-
កសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បាននាំ ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន បំពេញទស្សនកិច្ចក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់ នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភ្លក់នូវរសជាតិបាយដាំពីអង្ករកម្ពុជា និងការធ្វើបទបង្ហាញផ្តោតសំខាន់ទៅលើពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែ ជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនើបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញនាំគណៈប្រតិភូហ្វីលីពីន បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់ ដែលផ្តោតទៅលើផលិតកម្មដំណាំបន្លែជាច្រើនប្រភេទរួមមាន៖ បន្លែស្លឹក ខាត់ណាដើម ប៉េងប៉ោះឈើរី ។ល។ ដែលមានតម្រូវការផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី Francisco P.Tiu Laurel, Jr. បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា…
-
កម្ពុជា មានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូប ដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ ឯកឧត្តម Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ កិច្ចសហប្រតិបត្តិការការបើកទីផ្សារផលិតផលកសិកម្ម ការធានាសន្តិសុខស្បៀង និងការជំរុញកសិ-ពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋនិយមខ្ពស់ក្នុងការជំរុញការងារនាំចេញកសិផលកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា មានកសិផលដែលមានប្រណិតជាច្រើន ជាពិសេសស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី កសិកម្ម ហ្វីលីពីនបានលើកឡើងពីតម្រូវការផលិតផលពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនហ្វីលីពីន ក្នុងនោះមានដូចជា៖ អង្ករ ត្រី សាច់ និងបន្លែជាច្រើន។ លើសពីនេះ ភាគីហ្វីលីពីន ត្រៀមស្វាគមន៍ផលិតផលកម្ពុជាចូលក្នុងទីផ្សារហ្វីលីពីន សំដៅបង្កើនការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំពិភាក្សាបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយគណៈប្រតិភូទាំងពីរឈរលើគោលជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងបន្តទៅបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុន ខ្មែរហ្វ៊ូតគ្រុប និងកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ម្ចាស់សិប្បកម្ម កែច្នៃផលនេសាទកំពុងពង្រឹងសមត្ថភាពសម្រាប់ទីផ្សារក្នុងស្រុក ស្របពេលដែលពលរដ្ឋកម្ពុជាកំពុងផ្ទុះការគាំទ្រផលិតផលខ្មែរ

(ភ្នំពេញ)៖ មួយក្នុងចំណោមសិប្បកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាពោលគឺសិប្បកម្មកែច្នៃផល នេសាទ “ចាវ សួស្តី “ស្ថិតនៅភូមិជីមាស ឃុំ ផ្សារគ្រង ស្រុកស្ទោង ខេត្ត កំពង់ធំ បានកំពុងបង្ហាញការពង្រឹងខ្លួនដើម្បីធ្វើការកែច្នៃផលិតផលកែច្នៃផលនេសាទសម្រាប់ទីផ្សារក្នុងស្រុក និងក៏ដូចជាការលក់ទៅលើទីផ្សារអន្តរជាតិ។ ទាំងនេះមិនត្រឹមតែជាឱកាសក្នុងការរកទីផ្សារសម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុកទេ តែវាក៏ជាការផ្តល់ទំនុកចិត្តលើគុណភាពចំណីអាហារដល់ពួកគាត់ថែមទៀត។ បង្ហាញប្រាប់បណ្តាញសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣អំពីសហគ្រាសជលផលក្រោយប្រមូលផល ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅ រាជធានីភ្នំពេញ កំពង់ធំ ខេត្តសៀមរាប និងខេត្តកំពង់ចាម លោក ចាវ សួស្តី ស្ថាបនិកសិប្បកម្មកែច្នៃផល នេសាទ ចាវ សួស្តី បានប្រាប់ឱ្យដឹងថា ៖ កិច្ចការពង្រឹងគុណភាពគឺជារឿងមួយសំខាន់សម្រាប់អតិថិជនទាំងក្នុងស្រុក និងក៏ដូចជាការនាំចេញទៅលក់ក្រៅប្រទេស។ពេលនេះអ្វីដែលសំខាន់គឺផ្តល់ជំនឿទុកចិត្តដល់អតិថិជនទៅលើគុណភាព និងស្របពេលដែលគ្រឿងសម្ភារ បរិក្ខារ នានាបានបំពាក់ទំនើបកម្មដោយមានការជួយជ្រោមជ្រែងពីម្ចាស់ គម្រោង CAPFISH-Capture។ ជាមួយការគាំទ្រជំនួយបច្ចេកទេសផ្គួបផ្សំផងបានធ្វើឱ្យសិប្បកម្មបានអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនហួសពីការគិតទុក។នៅពេលនេះសិប្បកម្មកែច្នៃផលនេសាទរបស់លោកមិនត្រឹមតែផលិតនូវផលិតផលសម្រាប់ទីផ្សារទេ តែក៏បានបណ្តុះបណ្តាលដល់កូនខ្មែរជំនាន់ក្រោយជាង១០នាក់បន្ថែមទៀតដើម្បីមានជំនាញច្បាស់លាស់ក្នុងអាជីវកម្មប្រកបដោយគុណភាពនៅថ្ងៃខាងមុខថែមទៀត។ ទាក់ទិនក្នុងរឿងនេះដែរ លោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ថាការជួយបណ្តុះបណ្តាលដល់កូនខ្មែរនេះជារឿងល្អ ហើយសិប្បកម្មដទៃទៀតអាចពិចារណារឿងនេះសម្រាប់ការអនុវត្តបែបនេះបានដូចគ្នាផងដែរ។…
-
ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ រៀបចំឡើងក្នុងគោលបំណងបញ្ញាបការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែផុសផុល និងទូលំទូលាយបន្ថែមទៀត ដែលជាកត្តាចាំបាច់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម បង្កើនឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ ពាណិជ្ជករ និង សាធារណជនទូទៅចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើឱ្យបានច្រើនកុះករ និងសូមចូលរួមគាំទ្រ លើកស្ទួយ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ដើម្បីបង្ហាញមោទនភាពជាតិខ្មែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នឹងរៀបចំនាពេលខាងមុខនេះសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម

(ភ្នំពេញ)៖ ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីការរៀបចំកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះ ដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគ និង ពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិន និង ធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដើម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ជំនួបពិភាក្សានេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីពង្រីកនិងពង្រឹងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ពន្លាជាតិកម្ពុជា នាទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាង ១លាន៣សែននាក់

(ជប៉ុន)៖ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុនបានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាចំនួន ១,៣១៩,៦៦៣នាក់ (គិតជាមធ្យមប្រមាណ ៩,១០១ នាក់/ថ្ងៃ) ស្មើនឹងប្រមាណ ៧% នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោកសរុប ១៨,៩៧៧,០០០នាក់។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលទស្សនា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។ សូមជម្រាបជូនផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ មានរយៈពេល ៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដោយក្នុងនោះកម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ…
-
ក្រសួងការងារ អំពាវនាវម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ជួយផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយសហការផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ បានត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងគំហុក បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានជម្លោះព្រំដែនជាមួយគ្នាមក។ ក្នុងចំណោមបងប្អូនពលករដែលត្រឡប់មកវិញទាំងនោះ មានមួយចំនួនបានទទួលការងារធ្វើក្នុងស្រុកភ្លាមៗ និងមួយចំនួនទៀតនូវមិនទាន់ទទួលបានការងារ នៅឡើយ។ សម្រាប់បងប្អូនពលករដែលទទួលបានការងារទាំងនោះ ភាគច្រើនជាការងារក្នុងរោងចក្រ-សហគ្រាស ដែលបានចុះបញ្ជីក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រីឯការងារផ្សេងទៀត ដែលស្ថិតនៅក្នុងសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ដែលស្ថិតនៅក្រៅប្រព័ន្ធនោះ គឺក្រសួងមិនទាន់មានរបាយការណ៍ ឬតួលេខជាក់ណាមួយនៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការងារ។ លោក ស៊ុន មេសា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរកជូន…
-
ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ដែលមានចំនួន ១៦,៣២០ ទីតាំងនៅប្រទេសជប៉ុន

(ភ្នំពេញ)៖ ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ដែលមានចំនួន ១៦,៣២០ ទីតាំងនៅប្រទេសជប៉ុន ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporation ។ ក្នុងឱកាសអនុញ្ញាត្តិឱ្យ លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់…
-
មន្ទីរពេទ្យគន្ធបុប្ផាដាក់ឱ្យដំណើរការ “ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900” ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត

(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា បានដាក់ឱ្យដំណើរការជាផ្លូវការ “ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900” ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត ផលិតដោយអាល្លឺម៉ង ដើម្បីជំនួសម៉ាស៊ីនចាស់ដែលផុតអាយុកាលនៃការប្រើប្រាស់ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ។ ពិធីសម្ពោធនេះធ្វើឡើងកាលព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានការរៀបចំពីគណៈគ្រប់គ្រងមន្ទីរពេទ្យ តំណាងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីននេះផងដែរ។ ជាមួយនឹងការដាក់ឱ្យដំណើរការម៉ាស៊ីនដ៏ទំនើបនេះ, មន្ទីរពេទ្យគន្ធបុប្ផា នឹងមានសមត្ថភាព ឆ្លុះមើល និងជួយសម្រួលដល់ការវះកាត់ផ្នែកសរសៃប្រសាទ, ខួរក្បាល និងខួរឆ្អឹងខ្នង របស់ទារក និងកុមារ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការបំពាក់ម៉ាស៊ីនថ្មីនេះ ក៏ជាផ្នែកមួយនៃផែនការវិនិយោគប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សា ក៏ដូចជាដើម្បីពង្រឹងគុណភាពនៃសេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះរាប់ម៉ឺនករណីក្នុងមួយឆ្នាំៗ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
កិច្ចប្រជុំប្រាក់ឈ្នួលតំណាងភាគីកម្មករនិយោជិតស្នើតំឡើង ១០ដុល្លារ ខណៈភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារ

(ភ្នំពេញ)៖ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានពិភាក្សាកំណត់ប្រាក់ឈ្នួលតំណាងភាគីកម្មករនិយោជិត បានស្នើនូវតួលេខកំណើនចំនួន ១០ដុល្លារអាមេរិក លើតួលេខ បច្ចុប្បន្ន ២០៨ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាមេរិក។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ហេង សួរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ ។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា កិច្ចប្រជុំត្រីភាគីនៅថ្ងៃនេះ ជាលទ្ធផលជាជំហរភាគីនិយោជក ស្នើសំឱ្យរក្សានៅដដែល នៃប្រាក់ឈ្នួលអប្បរមា ២០៨ដុល្លារ ខណៈភាគីកម្មករ និយោជិត ស្នើសុំតំឡើងចំនួន ១០ដុល្លារ គឺស្នើឡើងឱ្យដល់ ២១៨ ដុល្លារសម្រាប់ឆ្នាំ២០២៦ លើតួរលេខ ២០៨ដុល្លារ ។ ឯកឧត្តម រដ្ឋមន្រ្តី…