-
ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ធ្វើទស្សនកិច្ចការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានតម្លៃ ២៥៧លានដុល្លារ

(ភ្នំពេញ)៖ ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ការធ្វើទស្សនិច្ច ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដើម្បីពិនិត្យគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលមានតម្លៃ ២៥៧លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានពីAFD មានចំនួន ២១០លានដុល្លារ ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបាននិងកំពុងសាងសង់នេះ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ជាមួយនឹងការផលិតទឹកស្អាតបន្ថែមចំនួន ១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលបានបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណជា ១៤៧.០០០គ្រួសារ និងធ្វើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបានសរុបប្រមាណ ១.១៧៧.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ចេញពីរោងចក្រទាំង៥ សម្រាប់អតិថិជន គ្រោងសរុបប្រមាណ៥៨៧.០០០គ្រួសារ និងមានបំពង់ចែកចាយសរុបប្រមាណ៦.២០០គីឡូម៉ែត្រ នៅឆ្នាំ២០២៧ ។ សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ពីឆ្នាំ២០២០-២០២៤ ស្ថិតក្នុងគម្រោងហិរញ្ញប្បទានពីសហភាពអឺរ៉ុប ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុបចំនួន៣៥០អឺរ៉ូ។ ចំណែក គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣…
-
គម្រោងស្ថាបនាស្ពានតាមបណ្តោយផ្លូវជាតិលេខ ៤ សម្រចបានជាង ៥០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥

(ភ្នំពេញ)៖ គម្រោងស្ថាបនាស្ពានតាមបណ្តោយផ្លូវជាតិលេខ ៤ បានចាប់ផ្ដើមពីខែឧសភា ឆ្នាំ ២០២៣ ដោយមានរយៈពេលស្ថាបនាសរុប ៩១២ ថ្ងៃ ហើយគ្រោងនឹងបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ ២០២៥ ។ គម្រោងស្ថាបនាស្ពានលើកំណាត់ផ្លូវជាតិលេខ៤ នេះអនុវត្តដោយក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯក.ក (POLY CHANGDA ENGINEERING Co,Ldt) មានស្ពាន សរុបចំនួន ៣៧ ក្នុងនោះស្ពានថ្មី ៨ និង ២៩ ជាស្ពានដែលត្រូវពង្រីកបន្ថែម ដែរហូតមកដល់ពេលនេះ បានបញ្ចប់ការងារបានជាង ៥០% ដោយមកទល់បច្ចុបន្នមានស្ពានចំនួន ៩ គ្រោងនិងបញ្ចប់ការសាងសង់និងពង្រីក។ ក្នុងនោះស្ពានចំនួន ៦ មិនទាន់បានត្រួតពិនិត្យនិងប្រគល់ជាផ្លូវការដល់ក្រសួងសារធារណៈការ និងដឹកជញ្ជូន និងស្ពានសំខាន់ៗ ចំនួន៣ដូចជា ស្ពានលេខ ១០,១២&១៣ ជាស្ពានដែលវែងជាងគេ និងនៅតំបន់ជន់លិចត្រូវបានសាងសង់រួចរាល់បានប្រគល់ជូនក្រសួង និងបើកឱ្យចរាចរណ៍មុនរដូវវស្សា ដែលជាការការពារការជនលិចទឹកនៅលើផ្លូវជាតិលេខ ៤ ពីជំនន់ទឹកភ្លៀងដូចឆ្នាំនានាកន្លងមក ក្នុងកំឡុងពេលជាមួយគ្នានេះដែរមានស្ពានជាង ២០ផ្សេងទៀត បាននិងកំពុងស្ថិតនៅក្នុងដំណើរការសាងសង់…
-
ក្រសួងការពារជាតិ ផ្សព្វផ្សាយការអនុវត្តថវិកាសមិទ្ធកម្ម ការគណនាតម្រូវការចំណាយ និងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ជូនដល់នាយទាហាន ជំនាញហិរញ្ញវត្ថុ

(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ទោ ពង្ស ខេមរា នាយករង នៃនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គ នាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាងឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីការអនុវត្ត ថវិកាសមិទ្ធកម្ម ការគណនា តម្រូវការចំណាយ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹងជូនដល់នាយទាហាន ជំនាញហិរញ្ញវត្ថុ តាមបណ្ដាកងឯកភាពនានាចំណុះ កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២៤ នាទីរួមខេត្ត ស្ទឹងត្រែង ។ ឧត្តមសេនីយ៍ទោ ពង្ស ខេមរា នាយករង នៃនាយកដ្ឋាន ហិរញ្ញវត្ថុ បានលើកឡើងថា ការជួបជុំនេះមានសារៈសំខាន់ ក្នុងគោលបំណងពង្រីក និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្ត ថវិកាសមិទ្ធកម្ម សំដៅផ្ដល់ឱកាសដើម្បីសិក្សាឈ្វេងយល់ និងដកបទពិសោធន៍ និងឧត្តមានុវត្តនិងការអនុវត្តជាក់ស្ដែង នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ឧត្តមសេនីយ៍ទោ ពង្ស ខេមរា បានបន្តថា ស្របតាមមាគ៌ា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងផ្អែកតាមបទពិសោធន៍ដ៏ល្អនៅកម្ពុជា ថវិកាសមិទ្ធកម្ម ត្រូវរៀបចំឡើងដោយការពង្រឹងកំណត់កាន់តែច្បាស់ជាងមុន…
-
វេទិកាប្រកួតពានរង្វាន់សហគ្រិនស្រ្តីកម្ពុជាឆ្នើមប្រចាំឆ្នាំ២០២៤ ប្រារព្ធនៅខេត្តសៀមរាប

សៀមរាប ៖ពិធីប្រកួតពានរង្វាន់សហគ្រិនស្រ្តីកម្ពុជាឆ្នើមត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារបាយ័ន្តអេរ៉ា ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៤ដោយមានអញ្ជើញចូលរួមលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប លោកស្រី ចាន់ តារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី ជា សុកនួន ប្រធានសហគ្រិនស្រ្តីសាខា ខេត្តសៀមរាប លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប ព្រមទាំងស្រ្តីជាម្ចាស់អាជីវកម្ម ក្នុងខេត្តសៀមរាប និងមកពីបណ្តាខេត្តជិត២០០នាក់។ សមាគមសហគ្រិនស្រ្តីឆ្នើមត្រូវបានបង្កើតឡើងរយៈពេល៣ឆ្នាំមកហើយ។ចំណែកពិធីប្រកួតថ្ងៃនេះ គឺជាលើកទី៣ ។សកម្មភាពសមាគមសហគ្រិនស្រ្តីឆ្នើមបានផ្តោតទៅលើស្រ្តីឱ្យមានភាពអង់អាចក្លាហាន ពង្រីកវិសាលភាពយ៉េនឌ័រ ការអនុវត្តច្បាប់ លើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថ ផ្តត់គំនិតក្នុងសង្គម ខណៈកន្លងមកស្រ្តីមានការខ្មាសអៀន ។ក្រោមការដឹកនាំរបស់សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញការគាំទ្រភាពអង់អាចក្លាហានរបស់ស្រ្តី និងជាអាទិភាពក្នុងគោលយោបាយ។ លោកស្រី ចាន់ តារី មានប្រសាសន៍ថា ស្រ្តីសម័យទំនើប ត្រូវបានលើកតម្កើងឱ្យមានសិទ្ធិស្មើភាពគ្មារវាងបុរស និងស្រ្តី ។មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ និងឯកជនបានជួយជ្រោមជ្រែង ឱ្យបង្កើតនូវគំនិតបញ្ញាស្មារតី និងចក្ខុវិស័យថ្មីៗដោយគំនិតនិងស្នាដៃរបស់ស្រ្តីកម្ពុជា ។លោកស្រីបានកោតសរសើរចំពោះស្រ្តីឆ្នើមកម្ពុជាឆ្នាំ២០២៤…
-
GLP 2024 បាននាំមកនូវគន្លឹះថ្មីៗ និងធាតុចូលជាច្រើនសម្រាប់ចូលរួមលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប បានសហការជាមួយ Global Institute For Tomorrow រៀបចំកម្មវិធីអ្នកដឹកនាំសកលឆ្នាំ២០២៤ រយៈពេល២សប្ដាហ៍ ដោយសប្ដាហ៍ទី១ធ្វើឡើងនៅទីក្រុងហុងកុងប្រទេសចិន និងសប្ដាហ៍ទី២ធ្វើឡើងនៅប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទ«ការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា» ដោយលើកយកដំណាំដំឡូងមីជាករណីសិក្សា ក្នុងគោលបំណងដើម្បីជួយដល់កសិករក្នុងការបង្កើនទិន្នផល មានទីផ្សារល្អប្រកបដោយនិរន្តរភាព ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម ក្រស្នា អគ្គនាយិកា ក្រុមហ៊ុន សោម៉ា គ្រុប មានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ ធ្វើឡើងក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញផលិតភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ផ្តោតទៅលើកសិកម្មបែបទំនើប និងឧស្សាហកម្មតាមបែបសកល ក្នុងការបង្កើនទិន្នផល និងមានទីផ្សារល្អប្រកបដោយនិរន្តរភាព ពិសេសផលិតផលដំឡូងមីដែលជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់កម្ពុជា ។ លោកជំទាវ ចម ក្រស្នា អគ្គនាយិកា មានប្រសាសន៍បន្ថែមថា ការជុំវិញការអភិវឌ្ឍន៍កសិដ្ឋានទំនើប មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ នឹងជួយដល់ការបង្កើនសក្ដានុពល លើវិស័យកសិកម្មនៅកម្ពុជា ដែលជួយដល់លទ្ធភាពក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ…
-
ប្រវត្តិពូជគ្រាប់ចន្ទី M23ជាចន្ទីខ្លាំងរបស់កម្ពុជា និងកំពុងទទួលស្គាល់នៅទីផ្សារក្រៅប្រទេស

(ភ្នំពេញ)៖ចន្ទីពូជ M23 គឺជាពូជរបស់ខ្មែរដែលកំពុងពេញនិយមដាំ ហើយផ្តល់ផលឱ្យកសិករ៣ដងក្នុងមួយរដូវ(ដើមដៃ កណ្តាលដៃ និងចុងដៃ) ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ មានរសជាតិឆ្ងាញ់។ស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣របស់កម្ពុជា បន្ទាប់ពីស្រូវ និងដំឡូងមី។ តាមរយៈឃ្លីបវីដេអូរបស់ក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទនៅថ្ងៃទី១៣ ខែកញ្ញា ឯកឧត្តម វ៉ារុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកស្រាវជ្រាវពូជចន្ទីបានឱ្យដឹងថា៖ប្រវត្តិនៃការស្រាវជ្រាវរកពូជ ចន្ទី M23 នេះកើតឡើងបន្ទាប់ពីការបរាជ័យនៃការដាំច្រើនដងពោលគឺ៦ទៅ៧ដងរួចមក។កាលនោះការដាំដើមចន្ទីមិនផ្តល់ផលបានច្រើនទេដោយសារតែយើងបានយកគ្រាប់មកដាំ។ ឯកឧត្តមបានលើកឡើងថា”យើងបានទៅរកប្រទេសជិតខាងដូចជាវៀតណាម ថៃ ដើម្បីទៅរកពូជថ្មីដាំជំនួសពូជចាស់។ពេលនោះយើងមានទំហំដីសរុបជាង២ពាន់ហិកតា ឬមានដើមចន្ទីប្រមាណ៤សែនដើម ប៉ុន្តែនៅពេលដែលយើងទៅដល់វៀតណាម យកពូជគេមកដាំជាលទ្ធផលមិនបានល្អទេ ។អញ្ចឹងបន្ទាប់ពីនោះយើងបានខិតខំស្រាវជ្រាវ ដើមចន្ទីទាំង៤សែនដើមរបស់យើងវិញ ដើម្បីឱ្យបានដឹងថាដើមចន្ទីណាដែលមានផ្លែច្រើន គ្រាប់ធំ សម្រាប់ផ្សំាយកមកទុកធ្វើពូជតែម្តង។ ឯកឧត្តម វ៉ារុនសានបានបញ្ជាក់ប្រាប់ដែរថា៖ពូជចន្ទី M23នេះជាទូទៅមានផ្កា៣ដងក្នុងមួយរដូវ ផ្កាលើកទី១ ក្នុងរង្វង់ខែវិច្ឆិកា ប្រហែលមិនលើស ២០ភាគរយនៃត្រួយដើមរបស់វាទេ។ផ្កាលើកទី២នៅចុងខែធ្នូ ប្រហែល៦០ភាគរយ និងផ្កាលើកទី៣ វានឹងចេញផ្កាសម្រាប់ត្រួយដែលនៅសេសសល់ក្នុងអំឡុងខែកុម្ភៈ ហេតុនេះហើយទើបវាបានក្លាយជាចន្ទីដែលមានលក្ខណៈពិសេស ព្រោះចន្ទីជាទូទៅផ្កាមួយដងគត់តែសម្រាប់ចន្ទី M23ផ្កា៣ដង ។ដោយសារវាផ្កា៣ដងនេះដែរទើបធ្វើឱ្យគ្រាប់របស់វាធំ ។ដើមចន្ទីវាត្រូវស្រូបជីជាតិចិញ្ចឹម…
-
កម្ពុជាបន្តហាមឃាត់នាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ៦ខែទៀត

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសរួមគ្នាមួយអំពីការកែសម្រួល វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត។ តាមខ្លឹមសារសេចក្តីប្រកាសរួមនេះបានបញ្ជាក់ថាក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក តាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពី វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេស នាំចេញ។ ដោយឡែក ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង(Offal) ផ្សេងទៀត ក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។ សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានធ្វើការ ប្រកាសហាមនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកជាច្រើនប្រភេទ ក្នុងនេះដូចជា៖ អណ្ដាតសត្វគោ ក្របី ជ្រូក មាន់បង្កក ថ្លើមសត្វគោ ក្របី ជ្រូក មាន់បង្កកគ្រឿងក្នុងបង្កកផ្សេងទៀតរបស់ សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម ព្រមទាំងគ្រឿងក្នុង និងផ្នែកមួយចំនួនទៀតរបស់សត្វ៕ ដោយ៖ម៉ាដេប៉ូ
-
នាយករដ្ឋមន្ត្រីកម្ពុជាទទួលគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដើម្បីរំលឹកដំណើរ ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែកចំពោះការអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសមគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួននៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបានបន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមហិច្ឆតានេះផ្តោតលើសសរស្តម្ភ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។ ការចូលរួមចំណែក និងភាពជាដៃគូរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃប្រធានបទគម្រប់ខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុននេះដែលមានស្លាក «អរគុណសម្រាប់ ៣០ ឆ្នាំ» ដែលជាតំណាងនៃការអរគុណទៅប្រជាជនកម្ពុជា ដៃគូអាជីវកម្មក្នុងស្រុក និងប្រទេសកម្ពុជាចំពោះការសហការជាច្រើនឆ្នាំកន្លង។ លោក Jacco van der Linden ដែលដឹកនាំគណៈប្រតិភូប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនហ៊ិននីគែនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឱ្យក្រុមហ៊ុនហ៊ិននីគែនខេមបូឌាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ លោក Jacco…
-
វិនិយោគចិនបង្ហាញការពេញចិត្តនឹងការប្រកបអាជីវកម្មនៅកម្ពុជា

ខេត្តកណ្តាល ៖ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ចំពោះការគាំទ្ររាល់គ្រប់ផលិតផល និងសេវាកម្មរបស់ខ្លួនកន្លងមកនេះ ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គី និងប្រកាសពីការប្តេជ្ញាចិត្តបន្តផ្តល់ជូនអតិថិជននូវសេវាកម្មជួសជុលកាន់តែល្អប្រសើរជាងមុន ក៏ដូចជាលក់គ្រឿងបន្លាស់មានគុណភាពខ្ពស់ និង ប្រកបដោយទំនុកចិត្តខ្ពស់។ ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អ្នកនាង ស្រីពៅ ប្រធានផ្នែកលក់របស់ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ យើងបង្កើតឡើងស្ថិតក្នុងគោលបំណងធ្វើការថ្លែងអំណគុណអតិថិជន ដែលតែងតែគ្រាំទ្រសេវាកម្មជួសជុល និងប្រើប្រាស់គ្រឿងបន្លាស់របស់ក្រុមហ៊ុនរហូតមក។ អ្នកនាង ស្រីពៅ បន្តថា ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី មានគ្រឿងចក្រគ្រប់ម៉ូឌែលទាំងអស់ រាប់ចាប់ពីតូច រហូតដល់ធំ ដែលសាកសមរាល់គ្រប់តម្រូវការការងាររបស់អតិថិជន។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានសេវាកម្មលក់ ឬជួល និងជួសជុល ព្រមទាំងលក់គ្រឿងបន្លាស់គ្រប់ប្រភេទផងដែរ។ អ្នកនាង ស្រីពៅ…
-
ក្រសួងកសិកម្ម ស្វាគមន៍ ក្រុមការងារធនាគារពិភពលោក ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Africa Olojoba នាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធានធម្មជាតិ និង សេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភពលោក (World Bank) នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះក្រុមការងារ ធនាគារពិភពលោក ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល ដោយមានបំណង់ចង់លើកកម្ពស់ការងារវារីវប្បកម្មកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យក្រុមការងារគម្រោងធ្វើការសិក្សាដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្មឱ្យមានភាពចំនេញ មានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ និងមានការវិនិយោគពីវិស័យឯកជន ដើម្បីជួយដល់ការចិញ្ចឹមត្រីក្នុងស្រុក និងសហគមន៍ចិញ្ចឹមត្រី។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ពីសារៈសំខាន់នៃការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចពូជត្រី ដែលជាតម្រូវការចាំបាច់ និងមានភាពចំនេញក្នុងទីផ្សារ ព្រមទាំងជំរុញខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការចិញ្ចឹមរហូតដល់ទីផ្សារនាំចេញ ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលសូឡា ដែលអាចជួយកាត់បន្ថយការចំណាយ ទៅតាមសហគមន៍ចិញ្ចឹមត្រី ព្រមទាំងការប្រើប្រាស់ទឹកក្នុងការផ្លាស់ប្តូរផងដែរ។…