Category: វិទ្យុសំលេងយុវជន (VOY – FM 97MHz)

  • ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ក្នុងការអនុវត្ត គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២

    ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ក្នុងការអនុវត្ត គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពី​ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេស​ជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្តល់ឥណទានសម្បទាននេះ ក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម​ទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរផងដែរ ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានបន្តគាំទ្រ និងបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕ ដោយ…

  • ឯកឧត្តម ឌិត ទីណា ៖ ការងារស្រូវ-អង្ក រគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ

    ឯកឧត្តម ឌិត ទីណា ៖ ការងារស្រូវ-អង្ក រគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្រូវ-អង្ករគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នាពិនិត្យលើបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សារកដំណោះស្រាយមានរយៈពេលវែង ទទួលយកបានទាំងអស់គ្នា និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច ទាំងសម្រាប់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ។ អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមាន៖ ផ្នែកផលិតកម្មនិងការដាំដុះ ,ផ្នែកផលិតកម្ម-ការកិនកែច្នៃ, ផ្នែកពន្ធដារក្នុងវិស័យស្រូវអង្ករ។ សហគមន៍អ្នកផលិត តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់និងពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈទាំង៣ និងសំណើរបស់ភាគីឯកជន មុននឹងឯកឧត្តមរដ្ឋមន្ដ្រី សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ផ្ដល់ជម្រើសដំណោះស្រាយចំពោះសំណើនីមួយៗ។ ចំពោះសំណើមួយចំនួនដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម…

  • កម្មករនិយោជិតរោងចក្រ FOREST GARMENT ចូលរួមមូលនិធិជាមួយ​រាជរដ្ឋាភិបាលព្រោះចង់រួមចំណែកអភិវឌ្ឍន៍ព្រំដែន

    កម្មករនិយោជិតរោងចក្រ FOREST GARMENT ចូលរួមមូលនិធិជាមួយ​រាជរដ្ឋាភិបាលព្រោះចង់រួមចំណែកអភិវឌ្ឍន៍ព្រំដែន

    ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ FOREST GARMENT នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ បានសម្តែងការរីករាយដោយបាន​ចូលរួមបរិច្ចាគ​ថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះចង់រួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន​ឱ្យមានភាពទាក់ទាញ។  កម្មករនិយោជិតក្នុងរោងចក្រ ហ្វរ័រេស ហ្គាមិន  (FOREST GARMENT) បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ នេះគឺជាការបង្ហាញទឹកចិត្តស្នេហាជាតិ ការរួបរួមគ្នារបស់ប្រជាជាតិទាំងអស់ក្នុងការកសាងរបងការពារជាតិយ៉ាងរឹងមាំគឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់បណ្ដោយព្រំដែន កម្ពុជាជាមួយនឹងប្រទេសជិតខាង។ អ្នកស្រី ឃុន ដាវី អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ FOREST GARMENT និយាយថា៖«ការដែលខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិងឱ្យមានភ្ញៀវទេសចរទៅកម្សាន្តនៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ  មានតែការអភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។ ស្រដៀងគ្នានេះអ្នកស្រី ឡុង នីដាវឌ្ឍនា អាយុ៣៨ឆ្នាំ បុគ្គលិករដ្ឋបាលនៃរោងចក្រ FOREST GARMENT ប្រាប់ថា៖«ខ្ញុំបានចូលរួមថវិកាបន្តិចបន្តួច​ក្នុងការអភិវឌ្ឍ​នៅតំបន់ព្រំដែនឱ្យមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរ ចង់ឱ្យតំបន់​នោះក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឡើង ដោយសារទីនោះជាតំបន់ដាច់ស្រយាល ចឹងយើងអាចចូលរួមទាំងអស់គ្នាបាន មិនថាតិចតួចក្តី ច្រើនក្តី តាមស្ថាប័ន ផ្ទាល់ខ្លួន ឬតំបន់ដែលយើងរស់នៅក៏បានដែរ»។ ជាមួយគ្នានេះ…

  • ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម

    ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម

    ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាការរក្សារស្ថេរភាពថ្លៃ ការគាំទ្របច្ចេកទេសដល់កសិករក្នុងការដាក់ពង្រាយមន្រ្តីភូមិ-ឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ជីវភាពកសិករ ដោយធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដូចជា ដើមទុន បច្ចេកទេស ស្ថេរភាពនៃការផ្គត់ផ្គង់ និងទីផ្សារជាដើមប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម ជួយជីវភាពឱ្យប្រសើរឡើង ពង្រឹងនូវផលិតកម្មអោយកាន់តែមានគុណភាពល្អ ធ្វើតាមបច្ចេកទេសនិងគោរពតាមគោលការសុវត្ថិភាពចំណីអាហារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអ្នកអនុវត្តគម្រោងគិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋ…

  • គិតត្រឹមខែសីហា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម ពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ទីតាំងនៅកម្ពុជា

    គិតត្រឹមខែសីហា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម ពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ទីតាំងនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡា​ជាតិ​សន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីក​ស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេស​សម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។ ឯកឧត្តម គូសបញ្ជាក់បន្តថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្រប​តាម​អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា របស់រដ្ឋ ធ្វើយ៉ាងណាសេវាសាធារណៈ​មួយនេះ​ទៅកាន់តែជិតដល់មូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយ​ស្រួលដល់ពលរដ្ឋចុះជាសមាជិកឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមផងដែរថា ស្នាក់ការកណ្តាល និងសាខា ប.ស.ស. នៃក្រសួងការងារទាំងអស់នៅទូទាំងប្រទេសបានប្រតិបត្តិការងារ និងបម្រើសេវាកម្ម​ផ្តល់ជូនដល់សាធារណជនជារៀងរាល់ថ្ងៃ ចាប់ពីចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១៧៖៣០នាទី លើកលែងស្នាក់ការកណ្តាលដែលបម្រើសេវា​កម្មផ្តល់​ចាប់​ពីម៉ោង ៧៖០០នាទីដល់ម៉ោង ២២៖ ០០នាទី រួមមានការចុះបញ្ជី​សហ​គ្រាស និងសមាជិក ការទទួលបង់ភាគទាន ការទទួលសំណើសុំទូទាត់តាវកាលិក និងថ្លៃសេវាព្យាបាល និងការទទួលដោះស្រាយពាក្យបណ្តឹងផ្សេងៗ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា បេឡាជាតិសន្តិសុខសង្គម ក៏មានបម្រើ​សេវាអតិថិជន​ពេញ…

  • សែនក្រអូប ០១ ពូជស្រូវកម្ពុជាល្បីឈ្មោះ នាំឆ្ពោះទៅកាន់ទីផ្សារពិភពលោក

    សែនក្រអូប ០១ ពូជស្រូវកម្ពុជាល្បីឈ្មោះ នាំឆ្ពោះទៅកាន់ទីផ្សារពិភពលោក

    (ភ្នំពេញ)៖សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញ​ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់​ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗមកនេះ បានលើកទឹកចិត្តប្រជា​កសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថា ពូជស្រូវសែនក្រអូប០១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលធ្វើឱ្យពូជ​នេះអាចចេញផ្កាបានគ្រប់ពេលវេលានៅពេលដែលលក្ខខណ្ឌដាំដុះអំណោយផល។ ហេតុនេះហើយ ពូជស្រូវនេះអាចដាំដុះបានទាំងនៅដើមរដូវវស្សា ក្នុងរដូវស្សា ចុងរដូវ​វស្សា ស្រូវប្រដេញទឹក និងលក្ខខណ្ឌប្រាំងស្រោចស្រពក៏បាន។ ស្រូវប្រភេទនេះមានអាយុកាលចាប់ពីថ្ងៃសាបព្រោះដល់ថ្ងៃប្រមូលផលពី ១១០-១១៥ថ្ងៃ ហើយមានកម្ពស់ដើមពី ១០៧-១១៤សង់ទីម៉ែត្រ ហើយចំនួនដើមផ្ដល់​ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ចំណែកចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១០០-១៤០គ្រាប់ និងមានប្រវែងកួរពី ២០-៣០សង់ទីម៉ែត្រ ហើយជារួមអាចផ្ដល់​ផលពី ៣.៩-៤.៩តោនក្នុងមួយហិកតា។ ដោយឡែកបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាវិញបានឱ្យដឹងកន្លងមកថាក្នុងចំណោមប្រភេទអង្ករដែលបាននាំចេញក្រៅប្រទេស ក្នុងនោះអង្ករក្រអូបមានចំនួន ៧០.៥២​ភាគ​​រយ ប្រភេទអង្ករសធម្មតា…

  • គម្រោងផ្លូវជនបទ ក្នុងស្រុក​ព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់​បានចំនួន ៧០ភាគរយ

    គម្រោងផ្លូវជនបទ ក្នុងស្រុក​ព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់​បានចំនួន ៧០ភាគរយ

    ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមទៅលើក្រាមនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ ។ គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោល​ដៅទេសចរណ៍​ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹក​សាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ។ ផ្លូវនេះ បាន និងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយ​មានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជា​ផ្តល់​ភាពងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។ គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការ​លើកកម្ពស់​ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានា​បាន​នូវការប្រើប្រាស់យូរអង្វែង ៕ ដោយ ៖…

  • មន្រ្តីកសិកម្មប្រាប់ អ្នកដាំបន្លែថា ត្រូវចេះពីបច្ចេកទេសដាំ និងដឹងពី​តម្រូវការទីផ្សារ

    មន្រ្តីកសិកម្មប្រាប់ អ្នកដាំបន្លែថា ត្រូវចេះពីបច្ចេកទេសដាំ និងដឹងពី​តម្រូវការទីផ្សារ

    បន្ទាយមានជ័យ៖មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់កសិករដែលដាំ​បន្លែគ្រប់​មុខ​ថា​រឿង​ចាំបាច់មួយ​មិន​ត្រូវមើលរំលង គឺត្រូវដឹងពីរបៀបដាំដុះនិងតម្រូវការទីផ្សារទើប​មុខរបរមួយនេះមាននិរន្តរភាព ។ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្មខេត្តបន្ទាយ​មាន​ជ័យនិងជាអ្នកជំនាញលើដំណាំកសិកម្មកាលពីព្រឹកថ្ងៃទី៤ ខែ​កញ្ញាឆ្នាំ២០២៤ បាន​ចុះផ្សព្វផ្សាយដល់ប្រជាកសិករជាអ្នកដាំបន្លែ​នៅសហគមន៍ស្រុកភ្នំស្រុក។នៅទីនោះ​លោកបានប្រាប់ដល់​កសិករអំពី​បច្ចេកទេសដាំដុះ។ទន្ទឹមនេះអ្នកដាំបន្លែក៏​ត្រូវដឹងឱ្យច្បាស់លាស់​រដូវកាល​ដំណាំនីមួយៗ​ដែលអ្នកបរិភោគ​ឬអ្នក​ទិញ​យកទៅលក់​បន្តគេចង់បាន។ជាមួយគ្នានេះត្រូវចងក្រងជាសហគមន៍ដំណាំបន្លែ​ដែលធ្វើឱ្យច្រវាក់នៃ​ផលិតផល​ដំណាំបន្លែ​ដំណើរ​ការទៅបានរលូន ឆ្លើយតបទីផ្សារបន្លែ ។លោកថាអនុវត្តបែបនេះ​ទើបមុខរបរដាំបន្លែមាន​និរន្តរភាពនិងទទួលបានចំណូលច្រើន​។ លោក​ ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យដែលអញ្ជើញ​ចូលរួមក្នុងឱកាសនេះដែរបានបន្ថែមថា មុខរបរដាំបន្លែនឹងជួយ​បង្កើនប្រាក់ចំណូលគ្រួសារបន្ថែមលើមុខរបរធ្វើស្រែ។លោកបន្តថា ប៉ុន្តែការដាំបន្លែត្រូវធ្វើឱ្យទាន់ពេលវេលា​និងប្រមូលផលឱ្យ​ទាន់រដូវកាលផងដែរ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • កម្ពុជា-ហ្វីលីពីន បង្ហាញពីជំហរពង្រឹងការ វិនិយោគ លើវិស័យស្រូវអង្ករ និង ម្រេចទៅកាន់ប្រទេសហ្វីលីពីន

    កម្ពុជា-ហ្វីលីពីន បង្ហាញពីជំហរពង្រឹងការ វិនិយោគ លើវិស័យស្រូវអង្ករ និង ម្រេចទៅកាន់ប្រទេសហ្វីលីពីន

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាបានបង្ហាញជំហររួមគ្នាមួយលើកិច្ចសហប្រតិបត្តិការពង្រឹងវិនិយោគវិស័យស្រូវអង្ករ និង ម្រេចទៅកាន់ប្រទេសហ្វីលីពីន ។ ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃ សាធារណរដ្ឋ ហ្វីលីពីន ប្រចាំកម្ពុជា នាទីស្តីការក្រសួងកសិកម្ម កាលពី សៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ ភាគី ហ្វីលីពីន សហការ ធ្វើការ ជាមួយ សហព័ន្ធ ស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំងសិក្សា​ពីនីតិវិធី​អនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និង​ស៊ីជម្រៅ ។ ទាក់ទិនក្នុងរ៉ឿងនេះ…

  • គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%

    គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%

    ភ្នំពេញ៖ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ៕ ដោយ ៖ លីដា