្ឍរបស់សហគមន៍ប្រកបដោយចីរភាព។លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានលើកឡើងថា ៖ “សម្រាប់ Smart Axiata ផ្ទាល់ យើងតែងតែជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យអប់រំនឹងនាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ បេសកកម្មរបស់យើងគឺ លើសពីការភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា ហើយយើងនឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សង្គមជាតិតាមរយៈការផ្ដួចផ្ដើមបង្កើតនូវនវានុវត្តន៍ថ្មីៗ ខាងផ្នែកសេវាកម្ម…

  • កម្ពុជា មានគោលដៅអភិវឌ្ឍន៍ ការអនុវត្តន៍ឧត្តមភាពធុរកិច្ច Business Excellence Framwork ដល់គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស នៅទូទាំងប្រទេស

    កម្ពុជា មានគោលដៅអភិវឌ្ឍន៍ ការអនុវត្តន៍ឧត្តមភាពធុរកិច្ច Business Excellence Framwork ដល់គ្រប់បណ្តាក្រុមហ៊ុន សហគ្រាស នៅទូទាំងប្រទេស

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីផ្សព្វផ្សាយការអនុវត្តន៍ឧត្តមភាពធុរកិច្ច ដល់ម្ចាស់សហគ្រាស និងក្រុមហ៊ុននៅកម្ពុជា បានរៀបចំសន្និសិទស្តីពី «ក្របខណ្ឌឧត្តមភាពធុរកិច្ច» ដើម្បីឲ្យអនុវត្តកាន់តែប្រសើរឡើងផ្នែកសេវាកម្ម និងផលិតកម្ម។ វេទិការនេះ បានរៀបចំឡើងដោយមានការសហការពីអង្គការផលិតភាពអាស៊ី (APO) ដែលដឹកនាំដោយ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានសិក្ខាកាមចូលរួមចំនួន ៧០នាក់ មកពីក្រុមហ៊ុន សហគ្រាស ផ្នែកសេវាកម្ម ផលិតកម្ម សមាគមន៍។ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ នៅក្នុងឱកាសនោះ បានថ្លែងថា សន្និសិទនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ផ្សព្វផ្សាយ និងជំរុញចលនាផលិតភាពនៅក្នុងប្រទេសកម្ពុជាតាមរយៈគម្រោងនានា ។ វេទិការនេះក៏ជាគម្រោងមួយ ដែលបានផ្តល់នូវអ្នកជំនាញបច្ចេកទេស ដោយអង្គការ APO ដើម្បីបណ្តុះបណ្តាលដល់មន្រ្តីមជ្ឈ មណ្ឌលផលិតភាពជាតិ ក្រុមហ៊ុន សហគ្រាស ឲ្យបានដឹងថា អ្វីទៅជាឧត្តមភាពធុរកិច្ច Business Excellence Framwork ដែលបានធ្វើបទបង្ហាញដោយ…

  • សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារមានផ្ទៃដីដាំដុះដំណាំរួមផ្សំ១០០ ហិកតា សម្រាប់ផ្គត់ផ្គង់ទីផ្សារ

    សហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារមានផ្ទៃដីដាំដុះដំណាំរួមផ្សំ១០០ ហិកតា សម្រាប់ផ្គត់ផ្គង់ទីផ្សារ

    (បន្ទាយមានជ័យ)៖ ក្នុងពិធីជួបសំណេះសំណាល ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមសហគមន៍កសិកម្ម​ប្រាសាទ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បានប្រាប់​ឱ្យ​ដឹងថា ពួកគាត់បានផ្ទៃដីដាំដុះបន្លែចំនួន ១០០​ហិក​តាសម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំ​ណាល​ជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បី​ជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែង​រក​ទីផ្សារ​កសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទាក់ទិនក្នុងរឿងនេះលោក ជឿ រតនា ប្រធានសហគមន៍​កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដី​ដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំ​ឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះ ឈើរី ផ្កាខាត់​ណា​ខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀត​សម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់​ផលិតកម្ម និងមានហានិភ័យទីផ្សារទាប…

  • ផ្សព្វផ្សាយវិស័យហិរញ្ញវត្ថុ ដល់សំណាក់ពលរដ្ឋ នឹងជួយឱ្យ​ការ​ប្រើប្រាស់ថវិកា បានត្រឹមត្រូវ និងមានប្រសិទ្ធភាព​សម្រា​ប់​ជីវិត​រស់នៅ

    ផ្សព្វផ្សាយវិស័យហិរញ្ញវត្ថុ ដល់សំណាក់ពលរដ្ឋ នឹងជួយឱ្យ​ការ​ប្រើប្រាស់ថវិកា បានត្រឹមត្រូវ និងមានប្រសិទ្ធភាព​សម្រា​ប់​ជីវិត​រស់នៅ

    (ភ្នំពេញ)៖ ការបញ្ជ្រាបចំណេះដឹងពីហិរញ្ញវត្ថុ និងការប្រើ​ប្រាស់ឥណទានដល់សំណាក់ប្រជាពលរដ្ឋ និង រួមទាំង​ការ​បញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាអប់រំទូទៅរបស់សាលារដ្ឋមិនត្រឹមតែជួយតម្រង់ទិស ក្នុងការប្រើប្រាស់ថវិកា​របស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទេ តែវាក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នក​ជំនាញ​ក្នុងវិស័យហិរញ្ញវត្ថុស្តីពី”ការចូលរួមផ្សព្វផ្សាយ​ចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកប​ដោយ​ការទទួលខុសត្រូវ”នាសណ្ឋានគារ NOVOTEL​ក្នុងរាជធានីភ្នំពេញ លោក ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សា​ភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា៖សមាគមទាំង២គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង​សមាគម​ធនាគារកម្ពុជា បានខិតខំយ៉ាងខ្លាំងជាមួយការងារជា​ច្រើន​នាកន្លងមក។ក្នុងចំណោមនេះការផ្សព្វផ្សាយ និងការផ្តល់​ចំ​ណេះដឹងដល់សាធារណៈជនគឺជាការងារអាទិភាពដែលបានបញ្ជ្រាបដល់អតិថិជន។ ក្រៅពីនេះសាធារណៈជនទូទៅដែលមិនមែនជាអតិថិជនក៏គាត់ត្រូវតែទទួលបាននូវចំណេះដឹងដូចគ្នាផងដែរ។សមាគម​ទាំង២នេះបានគាំទ្រក្នុងការដាក់បញ្ចូលកម្មវិធីមីក្រូហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាដែលមានសម្រាប់សិស្សថ្នាក់ទី៤ និងទី៧​ជាដើម។ ថ្មីៗនេះក៏មានការរៀបចំដាក់បញ្ចូលកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតដល់សិស្សានុសិស្ស ដែលទាំងនេះគឺធ្វើឡើងសម្រាប់ កសាងធនធានមនុស្សនៅកម្ពុជា ដែលជាទំពាំងស្នងឬស្សី ដើម្បីឱ្យពួកគេមានបំណិនជីវិតទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ក្រៅអំពីនេះការធ្វើសិក្ខាសាលានៅតាម ភូមិ ស្រុក ក៏ជាផ្នែកសំខាន់មួយទៀត សម្រាប់ផ្តល់លើចំណេះដឹង មីក្រូហិរញ្ញវត្ថុដល់ពលរដ្ឋឱ្យបានជ្រួតជ្រាបពីបញ្ហានេះក្នុងការប្រើប្រាស់ថវិកាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះកន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង​សមាគមធនាគារកម្ពុជាក៏បានបញ្ជ្រាបចំណេះដឹងផ្នែកសុវត្តិភាពមីក្រូហិរញ្ញវត្ថុដល់អាជ្ញាធរភូមិឃុំ និង ជនបង្គោលដើម្បី​ឱ្យពួកគាត់មានចំណេះដឹងហើយ អាចធ្វើការចែករំលែក ចំណេះដឹងដល់សហគមរបស់គាត់បន្ថែមទៀត។ក្រៅពីនេះ​សមាគមទាំង២នេះក៏បានធ្វើការចែករំលែកដល់បណ្តាញសារព័ត៌មានដើម្បីបានទទួលចំណេះដឹងដល់វិស័យ មីក្រូហិរញ្ញ​វត្ថុ នេះសំដៅធ្វើយ៉ាងណាចែករំលែកចំណេះ​ដឹងនេះ​កាន់តែ​ទូលំទូលាយ។ លោក ជំទាវ ឌិត នីតាបានថ្លែងឱ្យដឹងដែរថា”នាថ្មីៗមកនេះ​សមាគមបានចងក្រងពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ភ្នាក់ងារឥណទាន។ចំណុចមួយក្នុងក្រមសីលធម៌វិជ្ជាជីវៈ​នោះគឺ​ការ​ផ្តល់នូវចំណេះដឹងមូលដ្ឋានដល់អតិថិជនដើម្បីឱ្យ ពួកគាត់​យល់​ដឹងពីលក្ខខណ្ឌផ្សេងៗដូចជា កិច្ចសន្យា ការយល់ដឹងពី​ចំ​ណុច​សំខាន់ៗទៅលើឥណទានជាដើម”។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបាន​ថ្លែងថារបៀបវីរៈសំខាន់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា…

  • សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយ​ក្រុម​ហ៊ុន​ឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០​តោន

    សហគមន៍កសិកម្មទំនើបចំនួន៣ ចុះហត្ថលេខាជាមួយ​ក្រុម​ហ៊ុន​ឯកជន សម្រាប់ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០​តោន

    (ភ្នំពេញ)៖សហគមន៍កសិកម្មទំនើបចំនួន ៣បានចុះហត្ថ​លេ​ខា​រួមគ្នាមួយលើការផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ៤០០តោន នៅក្នុងខេត្តកំពង់ធំជាមួយនឹងទំហំទឹក​ប្រាក់​សរុបប្រមាណ ៦៥ម៉ឺនដុល្លារ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងក្នុងពិធី​ដែលបាន​រៀបចំឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ថា សហគម​ន៍​កសិកម្មទំនើបទាំងបីនេះរួមមានដូចជា ៖ សហគមន៍​កសិកម្មទំនើបប្រាសាទសំបូររុងរឿង សហគមន៍កសិកម្ម​ទំនើបសាលាវិស័យកំពង់ធំ និងសហគមន៍កសិកម្មទំនើប​ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុនMIRARTH នៅក្នុង​ខេត្តកំពង់ធំ។សមាគមន៍ទាំង៣នេះបានទទួល​ប្រាក់កក់​ចំនួន ៣០ភាគរយនៃកិច្ចសន្យានេះ។ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថាការរួមសហការគ្នា​រវាង​សហ​គម​កសិកម្ម ជាមួយក្រុមហ៊ុនទទួល​ទិញគ្រាប់ចន្ទី​នេះ​ពិតជាបានផ្តល់សារៈសំខាន់នៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាសម្រាប់សហគមន៍ ដើម្បីការពារសមាជិក​ទាំង​អស់​ពីហានិភ័យទីផ្សារនៃការប្រែប្រួលថ្លៃលើស​ពីការ​រំពឹង​ទុក​។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យនាយកដ្ឋាន​កសិ​ឧស្សា​ហកម្ម និងសហគមន៍ផ្ទាល់ បន្តចុះកិច្ចសន្យា​លក់​គ្រាប់​ស្វាយចន្ទីបន្ថែមទៀត រហូតដល់ចប់រដូវប្រមូលផល ព្រមទាំងពិចារណាស្តុកទុកក្នុងកម្រិតណាមួយ សម្រាប់​ការលក់ជាគ្រាប់ស្ងួតផងដែរ។ បន្ថែមពីនោះ​សម្រាប់​រដូវ​កាលបន្ទាប់ សហគមន៍គួរត្រៀមធ្វើកិច្ចសន្យា​ជាមួយក្រុម​ហ៊ុនទទួលទិញពីដើមរដូវទុកឱ្យហើយទើបជាការប្រសើរ។ សូមបញ្ជាក់ថា កិច្ចសន្យានេះមានទំហំគិតជាទឹកប្រាក់​ចំនួន​​ប្រមាណ ៦៥ម៉ឺនដុល្លារ សម្រាប់ការផ្គត់ផ្គង់គ្រាប់​ស្វាយចន្ទី ៤០០តោន ហើយនេះគឺជាលើកទីមួយហើយ ដែលសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទីទាំង៣ បានសហការគ្នាលក់គ្រាប់ស្វាយចន្ទី តាមរយៈការ​ចុះ​កិច្ចសន្យាទុកជាមុនច្បាស់លាស់ក្នុងតម្លៃថេរមួយ សម្រាប់​រដូវកាលប្រមូលផលដំបូងរបស់ខ្លួន។ តាមការព្យាករណ៍ បរិមាណគ្រាប់ស្វាយចន្ទីដែលបាន​ចុះ​កិច្ចសន្យានេះ មានចំនួនប្រហាក់ប្រហែលនឹង ២០ភាគរយ នៃបរិមាណផលសរុបដែលសហគមន៍ទាំង៣គ្រោងនឹងផលិតបានក្នុងឆ្នាំ២០២៥នេះ៕ ដោយ ៖ ម៉ាដេប៉ូ

  • NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មី​បន្ថែម​ទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន

    NEA រៀបចំវេទិកាការងារ ដោយនាំយកឱកាសការងារថ្មី​បន្ថែម​ទៀតចំនួន ៨៨៩កន្លែង សម្រាប់យុវជន

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ​វេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្ប​តិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ដោយនាំយកក្រុមហ៊ុន​ធំៗ​ចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨៨៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និង​អ្នក​កំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ​មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក, ត្រាំ ហ្វីតនេស ឯ.ក, ហ្គោលហ្វាយ​នេនសល់​គ្លូប៊ល​អ៊ិន​វេសម៉ិន,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុន Goodhill, ក្រុមហ៊ុន ស៊ីថេប សូសល អេនធើប្រាយ ឯ.ក, ក្រុមហ៊ុន ទន្សាយ Tunsai Cleaning, ក្រុមហ៊ុន ចម&លី ខបភើរេសិន (ប្រ៊េដថកកម្ពុជា), ក្រុមហ៊ុន លី ហួរ អេស…

  • ជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ គាំទ្រគម្រោង ទឹកស្អាត និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

    ជប៉ុន ផ្តល់ជំនួយជាង ១៧លានដុល្លារ គាំទ្រគម្រោង ទឹកស្អាត និងការចុះបញ្ជីដីធ្លីនៅកម្ពុជា

    (ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​ការបរទេស និងប្រតិបត្តិការអន្តរជាតិ បានឱ្យ​ដឹងថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា​ បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៧លាន​ដុល្លារ​អាមេរិក សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោ​ងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅកម្ពុជា ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ រៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោម​វត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ តាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលជប៉ុន បាន​ផ្ដល់​ហិរញ្ញប្បទានឥតសំណងបន្ថែម មានទឹក​ប្រាក់ចំនួន ១.៨៥០.០០០. ០០០ យ៉េន ឬប្រមាណ ១៣,៣លាន​ដុល្លារ​អាមេរិក​ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់​ទឹក​ស្អាតរោងចក្រភូមិព្រែក។ ជាមួយគ្នា រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទាន ឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ចំនួន ៦០០.០០០.០០០ យ៉េន ប្រមាណ ៤.៣២០. ០០០ ដុល្លារ​​អាមេរិក សម្រាប់ គម្រោងបង្កើតស្ថានីយវាស់វែង​អចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់​ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើនេះ ថាបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វិស័យជលផលកើនឡើងដោយសារការខិតខំថែរក្សាអភិរក្សធនធានធម្មជាតិពីសំណាក់មន្រ្តីរបស់យើង

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វិស័យជលផលកើនឡើងដោយសារការខិតខំថែរក្សាអភិរក្សធនធានធម្មជាតិពីសំណាក់មន្រ្តីរបស់យើង

    (ភ្នំពេញ)៖ ក្នុងរយៈកាលកន្លងមកយើងឃើញថាវិស័យជលផលរបស់យើងមានការកើនឡើងទាំងបរិមាណត្រី សត្វត្រីកម្រៗដូចជាសត្វផ្សោតសមុទ្រ សត្វផ្សោតទឹកសាប ជ្រូកទឹក ក្រពើភ្នំ និងសត្វដទៃទៀត ដែលទាំងនេះបង្ហាញថាគឺកើតឡើងពីការខិតខំ ថែរក្សាអភិរក្សពីសំណាក់មន្រ្តីថ្នាក់ជាតិ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ការលើកឡើងពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះធ្វើឡើងក្នុងពិធីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃ មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅទី២៤ ខែមីនា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថាវិស័យជលផលរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ហើយការនេះក្រសួងតែងធ្វើពីស្ថិតិពីការចាប់ត្រីបាន ហើយបើយោងតាមស្ថិតិនោះគឺគេទទួលបានបរិមាណខ្ពស់ជាងមុនជាបន្តបន្ទាប់។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា”ត្រង់នេះយើងត្រូវដឹងថាតើការកើនឡើងនេះដោយខ្លួនឯង ឬក៏មានការខិតខំរបស់អ្នកពាក់ព័ន្ធឬមន្រ្តីយើង។តាមពិតនៅពីក្រោយការកើនឡើងនេះគឺមន្រ្តីជលផលយើងខិតខំខ្លាំងណាស់ ក្នុងនេះមានទាំងសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ កងប្រដាប់អាវុធមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស ទាំងអស់នេះទើបអាចថែរក្សាធនធានធម្មជាតិរបស់យើងឱ្យកើនឡើងបាន។ការការពារទាំងអស់នេះមិនត្រឹមតែអាចថែរក្សានូវធនធានធម្មជាតិទេ តែក៏ជួយការពារទុកឱ្យដល់ពលរដ្ឋរបស់យើង។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ថា”ធនធានរបស់យើងមានការកើនឡើងច្រើនទាំងផ្សោតសមុទ្រ ជ្រូកទឹក ។បើយើងថែរក្សាជម្រកបានល្អត្រីកើតច្រើន។យើងឃើញវត្តមានសត្វទាំងនេះច្រើនដោយសារតែការខិតខំរបស់យើង ការអភិរក្សជលផលរបស់យើងដែលទាំងអស់នេះយើងអាចអភិវឌ្ឍន៍ទៅជាវិស័យទេសចរណ៍ដែលសុទ្ធសឹងនាំមកនូវចំណូលដល់ពលរដ្ឋរបស់យើង”។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ឱ្យដឹងបន្ថែមថា”ការមានម្ហូបអាហារគ្រប់គ្រាន់ជារឿងសំខាន់ណាស់ ក្នុងសំណូរនេះគឺថាយើងមានហូបតែមួយមុខទេឬ…